ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ « ការ​ស្រេច​ហើយ »


« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ ‹ ការ​ស្រេច​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះគ្រីស្ទ​នៅមុខ​លោក​ពីឡាត់

Ecce Homo ( ព្រះយេស៊ូវគ្រីស្ទ​ដែល​ត្រូវគេ​ធ្វើ​ទុក្ខទោស ) ដោយ អាន់ថូញូ ស៊ីស៊ើរី

ថ្ងៃទី ១៩–២៥ ខែ មិថុនា

ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩

« ការ​ស្រេច​ហើយ »

សូម​ចាប់ផ្ដើម​ការរៀបចំ​មេរៀន​របស់​បងប្អូន​ដោយ​ការអាន ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ និង យ៉ូហាន ១៩ ។ សូម​ស្វែង​យល់​ពី​តម្រូវការ​របស់​កុមារ​ប្រកប​ដោយ​ការអធិស្ឋាន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ឲ្យ​កុមារ​ម្នាក់ៗ​ប្តូរវេនគ្នា​កាន់​រូបភាព​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ខណៈ​កាន់​រូបភាព​នោះ កុមារ​ម្នាក់ៗ​អាច​ចែកចាយ​អ្វី​មួយ​ដែល​គាត់ ឬ​នាង​មើលឃើញ​នៅក្នុង​រូបភាព​នោះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ២៧:១១–៦៦; លូកា ២៣; យ៉ូហាន ១៩

ដោយសារ​ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​អាច​រស់ឡើងវិញ​បាន ។

កុមារ​តូចៗ​អាច​សោកសៅ​ដោយ​ការស្ដាប់​ដំណើររឿង​ការឆ្កាង​របស់​ព្រះយេស៊ូវ ។ « ជំពូក ៥២ ៖ ការសាកល្បង​របស់​ព្រះយេស៊ូវ » និង « ជំពូក ៥៣ ៖ ព្រះយេស៊ូវ​ត្រូវ​គេ​ឆ្កាង » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៣–៣៨ ឬ​វីដេអូ​ដែល​ដូចគ្នា​នេះ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ផ្ដល់​នូវ​គំរូ​ដ៏​ល្អ​មួយ​អំពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​រឿង​នេះ​ជាមួយ​នឹង​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ កាល​បងប្អូន​តំណាល​អំពី​ការសាកល្បង ការឆ្កាង និង​ការបញ្ចុះសព​របស់​ព្រះ​យេស៊ូវ ( សូមមើល​ផងដែរ សៀវភៅ​រូបភាព​ដំណឹងល្អល.រ. ៥៧–៥៨ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ។ សូម​បញ្ជាក់​ថា​នៅ​ថ្ងៃទី​បី ព្រះ​យេស៊ូវ​បាន​មាន​ព្រះជន្មរស់​ឡើងវិញ ។ ឬ​និយាយ​ម្យ៉ាងទៀត ទ្រង់​ត្រឡប់​មក​មាន​ព្រះជន្ម​វិញ ។

  • សូម​ឲ្យ​កុមារ​សរសេរ​ឈ្មោះ​រឿង​មួយ​ចំនួន​ដែល​ឪពុក​ម្ដាយ​របស់​គេ​ធ្វើ​សម្រាប់​ពួកគេ ដែល​ពួកគេ​មិន​អាច​ធ្វើ​ខ្លួន​ឯង​បាន ។ សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះអង្គសង្គ្រោះ ។ សូម​ពន្យល់​ថា ដោយសារតែ​ព្រះយេស៊ូវ នោះ​យើង​អាច​រស់​ឡើង​វិញ​បាន—ជា​អ្វីមួយ​ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ។

  • សូម​បង្ហាញ​រូបភាព​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​តែ​ព្រះយេស៊ូវ នោះ​បុគ្គល​នេះ​នឹង​រស់ឡើង​វិញ​ម្ដង​ទៀត ។

រូបភាព
ការបញ្ចុះ​សព​ព្រះគ្រីស្ទ

ការបញ្ចុះ​សព ដោយ ខាល ហេនរីក ប្លក់

ម៉ាថាយ ២៧:២៦–៣៧; លូកា ២៣:៣៤

ខ្ញុំ​អាច​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។

តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​របៀប​ដើម្បី​អភ័យទោស​ឲ្យ​អស់​អ្នក​ដែល​មិន​មាន​ចិត្ត​ល្អ ដូចជា​ព្រះយេស៊ូវ​បាន​ធ្វើ​ដោយរបៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​រៀបរាប់​ពី​របៀប​ដែល​ពួកទាហាន​មិន​មាន​ចិត្ត​ល្អ​ចំពោះ​ព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ២៧:២៦–៣៧ ) រួច​ហើយ​សូម​អាន លូកា ២៣:៣៤ ។ សូម​ពន្យល់ថា នៅពេល​យើង​អភ័យទោស​ឲ្យ​អ្នក​ដទៃ នោះ​យើង​មិន​ខឹង​នឹង​ពួកគេ​ទៀត​ទេ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួកគេ ។

  • សូម​ចែកចាយ​ឧទាហរណ៍​ដែល​នរណាម្នាក់​និយាយ ឬ​ធ្វើ​អ្វីមួយ​ដែល​មិន​សប្បុរស ។ សូម​អញ្ជើញ​កុមារឲ្យ​និយាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បង្ហាញ​ការអភ័យទោស​នៅក្នុង​ស្ថានភាព​ទាំងនោះ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួមគ្នា​អំពី​ការអភ័យ​ទោស ដូចជា​បទ « បិតា​សូម​ជួយ​កូន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ) ។ សូម​សួរ​សំណួរ​ដែល​បាន​ឆ្លើយ​នៅក្នុង​បទចម្រៀង​នេះ « តើ​ខ្ញុំ​គួរតែ​អភ័យទោស​ឲ្យ​នរណា ? » ឬ « តើ​នរណា​អាច​ជួយ​យើង នៅពេល​យើង​ពិបាក​ធ្វើការ​អភ័យទោស ? »

  • សូម​ស្វែងរក​លេខ​ចេញ​ថ្មី​នៃ​ទស្សនាវដ្ដី ប្រិយមិត្ត ដើម្បី​រកមើល​ដំណើររឿង​អំពី​កុមារ​ម្នាក់​ដែល​បាន​អភ័យទោស​ឲ្យ​នរណាម្នាក់ ។ សូម​ចែកចាយ​ដំណើររឿង​នេះ​ជាមួយ​នឹង​កុមារ ។

លូកា ២៣:៣២–៣៣, ៣៩–៤៣

ដោយសារ​ព្រះយេស៊ូវ​បាន​រងទុក្ខ និង​សុគត​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​ការអភ័យទោស ។

ទោះបីជា​កុមារ​នៅក្រោម​អាយុ​ប្រាំ​បី​ឆ្នាំ​មិន​ទាន់​មាន​ការទទួល​ខុសត្រូវ​ក្ដី ក៏​វា​សំខាន់​សម្រាប់​ពួកគេ​ដើម្បី​ចាប់ផ្ដើម​រៀន​ពី​ពេល​នេះ​ទៅ ពី​របៀប​ប្រែចិត្ត​ពី​ជម្រើស​ខុសឆ្គង​ដែល​ពួកគេ​ធ្វើ​ដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប លូកា ២៣:៣២–៣៣, ៣៩–៤៣ ហើយ​សូម​រកមើល​ពី​ចោរ​ពីរ​នាក់​នៅក្នុង រូបភាព ៥៧ នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ។ សូម​ពន្យល់​ថា នៅពេល​ចោរ​ទីមួយ​បាន​សើច​ចំអក​ដាក់​ព្រះយេស៊ូវ នោះ​ចោរ​ទីពីរ​បាន​សារភាព​ថា គាត់​បាន​ធ្វើ​អ្វីមួយ​ខុស—គាត់​បាន​ចាប់ផ្ដើម​ប្រែចិត្ត ។

  • សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦ ឲ្យ​កុមារស្តាប់ ។ ហេតុអ្វី​ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​យើង ?

  • សូម​បង្ហាញ​វីដេអូ « The Shiny Bicycle » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពន្យល់ថា យើង​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ហើយ​ទ្រង់​អាច​ជួយ​កែ​អំពើបាប និង​កំហុស​របស់​យើង ហើយ​ទទួលបាន​ការអភ័យទោស ។

  • សូម​ឲ្យ​កុមារ​គូស​ដីស​នៅលើ​ក្ដារខៀន​ដើម្បី​តំណាង​ឲ្យ​ជម្រើស​ខុសឆ្គង​នានា ។ រួច​ហើយ សូម​ឲ្យ​ពួកគេ​លុប​វា​ចេញ​ពី​ក្ដារខៀន​ដើម្បី​តំណាង​ឲ្យ​ការប្រែចិត្ត ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​មួយ ហើយ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ប្រែចិត្ត​បាន​ដោយសារ​តែ​ទ្រង់ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ២៧:១១–៦៦; លូកា ២៣; យ៉ូហាន ១៩

ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ខ្ញុំ ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

ហេតុអ្វី​បងប្អូន​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត​សម្រាប់​បងប្អូន ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

ម៉ាថាយ ២៧:២៦–៣៧; លូកា ២៣:៣៤

ខ្ញុំ​អាច​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។

វា​អាច​ជា​ការពិបាក​ដែល​ត្រូវ​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ ។ កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​ទទួល​បាន​ពរជ័យ កាល​ពួកគេ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​អភ័យទោស​ឲ្យ​អ្នក​ដទៃ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​អាន​អំពី​ពួកទាហាន​ដែល​មិន​មាន​ចិត្ត​ល្អ​ចំពោះ​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ២៧:២៦–៣៧ ហើយ​ព្រះយេស៊ូវ​បាន​អភ័យទោស​ឲ្យ​ពួកគេ​នៅក្នុង លូកា ២៣:៣៤ ។  តើ​យើង​រៀន​អ្វីខ្លះ​ចេញពី​គំរូ​របស់​ព្រះយេស៊ូវ ?

  • សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ តើ​ប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អភ័យទោស​ឲ្យ​នរណាម្នាក់​ដែល​មិន​មាន​ចិត្ត​ល្អ​ចំពោះ​ប្អូន ? សូម​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​សរសេរ​គំនិត​នានា​នៅលើ​ក្ដារខៀន​ដូចជា អធិស្ឋាន​សូមឲ្យ​មាន​អារម្មណ៍​សណ្ដោស​ដល់​បុគ្គល​នោះគិត​ដល់​អ្វី​ល្អៗ​អំពី​បុគ្គល​នោះ ។

លូកា ២៣:៣២–៣៣, ៣៩–៤៣

ដោយសារ​ព្រះយេស៊ូវ​បាន​រងទុក្ខ និង​សុគត​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​ការអភ័យទោស ។

មេរៀន​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​បាន ហើយ​ទទួល​បាន​ការអភ័យទោស ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន លូកា ២៣:៣២–៣៣, ៣៩–៤៣ឲ្យ​ឭៗ ។ សូម​ពន្យល់​ថា មនុស្ស​ពីរ​នាក់​ដែលត្រូវ​បានគេ​ឆ្កាង​ជាមួយ​នឹង​ព្រះយេស៊ូវ​នោះ គឺជា​ចោរ ។ តើ​ចោរ​មួយ​បាន​បង្ហាញ​ថា គាត់​បាន​ចាប់ផ្ដើម​ប្រែចិត្ត​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​កំពុង​ប្រែចិត្ត ? ( សេចក្ដីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • សូម​សរសេរ​ប្រយោគ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​សម្រាប់​ពាក្យ​ជា​អក្សរ​ទ្រេត ៖ « ខ្ញុំ​អាច​ទទួលបាន ការអភ័យទោស នៅពេលខ្ញុំ ប្រែចិត្ត ដោយសារតែ ដង្វាយធួន របស់ ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​ផ្ដល់​តម្រុយ​ឲ្យ​កុមារ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​ចន្លោះ​ទាំងនោះ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​កាបូប ហើយ​ដាក់​ដុំថ្ម​ក្នុង​កាបូប​នោះ កាល​កុមារ​ផ្សេង​ទៀត​ប្រាប់​នូវ​ជម្រើស​ខុសឆ្គង​ដែល​នរណាម្នាក់​អាច​ជ្រើសរើស ។ សូម​ជួយ​កុមារ​ឲ្យ​ប្រៀបធៀប​កាបូប​ទៅនឹង​បន្ទុក​ខាង​វិញ្ញាណ ដែល​យើង​ស្ពាយ​មក​ពេល​យើង​ធ្វើ​អំពើបាប ។ តើ​ការប្រែចិត្ត​ដូចជា​ការយក​ថ្ម​ចេញ​ពី​កាបូប​ដោយ​របៀប​ណា ? បងប្អូន​អាច​រំឭក​កុមារ​ថា ការប្រែចិត្ត​មិនមែន​ជា​ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​តែម្តង​នោះទេ ប៉ុន្តែ​វា​ជា​ដំណើរការ​ប្រចាំ​ថ្ងៃ ។

  • សូម​រកមើល​ក្នុង​លេខ​ចេញ​ថ្មី​នៃ​ទស្សនាវដ្តី ប្រិយមិត្ត សម្រាប់​ដំណើររឿង ឬ​សារលិខិត​អំពី​ការប្រែចិត្ត ហើយ​ចែកចាយ​ជាមួយ​កុមារ ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​គិត​ដល់​នរណាម្នាក់​ដែល​ត្រូវការ​ការអភ័យទោស ហើយ​សម្រេច​លើ​រឿង​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​បង្ហាញ​ដល់​បុគ្គល​នោះ​ថា ពួកគេ​បាន​អភ័យទោស​ឲ្យ​គាត់​ហើយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រៀន​ស្គាល់​វិវរណៈ ។ ជាញឹកញាប់ វិវរណៈ​កើត​មាន « មួយ​បន្ទាត់​ម្ដងៗ » ( នីហ្វៃទី២ ២៨:៣០ ) ហើយ​មិន​មែន​ម្ដង​ទាំងអស់​នោះ​ទេ ។ នៅពេល​បងប្អូន​អធិស្ឋាន ហើយ​សញ្ជឹងគិត​អំពី​ព្រះគម្ពីរ និង​គម្រោង​មេរៀន​នេះ នោះ​បងប្អូន​នឹង​ឃើញ​ថា គំនិត និង​ចំណាប់​អារម្មណ៍​នានា​អាច​កើត​មាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង—ពេល​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ពេល​ធ្វើ​កិច្ចការ​ផ្ទះ ឬ​ពេល​ជជែក​លេង​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ ។

បោះពុម្ព