ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ « សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »


« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ឪពុកឱប​កូនប្រុស​របស់​គាត់

កូនប្រុស​ខ្ជះខ្ជាយ ដោយ លីស លីស ឡេមិន ស្វិនដល

ថ្ងៃទី ១–៧ ខែ ឧសភា

លូកា ១២–១៧; យ៉ូហាន ១១

« សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »

សូម​អាន លូកា ១២–១៧ និង យ៉ូហាន ១១ ប្រកប​ដោយ​ការអធិស្ឋាន ហើយ​សូម​ស្វែង​រក​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ពី​សេចក្ដីពិត​នៅក្នុង​ជំពូក​ទាំងនេះ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​រំឭក​កុមារ​អំពី​ពាក្យ​ប្រៀប​ប្រដូច និង​ដំណើររឿង​នានា​មួយ​ចំនួន​ដែល​មាន​នៅក្នុង លូកា ១២–១៧ និង យ៉ូហាន ១១ ហើយ​សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើរ​រឿង​ទាំង​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លូកា ១៥

ព្រះវរបិតាសួគ៌​មាន​ព្រះ​ទ័យ​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

សូម​គិត​ពី​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​បងប្អូន រួម​ទាំង​អ្នក​ដែល​មិន​អាច​ចូលរួម​ជា​ទៀងទាត់​ផងដែរ ។ តើ​បងប្អូន​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​បាន​ដោយ​របៀបណា ? តើ​បងប្អូន​អាច​បំផុស​គំនិត​ដល់​កុមារ​ផ្សេង​ទៀត​ឲ្យជួយ​បងប្អូន​ឈោង​ទៅ​ជួយ​ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កាក់​មួយ​ទៅ​កុមារ​ម្នាក់ ឲ្យ​រូបភាព​កូនចៀម​មួយ​ទៅ​កុមារ​ម្នាក់​ទៀត ហើយ​ឲ្យ​រូបភាព​កូនប្រុស​ខ្ជះខ្ជាយទៅ​កុមារ​ម្នាក់​ទៀត ( សូមមើល​គេហទំព័រ ChurchofJesusChrist.org ឬ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ) ។ សូម​ប្រាប់​ពាក្យ​ប្រៀប​ប្រដូច​ទាំងបី​ដែល​មាន​នៅក្នុង លូកា ១៥ ហើយ​ឲ្យ​កុមារ​លើក​កាក់ ឬ​រូបភាព​របស់​ពួកគេ​ឡើង កាល​បងប្អូន​និយាយ​ដល់​ពាក្យ​នោះ ។ បងប្អូន​អាច​ឲ្យ​កុមារ​តំណាល​ប្រាប់​ពាក្យ​ប្រៀប​ប្រដូច​ទាំងនេះ​សាឡើង​វិញ​ដល់​គ្នា​ទៅវិញ​ទៅមក​ជា​ពាក្យ​សម្ដី​របស់​គេ​ផ្ទាល់ ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​បាត់បង់​អ្វីមួយ ។ តើ​ពួកគេ​បាន​រកឃើញ​វា​ដោយ​របៀបណា ? សូម​ពន្យល់​ថា មនុស្ស​អាច​វង្វេង​ខាង​វិញ្ញាណ ពេល​ពួកគេ​មិន​ធ្វើតាម​ព្រះវរបិតាសួគ៌ ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះសព្វព្រះទ័យ​ឲ្យ​មនុស្ស​ដែល​វង្វេង​ដើរ​មករក​ទ្រង់​វិញ ហើយ​យើង​អាចជួយ​ពួកគេ​បាន ។

  • សូម​ឲ្យ​កុមារ​គិត​អំពី​កុមារ​ផ្សេង​ទៀត​ដែល​មិន​បាន​មក​កាន់​អង្គការ​បឋមសិក្សា ។ សូម​ជួយ​ពួកគេ​ឲ្យ​ផាត់ពណ៌ ឬ​សរសេរ​លិខិត​អញ្ជើញ​មួយ​ទៅ​កុមារ​ទាំងនេះ ដើម្បី​ឲ្យ​មក​ចូលរួម​នៅក្នុង​អង្គការ​បឋមសិក្សា​វិញ ឬ​សកម្មភាព​អង្គការ​បឋមសិក្សា​មួយ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ទាំងនេះ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ដែល​មាន​សម្រាប់​ពួកគេ​ដោយ​របៀប​ណា​ទៀត ?

លូកា ១៧:១១–១៩

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ដល់​ព្រះវរបិតា​សួគ៌ ដោយ​ការមាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ខ្ញុំ ។

តើ​ដំណើររឿង​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់​អាច​លើក​ទឹកចិត្ត​ដល់​កុមារ​ឲ្យ​មាន​អំណរគុណ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​តំណាល​រឿង​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់ ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​ជា ។ សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​រាប់​ម្រាមដៃ​របស់​ពួកគេ​ដល់​ដប់ ។ រួច​សុំ​ឲ្យ​ពួកគេ​ដាក់​ម្រាមដៃ​ប្រាំបួន​ចុះ​ដើម្បី​បង្ហាញ​ពី​មនុស្ស​ឃ្លង់​មួយ​រូប ដែល​បាន​អរព្រះគុណ​ដល់​ព្រះយេស៊ូវ ។ សូម​ជួយ​កុមារ​ឲ្យគិតពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​អាច​ថ្លែង​អំណរគុណ​ចំពោះ​ទង្វើ​ដ៏​សប្បុរស ឬ​ចេះ​ជួយ​យក​អសារ ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​សម្ដែង​រឿង​អ្វីមួយ​ដែល​ពួកគេ​មាន​អំណរគុណ ហើយ​សុំ​ឲ្យ​កុមារ​ក្នុង​ថ្នាក់​ទាយ​ថា​វា​គឺជា​អ្វី ។ សូម​ឲ្យ​កុមារ​ចែកចាយ​របៀប​ដែល​យើង​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា យើង​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​យើង ។

យ៉ូហាន ១១:១–៤៦

យើង​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

ម៉ាថា ដែល​ជា​បងស្រី​របស់​ឡាសារ បាន​ទូល​ទៅ​ព្រះយេស៊ូវ​ថា « ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន » ( យ៉ូហាន ១១:២៧ ) ។ ដំណើររឿង​របស់​ម៉ារា ម៉ាថា និង​ឡាសារ អាច​ពង្រឹង​ដល់​ទីបន្ទាល់​របស់​កុមារ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប​ដំណើររឿង​អំពី​ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ ( សូមមើល​ផង​ដែរ « ជំពូក ៤៣ ៖ ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ » នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១០៧–៩ ឬ​វីដេអូ​ដូចគ្នា​នេះ​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​បង្ហាញ​កុមារ​នូវ​មែកឈើ​ងាប់ និង​កូន​ឈើ​រស់​មួយ ហើយ​សួរ​ពួកគេ​ថាតើ​មួយណា​ងាប់ និង​មួយ​ណា​រស់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​តែ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ដែល​ស្លាប់​ទៅ​នឹង​ត្រូវ​រស់​ឡើង​វិញ​ម្ដង​ទៀត ហើយ​នឹង​រស់នៅ​ជា​រៀង​រហូត ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ឃ្លា​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ ម៉ាថា ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត » ( យ៉ូហាន ១១:២៥ ) ។ សូម​ពន្យល់​ថា ដោយសារ​តែ​ការរស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​នោះ​ជា​ថ្មី​ម្ដង​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លូកា ១៥

ខ្ញុំ​អាច​ជួយ​ព្រះយេស៊ូវ​ឲ្យស្វែងរក​កូន​ចៀម​ដែល​វង្វេង​បាត់​របស់​ទ្រង់​បាន ។

យើង​ទាំងអស់គ្នា​ស្គាល់​មនុស្ស​ម្នាក់​ដែល​ប្រៀបដូចជា​ចៀម​ដែល​បាត់ ប្រាក់​កាក់​ដែល​បាត់ ឬ​កូនប្រុស​ខ្ជះខ្ជាយ​នៅ​ក្នុង​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ឈោងទៅ​ជួយ​មនុស្ស​ទាំង​នេះ​ដោយ​សេចក្ដីស្រឡាញ់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​អាន​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចៀម​ដែល​បាត់​ក៏​បាន ឬ​រឿង​ប្រាក់​កាក់​ដែល​បាត់​ក៏​បាន ដែល​មាន​នៅក្នុង លូកា ១៥:១–១០ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សូម​សរសេរ​ឈ្មោះ​ទាំងនេះ​នៅលើ​ក្ដារខៀន ៖ ឪពុក, កូនប្រុស​ច្បងនិង កូនប្រុស​ពៅ ។ សូម​បង្ហាញ​វីដេអូ « The Prodigal Son » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​ផ្អាក​វា​ម្ដង​ម្កាល ដូច្នេះ​កុមារ​អាច​សរសេរ​នៅលើ​ក្ដារខៀន​អំពី​អារម្មណ៍​របស់​មនុស្ស​ដែល​មាន​នៅក្នុង​រឿង​នោះ ។ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ព្រះទ័យ​បែបណា​ចំពោះ​មនុស្ស​ដែល​មាន​អំពើ​បាប ?

    5:34
  • សូម​ឲ្យ​កុមារ​ម្នាក់​ចាកចេញ​ពី​បន្ទប់ កាល​កុមារ​ផ្សេង​ទៀត​លាក់​ប្រាក់កាក់​មួយ ឬ​កូនចៀម​ក្រដាស​មួយ ។ សូម​ឲ្យ​កុមារ​នោះ​ត្រឡប់​មក​វិញ ហើយ​រកមើល​ប្រាក់​កាក់ ឬ​កូនចៀម​នោះ ។ តើ​វិធី​មួយ​ចំនួន​ណា​ខ្លះ​ដែល​មនុស្ស​អាច​មាន​អារម្មណ៍​ថា « បាត់ » ដូចជា​កាក់ ឬ​សត្វចៀម​នោះ ? សូម​ឲ្យ​កុមារ​ផ្ដល់​យោបល់​ពី​របៀប​ដែល​ពួកគេ​អាច​ឈោង​ទៅ​ជួយ​មនុស្ស​ទាំងនេះ​បាន ។ សូម​ច្រៀង​ជាមួយ​នឹង​កុមារ​នូវ​ចម្រៀង​មួយ​បទ​ដែល​ទាក់ទង​គ្នា ដូចជា​បទ « បណ្តូល​ចិត្ត​របស់​អ្នក​គង្វាល » ( ទំនុក​តម្កើង ល.រ. ១៣៦ ) ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អំណរ​ដែល​កើត​មាន នៅពេល​មនុស្ស​ត្រឡប់​ទៅ​កាន់​ព្រះ​វិញ ។

  • សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ប្រើ​រឿង​កូនចៀម​ដែល​បាត់ ប្រាក់​កាក់​ដែល​បាត់ និង​កូនប្រុស​ខ្ជះខ្ជាយ​ដើម្បី​តំណាង​ឲ្យ​មនុស្ស​ដែល « វង្វេង » ដោយសារ​ពួកគេ​មិន​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​មិន​បាន​ទទួល​ពរជ័យ​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​មនុស្ស​ទាំងនេះ​ឲ្យទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​ពួកគេ ?

ព្រះយេស៊ូវ និង​សត្វចៀម

អ្នកគង្វាល​សុភាពដោយ យ៉ុងស៊ុង គីម

លូកា ១៧:១១–១៩

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ដល់​ព្រះវរបិតា​សួគ៌ ដោយ​ការមាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ខ្ញុំ ។

ដំណើររឿង​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់​អាច​ជា​របៀប​ដ៏​ល្អ​មួយ ដើម្បី​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​បង្ហាញ​ការ​ដឹងគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ដំណើររឿង​មនុស្ស​ឃ្លង់​ទាំង​ដប់​រួម​គ្នា ។ តើ​មនុស្ស​ឃ្លង់​ដែល​បាន​ថ្លែង​អំណរគុណ​នោះ ត្រូវ​បាន​ប្រទានពរ​ចំពោះ​ការដឹងគុណ​របស់​គាត់​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​អរព្រះគុណ​ដល់​ព្រះ​សម្រាប់​ពរជ័យ​ទាំងឡាយ​របស់​យើង ?

  • សូម​ឲ្យ​កុមារ​សរសេរ​រឿង​ដែល​ពួកគេ​មាន​អំណរគុណ ដែល​ចាប់ផ្ដើម​ពី​អក្សរ​នីមួយៗ​នៃ​ឈ្មោះ​របស់​ពួកគេ ។

  • សូម​ឲ្យ​កុមារ​សរសេរ​ក្រដាស​ថ្លែង​អំណរគុណ​ទៅកាន់​ព្រះវរបិតាសួគ៌ ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ។ ពួកគេ​អាច​ព្យួរ​ក្រដាស​ទាំងឡាយ​ក្បែរ​គ្រែ​គេង​របស់​ពួកគេ ដើម្បី​រំឭក​ពួកគេ​ឲ្យ​បង្ហាញ​ការដឹងគុណ នៅពេល​ពួកគេ​អធិស្ឋាន ។

យ៉ូហាន ១១:១–៤៦

យើង​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

តើ​បងប្អូន​អាច​ប្រើ​ដំណើររឿង​របស់​ម៉ារា ម៉ាថា និង​ឡាសារ ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ដឹង ដូច​ដែល​ម៉ាថា​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា « ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ដោយ​របៀប​ណា ? ( យ៉ូហាន ១១:២៧ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​ប្រយោគ​មួយ​ចំនួន​ដែល​បាន​និយាយ​ដោយ​មនុស្ស​នៅក្នុង យ៉ូហាន ១១ដាក់​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​កំណត់​ថា តើ​នរណា​បាន​និយាយ​ប្រយោគ​នីមួយៗ​នោះ ហើយ​សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ក្នុង យ៉ូហាន ១១ ដើម្បី​ពិនិត្យ​មើល​ចម្លើយ​របស់​ពួកគេ ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​ពួកគេ​គឺជា​ព្រះយេស៊ូវ ម៉ាថា ម៉ារា ឬ​ឡាសារ​នោះ ? តើ​ការជឿ​លើ​ព្រះយេស៊ូវ​អាច​ជួយ​យើង​ដោយ​របៀប​ណា នៅពេល​យើង​ក្រៀមក្រំ ឬ​ភ័យខ្លាច ?

  • សូម​អាន​ទីបន្ទាល់​របស់​ម៉ាថា​ដែល​មាន​នៅក្នុង យ៉ូហាន ១១:២០–២៧ ។ ចូរ​សុំ​ឲ្យ​កុមារ​រកមើល​ពាក្យ និង​ឃ្លា​នានា​ដែល​បង្ហាញ​ថា ម៉ាថា​បាន​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ?

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ យ៉ូហាន ១១:២៥ ។ សូម​ពន្យល់​ថា មនុស្ស​គ្រប់រូប​នឹង​ត្រូវ​រស់​ឡើង​វិញ ប៉ុន្ដែ​មាន​តែ​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ម្ដង​ទៀត ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​ក្រដាស​មួយ​ចំនួន​មួយ​ដល់​កុមារ ដើម្បី​ពួកគេ​អាច​ប្រើ​វា​សរសេរ ឬ​គូរ​រូបភាព​នៃ​រឿង​អ្វីៗ​ដែល​ពួកគេ​មាន​អំណរ​ពេញ​ក្នុង​មួយ​សប្ដាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការធ្វើ​សារឡើង​វិញ​គឺជា​គន្លឹះ​មួយ​សម្រាប់​ការរៀន​សូត្រ ។ កុមារ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​មក​ពី​ការស្ដាប់​គោលការណ៍​ដំណឹងល្អ ឬ​ការធ្វើ​សកម្មភាព​មួយ​ច្រើន​ជាង​ម្ដង ។ សូម​ព្យាយាម​ធ្វើ​សកម្មភាព​ផ្សេងៗ​សា​ឡើង​វិញ​តាម​របៀប​ជាច្រើន​ខុសៗ​គ្នា ។