ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
លំនាំ​សម្រាប់​ការបង្រៀន


« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )

« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២៣

គ្រូបង្រៀន និង​កុមារ​អង្គការ​បឋមសិក្សា

លំនាំ​សម្រាប់​ការបង្រៀន

នៅ​ក្នុង​ធនធាន​នេះ បងប្អូន​នឹង​រក​ឃើញ​លំនាំ​បី​ជំហានដែល​ធ្វើ​ឡើង​ដដែលៗ​ដូចខាងក្រោម នៅ​ក្នុង​គម្រោង​មេរៀន​នីមួយៗ ៖ អញ្ជើញ​ឲ្យ​ចែកចាយ បង្រៀន​គោលលទ្ធិ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន ។ នៅ​ក្នុង​ករណី​ជាច្រើន នៅ​ពេល​បងប្អូន​បង្រៀន នោះ​ធាតុ​ទាំងឡាយនៃ​លំនាំ​នេះ​អាច​នឹង​ជាន់​គ្នា ឬ​មានលំដាប់លំដោយ​ខុស​គ្នា ។ ឧទាហរណ៍ សូម​ពិចារណា​ថា ការចែកចាយ​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​ការបង្រៀន​គោលលទ្ធិ​គួរ​តែ​ទាក់ទង​នឹង​ការអញ្ជើញ​ឲ្យ​ចែកចាយ ។ ដូចគ្នា​នេះ​ដែរ ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន​អាច​កើត​មាន​ឡើង​ពេញ​មួយ​ការពិភាក្សា​ក្នុង​ថ្នាក់ ។ សូម​អនុញ្ញាត​ឲ្យ​មាន​ការកែតម្រូវ​នៅក្នុង​លំនាំ​នេះ ដើម្បី​ប្រព្រឹត្ត​ទៅ​តាម​សម្រួល ដោយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​កុមារ​ដែល​បងប្អូន​បង្រៀន ។

អញ្ជើញ​ឲ្យ​ចែក​ចាយ

2:3

ជា​ផ្នែក​មួយ​នៅគ្រប់​ម៉ោង​បង្រៀន សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍ ការយល់ដឹង និង​បទពិសោធន៍​នានា​អំពី​គោលការណ៍​ដែល​បងប្អូន​កំពុង​បង្រៀន ។ មតិ​របស់​ពួកគេ​គួរតែ​រួមមាន​នូវ​បទពិសោធន៍ ដែល​ពួកគេ​បាន​រៀនសូត្រ​នៅ​ឯ​គេហដ្ឋាន ។ បងប្អូន​ក៏​អាច​រំឭក​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​កាល​ពី​សប្ដាហ៍​មុន ហើយ​សួរ​ពី​របៀប​ដែល​មេរៀន​នោះ​បាន​ជះឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​ផងដែរ ។

បង្រៀន​គោលលទ្ធិ

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​គោលលទ្ធិ ដែល​បងប្អូន​នឹង​បង្រៀន​ដល់​កុមារ​ទាំងនេះ​បាន​កាន់តែ​ប្រសើរ​ឡើង ។ សូម​ពិចារណា​ពី​ខគម្ពីរ សម្ដី​ដកស្រង់ បទពិសោធន៍ សំណួរ និង​ធនធាន​ផ្សេង​ទៀត ដែល​បងប្អូន​អាច​ចែកចាយ​បាន ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​យល់ និង​ធ្វើ​តាម​គោលការណ៍​ដំណឹងល្អ​ដែល​ពួកគេ​រៀន ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ កាលដែល​ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត ។ សូម​ស្វែងរក​វិធី​ប្រកប​ដោយ​ការច្នៃ​ប្រឌិត និង​បំផុស​គំនិត ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ចិត្ត​រំភើប​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

សម្រាប់​គំនិត​អំពី​របៀប​ប្រើប្រាស់​តន្ត្រី​ដើម្បី​បង្រៀន​គោលលទ្ធិ សូម​មើល​ផ្នែក « ការប្រើ​តន្ត្រី​ដើម្បី​បង្រៀន​គោលលទ្ធិ » និង « ការជួយ​កុមារ​ឲ្យ​រៀន និង​ចងចាំ​បទចម្រៀង​កុមារ និង​ទំនុក​តម្កើង » នៅក្នុងឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដោយសារគេហដ្ឋាន​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​គោលដៅ​មួយ​របស់​បងប្អូន​ក្នុង​នាម​ជា​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា​គឺ​លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅឯ​គេហដ្ឋាន ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ឲ្យ​បន្ដ​រៀនសូត្រ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​តាម​គេហដ្ឋាន​ដោយ​របៀប​ណា ?