ចូរ​មក​តាម​ខ្ញុំ
អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ


« អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​ជាមួយ​នឹង​កុមារ​តូច

អ្នក​គឺជា​គ្រូបង្រៀន​ម្នាក់​របស់​កុមារ

អ្នក​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ឲ្យ​បង្រៀន​កូនចៅ​របស់​ទ្រង់​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ត្រូវ​បាន​ញែក​ចេញ​ចំពោះ​ការហៅ​បម្រើ​នេះ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទោះបីជា​អ្នក​មិនមែន​ជា​គ្រូបង្រៀន​ដ៏​មាន​បទពិសោធន៍​ម្នាក់​ក្ដី ក៏​ប៉ុន្ដែ​ដរាប​ណា​អ្នក​រស់នៅ​ដោយ​ភាពសក្ដិសម អធិស្ឋាន​ជារៀង​រាល់​ថ្ងៃ ហើយ​សិក្សា​ព្រះគម្ពីរ នោះ​ព្រះ​នឹង​ប្រទាន​ដល់​អ្នក​នូវ​ឥទ្ធិពល និង ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី ២ ៣៣:១ ) ។

អស់​កុមារ​ដែល​ត្រូវបាន​ទុកចិត្ត​នឹង​អ្នក​ឲ្យ​មើលថែ គឺជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​នឹង​ដឹកនាំ​អ្នក​ពេល​អ្នក​រៀបចំ​មេរៀន និង​ពេល​ដែល​អ្នក​កំពុង​បង្រៀន ។ ទ្រង់​នឹង​បើក​បង្ហាញ​ដល់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ និង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ។

នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ កុមារ​ជាទីស្រឡាញ់​ទាំងនេះ​នឹង​បន្ដ​ស្រូបយក​ព័ត៌មាន បណ្ដុះ និង​សម្រិត​សម្រាំង​ទៅជា​គំនិត ហើយ​ធ្វើការ​ស្វែងរក ព្រមទាំង​ចែកចាយ​គំហើញ​នោះ ។ ការណ៍​នេះ​គឺ​ពិត​ជាពិសេស​ចំពោះ​ដំណឹងល្អ ដោយសារ​កុមារ​ត្រៀម​ខ្លួន​ជាស្រេច និង​អន្ទះសា​ចង់​រៀន​ពី​សេចក្ដីពិត​សាមញ្ញ​របស់​វា ។ សេចក្ដីជំនឿ​របស់​ពួកគេ​ក្នុង​រឿង​ខាង​វិញ្ញាណ​មាន​ភាពរឹងមាំ និង​បរិសុទ្ធ ហើយ​ពួកគេ​មើល​ទៅ​គ្រប់​នាទី​ទាំងអស់​ជា​ពេលវេលា​រៀនសូត្រ​មួយ ។ ពួកគេ​ស្ម័គ្រចិត្ត​ធ្វើតាម​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ទោះបីជា​ការយល់ដឹង​របស់​ពួកគេ​ពុំ​ទាន់​បាន​ពេញលេញ​ក្ដី ។ នេះ​គឺជា​របៀប​ដែល​ពួកយើង​ទាំងអស់​គ្នា​គួរតែ​ទទួល​បាន​ដំណឹងល្អ ។ កាល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « អ្នក​ណា​ដែល​មិន​ទទួល​នគរព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅក្នុង​នគរ​នោះ​ឡើយ » ( លូកា ១៨:១៧ ) ។

ការហៅ​បម្រើ​ឲ្យ​បង្រៀន​ដល់​កុមារ​គឺជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ។ វា​ជា​រឿង​ធម្មតា​ដែល​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ស្មុគស្មាញ​ខ្លាំង​ពេក ។ ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ហៅ​អ្នក ហើយ​ទ្រង់​នឹង​មិន​ដែល​បោះបង់​អ្នក​ចោល​ឡើយ ។ នេះ​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​កាល​អ្នក​បម្រើ « ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គ. និង ស. ៤:២ ) នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព អំណោយទាន និង​ទេពកោសល្យ​របស់​អ្នក ហើយ​ការបម្រើ​របស់​អ្នក​នឹង​ឲ្យ​ពរ​ដល់​ជីវិត​របស់​កុមារ​ដែល​អ្នក​បង្រៀន ។