« ថ្ងៃទី ២–៨ ខែ មីនា ។ នីហ្វៃទី ២ ៣១–៣៣ ៖ ‹ នេះគឺជាផ្លូវ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២–៨ ខែ មីនា ។ នីហ្វៃទី ២ ៣១–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២–៨ ខែ មីនា
នីហ្វៃទី ២ ៣១–៣៣
« នេះគឺជាផ្លូវ »
នៅពេលអ្នកសិក្សា នីហ្វៃទី ២ ៣១–៣៣ សូមចងចាំពីសមាជិកក្នុងថ្នាក់របស់អ្នក ហើយពិចារណាថា តើបទពិសោធន៍អ្វីខ្លះដែលពួកគេធ្លាប់មានទាក់ទងនឹងសេចក្ដីពិតដែលនីហ្វៃបានបង្រៀន ។ តើអ្នកអាចអញ្ជើញពួកគេឲ្យបង្រៀនគ្នាទៅវិញទៅមកអំពីអ្វីដែលពួកគេបានរៀន ហើយទទួលអារម្មណ៍ស្ដីពីគោលលទ្ធិទាំងនេះតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើមានសិស្សរបស់អ្នកណាម្នាក់ធ្លាប់មានបទពិសោធន៍ដ៏មានន័យមួយនៅសប្ដាហ៍នេះដែរឬទេ ជាមួយនឹងយោបល់សម្រាប់ការសិក្សាមួយនៅក្នុង មកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ? សូមទុកពេលឲ្យសិស្សចែកចាយបទពិសោធន៍របស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់គឺជាផ្លូវតែមួយគត់ទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ប្រហែលជាវានឹងផ្ដល់ប្រយោជន៍ដល់សិស្ស ដើម្បីមើលឃើញពីរបៀបដែលសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានទំនាក់ទំនងនឹងគ្នា និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីធ្វើកិច្ចការនេះបាន អ្នកអាចគូរផ្លូវមួយនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរគោលការណ៍មួយចំនួនដែលមាននៅក្នុង នីហ្វៃទី ២ ៣១ នៅក្បែរផ្លូវនោះ ។ សិស្សម្នាក់ៗអាចជ្រើសយកគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះ ហើយស្រាវជ្រាវ នីហ្វៃទី ២ ៣១–៣២ រកអ្វីមួយដែលនីហ្វៃបានបង្រៀនអំពីគោលការណ៍នោះ ។ បន្ទាប់មក ពួកគេអាចចែកចាយនឹងគ្នានូវអ្វីដែលពួកគេបានរកឃើញ ហើយពិភាក្សាពីរបៀបដែលវាជួយពួកគេឲ្យយល់កាន់តែប្រសើរពីគោលការណ៍ទាំងនោះ ។ តើការរស់នៅតាមគោលការណ៍ទាំងនេះនាំយកពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតរបស់យើងតាមរបៀបណា ?
-
តើអ្នកអាចចាប់ផ្ដើមការពិភាក្សាមួយពីការពិពណ៌នាដែលច្បាស់លាស់ ហើយសាមញ្ញរបស់នីហ្វៃអំពី « ផ្លូវ » ទៅកាន់សេចក្ដីសង្គ្រោះតាមរបៀបណា ? ( នីហ្វៃទី ២ ៣១:២១ ) ។ ប្រហែលជាអ្នកអាចសួរសិស្សថា តើពួកគេនឹងនិយាយអ្វីខ្លះ ប្រសិនបើពួកគេមានពេលតែ ៦០ វិនាទី ដើម្បីពន្យល់នូវអ្វីដែលបុគ្គលម្នាក់ត្រូវធ្វើដើម្បីទទួលបានសេចក្ដីសង្គ្រោះ ។ បន្ទាប់មក សិស្សអាចអានត្រួសៗក្នុង នីហ្វៃទី ២ ៣១–៣២ រកមើលសេចក្ដីថ្លែងការណ៍ដែលអាចជួយ ។ តើយើងរៀនអ្វីខ្លះមកពីជំពូកទាំងនេះអំពីតួនាទីដ៏សំខាន់នៅក្នុងសេចក្ដីសង្គ្រោះរបស់យើង ? សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចមានប្រយោជន៍ចំពោះការសន្ទនានេះ ។
-
ពេលខ្លះយើងមើលឃើញថាគោលការណ៍ទាំងឡាយនៃដំណឹងល្អខុសប្លែក ហើយដាច់ដោយឡែកពីគ្នា ប៉ុន្តែតាមពិត វាទាក់ទងគ្នា ។ ដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលគោលការណ៍ទាំងឡាយនៅក្នុង នីហ្វៃទី ២ ៣១ មានទំនាក់ទំនងនឹងគ្នា សូមអញ្ជើញសិស្សម្នាក់ៗ ឬជាក្រុមតូចៗឲ្យអាន ខទី ៤–២១ ហើយបង្កើតឌីយ៉ាក្រាមមួយដែលបង្ហាញពីរបៀបដែលសេចក្ដីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដល់ចុងបំផុតបន្ថែមន័យឲ្យគ្នាទៅវិញទៅមក ។ ល ។ សូមលើកទឹកចិត្តពួកគេឲ្យមានការច្នៃប្រឌិត ។ នៅពេលពួកគេចែកចាយឌីយ៉ាក្រាមរបស់ពួកគេជាមួយនឹងសិស្សផ្សេងទៀត សូមឲ្យពួកគេចែកចាយពីអ្វីដែលពួកគេបានរៀនពីគោលការណ៍ទាំងនេះ ។ តើយើងអាចធ្វើឲ្យគោលការណ៍ទាំងនេះជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងតាមរបៀបណា ?
« អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងត្រូវបានសង្គ្រោះ » ។
-
តើសិស្សយល់ពីអត្ថន័យនៃការកាន់ខ្ជាប់ដរាបដល់ចុងបំផុតដែរឬទេ ? នេះគឺជាសកម្មភាពមួយដែលអាចជួយបាន ។ សូមសរសេរសំណួរ តើខ្ញុំដឹងថាខ្ញុំកំពុងកាន់ខ្ជាប់ដរាបដល់ចុងបំផុតតាមរបៀបណា ? នៅលើក្ដារខៀន ។ បន្ទាប់មក អញ្ជើញសិស្សឲ្យស្រាវជ្រាវ នីហ្វៃទី ២ ៣១:១៥–២០ រកចម្លើយដែលអាចមានចំពោះសំណួរនេះ ។ សូមឲ្យសិស្សសរសេរនៅលើក្ដារខៀននូវពាក្យ ឬឃ្លាដ៏មានន័យនានាដែលពួកគេរកឃើញ ។ ហេតុអ្វីការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជាផ្នែកដ៏ចាំបាច់មួយនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ? អ្នកក៏អាចចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ឬសេចក្ដីថ្លែងការណ៍ពីការកាន់ខ្ជាប់ដរាបដល់ចុងបំផុតនៅ ទំព័រ ៦ ក្នុង ប្រកាសដំណឹងល្អរបស់យើងផងដែរ ។
-
តើសិស្សស្គាល់នរណាម្នាក់ដែលជាគំរូមួយនៃការកាន់ខ្ជាប់ដល់បំផុតដែរឬទេ ? តើអ្វីទៅដែលបានជួយបុគ្គលនេះឲ្យ « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ? ( ខទី ២០ ) ។ សូមពិចារណាចែកចាយដំណើររឿងពីមនុស្សផ្សេងទៀតដែលបានលើកឡើងនៅក្នុងបទគម្ពីរដែលបានកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញយើងនូវអ្វីដែលយើងគួរធ្វើ ។
-
នៅក្នុង នីហ្វៃទី ២ ៣២ នីហ្វៃបានលើកឡើងពីកង្វល់មួយដែលលោកបានឃើញប្រជាជនរបស់លោកទាក់ទងនឹងការអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ ។ អ្នកអាចអញ្ជើញសិស្សឲ្យរកមើលកង្វល់នេះនៅក្នុង នីហ្វៃទី ២ ៣២:១ រួចហើយ អានចម្លើយរបស់នីហ្វៃនៅក្នុង នីហ្វៃទី ២ ៣២:២–៦ ។ តើសិស្សអាចថ្លែងឡើងវិញជាពាក្យសម្ដីរបស់ពួកគេផ្ទាល់នូវអ្វីដែលនីហ្វៃបានបង្រៀនតាមរបៀបណា ? តើសិស្សធ្លាប់មានបទពិសោធន៍អ្វីខ្លះ នៅពេលព្រះវិញ្ញាណបរិសុទ្ធ ឬបន្ទូលនៃព្រះគ្រីស្ទបានបង្ហាញដល់ពួកគេនូវអ្វីដែលពួកគេត្រូវធ្វើ ?
ព្រះគម្ពីរមរមនបញ្ចុះបញ្ចូលយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
-
នីហ្វៃបានសង្ឃឹមថា ពាក្យសម្ដីរបស់លោកនឹងបញ្ចុះបញ្ចូលយើង « ឲ្យធ្វើល្អ [ ហើយ ] ជឿដល់ [ ព្រះគ្រីស្ទ ] » ( នីហ្វៃទី ២ ៣៣:៤ ) ។ តើវគ្គ ឬដំណើររឿងអ្វីខ្លះនៅក្នុងនីហ្វៃទី ១ និងទី ២ ដែលបានបញ្ចុះបញ្ចូលយើងឲ្យធ្វើល្អ ហើយជឿដល់ព្រះគ្រីស្ទ ? សូមពិចារណាស្វែងរកទំនុកតម្កើងមួយចំនួនដែលសិស្សរបស់អ្នកអាចច្រៀង ឬស្ដាប់ ដើម្បីពង្រឹងដល់សារលិខិតទាំងនេះ ដូចជា « ខ្ញុំជឿលើព្រះគ្រីស្ទ » ឬ « តើខ្ញុំបានធ្វើល្អឬទេ ? » ( ទំនុកតម្កើង ល.រ. ៧៥ ,១៣៨ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
វិធីមួយដើម្បីបំផុសគំនិតសិស្សឲ្យសិក្សា យ៉ាកុប ១–៤ នៅសប្ដាហ៍ក្រោយគឺពន្យល់ថា នៅក្នុងជំពូកទាំងនេះ ពួកគេនឹងរកឃើញការព្រមានរបស់យ៉ាកុបអំពីអំពើបាបពីរយ៉ាង ដែលកើតមានជាទូទៅនៅក្នុងជំនាន់របស់យើងជាពិសេស ។
ធនធានបន្ថែមទាំងឡាយ
គោលលទ្ធិនៃព្រះគ្រីស្ទ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា « ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › ដូចដែលបានបង្រៀនដោយនីហ្វៃនៅក្នុងសេចក្ដីថ្លែងដ៏ធំ ការថ្លែងដោយសង្ខេបគឺផ្ដោតលើសេចក្ដីជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជដោយការពន្លិចទឹក ការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និង ការកាន់ខ្ជាប់ដរាបដល់ទីបំផុត ។ នៅក្នុងសេចក្ដីប្រកាសនេះ វាមិនមែនមានបំណងដើម្បីគ្របដណ្ដប់ផែនការសង្គ្រោះទាំងមូលនោះទេ គុណធម៌ទាំងអស់នៃជីវិតជាគ្រីស្ទានមួយ ឬក៏រង្វាន់ដែលរង់ចាំយើងនៅក្នុងកម្រិតខុសគ្នាទាំងឡាយនៃសិរីល្អពីស្ថានសួគ៌នោះទេ ។ នៅក្នុងសេចក្ដីប្រកាសនេះ វាមិនមែនទាក់ទងនឹងតំណែងទាំងឡាយនៃបព្វជិតភាព ពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ឬ គោលលទ្ធិពិតផ្សេងទៀតជាច្រើននោះឡើយ ។ ទាំងអស់នេះគឺសំខាន់ ប៉ុន្ដែដូចដែលបានប្រើនៅក្នុងព្រះគម្ពីរមរមនដែរ ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › គឺសាមញ្ញ និង ចំៗ ។ វាផ្ដោតទៅលើគោលការណ៍ទីមួយនៃដំណឹងល្អទាំងស្រុង ដែលរួមមានការបង្ហាញការលើកទឹកចិត្តឲ្យតស៊ូ មិនចុះចាញ់ ខិតខំទៅ ។ ពិតណាស់ ឥទ្ធិពលនៃ ‹ គោលលទ្ធិនៃព្រះគ្រីស្ទ › កើតមានដោយសារតែភាពច្បាស់ និងភាពសាមញ្ញនៃគោលលទ្ធិនេះ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ៤៩–៥០ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានមានប្រសាសន៍ថា « ខ្ញុំសូមអំពាវនាវដល់មនុស្សគ្រប់រូប … ឲ្យស្វែងរកតាមរយៈការអធិស្ឋាន និងការសិក្សាបទគម្ពីរ នូវសាក្សី [ មួយ ] ស្ដីពីចរិតលក្ខណៈនៃព្រះ ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមទទួលគោលលទ្ធិរបស់ទ្រង់ ដោយការប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ រួចហើយធ្វើតាមក្រឹត្យវិន័យ និង សេចក្ដីសញ្ញានៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់បងប្អូន » ( « The Doctrine of Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៩ ) ។
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានពន្យល់ថា
« កាលខ្ញុំនៅក្មេង ចំពោះខ្ញុំឃ្លា « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » មានន័យជាចម្បងថា ខ្ញុំត្រូវខិតខំឲ្យខ្លាំងដើម្បីកុំឲ្យដេកលក់ចាំរហូតដល់ចុងបញ្ចប់នៃការប្រជុំរបស់សាសនាចក្រ ។ ក្រោយមកទៀត កាលខ្ញុំមានវ័យជំទង់ …ខ្ញុំបានភ្ជាប់វាទៅនឹងការយល់ចិត្តរបស់យុវវ័យចំពោះការខិតខំរបស់សមាជិកវ័យចំណាស់ជាទីស្រឡាញ់របស់យើងក្នុងការតស៊ូវរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ពួកគាត់ ។ …
…ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតពុំមែនគ្រាន់តែជាបញ្ហាមួយនៃកាលៈទេសៈលំបាកនៃជីវិតអត់ធ្មត់ ឬ ‹ ការតស៊ូ › នោះទេ ។ សាសនារបស់យើងគឺជាសាសនាដ៏សកម្មមួយ ដែលជួយបុត្រាបុត្រីរបស់ព្រះនៅតាមផ្លូវតូច ហើយចង្អៀត ដើម្បីអភិវឌ្ឍសក្ដានុពលពេញលេញរបស់ពួកគេនៅក្នុងជីវិតនេះ ហើយត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃមួយ ។ ដោយមើលចេញពីទស្សនវិស័យនេះ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺមានភាពតម្កើងឡើង ហើយរុងរឿង ពុំមែនគួរឲ្យខ្លាច ហើយស្រអាប់នោះទេ ។ នេះគឺជាសាសនាមួយដ៏រីករាយ មានសេចក្ដីសង្ឃឹម កម្លាំង និងការជួយសង្គ្រោះ ។ …
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានន័យថា ការ ‹ កាន់ខ្ជាប់ក្នុងការល្អ › ( រ៉ូម ២:៧ ) ដោយខិតខំគោរពតាមបទបញ្ញត្តិ ( សូមមើល នីហ្វៃទី ២ ៣១:១០ ) និងការធ្វើកិច្ចការនៃសេចក្ដីសុចរិត ( សូមមើល គ. និង ស. ៥៩:២៣ ) » ( « Have We Not Reason to Rejoice? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។