ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៤ ខែ ​កុម្ភៈ–ថ្ងៃ​ទី ១ ខែ ​មីនា ។ នីហ្វៃទី ២ ២៦–៣០ ៖ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »


« ថ្ងៃ​ទី ២៤ ខែ ​កុម្ភៈ–ថ្ងៃ​ទី ១ ខែ​ មីនា ។ នីហ្វៃទី ២ ២៦–៣០ ៖ ​‹ ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃ​ទី ២៤ ខែ​ កុម្ភៈ–ថ្ងៃ​ទី ១ ខែ ​មីនា ។ នីហ្វៃទី ២ ២៦–៣០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​​​ឈោង​ទៅ​ជួយ​ស្ត្រី​ម្នាក់

​ទ្រង់​នឹង​ដឹក​ដៃ​គេ​ដោយ​ព្រះហស្ដ​ទ្រង់ ដោយ សាន់ដ្រា រ៉ាស្ត

ថ្ងៃ​ទី ២៤ ខែ​ កុម្ភៈ–ថ្ងៃ​ទី១  ខែ​ មីនា

នីហ្វៃទី ២ ២៦–៣០

« ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »

សូម​ចងចាំ​ថា គេហដ្ឋាន​គួរ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ ។ ការ​សិក្សា​របស់​អ្នក​ផ្ទាល់ និង​ជា​គ្រួសារ​អំពី នីហ្វៃទី ២ ២៦–៣០ គួរ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ។ សូម​រៀបចំ​វិធី​ដើម្បី​បន្ថែម ពង្រឹង ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​ក្នុង​ចំណោម​សិស្ស​របស់អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅ​ដើម​មេរៀន​នេះ សូម​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​អ្វី​មួយ​ចេញ​ពី នីហ្វៃទី ២ ២៦–៣០ ដែល​ពួកគេ​បាន​រក​ឃើញ​ថាមាន​ប្រយោជន៍ នៅ​ពេល​ពួកគេ​បាន​សិក្សា​នៅ​​ឯ​ផ្ទះ ។ ឧទាហរណ៍ អ្នក​អាច​សូម​​ឲ្យ​ពួកគេ​ចែកចាយ​ដោយ​សង្ខេប​អំពី​ខគម្ពីរ​មួយ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ជំនាន់​របស់​យើង និង​បញ្ហា​ប្រឈម​ដែល​យើង​ជួប​ប្រទះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃទី ២ ២៦:២៤–២៨, ៣៣

អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ធ្វើ​ ត្រូវ​បាន​ជម្រុញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

  • ប្រសិន​បើ​អ្នក​មាន​ការ​បំផុស​គំនិត​ឲ្យ​ពិភាក្សា​នូវ​ការ​បង្រៀន​របស់​នីហ្វៃ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ អ្នក​អាច​សាកល្ប​ង​ចំណុច​នេះ ៖ បន្ទាប់​ពី​អាន នីហ្វៃ​ទី ២ ២៦:២៤ រួម​គ្នា សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​អំពី​កិច្ចការ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ដែល​ជម្រុញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ តើ​ទ្រង់ ​« ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ »​ តាម​របៀប​ណា ? តើ​យើង​មាន​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ?

  • ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​នៅ​ក្នុង នីហ្វៃទី ២ ២៦:២៤–២៨, ៣៣ គឺជា​ភស្ដុតាង​ដ៏​មាន​អនុភាព​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ វិធី​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​ការ​អញ្ជើញ​ទាំង​នេះ​គឺ​ សូម​ឲ្យ​ពួកគេប្រមូល​ផ្ដុំ​សារ​លិខិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ហើយ​សរសេរ​ជា​ប្រយោគ​សង្ខេប​មួយ ។​ ប្រហែល​ជា​មាន​​សិស្ស​ពីរ​បី​នាក់​នឹង​ស្ម័គ្រ​ចិត្ត​ចែកចាយ​ការ​សង្ខេប​រ​បស់​ពួកគេ ។ តើ​ខគម្ពីរ​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​វិធី​ដែល​យើង​អញ្ជើញ​មនុស្ស​ដទៃឲ្យ​មក​រក​ព្រះគ្រីស្ទ​តាម​របៀប​ណា ? សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​កត់ត្រា​គំនិត និង​អារម្មណ៍​មួយចំនួន​របស់​ពួកគេ ។ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ សូម​ពិចារណា​ចាក់បទ​ទំនុក​តម្កើង​មួយ​ស្ដីពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ដូចជា « មក​ឯ​ព្រះយេស៊ូវ »​ ( ទំនុក​តម្កើង ល.រ. ៦៤ ) កាល​សិស្ស​កំពុង​ពិចារណា ។

នីហ្វៃទី ២ ២៧; ២៩; ៣០:៣–៨

ព្រះគម្ពីរ​មរមន​គឺជាព្រះគម្ពីរ​ដ៏​ចាំបាច់​ចំពោះ​កិច្ចការ​របស់​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • សិស្ស​របស់​អ្នក​អាច​នឹង​ត្រូវការ​ជំនួយ​បន្តិច​បន្តួច​ដើម្បី​យល់​ដឹង​អំពី​ការ​ព្យាករ​នៅ​ក្នុង នីហ្វៃ​ទី ២ ២៧ ស្ដីពី​គម្ពីរ​ដែល​បិទ​ត្រា​មួយ និង​អ្នក​រៀនសូត្រ​ម្នាក់ ។ ដំណើរ​រឿង​ជាប្រវត្តិសាស្ត្រ​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ​អាច​ជួយបាន ។ តើ​វា​នឹង​ជួយ​ដល់​សិស្ស​រ​បស់​អ្នក​ដែរ​ឬទេ ប្រសិន​បើ​សិស្ស​ពីរ​បី​នាក់​សម្ដែង​ដោយ​សង្ខេប​អំពី​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នានៅ​ក្នុង​ដំណើរ​រឿង​នេះ និង​នៅ​ក្នុង នីហ្វៃទី ២ ២៧:១៥–២២ ? ហេតុអ្វី​នីហ្វៃ​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំង​នេះ​ច្រើន​ឆ្នាំ​ជាមុន ? តើការ​ព្យាករ​របស់​នីហ្វៃ​​បង្រៀន​យើង​អ្វីខ្លះ អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរមរមន ? សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយជាមួយ​​គ្នា​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។

  • តើ​មាន​សិ​ស្ស​របស់​អ្នក​ណាម្នាក់​ធ្លាប់​មាន​បទពិសោធន៍​មួយ​ក្នុង​ការ​អញ្ជើញ​មនុស្ស​ម្នាក់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ដែល​ពួកគេ​អាច​ចែកចាយ​​បាន​ដែរ​ឬ​ទេ ? តើ​ហេតុផល​មួយ​ចំនួន​ដែល​មនុស្ស​ម្នាក់​ពុំ​អាច​ទទួល​យក​ការ​អញ្ជើញ​មួយ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​មាន​អ្វីខ្លះ ? ការ​ឆ្លើយ​តប​របស់​ព្រះអម្ចាស់​ចំពោះ​ហេតុផល​មួយ​បែប​នេះ​មាន​នៅ​ក្នុង នីហ្វៃទី ២ ២៩:៦–១១ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំង​នេះ រួចហើយ​សម្ដែង​អំពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​តប​ដោយ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​និយាយ​ថា ព្រះគម្ពីរ​មរមន​គឺ​ពុំ​ចាំបាច់​ឡើយ ។ តើ​គំនិត​អ្វីខ្លះ​ផ្សេង​ទៀត​ដែល​សិស្ស​មាន​ស្ដីពី​របៀប​ដែល​ពួកគេ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ « ​ដឹង​ថា [ ព្រះគម្ពីរ​មរមន ] នោះ​ជា​ព្រះ​ពរ​ដល់​ពួក​គេ មក​ពី​ព្រះ​ហស្ត​នៃ​ព្រះ » ? ( នីហ្វៃទី ២ ៣០:៦ ) ។

នីហ្វៃ​ទី ២ ២៨

សាតាំង​ខិតខំ​បោក​បញ្ឆោត ។

  • គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ឲ្យ​ស្រាវ​ជ្រាវ​រក​ការ​កុហក​របស់​សាតាំងដែល​បាន​ពិពណ៌នា​នៅ​ក្នុង នីហ្វៃ​ទី ២ ២៨ ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ឬ​ពួកគេ​អាច​មើល នីហ្វៃ​ទី ២ ២៨ ត្រួសៗ​នៅ​ក្នុង​ថ្នាក់ ហើយ​សរសេរ​ពាក្យ​កុហក​របស់​សាតាំង​ដែល​ពួកគេ​រកឃើញ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ ដោយ​ឲ្យ​ពួកគេ​ធ្វើ​ការ​ជាក្រុម​តូចៗ​ដើម្បី​រក​បទគម្ពីរដែល​បដិសេធ​ការ​បោក​បញ្ឆោត​ទាំង​នេះ ( ប្រសិន​បើ​ពួកគេ​ត្រូវការ​ជំនួយ អ្នក​អាច​ចែកចាយ​យោបល់​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ) ។ បន្ទាប់​មក ក្រុម​ទាំង​ឡាយ​អាច​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​រក​ឃើញ « លទ្ធិ​ក្លែងក្លាយ ឥត​ខ្លឹមសារ ហើយ​ឥតប្រយោជន៍ »​ របស់​មារ​សត្រូវ ( នីហ្វៃ​ទី ២ ២៨:៩ ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សិស្ស​អាច​បាន​បំផុស​គំនិត​ឲ្យ​អាន នីហ្វៃទី ២ ៣១–៣៣ ប្រសិ​ន​បើ​ពួកគេ​ដឹង​ថា ជំពូក​ទាំង​នេះមាន​នូវ​ពាក្យ​កត់ត្រា​ចុង​ក្រោយ​របស់​នីហ្វៃ រួម​ទាំង​ពាក្យ​ដ៏​សាមញ្ញ​បំផុត​មួយ ប៉ុន្តែ​មាន​ការ​ពិពណ៌នាដ៏​មាន​ន័យ​បំផុត​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ផង​ដែរ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

« ខណៈ​នោះ អ្នក​ដែល​មាន​ចំណេះ​នឹង​និយាយ​ថា ៖ ខ្ញុំ​មិន​អាច​អាន​គម្ពីរ​នោះ​បាន​ទេ » ( នីហ្វៃ​ទី ២ ២៧:១៨ ) ។

នៅ​ខែ ​កុម្ភៈ ឆ្នាំ​ ១៨២៨ ម៉ាទិន ហារីស ជា​មិត្ត​ម្នាក់​របស់​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ ​« ដំណើរ​ទៅ​ទិស​ខាង​កើត ទៅ​កាន់​ទីក្រុង​នូវ យ៉ក ដោយ​មាន​កំណត់ត្រា​មួយ​នៃ​តួអក្សរ​មួយ​ចំនួន​នៅ​លើ​ផ្ទាំង​ចំណារ [ មាស ] ដើម្បី​បង្ហាញ​វា​ដល់​ពួក​អ្នក​ប្រាជ្ញ ។ ប្រហែល​ជា​គាត់​ចង់​បាន​ការ​អះអាង​បន្ថែម​ទៀត​ថា ផ្ទាំង​ចំណារ​ទាំងនោះពិត​ប្រាកដ ឬ​គាត់​ប្រហែល​ជា​គិតថា លិខិត​បញ្ជាក់​មួយ​នឹង​ជួយ​ពួកគាត់​ឲ្យ​ខ្ចី​ប្រាក់​ដើម្បី​បោះពុម្ព​ការ​បកប្រែ​នោះ ។ នៅ​គ្រប់​ព្រឹត្តិការណ៍ គាត់បាន​ទទូច​ថា ព្រះអម្ចាស់​បាន​បំផុស​គំនិត​គាត់​ឲ្យ​ធ្វើ​ដំណើរ​នេះ ។

« នៅ​គ្រានោះ ទាំង​យ៉ូសែប ឬ​ម៉ាទីន​ពុំ​ដឹង​ច្រើន​អំពី​ភាសា​ដែល​មាន​នៅ​លើ​ផ្ទាំង​ចំណារ​ទាំង​នោះ​ឡើយ ។ ពួកគាត់​បាន​ត្រឹម​តែ​ដឹង​ថា មាន​ទេវតា​​មរ៉ូណៃ​បាន​មក​ប្រាប់​យ៉ូសែប ៖ ថា​វាគឺជា​កំណត់ត្រា​របស់​ជនជាតិ​អាមេរិក​កាល​ពី​បុរាណ ។ ដូច្នេះ ជា​ជាង​ការ​ស្វែង​រក​អ្នក​ប្រាជ្ញ​ម្នាក់​ដែល​មាន​ចំណេះ​ដឹង​ពី​ភាសា​អេស៊ីព្ទ ( ក្រោយ​មក​ទៀត យ៉ូសែប​បាន​ដឹង​ថា ភាសា​នៅ​លើ​ផ្ទាំង​ចំណារ​ទាំង​នោះ​ត្រូវ​បាន​ហៅ​ថា ‹ ភាសា​អេស៊ីព្ទ​ដែល​បាន​កែទម្រង់ › ) ម៉ាទីន​បាន​ទៅ​ជួប​នឹង​ពួក​អ្នក​ប្រាជ្ញ​មួយ​ចំនួនដែល​មាន​ចំណាប់​អារម្មណ៍​ជាមួយ​នឹង​សិល្បៈវត្ថុបុរាណ ជា​ពិសេស សិល្បៈវត្ថុបុរាណ​ជន​ជាតិ​អាមេរិក ។

… [ ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​ដែល​បាន​ម៉ាទីន​បាន​ទៅ​ជួប​គឺ ] ឆាលី អាន់ថុន ជា​សាស្ត្រាចារ្យ​វ័យ​ក្មេង​ម្នាក់​ផ្នែក​វេយ្យាករណ៍ និង​ ភាសា​វិទ្យា​នៅ​មហាវិទ្យាល័យកូឡុំប៊ី ។ អាន់ថុន​កំពុង​ប្រមូល​ផ្ដុំ​ដំណើរ​រឿង និងការ​និយាយ​​ជន​ជាតិ​អាមេរិក​ដើម​សម្រាប់​ការ​បោះ​ពុម្ព ហើយ​ចង់​ពិនិត្យ​មើល​ឯកសារ​ដែល​ម៉ាទីន​បាន​យក​មក​ឲ្យ​គាត់​មើល ។

ម៉ាទីន​បាន​ប្រកាស​ថា អាន់ថុន​នឹង​ប្រកាស​ថា តួអក្សរ​ទាំង​នោះ​ពិត​ប្រាកដ​រហូត​ដល់​គាត់​ដឹង​អំពី​របៀប​ដែល​យ៉ូសែប ស្ម៊ីធ មាន​តួអក្សរ​ទាំង​នេះ​សិន ។ គាត់​បាន​ប្រាប់​ម៉ាទីន​ឲ្យ​យក​ផ្ទាំង​ចំណារ​ទាំង​នោះ​មក​ឲ្យ​គាត់​មើល ។ ម៉ាទីន​បាន​បដិសេធ ហើយ​អាន់ថុន បាន​តប​ ដោយ​ដក​ស្រង់​ខគម្ពីរ​មួយ​នៅ​ក្នុង​អេសាយថា ‹ ខ្ញុំ​ពុំ​អាច​អាន​ក្រាំង​ដែល​បាន​បិទត្រា​បាន​ទេ ›​ ។ ក្រោយ​មក​ទៀត ទោះ​ជា​អាន់ថុន​បាន​បដិសេធព័ត៌មាន​លម្អិតអំពី​ដំណើរ​រឿងរបស់​ម៉ាទីនអំពី​ការ​ប្រជុំ​របស់​ពួកគេក្ដី ក៏​យើងដឹង​ពី​រឿង​នេះ​ថា ម៉ាទីន​បាន​បញ្ចប់​ការ​ទៅជួប​របស់​គាត់​ជាមួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​នៅ​ភាគ​ខាង​កើតដោយ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​មក​ពី​ព្រះ ហើយ​ថា ផ្ទាំង​ចំណារ និង​តួអក្សរ​ទាំង​នោះ​គឺមក​ពី​បុរាណ ។ គាត់ និងយ៉ូសែប បាន​មើល​ទៅ​ការ​ជួប​នឹង​អាន់ថុ​ន​ថា ​ជា​ការ​បំពេញ​ពាក្យ​ព្យាករណ៍​របស់​អេសាយ​ ( ក៏​បាន​លើក​ឡើង​ផង​ដែរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ) ស្ដីពី​ ‹ ​សៀវភៅ​ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​អ្នក​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ › [ អេសាយ ២៩:១១, សូម​មើល​ផងដែរ នីហ្វៃ​ទី ២ ២៧:១៥–១៨ ] » ( « The Contributions of Martin Harris » Revelations in Context [ ឆ្នាំ​២០១៦ ] ទំព័រ ៣–៤ នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

បទគម្ពីរ​ដែល​បដិសេធ​ការ​បោក​បញ្ឆោត​របស់​សាតាំង ។

គោលលទ្ធិ​ខុស​ឆ្គង

គោលលទ្ធិ​ពិត

« ​សព្វ​ថ្ងៃ​នេះ ទ្រង់​មិនមែន​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទេ ទ្រង់​បាន​ធ្វើ​កិច្ចការ​របស់​ទ្រង់​រួច​ស្រេច​បាច់​ហើយ » ( នីហ្វៃ​ទី ២ ២៨:៦ ) ។

មរ៉ូណៃ ៧:៣៥–៣៧

« ព្រះ … នឹង​រាប់​ថា​សុចរិត​ក្នុង​ការប្រព្រឹត្ត​អំពើ​បាប​បន្ដិចបន្ដួច » ( នីហ្វៃទី ២ ២៨:៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣១

« អ្វីៗ​បាន​ស្រួល​ទាំង​អស់​នៅ​ក្រុង​ស៊ីយ៉ូន » ( នីហ្វៃ​ទី ២ ២៨:២១ ) ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ៦៨:៣១; ៨២:១៤

« ខ្ញុំ​មិនមែន​ជា​អារក្ស​ទេ ដ្បិត​គ្មាន​អារក្ស​ឯណា » ( នីហ្វៃ​ទី ២ ២៨:២២ ) ។

នីហ្វៃ​ទី ២ ២:១៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:២៥–២៧

« យើង​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ​ហើយ ហើយ​យើង​មិន​ត្រូវ​ការ​ព្រះ​បន្ទូល​នៃ​ព្រះ​ទៀត​ទេ » ( នីហ្វៃ​ទី ២ ២៨:២៩ ) ។

នីហ្វៃ​ទី ២ ២៨:៣០; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូមកុំខ្លាចចំពោះភាពស្ងៀមស្ងាត់ ។ « សំណួរ​ល្អ​ត្រូវកា​រពេល​វេលា​ដើម្បីឆ្លើយ ។ វា​តម្រូវ​ឲ្យ​មានការ​ពិចារណា ការ​ស្រាវជ្រាវ និងការ​បំផុសគំនិត ។ ពេលវេលា​ដែល​អ្នក​ចំណាយពេល​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​មួយ អាច​ជា​ពេល​ដ៏ពិសិដ្ឋ​មួយ​ដើម្បី​ធ្វើការ​ពិចារណា ។ សូម​ចៀសវាង​ពី​ការល្បួង​ឲ្យ​បញ្ចប់​ពេល​នេះ​ឆាប់​ពេក ដោយ​ការ​ឆ្លើយ​ចំពោះ​សំណួរ​នោះ​ដោយ​ខ្លួន​ឯង ឬ​បន្ដ​ទៅ​អ្វី​ផ្សេង​ទៀត » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១ ) ។