ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ ៖ « ចូរ​ស្រុះស្រួល​នឹង​ទ្រង់ ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ »


« ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ ៖ ‹ ចូរ​ស្រុះស្រួល​នឹង​ព្រះ​ទៅ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ស្ត្រី​កំពុង​​លុត​ជង្គង់​នៅ​ក្បែរ​ព្រះ​បាទា​របស់​ព្រះយេស៊ូវ

បាន​អភ័យទោស​ឲ្យ​ហើយ ដោយ ហ្គ្រេក ខេ.អុលសិន

ថ្ងៃទី ៩–១៥ ខែ មីនា

យ៉ាកុប ១–៤

ចូរ​ស្រុះស្រួល​នឹង​ព្រះ​ទៅ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ

យ៉ាកុប ១–៤ មាន​ការ​បង្រៀន​ជាច្រើន​ដែល​អនុវត្ត​ចំពោះ​ជំនាន់​របស់​យើង ។ នៅ​ពេល​អ្នក​អាន​​ជំពូក​ទាំង​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រស់​នៅ​តាម​គោលលទ្ធិ​ដែល​យ៉ាកុប​បាន​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ចែកចាយ​ការ​យល់ដឹង​មក​ពី យ៉ាកុប ១–៤ អ្នក​អាចចែក​បំណែក​ប្រដាស​តូចៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មួយ​មកពី​ជំពូក​ទាំង​នេះ ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​សារៈសំខាន់ ។ សូម​ដាក់​បំណែក​ក្រដាស​ទាំង​នោះ​ទៅ​ក្នុង​ប្រអប់​មួយ រួច​ដកវា​ពីរ​បី​ចេញ​មក ហើយ​អញ្ជើញ​សិស្ស​ដែល​សរសេរ​សេចក្ដី​យោង​ទាំង​នោះ​ឲ្យ​ចែកចាយ​ពី​ការ​យល់ដឹង​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ាកុប ១:៦–៨, ១៥–១៩, ២:១–១១, ៤:១៨

ពួក​ថ្នាក់​ដឹកនាំ​ដ៏​សុចរិត​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​សម្រាប់​សុខុមាល​ភាព​ដល់​ព្រលឹង​ទាំងឡាយ ។

  • អ្នក​អាច​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ការ​ធ្វើការ​ដ៏​ឧស្សាហ៍​របស់​យ៉ាកុប​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ដោយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ដែលពួកគេ​មាន​ពេល​ទទួល​ពរជ័យ​តាមរយៈ​ការ​បម្រើ​របស់​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​សាសនាចក្រ ។ ឬ​សូម​ពិចារណា​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ម្នាក់​របស់​សាសនាចក្រ​ក្នុង​មូល​ដ្ឋាន—កាល​ពី​មុន ឬ​ពេល​បច្ចុប្បន្ន—និយាយ​អំពី​គ្រា​ដែល​គាត់​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​បម្រើ​មនុស្ស​ម្នាក់ ។ បន្ទាប់​មក​សិស្ស​អាច​រក​ពាក្យ ឬ​ឃ្លា​នៅ​ក្នុង យ៉ាកុប ១:៦–៨, ១៥–១៩, ២:១–១១និង ៤:១៨ ដែល​ជួយ​យើង​ឲ្យ​យល់​នូវ​អារម្មណ៍​របស់​យ៉ាកុបចំពោះ​ការ​ហៅ​របស់​លោក និង​មនុស្ស​ដែល​លោក​បាន​បម្រើ ។ តើ​យើង​ធ្លាប់​ឃើញ​ថ្នាក់​ដឹកនាំ​រ​បស់​យើង​តម្កើង​ការ​ហៅ​រ​បស់​ពួកគាត់​តាម​របៀប​ណា ? តើ​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់អ្វីខ្លះ​អំពី​វិធី​ដែល​យើង​គួរ​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​របស់​យើង​ ?

បុរស​ពីរ​នាក់​កំពុង​ចាប់​ដៃ​គ្នា​រំលង​តុ

ដូចជា​យ៉ាកុប​ដែរ ថ្នាក់​​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ « តម្កើង​ការងារ​របស់ ​[ ខ្លួន ]​ ថ្វាយ​ព្រះអម្ចាស់ » ។

យ៉ាកុប ២:១២–២១

យើង​គួរ​ចៀស​វាង​ពី​អំនួត ហើយ​ឈោង​ទៅ​ជួយ​ដល់​មនុស្ស​ដែល​ខ្វះខាត ។

  • ព្រះអម្ចាស់​មាន​ការ​ព្រមាន​យ៉ាង​ខ្លាំង​ដល់​ពួក​សាសន៍​នីហ្វៃ​អំពី​អំនួត ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ប្រធាន​បទ​នេះ អ្នក​អាច​ទាក់​ទង​សិស្ស​ពីរ​បី​នាក់​ទុក​ជាមុន ហើយ​សុំ​ឲ្យ​ពួកគេ​រក​មើល​វិធី​ដែល​មារសត្រូវ​លើក​កម្ពស់នូវ​សេចក្ដីស្រឡាញ់​នៃ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ពិភពលោក​យើង​សព្វ​ថ្ងៃ​នេះ ។ បន្ទាប់មក សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ដទៃទៀត​នូវ​អ្វីដែល​ពួកគេ​បាន​កត់​សម្គាល់​ឃើញ ។ សិស្ស​អាច​ធ្វើ​ការ​ជាគូ​ដើម្បី​អាន យ៉ាកុប ២:១២–២១ ហើយស្វែង​រក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​គួរ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​ខាង​ផ្នែក​សម្ភារ ។ បន្ទាប់​មក​ពួកគេអាច​បង្កើត ហើយ​ចែកចាយ​ប័ណ្ណ​ប្រកាស​ដែល​លើក​កម្ពស់​គោលការណ៍​នោះ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពិចារណា​រៀងៗ​ខ្លួន​នូវ​អ្វី ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន​មក​ពី​សារលិខិត​របស់​យ៉ាកុប ។

  • សិស្ស​រ​បស់​អ្នក​អាច​ពិនិត្យ​មើល យ៉ាកុប ២:១២–២១ ឡើង​វិញ ហើយ​សរសេរ​សំណួរ​របស់​ពួកគេ​ផ្ទាល់​ ​ដាក់​បន្ថែម​ទៅ​ក្នុង​បញ្ជី​របស់​អែលឌើរ ភែរី ។ តើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ភែរី នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ »​ បន្ថែមអ្វីខ្លះ​ដល់​ការ​យល់ដឹង​របស់​យើង​អំពី​ការ​បង្រៀន​របស់​យ៉ាកុប​ ?

យ៉ាកុប ២:២៣–៣៥

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ក្នុង​ព្រហ្មចារីភាព ។

  • អែលឌើរ ដេវីឌ អេ បែដណា អែលឌើរ ដេវីឌអេ បែដណា បាន​បង្រៀន​ថា យើង​រស់​នៅ ​« ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​ចំអក​យ៉ាង​ខ្លាំង​ចំពោះ​បរិសុទ្ធភាព​នៃការ​បង្ក​បង្កើត​ជីវិត ហើយ​បន្ទាប​បន្ថោក​តម្លៃ​នៃ​ជីវិត​មនុស្ស » ( « We Believe in Being Chaste » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១៣ ទំព័រ ៤១–៤៤ ) ។ តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ប្រើ យ៉ាកុប ២:២៣–៣៥ ដើម្បីប្រឆាំង​នឹង​សារលិខិត​របស់​ពិភពលោក​អំពី​ព្រហ្មចារីភាព​ដោយ​របៀបណា ? វិធីមួយ​អាច​ជា​ការ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​សំណួរ​ថា តើ​ព្រះអម្ចាស់មាន​ព្រះទ័យ​យ៉ាង​ណា​អំពីព្រហ្មចារីភាព ? ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ សិស្ស​មួយ​ចំនួន​អាចស្រាវ​ជ្រាវ​ យ៉ាកុប ២:២៣–៣៥ ហើយ​ខ្លះ​ទៀត​អាច​ស្រាវ​ជ្រាវសុន្ទរកថា​របស់​អែលឌើរ​ ភែរី ដែល​បាន​យោង​ខាង​លើ ។ ពួកគេ​អាច​សរសេរ​ចម្លើយ​ដែល​ពួកគេ​រក​ឃើញ​នៅ​លើ​ក្ដារ​ខៀន ។ ដើម្បី​ពិភាក្សា​អំពី​បទដ្ឋាន និង​ពរជ័យ​ដែល​ទាក់​ទង​នឹង​ការ​រស់​នៅ​តាម​ច្បាប់​ព្រហ្មចារីភាព អ្នក​អាច​ពិនិត្យ ​« ភាព​បរិសុទ្ធ​ភាពខាង​ផ្លូវ​ភេទ » ( ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៣៥–៣៧ ) ឬ​បង្ហាញ​វីដេអូ​មួយ​ដែល​មាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​​ពរជ័យ​នៃ​ការរស់នៅ​ក្នុងជីវិត​មួយ​ដ៏​ស្អាត​ស្អំ​មានអ្វីខ្លះ ?

យ៉ាកុប ៤:៤–១១

ពួក​សាសន៍​នីហ្វៃ​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • យ៉ាកុប​ចង់​ឲ្យ​យើង​ដឹង​ថា ទោះ​ជា​លោក និង​ប្រជាជន​របស់​លោក​បាន​រស់​នៅ​រាប់​រយ​ឆ្នាំ​ពីមុន​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ផែនដី​ក្ដី ក៏​ពួកគាត់​បាន​ស្គាល់​ទ្រង់ ហើយ​បាន​រង់ចាំ​ទ្រង់​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ ។ យោង​តាម យ៉ាកុប ៤:៤–៥ ហេតុអ្វី​ពួក​សាសន៍​នីហ្វៃ​បាន​គោរព​តាម​ក្រឹត្យវិន័យ​រ​បស់​ម៉ូសេ ? តើ​យើង​មាន​អ្វីខ្លះ​នៅ​ជំនាន់​របស់​យើង​ដែល​ដឹកនាំ​ព្រលឹង​របស់​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ? តើយ៉ាកុប​បាន​ប្រើ​​និមិត្តសញ្ញា ឬ​ភាព​ដូចគ្នា​អ្វីខ្លះ​ដើម្បី​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល​ផង​ដែរ លោកុប្បត្តិ ២២:១–១៣ ) ។

យ៉ាកុប ៤:៨–១៨

ខ្ញុំ​អាច​ចៀសវាង​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ដោយ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ។

  • តើ​មាន​សិស្ស​របស់​អ្នក​ណា​ម្នាក់​ធ្លាប់​ពិនិត្យ​មើល​ភ្នែក​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​ឬ​ទេ ? ប្រសិ​នបើ​មាន អ្នក​អាច​សុំ​ឲ្យ​បុគ្គល​នេះ​ពិពណ៌នា​អំពី​របៀប​ដែល​វេជ្ជបណ្ឌិតវាយ​តម្លៃ​ការ​មើល​ឃើញ​​របស់​​គាត់ ។ សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​គិត​ឃើញ​ថា​ជា​អត្ថន័យ​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ ។ តើ​ភាព​ងងឹត​ខាង​វិញ្ញាណ​ស្រដៀង​គ្នា​នឹង​ភាព​ងងឹត​ភ្នែក​តាម​របៀប​ណា ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​វិធី​នានា​ដែល​ពួកគេ​អាច​វាយ​តម្លៃ​ថា តើ​យើង​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែរ​ឬ​អត់ ។ ពួកគេ​ក៏​អាច​ពិនិត្យ​មើល យ៉ាកុប ៤:៨–១៨ ឡើង​វិញ ហើយ​ណែនាំ​ពី​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្កើន​លទ្ធភាព​របស់​យើង​ក្នុង​ការ​ « មើល​ឃើញ » ​រឿង​ខាង​វិញ្ញាណ ។

  • អែលឌើរ ឃ្វីនថិន អិល ឃុក អែលឌើរ ឃ្វីនថិនអិល ឃុក បាន​បង្ហាញ​ពី​វិធី​​បួន​យ៉ាង​ដែល​មនុស្ស​អាច​មើល ​« ហួស​គំនូស » ​នៅ​ក្នុង​ជំនាន់​របស់​យើង ​( សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើប្រសាសន៍​របស់​លោក​បន្ថែម​អ្វី​ខ្លះ​ដល់​ការ​យល់​ដឹង​របស់​យើង​អំពី យ៉ាកុប ៤:១៣–១៥ ? តើ​ការ​មើល​ហួស​គំនូស​មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ចៀស​វាង​ការ​មើល​ហួស​គំនូស​តាម​របៀប​ណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន យ៉ាកុប ៥–៧ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នៅ​ក្នុង យ៉ាកុប ៤:១៧ នៅ​ពេល​ពួកគេ​អាន​ជំពូក​បី​បន្ទាប់​ទៀត​ប្រកប​ដោយ​ការ​អធិស្ឋាន ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ឥរិយាបថ​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខាង​សម្ភារ

ដោយ​យោង​លើ យ៉ាកុប ២:១៣–១៩ អែលឌើរ អិល ថម ភែរី បានបង្រៀន​ថា « យើង​ចាំបាច់​ត្រូវ​នាំ​យក​ការ​ប្រឹក្សា​រ​បស់​យ៉ាកុប​ដាក់​ក្នុង​ដួង​ចិត្ត ។ យើង​គួរ​អាន​បទគម្ពីរ​នេះ​ ហាក់​ដូចជា​វា​បាន​ត្រូវ​សរសេរ​ឡើង​សម្រាប់​យើង​នៅ​ជំនាន់​នេះដូច្នោះ​ដែរ ដោយសារ​វា​គឺ​ដូច្នោះ​មែន ។ ប្រសាសន៍​របស់​លោក​គួរ​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​សំខាន់​ជាច្រើន ។ តើ​រឿង​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​មាន​របៀប​រៀប​រយ​ដែរ​ឬទេ ? តើ​យើង​កំពុង​វិនិយោគក្នុង​រឿង​ដែល​សំខាន់​ជាង​គេ​បំផុត ដែល​មាន​ភាព​អស់​កល្ប​ជានិច្ច​ដែរ​ឬ​ទេ ? តើ​យើង​មាន​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច​មួយ​ដែរ​ឬ​ទេ ? ឬ​តើ​យើង​បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​វិនិយោគ​ក្នុង​រឿង​នៃ​លោកិយ​នេះមុន រួចហើយ​ភ្លេច​ព្រះអម្ចាស់​ដែរ​ឬទេ ? »( « United in Building the Kingdom of God » Ensign ខែ​ ឧសភា ឆ្នាំ ​១៩៨៧ ទំព័រ ៣៤ ) ។

វីដេអូ​អពីច្បាប់​ព្រហ្មចារីភាព ( ChurchofJesusChrist.org )

  • « I Choose to Be Pure »

  • « Chastity: What Are the Limits ? »

  • « Law of Chastity »

ការ​មើល​ហួស​គំនូស

អែលឌើរ ឃ្វីនថិន អិល ឃុក អែលឌើរ ឃ្វីនថិនអិល ឃុកបាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​មើល ​« ហួស​គំនូស » ៖

« ការ​ជំនួស​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិជ្ជា​របស់​មនុស្ស »

« មនុស្ស​ខ្លះ​ទំនង​ជា​មាន​ភាព​អាម៉ាស់​ដោយ​សារ​ភាព​សាមញ្ញ​នៃ​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ពួកគេ​ចង់​បន្ថែម​ភាព​ស្មុគស្មាញ និង​ភាព​មិន​ច្បាស់​ទៅ​ដល់​សេចក្ដីពិត​នោះ ដើម្បី​ធ្វើ​ឲ្យ​វាមាន​នូវ​ការ​ដេញដោល​ច្រើន​ខាង​ប្រាជ្ញា ឬ​មាន​ភាព​ស្រុះ​ស្រួល​ច្រើន​នឹង​និន្នាការ​ទ្រឹស្ដី​នា​ពេល​បច្ចុប្បន្ន ។ … យើង​មើល​ហួស​គំនូស នៅ​ពេល​យើង​បដិសេធ​មិន​ទទួល​យកភាព​ពិត​ដ៏​សាមញ្ញ​នៃសេច​ក្ដីពិត​នៃ​ដំណងល្អ » ។

« ភាព​ជ្រុល​និយម​អំពី​ដំណឹងល្អ »

« យើង​កំពុង​មើល​ហួស​គំនូស នៅ​ពេល​យើង​លើក​កម្ពស់​គោលការណ៍​ណា​មួយ​ឲ្យ​លេច​ធ្លោ​រហូត​ដល់​វាកាត់​បន្ថយការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​គោលការណ៍​សំខាន់​ស្មើគ្នា​ផ្សេង​ទៀត ឬ​​នៅ​ពេល​យើង​មាន​គោលជំហរ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​បង្រៀន​របស់​បងប្អូន​ប្រុស មិន​ថាវា​មាន​តម្លៃ​ប៉ុនណា​នោះ​ទេ » ។

« ការ​បង្ហាញ​ថា​ខ្លួន​ខ្លាំង​ពូកែ​ជំនួស​ឲ្យ​ភក្ដីភាព​ប្រចាំ​ថ្ងៃ »

« សមាជិក​ខ្លះ​អះអាង​ថា ពួកគេនឹង​លះបង់​ខ្លួន​ដោយ​ភាព​រីករាយ ប្រសិន​បើ​ពួកគេ​បាន​ទទួល​ការ​ហៅ​ធំៗ​មួ​យចំនួន ប៉ុន្តែ​ពុំ​បានឃើញ​ថា ការ​បង្រៀន​​តាម​ផ្ទះ ឬ​ការ​បង្រៀន​សួរ​សុខ​ទុក្ខ ​[ ឥឡូវ​នេះ​ហៅ​ថា ការ​ងារ​បម្រើ ] មាន​តម្លៃ ឬ​ខ្លាំង​ក្លា​គ្រប់​គ្រាន់​សម្រាប់​កិច្ចការ​គាំទ្រ​របស់​ពួកគេ​ឡើយ » ។

« ការ​លើក​កម្ពស់​ច្បាប់ខ្ពស់​ជាងគោលលទ្ធិ »

« អស់អ្នក​ដែល​បាន​តាំង​ចិត្ត​ធ្វើ​តាម​ច្បាប់​ដោយគ្មាន​សេចក្ដីយោង​ទៅ​នឹង​គោលលទ្ធិ និង​គោលការណ៍គឺ​ងាយ​នឹង​មើល​ហួស​គំនូស » ( « Looking beyond the Mark » EnsignLiahona ខែ​ មីនា ឆ្នាំ ​២០០៣ ទំព័រ ៤២–៤៤ ) ។