ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ថ្ងៃទី ៥–១១ ខែ ធ្នូ

ហាកាយ; សាការី ១–៣; ៧–១៤

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

សូម​អាន​គម្ពីរ​ហាកាយ និង សាការី ប្រកប​ដោយ​ការអធិស្ឋាន ដោយ​គិតពិចារណារ​អំពី​ការបំផុស​គំនិត​ដែល​បងប្អូន​ទទួល​បាន ។ តើ​សេចក្តីពិត​នៅក្នុង​គម្ពីរ​ទាំងនេះ​អាច​ជួយ​បំពេញ​តម្រូវការ​របស់កុមារ​ដោយ​របៀប​ណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​គូរ​រូប​មុខ​មនុស្ស​រីករាយ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​កាន់​ក្រដាសនោះ ។ អំឡុង​វេន​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​អ្វី​មួយ​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​រីករាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ហាកាយ ១:៦–៨

ខ្ញុំ​អាច​ដាក់​ព្រះអម្ចាស់​ជាទីមួយ​នៅក្នុង​ជីវិតខ្ញុំ ។

ការរៀន​អំពី​ការប្រឹក្សា​របស់​ព្រះអម្ចាស់​ដែល​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » គឺ​ជា​ឱកាស​មួយ​សម្រាប់​កុមារ​ដើម្បី​ប្រាកដ​ថា ពួកគេ​កំពុង​ធ្វើ​ការណ៍​ដែល​សំខាន់ ដែល​ព្រះ​បាន​បង្គាប់ឲ្យ​យើង​ធ្វើ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពន្យល់​ដល់​កុមារ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​សាសន៍​អ៊ីស្រាអែល​សង់​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​ពួកគេ​បែរ​ជា​ធ្វើ​អ្វី​ផ្សេង​ទៀត​ទៅវិញ ។ សូម​អាន ហាកាយ ១:៧ ឮៗ ហើយ​ពន្យល់​ថា « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » មានន័យ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​គិត​ថា តើ​ពួកគេ​កំពុង​ធ្វើ​ការណ៍​ដែល​សំខាន់​បំផុត​ដែរ​ឬ​ទេ ។ សូម​អាន ខទី ៨ ដល់​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា « ឡើង​ទៅ​ឯ​ភ្នំ » « យក​ឈើ​មក » និង « សង់​ព្រះវិហារ [ នៃ​ព្រះអម្ចាស់ ] » ។ តើ​កិច្ចការ​សំខាន់​អ្វី​ខ្លះ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ?

  • សូម​ដាក់​រូបភាព​ដែល​តំណាង​ឲ្យ​កិច្ចការ​មួយ​ចំនួន​ដែល​សំខាន់​ចំពោះ​ព្រះ ដូច​ជា​ព្រះគម្ពីរ ការអធិស្ឋាន និង​ព្រះវិហារ​បរិសុទ្ធ ផ្កាប់ចុះ​នៅលើ​តុ ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​ជ្រើសរើស​រូបភាព​មួយ ហើយ​បង្ហាញ​រូបភាព​នោះ​ទៅ​កុមារ​ក្នុង​ថ្នាក់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​វា​សំខាន់ ដើម្បី​ប្រាកដ​ថា យើង​បង្កើត​ពេល​វេលា​សម្រាប់​កិច្ចការ​នីមួយៗ​នៅក្នុង​រូបភាព​ទាំងនេះ ។

សាការី ៣:១–៧

ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​ស្អាត ។

សម្លៀក​បំពាក់​កខ្វក់​របស់​សម្ដេច​សង្ឃ​​យេសួរ ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង សាការី ៣:១–៧ ជា​និមិត្ត​សញ្ញា​ពី​អ្វី​ដែល​កើតឡើង នៅពេល​យើង​ធ្វើ​អំពើបាប ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើងអាច​ត្រូវបាន​ធ្វើ​ឲ្យ​ស្អាត ដូចជា​យេសួរ ដែល​ត្រូវបាន​ធ្វើ​ឲ្យ​ស្អាត​ដែរ នៅពេល​ដែល​លោក​បាន​ទទួល​សម្លៀកបំពាក់​ថ្មី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ហុច​អាវ​កខ្វក់តគ្នា ហើយ​អាន សាការី ៣:៣ ។ បន្ទាប់​មក ឲ្យ​កុមារ​ហុច​អាវ​ស្អាត​មួយ​តគ្នា ហើយ​អាន ខទី ៤ ។ សូម​និយាយ​ជាមួយ​កុមារ​អំពី​របៀប​ដែល​ការធ្វើ​ជម្រើស​ខុស គឺ​ដូចជា​ការក្លាយ​ជា​កខ្វក់​ខាង​វិញ្ញាណ​ដែរ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​យើង​បាន​ស្អាត​ម្ដង​ទៀត ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​ស្អាត ? សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ និង​បាន​សុគត​សម្រាប់​យើង នោះ​យើង​នឹង​បាន​ស្អាត​ពី​អំពើបាប​របស់​យើង ពេល​យើង​ប្រែចិត្ត ។

  • បើ​អាច​ធ្វើបាន សូម​បង្ហាញ​ដល់​កុមារ​នូវរូបភាព​របស់​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ស្លៀកពាក់​ពណ៌ស​នៅ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ( ឬ​សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ១០៣, ១០៤ ) ។ ហេតុ​អ្វី​យើង​ស្លៀកពាក់​ពណ៌ស​នៅ​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ? សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ពិធីបុណ្យជ្រមុជទឹក ដូចជា « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៣ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​មួយ ។

សាការី ២:១០; ៩:៩; ១៤:៣–៩

ពួក​ព្យាការី​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ដូចជា​ពួកព្យាការី​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ សាការី​បាន​ព្យាករ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ការព្យាករ​ទាំងឡាយ​នៅក្នុង សាការី ២:១០; ៩:៩; ១៤:៣–៩ អាច​បង្រៀន​កុមារ​អ្វី​ខ្លះ​អំពី​ទ្រង់ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ដាក់តាំង​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​យាង​ចូល​ក្រុង​យេរូសាឡិម​នៅលើ​សត្វលា ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៥០ ) ។ សូម​ប្រាប់​កុមារ​ថា ជា​ច្រើន​ឆ្នាំ​ពីមុន​ព្រះយេស៊ូវ​បាន​យាង​មក​កាន់​ផែនដី សាការី​បាន​ព្យាករ​ថា ព្រះ​យេស៊ូវគ្រីស្ទ​នឹង​គង់​លើ​សត្វលា​ចូល​ក្នុង​ក្រុង​យេរូសាឡិម មុន​នឹង​ទ្រង់​សុគត​ដើម្បី​យើង ។ កាលដែល​បងប្អូន​អាន សាការី ៩:៩ សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​មនុស្ស​នៅក្នុង​រូបភាព​នោះ ដែល « រីករាយ​ជា​ខ្លាំង » ហើយ​ក៏​ចង្អុល​ទៅ « ស្ដេច » ផងដែរ ។ តើ​ស្ដេច​នោះ​ជានរណា ? សូមកុមារ​ឲ្យចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ព្រះយេស៊ូវ ។

  • សូម​អាន​ដល់​កុមារ​នូវ​ការព្យាករ​មួយ​ចំនួន ដែល​សាការី​បាន​ព្យាករ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​ការព្យាករ​ទាំងឡាយ​ដែល​មាន​នៅក្នុង សាការី ២:១០; ១៤:៩ ។ សូម​កុមារ​ឲ្យ​គូរ​រូបភាព​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា នឹង​ជា​សភាព​នៃ​ការយាង​មក​ម្ដងទៀត​របស់​ព្រះយេស៊ូវ ឬ​ច្រៀង​រួមគ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​ការយាង​មក​ជា​លើកទីពីរ ដូចជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ហាកាយ ១:២–៨

« ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

វា​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ដើម្បី​ដឹង​ពី​អាទិភាព​របស់​យើង ហើយ​ចំណាយ​ពេល​ដើម្បី « ពិចារណា​ផ្លូវ​ប្រព្រឹត្ត [ របស់​យើង ] ចុះ » ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​បង្កើត​ពេល​វេលា​នៅក្នុង​ជីវិត​របស់​ពួកគេ​សម្រាប់​កិច្ចការ​របស់​ព្រះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ហាកាយ ១:២–៥ ដើម្បី​រកមើល​​មូលហេតុ ដែល​ព្រះអម្ចាស់​មិន​សប្បាយ​ព្រះទ័យ​ជាមួយ​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ។ សូម​ឲ្យ​កុមារ​រើស​ឃ្លា​មួយ​ចេញ​ពី ខទី ៦ ហើយ​គូរ​រូបភាព​មួយ​អំពី​វា ។ សូម​ឲ្យ​កុមារ​ក្នុង​ថ្នាក់​ទស្សន៍​ទាយ​ថា​តើ​ឃ្លា​ណា​ដែល​គំនូរ​នីមួយៗ​តំណាង​ឲ្យ ។ សូម​និយាយ​អំពី​របៀប​ដែល​ការចំណាយ​ពេល​ទៅលើ​ការណ៍​ទាំងឡាយ ក្រៅ​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ គឺ​ដូច​ជា​ការទទួលទាន ប៉ុន្តែ​មិន​ឆ្អែត ការស្លៀកពាក់​ប៉ុន្តែ​មិន​កក់​ក្ដៅ ជាដើម ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​បង្កើត​ពេល​វេលា​សម្រាប់​កិច្ចការ​ទាំងឡាយ​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ ?

  • សូម​សរសេរ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » នៅលើ​ក្ដារខៀន ( ខទី ៧ ) ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​ការណ៍​ទាំងឡាយ ដែល​គេ​អាច​ធ្វើ​​បាន​ក្នុង​ថ្ងៃ​ធម្មតា​មួយ រួម​ទាំង​ការណ៍​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សូម​ឲ្យ​យើង​ធ្វើ​ផងដែរ ។ សូមកុមារ​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត [ របស់​ខ្លួន ] ចុះ » ដោយ​ការគូរ​រង្វង់​លើ​អ្វី​ដែល​ព្រះអម្ចាស់​អាច​នឹង​មាន​ព្រះបន្ទូល​ថា​ជា​ការណ៍​ដែល​សំខាន់​បំផុត​នៅក្នុង​បញ្ជី​របស់​ពួកគេ ។  តើ​យើង​អាច​ប្រាកដ​ថា យើង​ផ្ដល់​ពេលវេលា​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​ការណ៍​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​យ៉ាង​ដូច​ម្ដេច ?

កុមារី​ម្នាក់កំពុង​ទទួលបុណ្យជ្រមុជទឹក

យើង​ស្លៀកពាក់​ពណ៌ស​នៅឯ​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ដើម្បី​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​បាន​ស្អាត ពេល​ដែល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ( សូមមើល សាការី ៣:៣–៤ ) ។

សាការី ៣:១–៧

ការធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​អាច​ជួយ​ខ្ញុំ​ឲ្យ​​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង​ការនិមិត្ត​មួយ សាការី​បាន​ឃើញ​សម្ដេច​សង្ឃ​ឈ្មោះ​យេសួរ​ដែល « ស្លៀកពាក់​កខ្វក់ » ( សាការី ៣:៣ ) ។ ទេវតា​មួយ​អង្គ​បាន​ប្រគល់​ដល់​លោក​នូវ​សម្លៀកបំពាក់​ស្អាត ហើយ​បាន​ពន្យល់​ថា នេះ​ជា​និមិត្តរូប​នៃ​ការបាន​ស្អាត​ពី​អំពើបាប​របស់​គាត់ ។ បងប្អូន​អាចប្រើ​ទម្រង់​នេះ ដើម្បី​ជួយកុមារ​ឲ្យ​យល់​ពី​សេចក្ដី​សញ្ញា និង​ពរជ័យ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជ​ទឹក​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន សាការី ៣:១–៧ ហើយ​ពិភាក្សា​សំណួរ​ទាំងនេះ ៖ តើ​ការ « ស្លៀកពាក់​កខ្វក់ » របស់​យេសួរ តំណាង​ឲ្យ​អ្វី ? តើ​យើង​ក្លាយ​ជា​ស្អាត​ពី​អំពើបាប​របស់​យើង​ដោយ​របៀបណា ? តើ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ជួយ​យើង​ឲ្យ « ដើរ​តាម​ផ្លូវ [ របស់​ព្រះអម្ចាស់ ] » ដោយ​របៀប​ណា ?

  • ពីរបី​ថ្ងៃ​ពី​មុន​ចាប់ផ្ដើម​ថ្នាក់ សូម​អញ្ជើញ​កុមារ​ម្នាក់ឲ្យ​រៀបចំ​ដើម្បី​និយាយ​អំពី​បុណ្យ​ជ្រមុជ​ទឹក​របស់​គេ ។ សូម​រំឭក​ជាមួយ​គ្នា​នូវ​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​បុណ្យ​ជ្រមុជ​ទឹក ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ) ។ តើ​ការរក្សា​ការសន្យា​របស់​យើង ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ជួយ​យើងឲ្យ​រក្សា​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង​ដោយរបៀបណា ?

សាការី ៩:៩–១១; ១១:១២; ១៣:៦–៧

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះមែស៊ី​ដែល​ត្រូវបាន​សន្យា ។

តើ​កុមារ​អាច​រៀន​អ្វី​ខ្លះ​មក​ពី​ការព្យាករ​របស់​សាការី​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បំបែក​កុមារ​ជា​គូ ។ សូម​ឲ្យ​គូ​នីមួយៗ​នូវ​ការព្យាករ​មួយ​មក​ពី​សាការី ជាមួយ​នឹង​ខគម្ពីរ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ពិពណ៌នា​ពី​ការបំពេញ​របស់​វា ៖ សាការី ៩:៩ និង ម៉ាថាយ ២១:៥–៩; សាការី ៩:១១ និង ពេត្រុស ទី១ ៣:១៨–១៩; សាការី ១១:១២ និង ម៉ាថាយ ២៦:១៤–១៦; សាការី ១៣:៧ និង ម៉ាថាយ ២៦:៣១ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​​ចែកចាយ​ដល់​កុមារ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ចេញ​មក​ពី​ខ​គម្ពីរទាំងឡាយ​របស់​ពួកគេ និង​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ទ្រង់ ។

  • សូម​​បង្ហាញ រូបភាព ៥០, ៦០ និង ៦៤ មក​ពី សៀវភៅ​រូបភាព​ដំណឹងល្អ ។ សូម​សរសេរ​បទគម្ពីរ​យោង​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ផ្គូផ្គងបទគម្ពីរ​យោង​ទាំងនេះ​ទៅ​នឹង​រូបភាព សាការី ៩:៩; ១៣:៦; ១៣:៧ ។ សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​ពួកគេ អំពីរបៀប​ដែល​ពួកគេ​អាច​ទទួល​ទីបន្ទាល់​អំពី​សេចក្ដីពិត​នោះ​កាន់តែ​រឹងមាំ​ឡើង ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​ភាពច្នៃ​ប្រឌិត​របស់​បងប្អូន ។ ចូរ​ឲ្យ​គំនិត​នៅក្នុង​គម្រោង​មេរៀន​នេះ​បញ្ឆេះ​ភាពច្នៃ​ប្រឌិត​របស់​បងប្អូន​ផ្ទាល់ ។ សូម​គិត​អំពី​អ្វី​ដែល​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​រីករាយ​ជាមួយ និង​អ្វី​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ទំនាក់ទំនង​រវាង​ព្រះគម្ពីរ និង​ជីវិត​របស់​ពួកគេ ។