ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ មករា ។ នីហ្វៃទី ១ ៨–១០ ៖ « មក​ទទួល​ទានផ្លែឈើ »


« ថ្ងៃ​ទី​ ១៣–១៩ ខែ ​មករា ។ នីហ្វៃ​ទី ១ ៨–១០ ៖​ ‹ មក​ទទួល​ទាន​ផ្លែឈើ​នោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ​១៣–១៩ ខែ ​មករា ។ នីហ្វៃ​ទី ១ ៨–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

គំនូរ​ការ​និមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

សុបិន​របស់លីហៃ ដោយ ស្ទីវិន ឡយ នៀល

ថ្ងៃទី ១៣–១៩ ខែ មករា

នីហ្វៃ​ទី ១ ៨–១០

« មក​ទទួល​ទាន​ផ្លែឈើ​នោះ »

ពីមុន​អាន​គំនិត​នៅ​ក្នុង​គម្រោង​មេរៀន​នេះ សូម​អាន នីហ្វៃ​ទី ១ ៨–១០ ហើយ​គិត​អំពី​បញ្ហា​ប្រឈម និង​ឱកាស​ដែល​សិស្ស​របស់​អ្នក​ជួប​ប្រទះ ។ សូម​កត់​ត្រា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ថា តើ​គោលការណ៍​ណា​មួយ​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដែល​អ្នក​គួរ​ផ្ដោត​សំខាន់​នៅ​ក្នុង​ថ្នាក់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ការ​និមិត្ត​របស់​លីហៃ​មាន​ការ​អនុវត្ត​ជាច្រើន​សម្រាប់​ជំនាន់​របស់​យើង ។ នៅ​ពេល​ចាប់ផ្ដើម​បង្រៀន អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់ដឹង​របស់​ពួកគេ កាល​ពួកគេ​បាន​អាន​អំពី​ការ​និមិត្ត​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​ជាក់​លាក់ និង​អត្ថន័យ​ដែល​ពួកគេ​រក​ឃើញ​សម្រាប់​ជីវិត​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃទី ១ ៨:១០–១៦

នៅ​ពេល​យើងដក​ពិសោធន៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ យើង​ប្រាថ្នា​ចង់​ជួយ​មនុស្ស​ដទៃ​ឲ្យ​ដក​ពិសោធន៍​វា​ដែរ ។

  • ការ​ចែកចាយ​រឿង​ដែល​យើង​ស្រឡាញ់​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រឡាញ់ វា​គឺជា​រឿង​ធម្មតា ប៉ុន្តែ​ពេល​ខ្លះ​យើង​ឃើញ​ថា​មាន​ការ​ពិបាក​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ការ​ពិភាក្សា​មួយ​អំពី​ការ​និមិត្ត​របស់​លីហៃ​ប្រហែល​ជា​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​ឱកាស​ចែកចាយ​ដំណឹងល្អ ។ អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​នូវ​ផ្លែ​ឈើ​មួយ​ចំណិត ហើយ​សុំ​ឲ្យ​គាត់​ទាក់​ទាញ​សិស្ស​ផ្សេង​ទៀត​បរិភោគ​ផ្លែ​ឈើនេះ​ជា​ទៀង​ទាត់ ។ តើ​​មេរៀន​ដែល​ប្រើ​ឧបករណ៍​នេះ​ស្រដៀង​គ្នា​នឹង​បទពិសោធន៍​របស់​លីហៃ​នៅ​ក្នុង នីហ្វៃ​ទី ១ ៨:១០–១៦ តាម​របៀប​ណា ? តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​លីហៃ​ដែល​នឹង​ជួយ​យើង នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ ? ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាចចែកចាយ​វីដេអូ « Good Things to Share » ( ChurchofJesusChrist.org ) ។

  • អែលឌើរ ដាវីឌ អេ បែដណា បាន​បង្រៀន​ថា « ផ្លែ​នៅ​ដើម​ឈើ​នោះ​គឺជា​និមិត្ត​សញ្ញា​មួយ​សម្រាប់​ពរជ័យ​នៃ​ដង្វាយ​ធួន » ( « Lehi’s Dream: Holding Fast to the Rod » EnsignLiahona ខែ ​តុលា ឆ្នាំ ២០១១ ទំព័រ ៣៤ ) ។ សូម​ពិចារណា​ទាក់​ទង​ទៅ​សិស្ស​ពីរ​បី​នាក់​ទុក​ជា​មុន ហើយ​សុំ​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី នីហ្វៃ​ទី ១ ៨:១១–១៦ ហើយ​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ពិពណ៌នា​អំពី​ភាព​ផ្អែម​ល្ហែម​ដែល​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​មក​ឲ្យ​ជីវិត​របស់​ខ្ញុំ​តាម​របៀប​ណា ? តើ​ខ្ញុំ​បាន​ទាក់​ទាញ​ចិត្ត​មនុស្ស​ដទៃ​ឲ្យ​ភ្លក់​ភាព​ផ្អែម​ល្ហែម​របស់​វា​តាម​របៀប​ណា ? ( សូមមើល ខទី ១៥ ) ។ តើ​មនុស្ស​ដទៃ​ធ្លាប់​អញ្ជើញ​ខ្ញុំ​ឲ្យ​ស្វែង​រក​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះនៅពេល​ខ្ញុំ​អាន នីហ្វៃ​ទី ១ ៨:១១–១៦ ? សូម​អញ្ជើញ​សិស្ស​ទាំង​នេះ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​ថ្នាក់ ហើយ​អញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​ផ្ដល់​ការ​យល់​ដឹង​របស់​ពួកគេ​អំឡុង​ការ​ពិភាក្សា​នេះ ។

ការ​និមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

មីណើរវ៉ា ខេ ធីឆើរ ( ១៨៨៨–១៩៧៦ ) វង្ស​នៃ​លោកិយ ឆ្នាំ ១៩៣៥ ប្រេង​នៅ​លើ​ផ្ទាំង​គូរ​គំនូរ ៣៦ x ៤៨ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់

នីហ្វៃ​ទី ១ ៨:១៩–៣៨

បន្ទូល​របស់​ព្រះ​ដឹកនាំ​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

  • វិធី​មួយ​ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​អំពី​ការ​និមិត្ត​របស់​លីហៃ​គឺ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​គូរ​រូប​តំណាង​ឲ្យ​ការ​និមិត្ត​នោះ​នៅ​លើ​ក្ដារខៀន ដោយ​ប្រើ នីហ្វៃ​ទី ១ ៨:១៩–៣៨ ជា​ការ​ដឹកនាំ ។ ឬ​អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ការ​និមិត្ត​របស់​លីហៃ​មក​ពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ បន្ទាប់​មក អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ស្វែង​រក​ខគម្ពីរ​ដែល​ផ្ដល់​ការ​បកប្រែ​មួយ​អំពី​និមិត្ត​សញ្ញា​មួយ​នៅ​ក្នុង​គំនូរ ឬ​រូបភាព​នោះ—ការ​បកប្រែ​ទាំង​នេះ​អាច​រក​បាន​នៅ​ក្នុង នីហ្វៃ​ទី ១ ១១:៤–២៥, ៣៥–៣៦; ១២:១៦–១៨ និង ១៥:២១–៣៣, ៣៦ ។ នៅ​ពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រក​ឃើញ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អ្វី​ដែល​និមិត្ត​សញ្ញា​ទាំង​នេះ​បង្រៀន​យើង ។ ឧទាហរណ៍ តើ​អគារ​ដ៏​ធំ ហើយ​ទូលាយ​មួយ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​អំនួត ? តើ​ដំបង​ដែក​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​បន្ទូល​របស់​ព្រះ ? ពួកគេ​ក៏​អាច​និយាយ​អំពី​របៀប​ដែល​ការ​និមិត្ត​របស់​លីហៃ​បាន​ជួយ​ពួកគេឲ្យ​​មក​រក​ព្រះគ្រីស្ទ​ផង​ដែរ ។ តើ​យើង​ធ្លាប់​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​ការ​និមិត្ត​នោះ​តាម​របៀប​ណា ?

  • សារលិខិត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​និមិត្ត​របស់​លីហៃ​គឺ​ជា​សារៈសំខាន់​នៃ​បន្ទូល​របស់​ព្រះ ដោយ​បាន​តំណាង​ដោយ​ដំបង​ដែក ។ ដើម្បី​ជួយ​គូស​បញ្ជាក់​សារលិខិត​នោះ អ្នក​អាច​បំបែក​សិស្ស​ជា​បួន​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​ឲ្យ​រៀន​អំពី​មនុស្ស​បួន​ក្រុម​ដែល​លីហៃ​បាន​ឃើញ ដូច​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » និង​នៅ​ក្នុង នីហ្វៃ​ទី ១ ៨:២១–២៣, ២៤–២៨, ៣០, និង ៣១–៣៣ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​នឹង​គ្នា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​ក៏​អាច​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​ពិចារណា​អ្វី​ដែល​ពួកគេ​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ​ដើម្បី​ប្រាកដ​ថា ពួកគេ​កំពុង​ « កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច » ( នីហ្វៃ​ទី ១ ៨:៣០ ) ។

នីហ្វៃទី ១ ១០:១៧–១៩

ព្រះ​នឹង​បើក​សម្ដែង​សេចក្ដី​ពិត​ដល់​យើង ប្រសិន​បើ​យើង​ស្វែង​រក​វា​ដោយ​ឧស្សាហ៍​ព្យាយាម ។

  • អ័ព្ទ​នៃ​សេចក្ដីងងឹត​ដែល​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​ស្រអាប់ និង​សំឡេង​សើច​ចំអក​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ពិបាក​ដើម្បី​ស្វែង​រក​សេចក្ដី​ពិត ។ ការ​អាន​រួម​គ្នា​អំពី​គំរូ​របស់​នីហ្វៃ​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សេចក្ដី​ពិត​ម្នាក់​អាច​ជួយ​បាន ។ អ្នក​ប្រហែលជា​ចាប់ផ្ដើម​ការ​ពិភាក្សា​នេះ​ដោយ​សុំ​ឲ្យ​សិស្សរកមើល​​សារលិខិត​ភាន់​ច្រឡំ​មួយ​ចំនួន​ដែល​ពិភពលោក​នេះ​កំពុង​បញ្ជូន​មក ។ ឧទាហរណ៍ តើ​គំនិត​លោកិយ​អ្វី​ខ្លះ​ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​ព្រមាន​យើង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ថ្មី​បំផុត ? សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារ​ខៀន​អំពី​ជំហាន​ដែល​នីហ្វៃ​បាន​ធ្វើ ​ដើម្បី​ទទួល​បាន​សាក្សី​របស់​លោក​ផ្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ការ​និមិត្ត​របស់​ឪពុក​លោក ( សូម​មើល នីហ្វៃ​ទី ១ ១០:១៧–១៩, ១១:១ ) ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក កាល​យើង​ស្វែង​រក​សេចក្ដី​ពិត​ដោយ​របៀបណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន នីហ្វៃ​ទី ១ ១១–១៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែង​រកអត្ថន័យ​នៃ​​រូបភាព​ដូច​តទៅ​នេះ​ទាក់​ទង​នឹង​សុបិន​របស់​លីហៃ ៖ ព្រះឱរស​យេស៊ូវ ឈើ​ឆ្កាង មាតា​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ហ្វូង​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ចម្បាំង និង​សៀវភៅ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

វីដេអូ​ព្រះគម្ពីរ​មរមន ។

សូម​គិតពី​ការបង្ហាញ​វីដេអូ​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​មក​ពីខគម្ពីរ​ទាំង​នេះ ( សូមមើល​បណ្តុំ​វីដេអូ​ព្រះគម្ពីរ​មរមន​លើ​គេហទំព័រ ChurchofJesusChrist.org ឬ​កម្មវិធី Gospel Library ) ។

មនុស្ស​បួន​ក្រុម​នៅ​ក្នុង​សុបិន​របស់​លីហៃ ។

ក្រុម​ទី ១ ។« នៅ​ក្នុង នីហ្វៃ​ទី ១ ៨:២១–២៣ យើង​រៀន​អំពី​ក្រុម​មនុស្ស​ទីមួយ​ដែល​បាន​ប្រជ្រៀត​គ្នា​ទៅ​មុខ ហើយ​បាន​ចាប់​ផ្តើម​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដើម​ជីវិត ។ ថ្វី​បើ​ដូច្នោះ​ក៏​ដោយ នៅ​ពេល​ក្រុម​នោះ​បាន​ជួប​ប្រទះ​នឹង​អ័ព្ទ​នៃ​សេចក្តី​ងងឹត​ដែល​តំណាង​ឲ្យ ‹ ការ​ល្បួង​របស់​អារក្ស › ( នីហ្វៃទី ១ ១២:១៧ ) នោះ​ពួក​គេ​បាន​ធ្លាក់​វង្វេង​ផ្លូវ​ខ្ចាត់​ខ្ចាយ​បាត់​ទៅ​អស់ ។ សូម​កំណត់​ចំណាំ​ថា គ្មាន​ការ​លើក​ឡើង​អំពី​ដំបង​ដែក​នៅ​ក្នុង​ខ​ទាំង​នេះ​ឡើយ ។ អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​គោរព​តាម​ព្រះ​បន្ទូល​របស់​ព្រះ​តិច​តួច​ពុំ​អាច​ទទួល​បាន​នូវ​តី្រ​វិស័យ​ដ៏​ទេវភាព​ដែល​ចង្អុល​ផ្លូវ​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ​បាន​ឡើយ » ។

ក្រុម​ទី ២ ។« នៅ​ក្នុង នីហ្វៃ​ទី ១ ៨:២៤–២៨ យើង​បាន​អាន​ពី​ក្រុម​ទី​ពីរ​ដែល​បាន​នៅ​លើ​ផ្លូវ​ត្រង់ និង ចង្អៀត​ដែលដឹក​នាំ​ទៅ​ដើម​ជីវិត ។ ក្រុម​នេះ ​‹ បាន​ប្រជ្រៀត​ពុះ​ពា​រអ័ព្ទ​នៃ​សេចក្តី​ងងឹត​ទៅ​មុខ​ដោយ​ដើរ​សួរ​តាម​ដំបង​ដែក​រហូត​ដល់​ពួក​គេ​ទៅ​ដល់​ហើយ​ទទួល​ទាន​ផ្លែ​ឈើ​នោះ › ( ខទី ២៤ ) ។ ទោះ​យ៉ាង​នោះ​ក៏​ដោយ នៅ​ពេល​ពួក​មនុស្ស​ដែល​ស្លៀក​ពាក់​ល្អ​ប្រសើរ​ពី​អាគារ​ដ៏​ធំ និង ទូលាយ​បាន​ចំអក​ឡក​ឡឺយ​ដល់​មនុស្ស​ក្រុម​ទី​ពីរ​នេះ ‹ ពួក​គេ​មាន​ការ​ខ្មាស់​អៀន › និង ‹ បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​បាន​វង្វេង​បាត់​អស់​ទៅ › ( ខ​ទី ២៨ ) ។ … សូម្បី​តែ​ដោយ​សេចក្តី​ជំនឿ ការ​តាំង​ចិត្ត និង ព្រះ​បន្ទូល​របស់​ព្រះ នៅ​ទី​បំផុត​ក្រុម​នេះ​បាន​ត្រូវ​វង្វេង​—លើកលែង​តែ​ពួក​គេ​ត្រូវ​​តែ អាន យ៉ាង​ទៀង​ទាត់ បាន​សិក្សា ​ បាន​ស្រាវ​ជ្រាវ​ព្រះ​គម្ពីរ​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ » ។

ក្រុម​ទី ៣ ។« នៅ​ក្នុង​ ខទី ៣០ យើង​បាន​អាន​អំពី​ក្រុម​ទី​បី​ដែល​បាន​ប្រជ្រៀត​ទៅ​មុខ ‹ ដោយ​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជា​និច្ច​រហូត​ដល់​ពួក​គេ​បាន​មក​ដល់ ហើយ​ដួល​ចុះ ហើយ​បរិភោគ​ផ្លែ​ឈើ​នោះ​ទៅ › ។ ឃ្លា​គន្លឹះ​នៅ​ក្នុង​ខ​នេះ​គឺ កាន់​យ៉ាង​ខ្ជាប់​ជានិច្ច​ទៅ​នឹង​ដំបង​ដែក ។ ក្រុម​ទី​បី​ក៏​បាន​ប្រជ្រៀត​ទៅ​មុខ​ដោយ​សេចក្តី​ស្មោះ​ត្រង់ និង ជំនឿ​ស៊ប់ ថ្វី​បើ​ដូច្នោះ​ក្តី នោះ​គ្មាន​ការ​បង្ហាញ​ថា ពួកគេ​បាន​ខ្ចាត់​ខ្ចាយ​បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់ ឬ វង្វេង​ផ្លូវ​នោះ​ទេ ។ ប្រហែល​ជា​មនុស្ស​ក្រុម​ទី​បី​នេះ​បាន​អាន ដោយ​ទៀង​ទាត់ និង បាន​សិក្សា ហើយ​បាន​ស្រាវ​ជ្រាវ​បទគម្ពីរ ។ … នេះ​ជា​ក្រុម​ដែល​អ្នក និង​ខ្ញុំ​គួរ​ខ្នះ​ខ្នែង​ចូល​រួម » ។

ក្រុម​ទី ៤ ។« ក្រុម​ទី​បួន​ពុំ​ស្វែង​រក​ដើម​ឈើ​ឡើយ ដោយ​សម្រេច​ចិត្ត​យក​អគារ​ដ៏​ធំ និង​ទូ​លាយ​ធ្វើ​ជាទី​ដៅ​ចុង​ក្រោយ​របស់​គេ​ទៅ​វិញ ​( សូម​មើល នីហ្វៃ​ទី ១ ៨:៣១–៣៣ ) » ។

( ដេវីឌ អេ បែដណា « Lehi’s Dream: Holding Fast to the Rod » EnsignLiahona ខែ ​តុលា ឆ្នាំ​ ២០១១ ទំព័រ ៣៤–៣៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្ហាញ​ទំនុក​ចិត្ត​តាមរយៈ​ការ​រំពឹង​ទុក​ដ៏​ខ្ពស់ ។ សិស្ស​មួយ​ចំនួន​ពុំ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រៀន​ដំណឹងល្អ​ផ្ទាល់​ខ្លួន​នោះទេ ។ សូម​សន្យា​ដល់​សិស្ស​ថា នៅពេល​ពួកគេ​ខិតខំ​រៀន​ដោយ​ខ្លួន​ឯង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ពួកគេ ។ អ្នក​អាច​​ផ្ដល់​យោបល់​អំពី​វិធី​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាប់​ផ្ដើម ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះ ទំព័រ ២៩–៣០ ) ។