ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃ​ទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ « ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ »


« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ ‹ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​មាន​ព្រះបន្ទូល​ទៅកាន់​ពេត្រុស​នៅ​មាត់សមុទ្រ

ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផង ដោយ ខាមីល ខូរី

ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

« ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ​ហើយ »

កុមារ​ដែល​មាន​ទីបន្ទាល់​ពី​សេចក្តីពិត​នេះ​នៅក្នុង​ជំពូក​ទាំងនេះ មាន​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ ។ តើ​បងប្អូន​នឹង​យាងអញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីពិត​ទាំងនេះ​យ៉ាង​ដូចម្តេច ?

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ការមើល​រូបភាព​មួយ​អាច​ជួយ​កុមារ​ឲ្យ​ចងចាំ​រឿង​ដែល​ពួកគេ​បាន​រៀន​នៅ​ផ្ទះ ឬ​នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្សេង​ទៀត ។ ប្រហែល​បងប្អូន​អាច​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើររឿង​ដែល​មាន​នៅក្នុង​រូបភាព​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០:១–២៣

ខ្ញុំ​នឹង​រស់នៅ​ម្ដង​ទៀត បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ គឺ​ដូច​ព្រះយេស៊ូវ​បាន​រស់​ឡើង​វិញ​ដែរ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការរស់​ឡើង​វិញ​របស់​ទ្រង់​ផង គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ ហើយ​វា​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​គ្រិស្តសាសនិក ។ ពេល​បងប្អូន​អាន​អំពី​ការរស់​ឡើង​វិញ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​បងប្អូន​នឹង​ជួយ​ដល់​កុមារ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​ពី​ដំណើររឿង​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​ជា​សម្ដី​របស់​បងប្អូន ។ ( ប្រសិនបើ​ចាំបាច់ សូមប្រើ « ជំពូក ៥៤ ៖ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៩–៤៤ ឬ​វីដេអូ​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពន្យល់​ថា នៅពេល​ដែល​ព្រះយេស៊ូវ​បាន​សុគត នោះ​វិញ្ញាណ​របស់​ទ្រង់​បាន​ចាកចេញ​ពី​ព្រះកាយ​របស់​ទ្រង់ ។ នៅពេល​ទ្រង់​បាន​រស់​ឡើងវិញ នោះ​វិញ្ញាណ និង​រូបកាយ​របស់​ទ្រង់​បាន​រួបរួម​គ្នា​ឡើង​វិញ​ម្ដង​ទៀត ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​តំណាល​រឿង​នេះ​សាឡើង​វិញ​ប្រាប់​បងប្អូន​វិញ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិនបើ​ពួកគេ​បាន​ឃើញ​ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ​ម្តងទៀត ។

  • សូម​បង្ហាញ​វីដេអូ « What Happens after We Die ? » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ហើយ​សូម​ប្រាប់​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា មនុស្ស​គ្រប់រូប​នឹង​ត្រូវ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការមាន ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ ដូចជា​បទ « តើ​ព្រះយេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥ ) ។ សូម​ឲ្យ​កុមារ​ស្រមៃ​ថា តើ​វា​មាន​អារម្មណ៍​បែប​ណា​ដែល​មើលឃើញ​ព្រះ​យេស៊ូវ​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

យ៉ូហាន ២០:២៤–២៩

ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបីជា​ខ្ញុំ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ និង​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​មក​ឯ​ថូម៉ាស ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ខណៈ​ដែល​បងប្អូន​ប្រាប់​អំពី​បទពិសោធន៍​របស់​ថូម៉ាស​នៅក្នុង យ៉ូហាន ២០:២៤–២៩ ។ សូម​តំណាល​រឿង​នេះ​ម្ដង​ទៀត ប៉ុន្តែ​លើកនេះ​សូម​ឲ្យ​កុមារ​ប្រាប់​ព័ត៌មាន​លម្អិត​មួយ​ចំនួន​វិញ ។

  • សូម​បង្ហាញ​ប្រអប់​មួយ​ដែល​មាន​របស់​របរ​នៅក្នុង​នោះ ដែល​កុមារ​មិន​អាច​មើល​ឃើញ ហើយ​សូម​ពិពណ៌នាពី​របស់​របរនោះ​ប្រាប់​កុមារ ។ សូម​សួរ​កុមារ​ប្រសិនបើ​ពួកគេ​ជឿ​ថា​ពិត​ជា​មាន​របស់​របរ​នៅក្នុង​ប្រអប់​នោះ​មែន និង​ឲ្យ​គេ​ប្រាប់​ពី​មូលហេតុ ។ រួច​មក​សូម​បង្ហាញ​របស់​នោះ ហើយ​ពន្យល់​ថា សេចក្ដី​ជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វីមួយ​ដែល​យើង​មិន​អាច​មើល​ឃើញ ។ សេចក្តី​ជំនឿ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​មាន​គឺ​ការមាន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវ​បង្ហាញ​ព្រះហស្ដ​ដល់​ពួកសាវក

ចូរ​មក​មើល​ព្រះហស្ត​យើង​ចុះ ដោយ ចេហ្វ វួដ

យ៉ូហាន ២១:១៥–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​ តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដទៃ ។

តើ​បងប្អូន​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ស្រឡាញ់ និង​ជួយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​គេ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន យ៉ូហាន ២១:១៥–១៧ ឬ​សូម​បង្ហាញ​វីដេអូ « Feed My Sheep » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ សូម​ជួយ​កុមារ​យល់​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​ចង់​ឲ្យ​ពេត្រុស​ធ្វើ ៖ ចែកចាយ​ដំណឹងល្អ និង​អញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ​ជឿលើ​ព្រះ​យេស៊ូវ ។ សូម​ឲ្យ​រូប​សត្វចៀម​ក្រដាស​ទៅ​កុមារ ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ ឬ​គូរ​នៅលើ​ចៀម​ក្រដាស​នោះ​នូវ​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ឲ្យ​មករក​ព្រះ​យេស៊ូវ​កាន់តែ​ជិត​ជាងមុន ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​រឿងទាំងឡាយ​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង ?

  • សូម​សរសេរ​ឈ្មោះ​កុមារ​គ្រប់​រូប​នៅក្នុង​ថ្នាក់​របស់​បងប្អូន​នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​កាត់​ជា​រាង​កូនចៀម ហើយ​ពង្រាយ​កូនចៀម​ទាំងនេះ​ជុំវិញ​ថ្នាក់ ។ ( រួម​ទាំង​ឈ្មោះ​របស់​កុមារ​មួយ​ចំនួន​ដែល​មិន​បាន​ចូលរួម​ទៀងទាត់​ផង ) ។ សូម​ឲ្យ​កុមារ​ប្រមូល​កូនចៀម ដោយ​ការស្វែងរក​កូនចៀម​មួយ​ដោយ​មាន​ឈ្មោះ​របស់​ពួកគេ​នៅលើ​នោះ ។ សូម​ជួយ​កុមារឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​យោងទៅ​ជួយ​មិត្តភក្តិ​ម្នាក់ ដែល​មិន​មក​ព្រះវិហារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០:១–២៣

ដោយសារ​តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​មនុស្ស​គ្រប់រូប​នឹង​រស់​ឡើងវិញ​ដែរ ។

វា​ជា​ការធម្មតា​ដែល​កុមារ​ឆ្ងល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​អំពី​ការរស់​ឡើង​វិញ​តាម​របៀប​មួយ​ដែល​នឹង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​ពួកគេ ហើយ​ស្រមៃ​ថា ពួកគេ​កំពុង​អង្គុយ​នៅក្បែរ​ផ្នូ​របស់​ព្រះយេស៊ូវ កាល​បងប្អូន​អាន​ក្នុង យ៉ូហាន ២០:១–១៧ ឬ​សូម​សង្ខេប​ដំណើរ​រឿង​នៃ​ការមាន​ព្រះជន្មរស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល « ជំពូក ៥៤ ៖ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៩–៤៤ ឬ​វីដេអូ​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​ការរស់ឡើងវិញ​មាន​ន័យ​ដូចម្ដេច ? តើ​វា​នឹង​មាន​សភាព​ដូចម្ដេច ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ?

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​សិក្សា​ពី​បទពិសោធន៍​របស់​នរណាម្នាក់ ដែល​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ចែកចាយ​ដល់​កុមារ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​គេ​បាន​រៀន ។

  • សូម​មើល​វីដេអូ​ទាំង​នេះ​មួយ ឬ​ច្រើន​ជាមួយ​នឹង​កុមារ ៖ « Jesus Is Laid in a Tomb » , « Jesus Is Resurrected » , « Christ Appears on the Road to Emmaus » និង « The Risen Lord Appears to the Apostles » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ការមាន​ព្រះជន្មរស់ឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ​គឺ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។

2:3

យ៉ូហាន ២០:២៤–២៩

ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបីជា​ខ្ញុំ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យអាន យ៉ូហាន ២០:២៤–២៩ ។ ( សូម​មើល​វីដេអូ « Blessed Are They That Have Not Seen, and Yet Have Believed » នៅលើ​គេហទំព័រ ChurchofJesusChrist.orgផងដែរ ) ។ តើ​យើង​អាច​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ទោះបីជា​យើង​មិនបាន​ឃើញទ្រង់​ផង​យ៉ាង​ដូចម្តេច ?

  • សូម​សរសេរ​ពាក្យ​នីមួយៗ​ក្នុង​ឃ្លា « មាន​ពរ​ហើយ អ្នកណា​ដែល​ជឿ​ឥត​ឃើញ​សោះ » នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តម្រៀប​ពាក្យ​ទាំងនេះ​តាម​លំដាប់​លំដោយ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​ពី​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ទោះបីជា​ពួកគេ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​គូរ ហើយ​ចែកចាយ​អ្វី​ដែល​បងប្អូន​បានធ្វើ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

យ៉ូហាន ២១:១–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ តាមរយៈ​ការឲ្យ​ចំណី​ចៀម​របស់​ទ្រង់ ។

កុមារ​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅលើ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ ។ តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពង្រឹង​ដល់​មនុស្ស​ដទៃ​នៅក្នុង​ដំណឹងល្អ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន យ៉ូហាន ២១:១–១៧ ជាមួយ​គ្នា ។ នៅពេល​បងប្អូន​អាន ខទី ៩–១៣ សូម​ឲ្យ​កុមារ​គិត​ពី​គ្រា​ដែល​នរណា​ម្នាក់​បាន​ធ្វើ​អាហារ​ដ៏​ពិសេស​សម្រាប់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ព្រះ​យេស៊ូវឲ្យ​ចំណី​យើង​ខាង​វិញ្ញាណ ។ នៅពេល​បងប្អូន​អាន ខទី ១៥–១៧ សូម​ជំនួស​ឈ្មោះ​របស់ ស៊ីម៉ូន​ជាមួយនឹង​ឈ្មោះ​របស់​កុមារ ។ តើ​នរណា​គឺជា​ចៀម​របស់​ព្រះយេស៊ូវ ? តើ​យើង​អាច​ជួយ​ទ្រង់​ដើម្បី​ឲ្យ​ចំណី​ដល់​ពួកគេ​យ៉ាង​ដូចម្តេច ?

  • សូម​ចែក​នំ​មួយ​ជាមួយ​នឹង​កុមារ ។ កាល​ពួកគេ​កំពុង​ញ៉ាំ​នំ​នោះ សូម​សួរ​ពួកគេ​ថា តើ​ការចែកចាយ​ដំណឹងល្អ​ដល់​នរណាម្នាក់​គឺ​ដូចជា​ការឲ្យ​ចំណី​ដល់​ពួកគេ​ដោយ​របៀប​ណា ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​បង្រៀន​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​អំពី​ការមាន​ព្រះជន្មរស់ឡើងវិញ​របស់​ព្រះអង្គសង្រ្គោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

តាមដាន​ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព ។ នៅពេល​បងប្អូន​អញ្ជើញ​ឲ្យ​កុមារ​ធ្វើ​សកម្មភាព​ទៅលើ​អ្វី​ដែល​ពួកគេ​កំពុង​រៀន សូម​តាមដាន​ការអញ្ជើញ​នោះ នៅពេល​បង្រៀន​លើក​ក្រោយ ។ ការណ៍​នេះ​បង្ហាញ​ដល់​កុមារ​ថា បងប្អូន​យកចិត្ត​ទុកដាក់​អំពី​របៀប​ដែល​ដំណឹងល្អ​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ នៅពេល​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ នោះ​ពួកគេ​នឹងត្រូវ​បានពង្រឹង ហើយនឹង​ជួយគ្នា​ទៅវិញ​ទៅមក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។