ចូរ​មក​តាម​ខ្ញុំ
លំនាំ​សម្រាប់​ការបង្រៀន


« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

រូបភាព
ថ្នាក់​អង្គការ​បឋម​សិក្សា

លំនាំ​សម្រាប់​ការបង្រៀន

នៅក្នុង​ធនធាន​នេះ អ្នក​នឹង​រកឃើញ​នូវ​លំនាំ​ដដែល​ដូចខាងក្រោម​នៅក្នុង​គម្រោង​នីមួយៗ ៖ អញ្ជើញ​ឲ្យ​ចែកចាយ បង្រៀន​គោលលទ្ធិ និង​លើកទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ ។ ក្នុង​មេរៀន​ជាច្រើន កាល​ណាអ្នក​បង្រៀន ផ្នែក​ខ្លះ​នៃ​លំនាំ​នេះ​អាច​នឹង​ជាន់គ្នា ឬ​រៀបរៀង​តាម​លំដាប់​ខុសគ្នា​មួយ ។ ឧទាហរណ៍ សូម​ពិចារណា​ថា ការចែកចាយ​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​ពី​គោលលទ្ធិ ហើយ​ការបង្រៀន​ពី​គោលលទ្ធិ​គួរតែ​ជា​ការអញ្ជើញ​ឲ្យ​ចែកចាយ ។ ដូចគ្នានេះ​ដែរ ការលើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ​ក៏​អាច​ធ្វើ​ទៅបាន​នៅ​ពេល​សិស្ស​ធ្វើការ​ពិភាក្សា​គ្នា​នៅក្នុង​ថ្នាក់​ផងដែរ ។ សូម​អនុញ្ញាត​ឲ្យ​ការជាន់​គ្នា​បែបនេះ​ប្រព្រឹត្ត​ទៅ​ដោយ​សម្រួល ដោយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។

រូបភាព
sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

ជា​ផ្នែក​មួយ​នៃ​គ្រប់​ម៉ោង​បង្រៀន សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍ ការយល់ដឹង និង​បទពិសោធន៍​នានា​អំពី​គោលការណ៍​នៅក្នុង​គម្រោង​នេះ ។ មតិ​របស់​ពួកគេ​គួរតែ​រួមមាន​នូវ​បទពិសោធន៍​ដែល​ពួកគេ​បាន​រៀនសូត្រ​នៅ​ផ្ទះ ។ អ្នក​ក៏​អាច​រំឭក​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​កាល​ពី​សប្ដាហ៍​មុន ហើយ​សួរ​ពី​របៀប​ដែល​មេរៀន​នោះ​បាន​ជះឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។

រូបភាព
teaching icon

បង្រៀន​គោលលទ្ធិ

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលលទ្ធិ​ដែល​អ្នក​នឹង​បង្រៀន​ដល់​កុមារ​ទាំងនេះ ។ សូម​ពិចារណា​ខគម្ពីរ សម្ដី​ដកស្រង់ បទពិសោធន៍ សំណួរ និង​ធនធាន​ផ្សេង​ទៀត ដែល​អ្នក​អាច​យក​មក​ចែកចាយ ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​រៀនសូត្រ និង​ធ្វើ​តាម​គោលការណ៍​ដំណឹងល្អ ។ សូម​ស្វែងរក​វិធី​ដ៏​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​ចិត្ត​រំភើប​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

រូបភាព
learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

ដោយសារផ្ទះ​គឺជា​មជ្ឈដ្ឋាន​ដ៏​សំខាន់​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​គោលដៅ​មួយ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​គឺ​លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅផ្ទះ ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ដោយ​របៀប​ណា ? តើ​អ្នក​អាច​លើក​ទឹកចិត្ត​កុមារ និង​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​បន្ដ​រៀនសូត្រ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ផ្ទះ​ដោយ​របៀប​ណា ?

បោះពុម្ព