ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ « កូន​មនុស្ស​នឹង​មក »


« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូន​មនុស្ស​នឹង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ » ចូរ​មក​តាមខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ការយាងមក​ជា​លើក​ទី​ពីរ

ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ២២–២៨ ខែ ឧសភា

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១

« កូន​មនុស្ស​នឹង​មក »

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​កុមារ​ដែល​បងប្អូន​បង្រៀន​ត្រូវរៀន​ចេញពី យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣ និង លូកា ២១ ។ សូម​សម្របសម្រួល​គំនិត​នានា​សម្រាប់​កុមារ​ធំៗ​នៅក្នុង​គម្រោង​មេរៀន​នេះ សម្រាប់​កុមារ​តូចៗ ហើយ​គំនិត​នានា​សម្រាប់​កុមារ​តូចៗ​សម្រាប់​កុមារ​ធំៗ​វិញ​តាម​ការគួរ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​យក​វត្ថុ ឬ​រូបភាព​មួយ​ដែល​ទាក់ទង​នឹង​ពាក្យ​ប្រៀបប្រដូច ឬ​ដំណើររឿង​នៅក្នុង​អំណាន​ប្រចាំ​សប្តាហ៍​នេះ​មក​កាន់​ថ្នាក់រៀន ( ដូចជា ប្រេង​ដើម្បី​តំណាង​ឲ្យ​ស្រ្តី​ព្រហ្មចារីយ​ទាំង​ដប់​នាក់ ឬ​កាក់​ដើម្បី​តំណាង​ឲ្យ​ទេព្យកោសល្យ ឬ​ប្រាក់ស្លឹង​របស់​ស្រ្តី​មេម៉ាយ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេដឹង​អំពី​ពាក្យប្រៀប​ប្រដូច ឬ​ដំណើររឿង​នេះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១

ពីមុន​ព្រះយេស៊ូវ​យាង​មក​ម្ដង​ទៀត ដំណឹងល្អ​នឹង​ត្រូវបាន​ប្រកាស​ដល់​ពិភពលោក​ទាំងមូល​ហើយ ។

ទីសម្គាល់​មួយ​ដែល​ថា​ព្រះយេស៊ូវ​នឹង​យាង​មកវិញ​ក្នុង​ពេល​ឆាប់ៗ​គឺថា ដំណឹងល្អ​របស់​ទ្រង់​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅទូទាំង​ពិភពលោក​នេះ ។ កុមារ​អាច​ជួយ​បំពេញ​ការព្យាករ​នេះ​ដោយ​ការចែកចាយ​ដំណឹងល្អ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​ផែនទី ភូគោល ឬ​រូបភាព​ផែនដី ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អល.រ ៣ ) ហើយ​សូម​ជួយ​កុមារ​ឲ្យ​និយាយ​ថា « ដំណឹងល្អ​នេះ​… ត្រូវ​បាន​ប្រកាស​ដល់​ពិភពលោក​ទាំងមូល » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១ ) ។ ហេតុអ្វី​បានជា​ព្រះវរបិតាសួគ៌​មាន​ព្រះ​ទ័យ​ចង់ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ស្ដាប់​ឮ​ដំណឹងល្អ​របស់​ទ្រង់ ?

  • សូម​អញ្ជើញ​កុមារ​ដើរ​ក្បួន​នៅ​មួយ​កន្លែង កាល​ដែល​បងប្អូន​ច្រៀង​ជាមួយគ្នា​នូវបទ​ចម្រៀង​អំពី​ការចែកចាយ​ដំណឹងល្អ ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេល​នេះ » ឬ « ហៅ​ឲ្យ​បម្រើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០, ៩៤ ) ។

  • សូម​បង្ហាញ​វីដេអូ « I’ll Go Where You Want Me to Go » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ កាល​ដែល​កុមារ​មើល សូម​ជួយ​ពួកគេ​ឲ្យ​រាប់ពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ ដែល​ពួកគេ​មើលឃើញ​នៅក្នុង​វីដេអូ​នេះ ។ តើ​របៀប​ចែកចាយ​ដំណឹងល្អ​​ផ្សេងទៀតអ្វីខ្លះ​ដែល​ពួកគេ​អាច​គិត​ដល់ ?

រូបភាព
ផែនដី​មើល​ពី​លំហ​អវកាស

ដំណឹងល្អ​នឹង​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​ទាំងអស់ ។ រូបថត​ទទួល​សិទ្ធិ​អនុញ្ញាត​ពី NASA Johnson Space Center ( មជ្ឈមណ្ឌល​អវកាស ណាសា ចនសិន )

ម៉ាថាយ ២៥:១៤–៣០

ខ្ញុំ​អាច​ប្រើ​អំណោយទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ ។

កុមារ​តូចៗ​កំពុង​ស្វែងរក​អំណោយទាន និង​សមត្ថភាព​នានា​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា អំណោយទាន និង​សមត្ថភាព​ទាំងនេះ​បាន​មកពី​ព្រះវរបិតាសួគ៌ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​យក​កាក់​បី​បួន​មក​ប្រើ នៅ​ពេល​បងប្អូន​តំណាល​ពាក្យ​ប្រៀបប្រដូច​អំពី​ទេពកោសល្យ​ដែល​មាន​នៅក្នុង ម៉ាថាយ ២៥:១៤–៣០ ។ បងប្អូន​អាច​សុំ​ឲ្យ​កុមារ​បី​នាក់​មក​ធ្វើ​ជា​តំណាង​ឲ្យ​ពួក​ទាំង​បី​នាក់ ។ សូម​ពន្យល់​ថា នៅក្នុង​ជំនាន់​របស់​ព្រះយេស៊ូវ ទេពកោសល្យ សំដៅ​ទៅលើ​ប្រាក់ ប៉ុន្ដែ​នា​ពេល​សព្វថ្ងៃ​នេះ ទេពកោសល្យ អាច​មានន័យ​ថា អំណោយទាន និង​សមត្ថភាព​របស់​យើង ។

  • សូម​ឲ្យ​កុមារ​ប្រាប់ពីរបៀប​ដែល​ឪពុក​ម្ដាយ បងប្អូន គ្រូបង្រៀន ឬ​មិត្ត​ភក្ដិ​របស់​ពួកគេ​បាន​ជួយ​ដល់​ពួកគេ ។ តើ​ទេព្យកោសល្យ​អ្វី​ដែល​មនុស្ស​ទាំងនេះ​មាន ដែល​ជួយ​ពួកគេ​ឲ្យ​បម្រើ​ដល់​មនុស្ស​ដទៃ​បាន ?

  • សូម​សរសេរ​សំបុត្រ​ខ្លី​មួយ​ទៅកាន់​កុមារ​ប្រាប់​ដល់​ពួកគេ​ម្នាក់ៗ​អំពី​អំណោយទាន ឬ​សមត្ថភាព​នានា​ដែល​បងប្អូន​កត់សម្គាល់​ឃើញ​ក្នុង​ពួកគេ ។ កាល​ដែល​បងប្អូន​ចែកចាយ​ជាមួយ​កុមារ​ម្នាក់ៗ​ពី​អំណោយទាន​ដែល​បងប្អូន​មើលឃើញ​ថា​ពួកគេ​មាន សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អភិវឌ្ឍ​អំណោយទាន​របស់​ពួកគេ ហើយ​ប្រើ​អំណោយទាន​ទាំងនោះ​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។

ម៉ាថាយ ២៥:៣១–៤៦

ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​បម្រើ​ដល់​មនុស្សដទៃ ។

យើង​បម្រើ​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។ សូម​ជួយ​កុមារ​ឲ្យពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​បម្រើ​ដល់​អ្នក​ដទៃ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប​ពាក្យ​ប្រៀប​ប្រដូច​នៅក្នុង ម៉ាថាយ ២៥:៣៤–៤៦ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា នៅពេល​យើង​បម្រើ​ដល់​មនុស្ស​ដទៃ នោះ​យើង​ក៏​កំពុង​បម្រើ​ព្រះយេស៊ូវ​ដែរ ។

  • សូម​លើក​រូបភាព​កុមារ​ម្នាក់​ដោយ​មាន​រូបភាព​របស់​ព្រះ​យេស៊ូវ​លាក់​នៅ​ពី​ក្រោយ​រូបភាព​នោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​ដល់​កុមារ​រូប​នេះ ? សូម​ដក​រូបភាព​កុមារ​ចេញ ហើយ​ពន្យល់​ថា នៅពេល​យើង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក នោះ​យើង​កំពុង​តែ​បម្រើ​ដល់​ព្រះយេស៊ូវ​ដែរ ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​ខ្លួន​គេ​កំពុងបម្រើ​ដល់​មនុស្ស​ដទៃ តាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​នៅក្នុង ម៉ាថាយ ២៥:៣៥–៣៦ ។ សូម​អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ទស្សន៍ទាយ​ថា តើ​ពួកគេ​គូរ​រូបអ្វី ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​បទពិសោធន៍​នានា កាល​នរណាម្នាក់​បាន​បង្ហាញ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​ពួកគេ ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១

ពីមុន​ព្រះយេស៊ូវ​យាង​មក​ម្ដង​ទៀត ដំណឹងល្អ​នឹង​ត្រូវបាន​ប្រកាស​ដល់​ពិភពលោក​ទាំងមូល​ហើយ ។

កុមារ​ដែល​បងប្អូន​បង្រៀន​អាច​ជួយ​ប្រកាស​ដំណឹងល្អ​ទៅកាន់​ពិភពលោក​ទាំងមូល ពីមុន​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​ពរជ័យ​ផ្សេងៗ​ដែល​ពួកគេ​បាន​ទទួល ឬ​នឹង​ទទួល ដោយសារ​ពួកគេ​គឺជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ សូម​អាន យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១ ជាមួយ​គ្នា ហើយ​សួរ​កុមារ​ថា តើ​ដំណឹងល្អ​នឹង​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទូទាំង​ពិភពលោក​នេះ​ដោយ​របៀប​ណា ។

  • សូម​បង្ហាញ​ផែនទី​ពិភពលោក ឬ​ផែនទី​ប្រទេស​របស់​បងប្អូន​ដល់​កុមារ ហើយ​ជួយ​ពួកគេ​ឲ្យ​រកមើល​កន្លែង​មួយ​ចំនួន​ដែល​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅក្នុង​បេសកកម្ម​មួយ ។

  • សូម​ឲ្យ​កុមារ​ពីរ​បី​នាក់​រៀបចំ​ឡើង​មក​ចែកចាយ​នូវ​របៀប​ដែល​សមាជិក​គ្រួសារ​របស់​ពួកគេ ឬ​ដូនតា​របស់​ពួកគេ​បាន​ស្គាល់​ដំណឹងល្អ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​សរសេរ​ឈ្មោះ​នរណាម្នាក់​ដែល​គេ​អាច​ប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​គាត់ ឬ​អញ្ជើញ​គាត់​ឲ្យ​មក​ព្រះវិហារ ។ សូម​ឲ្យ​កុមារ​សរសេរ​នូវ​រឿង​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​នាពេល​នេះ​ផងដែរ ។

ម៉ាថាយ ២៥:១–១៣

ខ្ញុំ​ទទួល​ខុសត្រូវ​លើ​ការប្រែចិត្ត​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​ខ្ញុំ​ផ្ទាល់ ។

ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្ដ្រី​ព្រហ្មចារីយ​ដប់​នាក់​បង្រៀន​ថា យើង​មិន​អាច​ខ្ចី​ការប្រែ​ចិត្ត​ជឿ​លើ​ព្រះអង្គសង្រ្គោះ​របស់​យើង​ពី​មនុស្ស​ដទៃ​បាន​ឡើយ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ទទួល​យក​ទំនួល​ខុសត្រូវ​សម្រាប់​ការប្រែ​ចិត្ត​ជឿ​ផ្ទាល់​ខ្លួន​គេ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​មករៀន​ដោយ​បានរៀបចំខ្លួន​ចែកចាយ​ពី​របៀប​ដែល​គាត់ ឬ​នាង​បានរៀន​អំពី​ពាក្យ​ប្រៀបប្រដូច​ពី​ស្រ្តី​ព្រហ្មចារីយ​ដប់នាក់​នៅឯ​ផ្ទះ​នា​សប្តាហ៍​នេះ ។

  • សូម​គូរ​រូប​ចង្កៀង​ប្រេង​មួយ​នៅលើ​ក្ដារខៀន ហើយ​សរសេរ​ថា ទីបន្ទាល់ ។ សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​កុមារ​ម្នាក់ៗ​ដែល​មាន​រៀង​ដូចជា​តំណក់​ប្រេង​មួយ​តំណក់ ហើយ​សូម​ឲ្យ​កុមារ​ម្នាក់ៗ​សរសេរ​នៅលើ​ក្រដាស​នោះ​នូវ​អ្វីមួយ​ដែល​គេ​នឹង​ធ្វើ ដើម្បី​កាន់​តែ​ប្រែចិត្ត​ជឿ​ជាង​មុន​ទៅលើ​ព្រះអង្គសង្រ្គោះ ។ សូម​បិទ​តំណក់​ប្រេង​របស់​ពួកគេ​នៅលើ​ក្ដារខៀន​ជុំវិញ​ចង្កៀង​នោះ ។

  • សូម​ឲ្យ​កុមារ​ជួយ​បងប្អូន​ធ្វើ​បញ្ជី​នូវការណ៍នានា​ដែល​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ​ទទួល​ភ្ញៀវ​ពិសេស​មួយ​រូប ។ តើ​ការណ៍​ទាំងនេះ​ស្រដៀង ឬ​ខុសគ្នា​ពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ដើម្បី​ទទួល​ការយាង​មក​ជា​លើកទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • សូម​សរសេរ​ការណ៍នានា​ដែល​មិន​អាច​ខ្ចី​បាន​នៅលើ​ក្រដាស​ប្រាំ​ចម្រៀក ។ សូម​សរសេរ​ការណ៍នានា​ដែល​អាច​ខ្ចី​បាន​នៅលើ​ក្រដាស​ប្រាំ​ចម្រៀក​ផ្សេង​ទៀត ។ សូម​ច្របល់​ចម្រៀក​ក្រដាស​ទាំងនោះ​ចូលគ្នា ហើយ​សូម​ឲ្យ​កុមារ​រៀប​បែង​ចែក​វា​ជា​ពីរ​ក្រុម​នេះ​វិញ ។ សូម​អាន ម៉ាថាយ ២៥:១–១៣ រួមគ្នា ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុងការ​មិន​ពឹងផ្អែក​លើ​មនុស្ស​ដទៃ​សម្រាប់​ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ?

ម៉ាថាយ ២៥:១៤–៤៦

នៅ​ក្នុង​សេចក្តីជំនុំជម្រះ​ចុងក្រោយ យើង​នឹង​ទូល​ពី​ដំណើរ​រឿង​នៃ​ជីវិត​របស់​យើង​ថ្វាយ​ព្រះអម្ចាស់ ។

បន្ទាប់ពី​ការរស់​ឡើងវិញ ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី​យើង​ដោយ​ផ្អែក​លើ​ការគោរព​ប្រតិបត្តិ​របស់​យើង​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ព្រម​ទាំង​ការទទួល​យក​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ផងដែរ ។ ពាក្យ​ប្រៀប​ប្រដូច​អំពី​ប្រាក់ និង​ពាក្យ​ប្រៀប​ប្រដូច​អំពី​សត្វ​ចៀម និង​ពពែ​បង្រៀន​យើង​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ​នេះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន ម៉ាថាយ ២៥:១៤–៣០ ហើយ​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន ម៉ាថាយ ២៥:៣១–៤៦ ។ សូម​ឲ្យ​ក្រុម​ទាំងពីរ​សម្ដែង​រឿង​ប្រៀប​ប្រដូច​ដល់​សិស្ស​នៅ​ក្នុង​ថ្នាក់ ។ តើ​ព្រះអម្ចាស់​កំពុង​បង្រៀន​យើង​អ្វី​ខ្លះ​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​ទាំងនេះ ?

  • សូម​ឲ្យ​កុមារ​អាន ម៉ាថាយ ២៥:៣៥–៣៦ ជា​ដៃគូ ហើយ​ធ្វើ​បញ្ជី​រឿង​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​អាច​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​មួយ​រួបជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​ប្រាប់​ក្រុមគ្រួសារ​គេ​អំពី​មនុស្ស​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បាន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ស្ដាប់ ឬ​សម្ដែង​រឿង ។ ដោយសារ​កុមារ​ចូលចិត្ត​រឿង​និទាន សូម​រកមើល​របៀប​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​រួម​សកម្មភាព​នៅក្នុង​រឿង​និទាន​នានា​ក្នុង​ព្រះគម្ពីរ​ដែល​បងប្អូន​ចែកចាយ ។ ពួកគេ​អាច​កាន់​រូបភាព ឬ​វត្ថុ​នានា គូរ​រូបភាព​សាច់​រឿង សម្ដែង​រឿង ឬ​ជួយ​តំណាល​រឿង​បាន ។ សូម​និទាន​រឿង​សាឡើង​វិញ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​សេចក្ដី​លម្អិត​ដ៏​សំខាន់ និង​ការបង្រៀន​ទាំងឡាយ​អំពី​ដំណឹងល្អ ។

បោះពុម្ព