ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦៖ « ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្រ្គោះ »


« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្រ្គោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ប៉ុល​កំពុង​សរសេរ​សំបុត្រ

ថ្ងៃទី ៧–១៣ ខែ សីហា

រ៉ូម ១–៦

« ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »

តើ​ការបំផុសគំនិត​ណា​ខ្លះ ដែល​បងប្អូន​ទទួលបាន ពេល​បងប្អូន​អាន រ៉ូម ១–៦ ? ការបំផុសគំនិត​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ជ្រើសរើស​គំនិត​សម្រាប់​ការបង្រៀន​ដូច​ខាងក្រោម​នេះ ឬ​បងប្អូន​រៀបចំ​ដោយ​ខ្លួនឯង​ផ្ទាល់ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការអញ្ជើញ​នានា ដែល​បងប្អូន​បាន​ផ្ដល់​ដល់​ពួកគេ​នៅ​ក្នុង​មេរៀន​កាល​ពី​សប្ដាហ៍​មុន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

រ៉ូម ១:១៦–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​មាន​អំណាច​នាំ​យក​សេចក្ដីសង្គ្រោះ​ទៅ​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន រ៉ូម ១:១៧ ឲ្យ​កុមារ​ស្ដាប់ ហើយ​ជួយ​ពួកគេ​ឲ្យទន្ទេញ​ចាំ​ឃ្លា « មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តីជំនឿ » ។ បងប្អូន​អាច​ចាត់​ឲ្យ​កុមារ​អាន​មួយ​ពាក្យ​ម្នាក់ៗ​នៅ​ក្នុង​ឃ្លា​នោះ ហើយ​ឲ្យ​ពួកគេ​ថា​ពាក្យ​នោះ នៅ​ពេល​បងប្អូន​ចង្អុល​ទៅ​កាន់​ពួកគេ ។ សូម​ពន្យល់​ថា ឃ្លា​នេះ​មានន័យ​ថា យើង​គួរតែ​មាន​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​សួរ​កុមារ​ តើ​ពួកគេ​ដឹង​ថា​សេចក្តី​ជំនឿ​គឺជា​អ្វី​ដែរ​ឬ​ទេ ។ សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពន្យល់​ថា យើង​ជឿ​ថា​ទ្រង់​មាន​ព្រះជន្ម​ពិត ទោះ​ជា​យើង​មិន​ធ្លាប់​មើល​ឃើញ​ទ្រង់​ក្ដី ។ នេះ​គឺ​ជា​សេចក្ដី​ជំនឿ—ការ​ជឿ​លើ​អ្វី​មួយ ទោះជា​យើង​មិន​ធ្លាប់​ឃើញ​វា​ក្ដី ។

  • សូម​ពន្យល់​ថា យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។ សូម​លាក់​រូបភាព​នៅ​ជុំវិញ​បន្ទប់​រៀន ជា​រូបភាព​នៃ​មនុស្ស​ដែល​ធ្វើតាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ ។ សូម​ទុក​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ស្វែងរក​រូបភាព ហើយ​ពិពណ៌នា​អំពី​រូបភាព​ទាំងនោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ ?

  • សូម​ឲ្យ​កុមារ​ម្នាក់​បិទភ្នែក​របស់​គាត់ ឬ​នាង ហើយ​ណែនាំ​គាត់ ឬ​នាង​ឲ្យដើរ​ក្នុង​បន្ទប់​ឆ្ពោះ​ទៅរក​រូបភាព​ព្រះ​យេស៊ូវ ។ ប្រសិនបើ​មាន​ពេល សូម​ឲ្យ​កុមារ​ផ្សេងទៀត​ប្ដូរ​វេន​គ្នា​ធ្វើ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ពួកគេ​អាច​ធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​បាន គឺ​ដូចជា​ពួកគេ​បាន​ធ្វើតាម​ការណែនាំ​របស់​បងប្អូន​ដែរ ។

រ៉ូម ៦:១–១១

ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ដូចជា​ការក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

កុមារ​ដែល​បងប្អូន​បង្រៀន កំពុង​តែ​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ តើ​ពួកគេ​អាចរៀន​អ្វីខ្លះ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​ចេញពី រ៉ូម ៦ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​តាម​បងប្អូន​នូវ​ឃ្លា « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( រ៉ូម ៦:៤ ) ។ សូម​ប្រាប់​កុមារ​អំពី​អត្ថន័យ​របស់​វា​ចំពោះ​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​ចែកចាយ​អនុស្សាវរីយ៍​អំពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​និយាយ​អំពី​របៀប​ដែល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​បាន​ជួយ​បងប្អូនឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ប្រើ​ទំព័រ​សកម្មភាព​នេះ​ដើម្បី​បង្រៀន​កុមារ​ថា ពិធីបុណ្យជ្រមុជទឹក​ជួយ​យើងឲ្យ​ប្រែក្លាយ​ជា​មនុស្ស​ថ្មី ។​

  • ប្រសិន​បើ​មាន​កុមារ​ណា​ម្នាក់​ធ្លាប់​បានចូលរួម​ពិធីបុណ្យជ្រមុជទឹក សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។ សូម​បង្ហាញ​រូបភាព​អំពី​មនុស្ស​ម្នាក់​កំពុង​ទទួល​បុណ្យជ្រមុជទឹក ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៣៥, ១០៣–១០៤ ) ។ សូម​ជួយ​កុមារ​ឲ្យយល់​ថា នៅ​ឯ​ពិធីបុណ្យជ្រមុជទឹក យើង​ចុះ​សេចក្តី​សន្យា​ដើម្បី​ប្រែក្លាយ​ឲ្យ​តែ​ដូចជា​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូររូបភាព​របស់ពួកគេ​ផ្ទាល់​បាន​ទទួលបុណ្យ​ជ្រមុជទឹក ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន ដើម្បី​រៀបចំខ្លួន​សម្រាប់​ពិធី​បុណ្យជ្រមុជទឹក​របស់​ពួកគេ​ផ្ទាល់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ពិធីបុណ្យជ្រមុជទឹក ដូចជាបទ « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៣ ) ។ តើ​យើង​រៀន​អ្វី​ខ្លះអំពី​ពិធីបុណ្យជ្រមុជទឹក​នៅក្នុង​បទចម្រៀង​នេះ ?

កុមារ​ម្នាក់​កំពុង​ទទួល​បុណ្យជ្រមុជទឹក

ពិធីបុណជ្រមុជទឹក​ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​ជីវិត​ថ្មី​មួយ ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

រ៉ូម ១:១៦–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​មាន​អំណាច​នាំ​យក​សេចក្ដីសង្គ្រោះ​ទៅ​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ ។ វា​ជំរុញ​ចិត្ត​យើង​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​អំពី​សេចក្ដីជំនឿ​កាន់តែ​ច្បាស់​តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​រកមើល​ទីតាំង​ក្រុង​រ៉ូម​នៅ​លើ​ផែនទី ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ទៀត ពួកគេ​នឹង​រៀន​អំពី​សំបុត្រ​ទាំងឡាយ​ដែល​ប៉ុល​បាន​សរសេរ​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ដោយ​ចាប់ផ្ដើម​ជាមួយ​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​រ៉ូម ។

  • សូម​សរសេរ​អត្ថបទ​ចេញ​ពី រ៉ូម ១:១៦ នៅ​លើ​ក្ដារខៀន ដោយ​លុប​ពាក្យ​ខ្លះ​ហើយ ជំនួស​វិញ​ដោយ​ចន្លោះ​ទទេ ។ សូម​ឲ្យ​កុមារ​ស្វែងរក​ខគម្ពីរ​នោះ ហើយ​បំពេញ​ចន្លោះ​នោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល « ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ » មាន​ន័យ​ចំពោះ​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​អាន​ឮៗ រ៉ូម ១:១៧ រួច​ឲ្យ​កុមារ​ដទៃទៀត​ស្ដាប់ ស្វែងរក​ពាក្យ​ដែល​ថ្លែង​ដដែលៗ ។ តើ​ការ « រស់នៅ​ដោយ​អាង​សេចក្តី​ជំនឿ » មាន​ន័យ​ដូចម្ដេច ? សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​និយមន័យ​នៃ​ពាក្យ​សេចក្តី​ជំនឿ​នៅក្នុង​ធនធាន​ដូចជា សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តីជំនឿ » ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើ​ជីវិត​របស់​យើង​នឹង​មាន​ភាពខុសគ្នា​ដូចម្ដេច ប្រសិនបើ​យើង​ពុំ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ ?

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​រុក្ខជាតិ​មួយ​ដើម និង គ្រាប់ពូជ​មួយ​គ្រាប់ រួច​សួរ​អំពី​របៀប​ដែល​យើង​ជួយ​ឲ្យ​គ្រាប់ពូជ​មួយ​ក្លាយ​ជា​រុក្ខជាតិ ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​ដាក់​ដាំ ហើយ​ស្រោចទឹក​គ្រាប់​ពូជ នោះ​យើង​កំពុង​បង្ហាញ​ថា យើង​មាន​សេចក្ដីជំនឿ​ថា​វា​នឹង​ដុះ​ធំ​ឡើង ។ តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​សេចក្តី​ជំនឿ ដូចជា​បទ « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ) ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ ។

រ៉ូម ៣:២៣–២៤

យើង​ទាំងអស់​គ្នា​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង ។

ប៉ុល​ចង់​ឲ្យ​ពួក​រ៉ូម​យល់​ថា សេចក្តីសង្គ្រោះ​កើតឡើង​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​សេចក្ដីពិត​នេះ​ដល់​កុមារ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ផ្តល់​ឃ្លា​មួយ​ចេញពី រ៉ូម ៣:២៣–២៤ ដល់​កុមារ​ម្នាក់ៗ ដែល​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ឃ្លា​របស់​ពួកគេ​តាមលំដាប់​លំដោយ​ដែល​ត្រឹមត្រូវ ហើយ​សូម​អាន​ឃ្លា​នេះ​ជាមួយ​គ្នា ។ សូម​សួរ​កុមារ​ថា​តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​ពី​ឃ្លា​នេះ ។ សូមពន្យល់ថា​ពាក្យ « ព្រះគុណ » នៅក្នុង ខទី ២៤ មានន័យថា​ជា​អំណោយទាន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ ដែល​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ការអភ័យទោស​សម្រាប់​អំពើបាប​របស់​យើង​បាន ហើយ​ប្រែក្លាយ​ជា​បុគ្គល​ដ៏ល្អ​ប្រសើរ ។

  • សូម​ព្យួរ​រូបភាព​មួយ​ឲ្យ​ខ្ពស់​នៅ​លើជញ្ជាំង ឬ​កន្លែង​ផ្សេងទៀត​ដែល​កុមារ​មិន​អាច​ឈោងដល់​ដោយ​ខ្លួន​ពួកគេ​បាន ។ សូម​ឲ្យ​ពួកគេ​ព្យាយាម​ឈោងទៅ​យក​រូបភាព​នោះ ហើយ​ប្រៀបធៀប​ការឈោង​នេះ​ទៅនឹង​អ្វី​ដែល​ប៉ុល បាន​បង្រៀន​នៅក្នុង រ៉ូម ៣:២៣ ។ បន្ទាប់មក សូម​ជួយ​ពួកគេ​ឲ្យ​ឈោង​ទៅ​រូបភាព​នោះ ។ តើ​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​អ្វី​សម្រាប់​យើង​ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង ? សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​អំពី​ព្រះអង្គ​សង្រ្គោះ នៅពេល​ពួកគេ​គិត​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ហើយ​អាច​ធ្វើ​ដើម្បី​ជួយ​ពួកគេ ។

រ៉ូម ៦:១–១១

ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ដូចជា​ការក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

ប៉ុល​បាន​បង្រៀន​ថា ពិធីបុណជ្រមុជទឹក​តំណាង​ឲ្យ​ការសុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះគ្រីស្ទ ។ វា​ក៏ជា​និមិត្តរូប​នៃ​ការងើប​ឡើង​ដើម្បី « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( រ៉ូម ៦:៤ ) ។ យើង​រំឭក​ការតាំងចិត្ត​របស់​យើង​ថា​នឹង​ដើរ​ក្នុង​ជីវិត​បែប​ថ្មី​នេះ នៅ​គ្រប់​ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន រ៉ូម ៦:៣–៦ ។ តើ​ប៉ុល​បាន​ថ្លែង​ថា ពិធីបុណ្យជ្រមុជទឹក​គឺ​ជា « ការដែល​ជា​គំរូ » នៃ​អ្វីខ្លះ ?

  • សូម​ពិភាក្សា​អំពី​និមិត្តរូប​នៃ​ពិធីបុណ្យជ្រមុជទឹក ដែល​ជា​សេចក្ដីស្លាប់ និង​ការរស់ឡើងវិញ ។ វា​អាច​ជួយ​បាន បើ​ដាក់តាំង​រូបភាព​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ឬ​បង្ហាញ​វីដេអូ​ដូចជា « The Baptism of Jesus » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ ហេតុអ្វី​ការស្លាប់ និង​ការរស់ឡើងវិញ​ជា​និមិត្តរូប​ល្អ​នៃ​អ្វី​ដែល​បានកើតឡើង នៅពេល​យើង​ទទួលបុណ្យ​ជ្រមុជទឹក ?

    3:7
  • សូម​អាន​ជាមួយ​គ្នា​នូវ​ការអធិស្ឋាន​សាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧៧, ៧៩ ) ។ សូម​រំឭក​កុមារ​ថា នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​រំឭក​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​យើង​បាន​ធ្វើ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ។ តើ​ពិធី​សាក្រាម៉ង់​ជួយ​យើង​ឲ្យ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​ដែល​បង្ហាញ​អំពី​អត្ថន័យ​ចំពោះ​ពួកគេ​ក្នុង​ការ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ។ កុមារ​អាច​ព្យួរ​រូបភាព​ទាំងនេះ​នៅបន្ទប់​របស់​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ថា​ត្រូវ​ធ្វើការ​ជ្រើសរើស​ល្អ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ផ្តល់​យោបល់​ដល់​កុមារ​ឲ្យ​សូម​សមាជិក​គ្រួសារ​ប្រាប់​ពួកគេ​ឲ្យ​ដឹង នៅពេល​ពួកគេ​ធ្វើ​អ្វីមួយ​ដែល​បង្ហាញ​សេចក្តីជំនឿ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ធ្វើឲ្យ​កុមារ​មាន​ទំនុកចិត្ត ។ សូម​សរសើរ​កុមារ នៅពេល​ពួកគេ​ចូលរៀន​នៅក្នុង​ថ្នាក់ ។ ការសរសើរ​គឺជា​របៀប​មួយ​ដើម្បី​ស្ថាបនា​ទំនុកចិត្ត ដើម្បី​ឲ្យ​ពួកគេ​អាច​រៀន​ដំណឹងល្អ​បាន ។