ចូរ​មក​តាម​ខ្ញុំ
ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា


« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ការប្រើ ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ថ្នាក់​អង្គការ​បឋម​សិក្សា

ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា

ការរៀបចំ​បង្រៀន​នៅក្នុង​ថ្នាក់​បឋមសិក្សា

គេហដ្ឋាន​គួរតែ​ជា​មជ្ឈដ្ឋាន​ដ៏​សំខាន់​នៃ​ការរៀនសូត្រ​ដំណឹងល្អ ។ ការណ៍​នេះ​ពិត​ចំពោះ​អ្នក និង​ចំពោះ​កុមារ​ដែល​អ្នក​បង្រៀន ។ កាល​អ្នក​រៀបចំ​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​ការទទួល​បាន​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​ក្នុង​ព្រះគម្ពីរ ។ ការរៀបចំ​ដ៏​សំខាន់​បំផុត​របស់​អ្នក​នឹង​កើតឡើង កាល​អ្នក​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការរៀបចំ​របស់​អ្នក​ផងដែរ ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​មួយ​អំពី​គោលការណ៍​ខាង​គោលលទ្ធិ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។

អំឡុងពេល​អ្នក​រៀបចំ​មេរៀន នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងៗ​នឹង​កើត​ឡើង​ដល់​អ្នក​អំពី​កុមារ​ដែល​អ្នក​បង្រៀន ។ អ្នក​នឹង​ទទួល​បាន​ការយល់ដឹង​អំពី​របៀប​ដែល​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​ទាំងនេះ​នឹង​ប្រទានពរ​ជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​បំផុស​គំនិត​ពួកគេ​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ទាំងនោះ កាល​ពួកគេ​រៀន​ចេញពី​ព្រះគម្ពីរ​ដោយ​ខ្លួនឯង និង​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​កុំ​ភ្លេច​ត្រូវ​ប្រយ័ត្ន​ជាមួយ​នឹង​កុមារ​ដែល​មាន​គ្រួសារ​មិន​សូវ​គាំទ្រ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ជាប្រចាំ ។

គំនិត​ជួយ​ដល់​ការបង្រៀន

ខណៈ​អ្នក​កំពុង​រៀបចំ​បង្រៀន នោះ​អ្នក​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​ដោយ​ការមើល​ពី​គម្រោង​បង្រៀន​នៅក្នុង​ធនធាន​នេះ ។ សូម​កុំ​ចាត់ទុក​គំនិត​ទាំងនេះ​ថា​ជា​ការណែនាំ​មួយ​ជំហាន​ម្ដងៗ ប៉ុន្ដែ​ចាត់​ទុក​វា​ថា​ជា​ជំនួយ​បណ្ដុះ​ដល់​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ អ្នក​ស្គាល់​កុមារ​ទាំងនេះ ហើយ​ព្រះអម្ចាស់​ក៏​ស្គាល់​ពួកគេ​ដែរ—រួម​ទាំង​អ្វី​ដែល​ពួកគេ​ត្រូវការ និង​អ្វី​ដែល​ពួកគេ​អាច​យល់​បាន ។ ទ្រង់​នឹង​បំផុស​គំនិត​ដល់​អ្នក​តាម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន និង​ផ្ដល់​ពរជ័យ​ដល់​កុមារ​ទាំងនេះ ។

អ្នក​នឹង​មាន​ធនធាន​ផ្សេងទៀត​ជាច្រើន​កាល​អ្នក​រៀបចំ​មេរៀន រួមទាំង​គំនិត​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ និង​ទស្សនាវដ្ដី​សាសនាចក្រ​ផ្សេងៗ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនធាន​ទាំងនេះ និង​ធនធាន​ផ្សេងទៀត សូមមើល « ធនធាន​បន្ថែម​សម្រាប់​បង្រៀន​កុមារ » ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ចងចាំ

  • ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកគេ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​មួយ​រូប អ្នក​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​គាំទ្រ លើក​ទឹកចិត្ត និង​ស្ថាបនា​លើ​ការរៀនសូត្រ​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។ សូម​ប្រយ័ត្ន​ជាមួយ​នឹង​កុមារ​ដែល​មាន​ឪពុកម្ដាយ​ដែល​មិន​បង្រៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន​របស់​ពួកគេ ។ សូម​រួម​បញ្ចូល​កុមារ​ទាំងអស់​នៅក្នុង​ការពិភាក្សា​អំពី​ដំណឹងល្អ ដោយ​មិន​គិត​អំពី​កាលៈទេសៈ​កើតឡើង​នៅ​ផ្ទះ​របស់​ពួកគេ​ឡើយ ។

  • ការធ្វើ​សារឡើង​វិញ​គឺ​ល្អ ។ កុមារ​រៀន​ពី​សេចក្ដីពិត​ដំណឹងល្អ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាងមុន នៅពេល​ដែល​សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​តាមរយៈ​សកម្មភាព​ផ្សេងៗ​គ្នា ។ ប្រសិនបើ​អ្នក​រកឃើញ​ថា សកម្មភាព​រៀនសូត្រ​មួយ​មាន​ប្រសិទ្ធភាព​ចំពោះ​កុមារ សូម​ពិចារណា​ធ្វើ​វា​សារឡើងវិញ ជាពិសេស​នៅពេល​ដែល​អ្នក​បង្រៀន​ដល់​កុមារ​តូចៗ ។ អ្នក​ក៏​អាច​រំឭក​សកម្មភាព​មួយ​មកពី​មេរៀន​មុន​ផងដែរ ។

  • ព្រះវរបិតា​មាន​ព្រះ​ទ័យ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​នាម​ជា​គ្រូបង្រៀន​មួយ​រូប ។ ទ្រង់​បាន​ប្រទាន​នូវ​ធនធាន​ជាច្រើន​ដើម្បី​ជួយ​អ្នក​ឲ្យ​ជោគជ័យ រួមមាន​នូវ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ផង ។ នៅក្នុង​ការប្រជុំ​ទាំងនេះ អ្នក​អាច​ប្រឹក្សា​ជាមួយ​នឹង​គ្រូបង្រៀន​ផ្សេង​ទៀត​អំពី​បញ្ហា​ណាមួយ​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ។ អ្នក​ក៏​អាច​ពិភាក្សា និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការបង្រៀន​ឲ្យ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

  • ប្រសិនបើ​អ្នក​បង្រៀន​ដល់​កុមារ​តូចៗ ហើយ​ត្រូវការ​ជំនួយ​បន្ថែម សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅក្នុង​ធនធាន​នេះ ។

  • ធនធាន​នេះ​រួមមាន​នូវ​គម្រោង​សម្រាប់​បង្រៀន​រៀងរាល់​សប្ដាហ៍​ពេញ​មួយ​ឆ្នាំ លើក​លែង​តែ​ពីរ​សប្ដាហ៍​ដែល​នឹង​មាន​សន្និសីទ​ទូទៅ​កើតឡើង ។ នៅ​ថ្ងៃអាទិត្យ​ណា​ដែល​មិន​មាន​ថ្នាក់​បឋមសិក្សា ដោយសារ​តែ​មាន​សន្និសីទ​ស្ដេក ឬ​ហេតុផល​ផ្សេង​ទៀត​ណាមួយ នោះ​ក្រុមគ្រួសារ​អាច​បន្ដ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ផ្ទះ ស្របតាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក ។ ដើម្បី​បង្រៀន​ឲ្យ​ទាន់​កាលវិភាគ​ថ្នាក់​បឋមសិក្សា​របស់​អ្នក អ្នក​អាច​រំលង​មេរៀន​មួយ ឬ​បញ្ចូល​មេរៀន​ពីរ​ទៅជា​មេរៀន​តែមួយ ។ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​នានា នោះ​ប្រធាន​ថ្នាក់​បឋមសិក្សា​នឹង​ផ្ដល់​ការណែនាំ​ដល់​គ្រូបង្រៀន​អំពី​ការកែតម្រូវ​ទាំងនេះ​ទុក​ជាមុន ។

ម្ដាយ​ជួយ​កូនៗ