ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ « ដោយ​នូវ​ការចងចាំ »


« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ ‹ ដោយ​នូវ​ការចងចាំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ

ដោយ​នូវ​ការចងចាំ​ដល់​ខ្ ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា

ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣

« ដោយ​នូវ​ការចងចាំ »

កាល​បងប្អូន​អាន ម៉ាថាយ ២៦; ម៉ាកុស ១៤ និង យ៉ូហាន ១៣ សូម​រកមើល​គោលការណ៍​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​នឹង​ផ្តល់​ពរជ័យ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​ព្រឹត្តិការណ៍​នានា​នៅក្នុង​ជំពូក​ទាំងនេះ​ដូចជា​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៤–៥៥ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​ទាំងនេះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ២៦:២៦–២៩; ម៉ាកុស ១៤:២២–២៤

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ ។

សូម​ជួយ​កុមារ​ឲ្យ​យល់ថា ការ​ទទួលទាន​សាក្រាម៉ង់​គឺជា​ឱកាស​មួយ ដើម្បី​ចងចាំ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប​ដំណើររឿង​ព្រះយេស៊ូវ​តាំង​ពិធីសាក្រាម៉ង់​ឡើង ។ បងប្អូន​អាច​ប្រើ « ជំពូក ៤៩ ៖ ពីធីសាក្រាម៉ង់​លើក​ដំបូង » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១២៤–២៦ ឬ វីដេអូ​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​វីដេអូ « Sacrament » ( ChurchofJesusChrist.org ) ។ តើ​ហេតុអ្វី​យើង​ទទួលទាន​សាក្រាម៉ង់ ? សូម​ជួយ​កុមារ​ឲ្យ​យល់​ថា យើង​រំឭក​ចាំ​ដល់​ព្រះយេស៊ូវ​នៅ​អំឡុងពេល​សាក្រាម៉ង់ ។

  • សូម​បង្ហាញ​កុមារ​នូវ​ដុំ​នំបុ័ង និង​ពែងទឹក ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ដឹង​ថា​នំប៉័ង និង​ទឹក​ក្នុង​ពិធី​សាក្រាម៉ង់​តំណាង​ឲ្យ​អ្វី​ដែរ​ឬទេ ។ សូម​ពន្យល់​ថា សាក្រាម៉ង់​ទាំងនេះ​ជួយ​យើង​ឲ្យ​រំឭក​ចាំ​ថា ព្រះយេស៊ូវ​បាន​សុគត​ជំនួស​យើង ហើយ​បាន​មាន​ព្រះជន្ម​ឡើង​វិញ​ពី​ការសុគត ។

  • សូម​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​គេ ហើយ​គិត​ដល់​នរណាម្នាក់​ដែល​ពួកគេ​ស្រឡាញ់ រួច​ហើយ​ស្នើសុំ​ឲ្យ​ពួកគេ​ប្រាប់​បងប្អូន​អំពី​បុគ្គល​នោះ ។ សូម​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​គេ​ម្ដង​ទៀត ហើយ​គិត​ដល់​ព្រះអង្គ​សង្គ្រោះ រួច​ហើយ​ចែកចាយ​អ្វីៗ​ដែល​ពួកគេ​ដឹង​អំពី​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ​អំឡុង​ពេល​ពិធីសាក្រាម៉ង់​រាល់​សប្ដាហ៍ ។

  • សូម​ឲ្យ​កុមារ​បង្ហាញ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រំឭក​ចាំ​ដល់​ព្រះយេស៊ូវ ហើយ​មាន​គារវភាព​អំឡុង​ពិធី​សាក្រាម៉ង់ ។ សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​កូនសៀវភៅ​មួយ​ដែល​មាន​ពិពណ៌នា​នៅលើ​ទំព័រ​សកម្មភាព​នា​សប្តាហ៍​នេះ ហើយ​ប្រើ​កូនសៀវភៅ​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ​នៅ​អំឡុង​ពេល​សាក្រាម៉ង់ ។ ឬ​សូម​ឲ្យ​ពួកគេ​ស្វែងរក​រូបភាព​ព្រះយេស៊ូវ​មួយចំនួន​នៅក្នុង ទស្សនាវដ្តី​សាសនាចក្រ ហើយ​យក​វា​មក​បង្កើត​រូបផ្គុំ ដែល​ពួកគេ​អាច​មើល​នៅអំឡុងពេល​សាក្រាម៉ង់​បាន ។

យ៉ូហាន ១៣:៣៤–៣៥

ខ្ញុំ​អាច​ស្រឡាញ់​អ្នក​ដទៃ​ដូចជា​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​ដែរ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់ទ្រង់ តាមរយៈ​ការយកចិត្ត​ទុកដាក់​ចំពោះ​អស់អ្នក​ដែល​នៅ​ជិតទ្រង់ ។ តើ​កុមារ​ដែល​បងប្អូន​បង្រៀន​មាន​ឱកាស​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​អ្នកដទៃ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៃ​ដំណើររឿង​ដែល​កុមារ​បាន​រៀន​នៅឆ្នាំ​នេះ នៅពេល​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នក​ដទៃ ( សូមមើល​គម្រោង​មេរៀន​ចាស់ៗ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​អាន យ៉ូហាន ១៣:៣៤–៣៥ ហើយ​ជួយ​កុមារ​ឲ្យ​អានឃ្លា « … ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ » ។ តើ​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​យ៉ាង​ដូចម្តេច?

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​កាន់​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ កាល​ដែល​សិស្ស​ក្នុង​ថ្នាក់ច្រៀង​បទចម្រៀង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ ដូចជា​បទ « ចូរ​ឲ្យ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៤ ) ។ សូម​ចែក​រូបបេះដូង​ក្រដាស​ឲ្យ​សិស្ស ហើយ​អញ្ជើញ​ពួកគេ​គូររូប​របស់​ពួកគេ​កំពុង​ធ្វើ​អ្វីមួយ ដែល​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ​ទៀត ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ២៦:២៦–២៩; ម៉ាកុស ១៤:២២–២៤

ពិធីសាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​រំឭក​ចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​ខ្ញុំ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​មាន​បទពិសោធន៍​ដ៏​កាន់​តែ​មាន​អត្ថន័យ​អំពី​ពិធីសាក្រាម៉ង់​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្ដូរវេន​គ្នា​អាន​ខគម្ពីរ​នៅក្នុង ម៉ាថាយ ២៦:២៦–២៩ម៉ាកុស ១៤:២២–២៤ ( សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៤ [ នៅក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ] ) និង គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧៥–៧៩ ។ តើ​ពាក្យ និង​គំនិត​អ្វី​ខ្លះ​ដែល​ស្រដៀង​គ្នា​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងពីរ​នេះ ?

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ខ្លួន​គេ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ​អំឡុង​ពិធី​សាក្រាម៉ង់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​បទគម្ពីរ ឬ​ពាក្យ​ពេចន៍​មកពី​ទំនុក​តម្កើង​នៃ​ពិធី​សាក្រាម៉ង់ ដែល​ពួកគេ​អាច​អាន​អំឡុង​ពិធី​សាក្រាម៉ង់​បាន រួច​ហើយ​សរសេរ​វា​នៅលើ​កាត​មួយ​ដែល​កុមារ​អាច​បើក​ទៅ​នៅពេល​ក្រោយ ពេល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។ សូម​ច្រៀង​ចម្រៀងទាំងនេះ​ពីរ​បី​ជាមួយ​នឹង​កុមារ ( សូម​មើល ទំនុក​តម្កើង ល.រ. ៩៩–១១៨ ) ។

    រូបភាព
    កុមារទទួលទាន​សាក្រាម៉ង់

    ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​ខ្ញុំ ។

  • សូម​សរសេរ​ឃ្លា​គន្លឹះ​មកពី​ការអធិស្ឋាន​អំឡុង​ពិធី​សាក្រាម៉ង់​នៅលើ​ក្ដារខៀន ហើយ​ជួយ​កុមារ​ឲ្យ​ទន្ទេញ​វា​ឲ្យ​ចាំ ។ តើ​ឃ្លា​ទាំងនេះ​មានន័យ​យ៉ាង​ដូចម្តេច ? ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង​ជា​រៀងរាល់​សប្តាហ៍ ?

  • សូម​ឲ្យ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់​ប្រាប់​កុមារ​អំពី​បទពិសោធន៍​របស់​គាត់​ក្នុង​ការរៀបចំ ប្រទានពរ ឬ​ចែក​សាក្រាម៉ង់ ។ តើ​អ្វី​ទៅ​ដែល​ជួយ​គាត់​ឲ្យ​រៀបចំ​ធ្វើ​ការណ៍​នេះ ? តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា កាល​គាត់​ធ្វើ​យ៉ាង​នោះ ? តើ​នំប៉័ង និង​ទឹក​រំឭក​គាត់​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • សូម​ឲ្យ​កុមារ​ដែល​បាន​ជ្រមុជ​ទឹក​រួច​ហើយ​ឲ្យ​ឡើង​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។ តើ​ពួកគេ​បាន​មាន​អារម្មណ៍​បែប​ណា​ខ្លះ ? តើ​សេចក្តីសញ្ញា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ? ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ សូម​ប្រាប់​ពួកគេ​ថា រាល់​សប្ដាហ៍​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​វា​អាច​ដូចជា​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត​ដូច្នោះ​ដែរ​—​យើង​អាច​ត្រូវ​បាន​អភ័យទោស​ឲ្យ​ចំពោះ​អំពើ​បាប​របស់​យើង ហើយ​យើង​រំឭក​សេចក្ដី​សញ្ញា​របស់​យើង​ឡើងវិញ ។

យ៉ូហាន ១៣:១–១៧

ព្រះ​យេស៊ូវ​គ្រីស្ទ​បានបង្ហាញ​ខ្ញុំ​ពី​របៀប​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។

ដំណើរ​រឿង​របស់​ព្រះអង្គសង្រ្គោះ​លាងជើង​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ អាច​បំផុសគំនិត​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​បម្រើ​មនុស្ស​នៅជិត​ពួកគេ​ដោយ​ក្តី​ស្រឡាញ់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • មុនពីរ​បី​ថ្ងៃ សូម​ឲ្យ​កុមារ​ម្នាក់​អាន យ៉ូហាន ១៣:៤–៩ ហើយ​ចែកចាយ​ដំណើររឿង​នេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ចេញពី​ទស្សនវិស័យ​របស់​ពេត្រុស ។ តើ​ព្រះអង្គសង្រ្គោះ​ព្យាយាម​បង្រៀន​អ្វី​ដល់​ពេត្រុស និង​ពួក​សាវក​របស់​ទ្រង់​ផ្សេងទៀត ? កុមារ​អាច​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​ដំណើររឿង​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ការបម្រើ​ដល់​អ្នក​ដៃ ?

  • សូម​អាន យ៉ូហាន ១៣:១២–១៧ រួមគ្នា ។ សូម​ឲ្យ​កុមារ​សរសេរ​អំពី​គ្រា​ដែល​ព្រះអង្គ​សង្រ្កោះ​បាន​បម្រើ​មនុស្ស​ដទៃ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រួមបញ្ចូល​អ្វី​ដែល​ពួកគេ​រៀន​ចេញពី​គំរូ​របស់​ទ្រង់ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ នោះ​ពួកគេ​អាច​រកមើល​ឧទាហរណ៍​ទាំងនេះ​នៅក្នុង​វីដេអូ « Christlike Attributes » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​កុមារ​ផ្សេង​ទៀត ។

យ៉ូហាន ១៣:៣៤–៣៥

ពួកសិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ស្រឡាញ់​អ្នក​ដទៃ​ដូចជា​ទ្រង់​ស្រឡាញ់​ដែរ ។

នៅពេល​យើង​បាន​ទទួល​បុណ្យជ្រមុជទឹក នោះ​យើង​ចុះ​សេចក្តី​សញ្ញា​ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង យ៉ូហាន ១៣:៣៤–៣៥ ព្រះអង្គ​សង្រ្គោះ​បាន​ពិពណ៌នា​ពី​របៀប ដែល​យើង​អាច​បង្ហាញ​ថា​យើង​ជា​សិស្ស​របស់​ទ្រង់​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​នៅលើ​ក្តារខៀន​ថា ត្រូវ គ្នា ដូចជា​ខ្ញុំ​បាន អ្នករាល់គ្នា​ដែរ ( យ៉ូហាន ១៣:៣៤ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រកមើលនៅក្នុង​ព្រះគម្ពីរ ហើយ​បំពេញ​ចន្លោះ​នេះ ។ តើ​មាន​កិច្ចការ​អ្វី​ផ្សេងទៀត​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្ហាញ​ថា​យើង​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ? កុមារ​អាច​គិត​ពី​ពាក្យ​ផ្សេងទៀត​ដែល​អាច​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្តារខៀន​បាន ដូចជា បម្រើ និង បានបម្រើបង្រៀន និង បាន​បង្រៀន ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន យ៉ូហាន ១៣:៣៥ ហើយ​គិត​ពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ដែល​ជា​គំរូ​នៃ​សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​ស្នើសុំ​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​បុគ្គល​ទាំងនេះ បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​អ្នក​ដទៃ​ដូចជា​ព្រះ​អង្គសង្រ្គោះ​បាន​ធ្វើ​ដែរ ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​អ្វីមួយ​ដែល​ពួកគេ​នឹង​ធ្វើ ដោយសារ​តែ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ ។ ឧទាហរណ៍ ពួកគេ​អាច​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​នឹង​ចងចាំ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅអំឡុងពេល​សាក្រាម៉ង់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​ទៅ​កាន់​សិស្ស​របស់​បង​ប្អូន ។ ទីបន្ទាល់​នោះ​អាច​សាមញ្ញ​ដូចជា « ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ប្អូនៗ​ម្នាក់ៗ » ឬ « ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ខ្លួន កាល​ខ្ញុំ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។

បោះពុម្ព