ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា ៖ « ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក »


« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា ៖ ‹ ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវកំពុង​ទត​មើល​ផ្កាយ

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក » ( ហាបាគុក ៣:៦ ) ។ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ដោយ អ៊ីវ៉ា ធីម៉ូធី

ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ

ណាហ៊ុម; ហាបាគុក; សេផានា

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក »

សេចក្ដី​ស្រឡាញ់​របស់បងប្អូន​ចំពោះ​ព្រះគម្ពីរ អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​កុមារ​ដែល​បងប្អូន​បង្រៀន ។ សូម​ឲ្យ​ពួកគេ​ឃើញ​ថា បងប្អូន​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះបន្ទូល​របស់ព្រះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ប្ដូរ​វេន​គ្នា​ឈរ ហើយ​សម្ដែង​ជា​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ម្នាក់​ដែល​កំពុង​ឈរ « លើ​ប៉ម » ដូចជា​ហាបាគុក ( ហាបាគុក ២:១ ) ។ សុំពួកគេ​ឲ្យ​ប្រាប់​កុមារ​ផ្សេង​ទៀត​នូវ​អ្វី ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ហាបាគុក ២:៣

ព្រះ​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់​ជានិច្ច ។

ព្យាការី​ហាបាគុក​បាន​មាន​កង្វល់​ដោយ​ភាពទុច្ចរិត​ដែល​លោក​បាន​ឃើញ​នៅក្នុង​ចំណោម​ប្រជាជាន​យូដា ( សូមមើល ហាបាគុក ១:២–៤ ) ។ ព្រះអម្ចាស់​បាន​អះអាង​ចំពោះ​លោក​ថា ការសន្យា​របស់​ទ្រង់​នឹង​ត្រូវបាន​បំពេញ​តាម​ពេលវេលា​របស់​ទ្រង់ ( សូមមើល ហាបាគុក ២:៣ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​ឧទាហរណ៍​នៃ​ការណ៍​ទាំងឡាយ​ដែល​ល្អ ប៉ុន្តែ​ទាល់តែ​យើង​រង់ចាំ​សិន—ដូចជា​ផ្លែឈើ​ដែល​ត្រូវ​ទុំ ឬ​ម្សៅ​នំ​ដែល​ត្រូវ​ដុត ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​បាន​ព្យាយាម​ទទួលទាន​ផ្លែឈើ ឬ​ ម្សៅនំ​មុន​ពេល​វាឆ្អិន ឬ ​ទុំនោះ ? សូម​ប្រាប់​អំពី​ព្យាការី​ហាបាគុក ដែល​ចង់​ដឹង​ថា នៅពេល​ណា​ដែល​ព្រះអម្ចាស់​នឹង​បញ្ឈប់​អំពើទុច្ចរិត ដែល​លោក​បាន​ឃើញ​នៅ​ជុំវិញ​លោក ។ សូម​អាន​ទៅកាន់​កុមារ​នូវ​ចម្លើយ​របស់​ព្រះអម្ចាស់​ដែល​មាន​នៅក្នុង ហាបាគុក ២:៣ ។ សូម​សង្កត់​ធ្ងន់​ថា ហាបាគុក ត្រូវ​រង់ចាំ​ឲ្យ​ការសន្យា​របស់​ព្រះអម្ចាស់​ត្រូវ​បំពេញ​សិន ដូច​ពេល​ខ្លះ​យើង​ត្រូវ​រង់ចាំ​ដែរ ។ សូម​ចែកចាយ​អំពីគ្រា​មួយ​ដែល​បងប្អូន​ត្រូវតែ​រង់ចាំ​ដើម្បី​ទទួល​ពរជ័យអ្វី​មួយ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ការណ៍​ទាំងឡាយ ដែល​ព្រះ​បាន​សន្យា—ឧទាហរណ៍ ថា​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រឡប់​មក​ផែនដី​វិញ ឬ​ថា​យើង​អាច​រស់នៅ​ជាមួយ​ព្រះ​ម្ដង​ទៀត ។ ជាមួយ​នឹង​ឧទាហរណ៍​នីមួយៗ សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​តាម​ឃ្លានេះ « ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ » ។

ហាបាគុក ២:១៤

ខ្ញុំ​អាច​ជួយ​បំពេញ​ផែនដី​ជាមួយ​នឹង​ការចេះដឹង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ហាបាគុក​បាន​ព្យាករ​អំពី​ថ្ងៃ​ដែល​ពិភពលោក​ទាំង​មូល នឹង​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ។ ការព្យាករ​នោះ​គឺ​កំពុង​ចាប់ផ្ដើម​បំពេញ​នៅក្នុង​ជំនាន់​របស់​យើង ។ សូម​ពិចារណា​ពីរបៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​ការបំពេញ​ការព្យករ​នោះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​ក្រឡ​ទទេ​មួយ ហើយ​ចែក​វត្ថុ​តូច​មួយ​ឲ្យ​ទៅ​កុមារ​ម្នាក់ៗ ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ចែកចាយ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ឬ​បាន​បង្រៀន ហើយ​បន្ទាប់​មក សូម​​ដាក់​វត្ថុ​របស់​ពួកគេ​ទៅក្នុង​ក្រឡ​នោះ ។ សូម​អាន ហាបាគុក ២:១៤ ឮៗ ហើយ​ពន្យល់​ថា គឺ​ដូច​ជា​កុមារ​បាន​បំពេញ​ក្រឡ​ដោយ​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះអម្ចាស់ យើង​ក៏​អាច​បំពេញ​ពិភពលោក​នេះ​ដោយ​ចំណេះដឹង​អំពី​ទ្រង់​ផងដែរ ។

  • សូម​បង្ហាញផែនទី​ពិភពលោកទៅ​កុមារ ( សូមមើល ផែនទី​ប្រវត្តិ​សាសនាចក្រ ល.រ. ៧ « ផែនទី​នៃ​ពិភពលោក » ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​កន្លែង​ដែល​ពួកគេ​រស់នៅ និង​កន្លែង​ទាំងឡាយ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ពួកគេ​ស្គាល់​បាន​បម្រើ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​នៅ​ទូទាំង​ផែនដី​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​យើង​អាច​ជួយ​បង្រៀន​មនុស្ស​ដទៃ​ទៀត​អំពី​ព្រះយេស៊ូវ​ដោយ​របៀប​ណា ? សូម​ប្រាប់​កុមារ​អំពី​ការណ៍​ទាំងឡាយ​ដែល​បងប្អូន​បាន​ឃើញ​ពួកគេ​ធ្វើ ដែល​បង្រៀន​បងប្អូនអំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​ការណ៍​ផ្សេងៗ​ទៀត​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការចែកចាយ​ដំណឹងល្អ ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩០ ) ។ តើ​យើង​អាច​ប្រាប់​អ្នកដទៃ​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ? សម្រាប់​គំនិត​មួយ​ចំនួន សូម​មើលមាត្រា​នៃ​សេចក្ដី​ជំនឿ ។

សេផានា ២:៣

« ចូរ​ស្វែង​រក​ទ្រង់ » ។

សេផានា​បាន​បង្រៀន​ថា យើង​គួរតែ​ស្វែងរក​ព្រះអម្ចាស់ អំឡុង​គ្រា​នៃ​ទុច្ចរិតភាព​ដ៏​ធំធេង ដូចជា​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​ជាដើម ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ស្វែងរក​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​​បង្ហាញ​រូប​ព្រះយេស៊ូវ ហើយ​អាន សេផានា ២:៣ ដល់​កុមារ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​ដៃ​របស់​ពួកគេ​ក្បង់​ជា​រង្វង់​ជុំវិញ​ភ្នែក​របស់​ពួកគេ ដូចជា​វ៉ែនតា ហើយ​មើល​ទៅ​រូបភាព​រាល់ពេល​ដែល​បងប្អូន​អាន​ពាក្យ « ស្វែងរក » ។ សូម​ពន្យល់​ថា ព្យាការី​សេផានា​ចង់​ឲ្យ​មនុស្ស​ស្វែងរក​​ព្រះអម្ចាស់ ។ តើ​យើង​ស្វែងរក​ព្រះអម្ចាស់​តាម​របៀបណា ? តើ​យើង​អាច​ស្វែងរក​ទ្រង់​នៅ​ទីណា ?

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ឬ​គិត​អំពី​ល្បែង​មួយ​ទៀត ដែ​ល​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ស្វែងរក​ព្រះអម្ចាស់ ។ សូម​ចាក់ ឬ​ច្រៀងចម្រៀង​មួយ​បទ​ដែល​ទាក់ទង​នឹង​ប្រធានបទ​នេះ ដូចជា « ស្វែង​រក​ព្រះ​អម្ចាស់​ពី​ក្មេង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៧ ) ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​ចម្រៀង​នេះ​បង្រៀន​អំពី​របៀប​ដែល​យើងអាច​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​យើង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ណាហ៊ុម ១:៧

« ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក » ។

យើងម្នាក់ៗ​ប្រឈម​នឹង « គ្រា​លំបាក » របស់​យើង​ផ្ទាល់ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ងាក​ទៅ​រក​ព្រះ​អម្ចាស់ « យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក » ហើយស្វែងរក​សុវត្ថិភាព​ខាង​វិញ្ញាណ​នៅក្នុង​គ្រា​លំបាក​របស់​ពួកគេ​​យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​កុមារ​រូបភាព​តំបន់​ការពារ ឬ​បន្ទាយ​មួយ ។ តើ​មូលហេតុ​មួយចំនួនអ្វីខ្លះ ​ដែល​មនុស្ស​អាច​ត្រូវការ​បន្ទាយ​មួយ ? សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ណាហ៊ុម ១:៧ ដើម្បី​រក​មើល​អ្វី​ដែល​ព្យាការី​ណាហ៊ុម​បាន​និយាយ ដែល​​ដូចគ្នា​ទៅ​នឹង​តំបន់​ការពារ ឬ​បន្ទាយ​មួយ​សម្រាប់​យើង ។ តើ​ព្រះ​អង្គសង្រ្គោះ​អាច​ការពារ​យើង​ឲ្យ​រួច​ពី​អ្វី​ខ្លះ ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ និង​ក្រុមគ្រួសារ​ពួកគេ​នៅក្នុង​តំបន់​ការពារ ឬ​បន្ទាយ​មួយ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ពាក្យ​ទាំងឡាយ​នៅ​ជុំវិញ​តំបន់​ការពារ​នោះ ដែល​ពិពណ៌នា​ពី​ឥទ្ធិពល​អាក្រក់​មួយ​ចំនួន​នៅក្នុង​លោកិយ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពាក្យ​ទាំងឡាយ​នៅខាង​ក្នុង​តំបន់​ការពារ​នោះ ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ទទួល​បាន​កម្លាំង និង​ការការពារ​ពី​ទ្រង់ ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៤ ) ។

    បន្ទាយ​ថ្ម

    « ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក » ( ណាហ៊ុម ១:៧ ) ។

ហាបាគុក ៣:១៧–១៩

ខ្ញុំ​អាច​មាន​អំណរ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ទោះបីជា​អ្វីៗ​មិន​ដំណើរការ​ល្អ​ក្ដី ។

ហាបាគុក​បាន​ពិពណ៌នា​ពី​ការលំបាក​មួយ​ចំនួន ដែល​អាច​នឹង​កើតឡើង​ចំពោះ​ប្រជាជន​របស់​លោក រួម​ទាំង​ដើមឈើ ឬ​រុក្ខជាតិ​វល្លិ​ដែល​មិន​មាន​ផ្លែ​ផង ។ បន្ទាប់​មក លោក​បាន​និយាយ​ថា សូម្បី​បើ​ការណ៍​ទាំងនេះ​បាន​កើត​ឡើង « គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា » ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ហាបាគុក ៣:១៧ ហើយ​រកមើល​​ការលំបាក​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរនេះ ។ តើ​មនុស្ស​ម្នាក់អាច​នឹង​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ប្រសិនបើ​ការណ៍​ទាំងនេះ​បាន​កើតឡើង ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ការលំបាក​ទាំងឡាយ​ដែល​អាច​កើតឡើង​ចំពោះ​ពួកគេ ។ បន្ទាប់​មក សូម​អាន ខទី ១៨–១៩ ជាមួយ​គ្នា ដើម្បី​ដឹង​ពី​អារម្មណ៍​របស់​ហាបាគុក ទោះបី​បើ​ការណ៍​ទាំងនេះ​បាន​កើត​ឡើង​ដល់​លោក​ក្ដី ។

  • សូម​ជួយ​កុមារ​ឲ្យ​រកមើល​ឧទាហរណ៍​ផ្សេងៗ​ទៀត អំពី​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​ដែល​បាន​រីករាយ​ក្នុង​ព្រះអម្ចាស់ សូម្បី​នៅក្នុង​គ្រា​លំបាកៗ​ក៏​ដោយ ។ ពួកគេ​អាច​រកឃើញ​ឧទាហរណ៍​ទាំងឡាយ​នៅក្នុង កិច្ចការ ១៦:១៩–២៥; ម៉ូសាយ ២៤:១០–១៥; និង​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដុហ្វ « Grateful in Any Circumstances » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៧ ) ជា​ពិសេស​នៅ​ផ្នែក « ការ​ដឹងគុណ​​ក្នុង​កាលៈទេសៈ​របស់​យើង » ។ ហេតុអ្វី​មនុស្ស​ទាំងនេះ​អាច​រីករាយ​នៅក្នុង​គ្រាលំបាក​បាន ? តើ​យើងអាច​ធ្វើតាម​គំរូ​របស់​ពួកគេ​ដោយ​របៀប​ណា ?

សេផានា ៣:១៤–២០

អ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នឹង​រកឃើញ​សេចក្ដី​សុខសាន្ត និង​អំណរ ។

សេផានា ៣:១៤–២០ ពិពណ៌នា​អំពី​ថ្ងៃ​ដ៏​រីករាយ ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ « ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល » នឹង​សោយរាជ្យ​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ ហើយ « អរ​សប្បាយ​នឹង [ យើង ] ដោយ​សំឡេង​ច្រៀង » ( ខទី ១៥, ១៧ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន សេផានា ៣:១៤ ជាមួយ​គ្នា ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​ខគម្ពីរ​មួយ​នៅក្នុង សេផានា ៣:១៥–២០ ហើយ​សិក្សា​វា ដោយ​រកមើល​អ្វី​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ « អរ​សប្បាយ ហើយ​រីករាយ » ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • សូម​ជួយ​កុមារ​ឲ្យ​រកមើល​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ ដែល​ជួយ​ពួកគេ​ឲ្យ « អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត » ( សេផានា ៣:១៤ ) ។ សូម​ច្រៀង​ចម្រៀង​ពីរ​បី​បទ​ជាមួយ​គ្នា ហើយ​លើក​ទឹកចិត្ត​កុមារ​ឲ្យ​និយាយ​អំពី​អំណរ ដែល​ពួកគេ​រកឃើញ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​សរសេរ​នូវ​សេចក្ដីយោង​ទៅ​បទគម្ពីរ​មួយ ដែលពួកគេ​ចង់​ចែកចាយ​ជាមួយ​នឹង​​ក្រុមគ្រួសារ​របស់​ពួកគេ ( ឬ​សរសេរ​សេចក្តី​យោង​នោះ​ទុក​សម្រាប់​ខ្លួន​ពួកគេ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​កុមារ​ឲ្យ​ស្គាល់​ពី​ព្រះវិញ្ញាណ ។ សូម​ព្យាយាម​កត់សម្គាល់​ពី​គ្រា​ទាំងឡាយ ពេល​ដែល​កុមារ​អាច​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ នៅពេល​ការណ៍​នេះ​កើតឡើង សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ​អារម្មណ៍​ទាំង​នេះ​កើត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។