ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ « ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ »


« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

យុវវ័យ​កំពុង​សម្អាត​ជញ្ជាំង

ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា

យ៉ាកុប

« ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »

នៅក្នុង សំបុត្រ​របស់​យ៉ាកុប មាន​សេចក្តីពិត​ជាច្រើន​ដែល​អាច​ផ្តល់​ពរជ័យ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ។ សូម​ធ្វើ​តាម​ព្រះវិញ្ញាណ​ដើម្បី​កំណត់​ថា តើ​សេចក្តីពិត​មួយណា​ដែល​បងប្អូន​នឹង​ចែកចាយ​ជាមួយ​ពួកគេ ។ គំនិត​យោបល់​នៅក្នុង​គម្រោង​មេរៀន​នេះ​អាច​ជួយ​បាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​គោលការណ៍​ដំណឹង​ល្អ​មួយ ដែល​ពួកគេ​ចងចាំ​ពីការរៀន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​អំឡុង​សប្តាហ៍​មុន ឬ​ការរៀន​មក​ពី​អង្គការ​បឋម​សិក្សា​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន ។ បន្ទាប់​ពី​កុមារ​ម្នាក់​ចែកចាយ​រួច សូម​អញ្ជើញ​ឲ្យ​កុមារ​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​សង្ខេប​អ្វី​ដែល​បាន​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ាកុប ១:៥–៦

ខ្ញុំ​អាច​ទូលសូម​ដល់​ព្រះវរបិតា​សួគ៌​ឲ្យជួយ​ខ្ញុំ ឲ្យ​រៀន​អ្វី​ដែល​ពិត ។

សូម​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀនឲ្យ​យល់​ថា ពួកគេ​អាច​ងាកបែរ​ទៅរក​ព្រះវរបិតាសួគ៌​ដើម្បី​ទូល​សូម​ប្រាជ្ញា​បាន ។ ការធ្វើ​បែប​នេះ​នឹង​ផ្តល់​ពរ​ដល់​ពួកគេ​យ៉ាង​មហិមា នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​សំណួរ​ពិបាកៗ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យនិយាយ​សាឡើងវិញ​នូវ​ឃ្លា « បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ( យ៉ាកុប ១:៥ ) ។ តើ​យើង​សួរ​សំណួរ​ដល់​ព្រះ​ដោយ​របៀប​ណា ? តើ​ទ្រង់​ឆ្លើយ​តប​ដល់​យើង​យ៉ាង​ដូចម្ដេច ?

  • សូម​បង្ហាញ​រូបភាព​នៃ ការនិមិត្ត​ដំបូងសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៩០ ) ឬ បង្ហាញ​វីដេអូ « Joseph Smith’s First ChurchofJesusChrist.orgVision » ) ។ សូម​ពន្យល់​ពី​របៀប​ដែល​ការអាន យ៉ាកុប ១:៥ បាន​បំផុស​គំនិត​ឲ្យ​យ៉ូសែប ស្ម៊ីធ ទូលសូម​ជំនួយពី​ព្រះវរបិតាសួគ៌ ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះ​ឆ្លើយ​តប​ការ​អធិ​ស្ឋាន ហើយ​ថ្លែងទីបន្ទាល់​ថា កុមារ​អាច​អធិស្ឋាន​ទៅកាន់​ទ្រង់ នៅពេល​ពួកគេ​មាន​សំណួរ ។ សូម​ឲ្យ​កុមារ​គូរ​រូប​យ៉ូសែប ស៊្មីធ កំពុង​អាន យ៉ាកុប ១:៥ និង​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។

យ៉ាកុប ៣:១–១៣

ខ្ញុំ​អាច​និយាយ​ពាក្យ​ល្អៗ ។

ដូច​យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់ ការរៀន​និយាយ​តែពាក្យ​សម្តី​ល្អៗ​ដល់​អ្នក​ដទៃ នឹង​ជួយ​ពួកយើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេ​ស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប ៣:២ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​ពី​អ្វីមួយ​ដែល​ផ្អែម និង​អ្វី​ដែល​មាន​រសជាតិ​ជូរ ។ សូម​ជួយ​កុមារ​ឲ្យយល់​ថា ព្រះវរបិតាសួគ៌​បង្គាប់​ឲ្យ​យើង​ប្រើ​អណ្តាត​របស់​យើង​ដើម្បី​និយាយ​ពាក្យ​ផ្អែមល្ហែម ( ឬ​ល្អៗ ) ហើយ​មិនមែន​ពាក្យ​ជូរចត់ ( ឬ​មិនល្អ ) នោះ​ទេ ( សូមមើល យ៉ាកុប ៣:១០ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​គំរូ​នៃ​រឿង​ល្អៗ​ដែល​យើង​អាច​និយាយ​ទៅកាន់​មនុស្ស​ដទៃ​បាន ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​រូបគំនូរ​សាមញ្ញ​មួយ​អំពី​បុគ្គល​ម្នាក់ដែល​កំពុង​និយាយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​លើក​រូប​នោះ​ឡើង នៅពេល​បងប្អូន​និយាយ​អ្វីមួយ​ល្អ​ដែល​យើង​អាច​និយាយ​បាន​ដោយប្រើ​ពាក្យ​សម្តី​របស់​យើង ( ដូចជា ការប្រាប់​ការពិត ការសរសើរ និង​ការផ្ដល់​ជំនួយ​ដល់​នរណា​ម្នាក់ ) ហើយ​សូម​ដាក់​រូប​នោះចុះ នៅពេល​បងប្អូន​និយាយ​អ្វីមួយ​ដែល​យើង​មិន​គួរ​និយាយជាមួយ​នឹង​អណ្តាត​របស់​យើង ( ដូចជា ការនិយាយ​កុហក ការជេរ​ប្រមាថ​អ្នកដទៃ និង​ការជំទាស់​មិន​គោរពតាម​ឪពុក​ម្តាយ ) ។

  • សូម​ពង្រឹង​សារលិខិត​របស់ យ៉ាកុប ៣:១–១៣ តាមរយៈ​ការច្រៀង​ជាមួយគ្នា​នូវ​បទចម្រៀង​អំពី​ការមាន​ចិត្តល្អ ដូចជា​បទ « ចិត្តល្អ​ចាប់ផ្តើម​នឹង​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។

យ៉ាកុប ៥:៧–១១

ការទទួល​ពរជ័យ​របស់​ព្រះ​តម្រូវ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ ។

ចិត្ត​អត់ធ្មត់​ពុំ​កើត​មក​ដោយ​ឯកឯង​ជានិច្ច​នោះ​ឡើយ ជាពិសេស​សម្រាប់​កុមារ ។ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រើប្រាស់​ការទូន្មាន​របស់​យ៉ាកុប ដើម្បី​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​រៀន​មាន​ចិត្ត​អត់ធ្មត់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមជួយ​ឲ្យ​កុមារ​គិត​អំពី​គ្រានានា ដែលពួកគេ​ត្រូវ​តែ​រង់ចាំ​អ្វីមួយ​ដែលពួកគេ​ពិត​ជា​ចង់​បាន ។ សូម​ចែកចាយ​បទពិសោធន៍ នៅពេល​បងប្អូន​ត្រូវ​រង់ចាំ ។ សូម​ពន្យល់​ថា ការរង់ចាំ​អ្វី​មួយ​ដែល​យើង​ចង់​បាន​ដោយ​គ្មាន​ការរអ៊ូរទាំ ហៅ​ថា​ការមាន​ចិត្ត​អត់ធ្មត់ ។

  • សូម​សង្ខេប យ៉ាកុប ៥:៧ ជា​ពាក្យ​សម្តី​ផ្ទាល់​របស់​បងប្អូន ហើយ​បង្ហាញ​រូបភាព​គ្រាប់ពូជ ឬ​កូនឈើតូចៗ ។ ហេតុអ្វី​យើង​ត្រូវ​អត់ធ្មត់ នៅពេល​យើង​ដាំដើមឈើ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​ព្យាយាម​ទាញ​កូន​ឈើ​តូចៗ​នោះដើម្បី​ឲ្យ​វា​លូតលាស់​បាន​លឿន​នោះ ? បងប្អូន​ក៏​អាច​និយាយ​ជាមួយ​កុមារ​អំពី​អត្ថន័យ​នៃ​ការ​មានចិត្ត​អត់ធ្មត់​ជាមួយ​អ្នកដទៃ និង​ខ្លួន​របស់​យើង​ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់ថា ព្រះ​អាច​ជួយ​យើង​ឲ្យ​រៀន​ដើម្បី​មាន​ចិត្ត​អត់ធ្មត់​បាន ។

  • សូម​ចែកចាយ​ដំណើររឿង​របស់​យ៉ូប ដែល​បាន​លើកឡើង​នៅក្នុង យ៉ាកុប ៥:១១ ជា​ឧទាហរណ៍​ពី​ការមាន​ចិត្ត​អត់ធ្មត់ ( សូមមើល « យ៉ូប » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ឬ​វីដេអូ​ដូចគ្នា​នេះ ChurchofJesusChrist.orgVision » ) ។ តើ​យ៉ូប​បាន​ទទួល​ពរជ័យ ដោយសារ​ការ​មាន​ចិត្ត​អត់ធ្មត់​យ៉ាង​ដូចម្ដេច ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ាកុប ១:៥–៦

ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​រៀន​ពី​សេចក្តីពិត ប្រសិនបើ​ខ្ញុំស្វែងរក​ជំនួយ​ពី​ទ្រង់ ។

កុមារ​ដែល​បងប្អូន​បង្រៀន​មាន​អាយុតិច​ជាង​យ៉ូសែប ស្ម៊ីធ​តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ នៅពេល​លោកអាន យ៉ាកុប ១:៥ និង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ទៅ​រក​ព្រះវរបិតា​សួគ៌​ក្នុង​ការអធិស្ឋាន ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​ថា ព្រះ​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​ខ្វះ​ប្រាជ្ញា ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ប្រាប់​បងប្អូន​នូវ​ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ជា​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២០ សូមមើល​ផងដែរ​វីដេអូ « Joseph Smith’s ChurchofJesusChrist.orgVision » ) ។ តើ​ការអាន យ៉ាកុប ១:៥ ជួយ​យ៉ូសែប​យ៉ាង​ដូចម្តេច ? សូម​ជួយ​កុមារ​ឲ្យគិត​ពី​ឧទាហរណ៍​ផ្សេងទៀត​ពី​បុគ្គល​នៅក្នុង​ព្រះគម្ពីរ​ដែល​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកលោក ដូចជា នីហ្វៃ ( សូមមើល នីហ្វៃទី១ ១១:១–៦ ) និង​បងប្រុស​របស់​យ៉ារេឌ ( សូមមើល អេធើរ ២:១៨–៣:៩ ) ។ តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ទូល​សួរ​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​បាន ?

  • សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៤ ជាមួយ​កុមារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​អ្វី​ដែល យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដើម្បី​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​យ៉ូសែប កាល​យើង​មានសំណួរ​ដោយ​របៀបណា ?

យ៉ាកុប ១:២២–២៧; ២:១៤–២៦

« សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ។

តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​រវាង​អ្វី​ដែល​ពួកគេ​ជឿ និង​អ្វី​ដែល​ពួកគេ​ធ្វើ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​កុមារ​នូវ​ពិល​មួយ​ដែល​គ្មាន​ថ្ម ខ្មៅដៃ​មួយ​ដែល​គ្មាន​បណ្តូល ឬ​អ្វី​ផ្សេង​ទៀត​ដែល​ប្រើ​ពុំ​បាន ឬ « ងាប់ » ។ សូម​ឲ្យ​កុមារ​អាន យ៉ាកុប ២:១៤–១៧ ។ តើ​វត្ថុ​ទាំង​នេះ​បង្ហាញ​សេចក្តីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​មួយចំនួន​ឲ្យអាន យ៉ាកុប ១:២២–២៧ ដោយ​ស្ងប់ស្ងាត់ ហើយ​ឲ្យ​កុមារ​ផ្សេងទៀត​អាន ២:១៤–១៨ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​អាចធ្វើ​បានដើម្បី​បង្ហាញ​ថា ពួកគេ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ។ ឧទាហរណ៍ តើ​ពួកគេ​នឹង​រក្សា​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគេ​យ៉ាង​ដូចម្តេច ? តើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​ឈឺ ឬ​ឯកោ​ដែល​ពួកគេ​អាច​ទៅ​សួរសុខទុក្ខ​បាន​ដែរ​ឬ​ទេ ? តើ​ពួកគេ​អាច​បម្រើ​ក្រុមគ្រួសារ​ពួកគេ​ឲ្យ​បាន​កាន់តែ​ច្រើន​យ៉ាង​ដូចម្តេច ? បងប្អូន​ក៏​អាច​រំឭក​ពួកគេ​អំពី​ពាក្យ​សម្តី​ដែល​ពួកគេ​អាច​ស្តាប់​ឭ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ថ្ងៃ​នេះ​ផងដែរ ។ តើ​យើង​អាច​ក្លាយ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ដោយ​របៀប​ណា ?

អ័ប្រាហាំ​កំពុង​អធិស្ឋាន​ខាងក្រៅ​ត្រសាល​របស់​លោក

« អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ » ( យ៉ាកុប ២:២៣ ) ។ អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេ ដោយ ហ្រ្គេន រ៉មនី ខ្លសិន

យ៉ាកុប ៣:១–១៣

ខ្ញុំ​អាច​ជ្រើសរើស​និយាយ​ពាក្យ​ល្អៗ​បាន ។

ពាក្យ​សម្តី​ដែល​យើង​និយាយ​ទៅកាន់​គ្នា​ទៅវិញ​ទៅមក អាច​ហាក់ដូចជា​មិន​សំខាន់ ប៉ុន្តែ​នៅពេល​យ៉ាកុបបាន​ថ្លែង​ទីបន្ទាល់ នោះ​ពាក្យ​សម្តី​អាច​ប្រែ​ជា​មាន​ឥទ្ធិពល​ខ្លាំងក្លា ទាំង​ល្អ ឬ​ទាំង​អាក្រក់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • តើ​មាន​នរណា​ម្នាក់​នៅក្នុង​វួដ ឬ​ប្រហែល​មាន​កុមារ​ណាម្នាក់​ដែល​បងប្អូន​បង្រៀន ដែល​ធ្លាប់​ធ្វើការ​ជាមួយ​នឹងសត្វសេះ ឬ​ដឹង​អ្វី​មួយ​អំពីទូក​ដែរឬទេ ? បងប្អូន​អាច​អញ្ជើញ​គាត់ ឬ​នាង​ឲ្យ​ផ្តល់​ការ​យល់ដឹង​អំពី​ការ​បង្រៀន​របស់ យ៉ាកុប នៅក្នុង យ៉ាកុប ៣:៣–៤ អំពី​ការប្រើ​ពាក្យ​ល្អៗ ។ ឬ​សូម​ផ្តល់​ការយល់​ដឹង​របស់​បង​ប្អូន​ផ្ទាល់ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការ​គ្រប់គ្រង​អណ្តាត​យើង​ចេញ​មក​ពី​ឧទាហរណ៍​ទាំង​នោះ ?

  • សូម​ឲ្យ​កុមារ​អាន យ៉ាកុប ៣:១–១៣ ហើយ​គូរ​រូបភាព​នៃ​អ្វី​មួយ​ដែល​ពួកគេ​រកឃើញ​ដែល​បង្រៀន​អំពី​ការគ្រប់គ្រង​អណ្តាត​របស់​យើង ។ សូម​ផ្តល់​ពេល​វេលា​ឲ្យ​ពួកគេ​ចែក​ចាយ​រូបភាព​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា អំពី​ការប្រើ​ពាក្យ​ល្អៗ ដូច​ជា​បទ « ចូរ​យើង​តែង​ថ្លែង​ពាក្យល្អ » ( ទំនុក​តម្កើង ល.រ. ១៤៦ ) ។

  • បន្ទាប់ពី​ការពិនិត្យ​មើល យ៉ាកុប ៣:១–១៣ ជាមួយ​គ្នា​ហើយ សូម​រំឭក បទដ្ឋាន​សម្រាប់​ការប្រើ​ពាក្យ​សម្តី នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( [ កូនសៀវភៅ ឆ្នាំ ២០២២ ] ទំព័រ ១២ ) ។ សូម​ជួយ​កុមារ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​កែលម្អ​នូវ​របៀប​ដែល​ពួកគេ​និយាយ​ជាមួយ​គ្នា ហើយ​សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​ជួយ​ពួកគេ​សម្រេច​គោលដៅ​នេះ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​អ្វីមួយ​នៅ​សប្តាហ៍​នេះ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុងថ្នាក់ ដូចជា​ការ​អធិស្ឋាន​ទៅ​ព្រះវរ​បិតាសួគ៌​កាល​ដែល​មាន​ចម្ងល់ ឬ​ការព្យាយាម​ឲ្យ​កាន់តែ​មាន​ចិត្ត​អត់ធ្មត់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ នៅ​ក្នុង​ថ្នាក់​លើក​ក្រោយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​កុមារ​ឲ្យ​សកម្ម​ឡើង ។ « នៅពេល​បងប្អូន​បង្រៀន​កុមារ​តូចៗ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់​រូប គូរ​រូប ផាត់ពណ៌ សរសេរ ហើយ​បង្កើត​អ្វី​មួយ​ឡើង ។ រឿង​ទាំងនេះ​មាន​ន័យ​ច្រើន​ជាង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ទៅ​ទៀត—វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការរៀន​សូត្រ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។