ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២–៨ ខែ មីនា ។ នីហ្វៃទី ២ ៣១–៣៣ ៖ « នេះ​គឺ​ជា​ផ្លូវ »


« ថ្ងៃទី ២–៨ ។ នីហ្វៃទី ២ ៣១–៣៣ ៖ ‹ នេះ​គឺ​ជា​ផ្លូវ › » ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២–៨ ខែ មីនា ។ នីហ្វៃទី ២ ៣១–៣៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់

ព្រះគ្រីស្ទ​កំពុងបង្រៀន​ពួក​សិស្ស​របស់​ទ្រង់ ដោយ ចាស្ទីន ឃុនស៍

ថ្ងៃទី ២–៨ ខែ មីនា

នីហ្វៃទី ២ ៣១–៣៣

« នេះ​គឺ​ជា​ផ្លូវ »

គម្រោង​នេះ​ផ្ដល់​យោបល់​នូវ​គោលការណ៍​ទាំងឡាយ​ដែល​បងប្អូន​អាច​ស្វែងរក​ប្រកប​ដោយ​អត្ថន័យ​នៅ​ក្នុង នីហ្វៃទី ២ ៣១–៣៣ ។ ប៉ុន្តែ​រឿង​សំខាន់​បំផុត ដែល​បងប្អូន​នឹង​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​បងប្អូន នឹង​កើត​មក​ពី​ការ​ខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ ។ សូម​ស្វែងរក​ការ​ណែនាំ​នេះ ហើយ​កត់ត្រា​ការ​បំផុស​គំនិត​ដែល​កើត​មាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅក្នុង​ចំណោម​ពាក្យ​ដែល​បាន​កត់ត្រា​ចុង​ក្រោយ​របស់​នីហ្វៃ ពួក​យើង​រកឃើញ​ការ​ប្រកាស​នេះ ៖ « ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព​តាម » ( នីហ្វៃទី ២ ៣៣:១៥ ) ។ រឿង​នេះ​ហាក់​ដូចជា​ត្រូវ​នឹងការ​សង្ខេប​អំពី​ជីវិត​របស់​នីហ្វៃ ។ គាត់​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​បាន​ព្យាយាម​យ៉ាង​ក្លាហាន​ដើម្បី​គោរព​តាម—ទោះ​ជា​គាត់​ត្រូវ​ប្រថុយ​ជីវិត​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន​មកពី​ឡាបាន់​ក្ដី ការសង់​សំពៅ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ ឬ​ការបង្រៀន​ដោយ​ស្មោះត្រង់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដោយភាព​ច្បាស់លាស់ និង​អានុភាព ។ នីហ្វៃ​អាច​និយាយ​ដោយ​បញ្ចុះបញ្ចូល​អំពី​តម្រូវការ​ដើម្បី « ឈានទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ក្នុង​ការ​ដើរ​តាម « ផ្លូវ​តូច ហើយ​ចង្អៀត ដែល​នាំ​ទៅ​រក​ជីវិត​អស់កល្បជានិច្ច » ( នីហ្វៃទី ២ ៣១:២០, ១៨ ) ដោយសារ​តែ​ផ្លូវ​ដែល​គាត់​ត្រូវ​ដើរ​តាម ។ គាត់​ដឹង​តាម​បទពិសោធន៍​ថា ផ្លូវនេះ ទោះ​ជា​តម្រូវ​ពេលវេលា​ក្ដី ក៏​វា​ប្រកប​ដោយ​អំណរ ហើយ​ថា « គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ » ( នីហ្វៃទី ២ ៣១:២១) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃទី ២ ៣១–៣២

ព្រះ​យេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​គឺ​ជា​មាគ៌ា​តែ​មួយ​គត់​ទៅ​កាន់​ជីវិត​ដ៏​អស់កល្បជានិច្ច ។

បើ​សិនជា​បងប្អូន​ត្រូវ​សង្ខេប​អំពី​មាគ៌ា​ទៅកាន់​ជីវិត​អស់កល្បជានិច្ច​ត្រឹមតែ​ពាក្យ​ពីរបី​ម៉ាត់ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ ? នីហ្វៃ​ដោយ​មាន​លក្ខណៈ​សម្បត្តិ​ច្បាស់លាស់ និង​សាមញ្ញ បាន​ធ្វើ​តាម​របៀប​នេះ ៖ មានជំនឿ​ទៅលើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​ប្រកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ បន្ទាប់ពី​បងប្អូន​សិក្សា​ការ​បង្រៀន​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី ២ ៣១–៣២ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​ពន្យល់​អំពី​វា​ទៅ​ដល់​នរណា​ម្នាក់​តាមពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។ ចូរ​គិត​ថា​តើ​ការរស់នៅ​តាម​ការ​បង្រៀន​ទាំងនេះ បានប្រទានពរ​ដល់​បងប្អូន​ដោយ​របៀប​ណា ។ បងប្អូន​អាច​ពិចារណា​អំពី​ការ​បង្រៀន​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី ២ ៣១:១៨–២០ ហើយ​វាយ​តម្លៃ​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដើម្បី « ឈាន​ទៅ​មុខ » នៅ​តាម​ផ្លូវ​ដំណឹងល្អ ។

សូម​មើល​ផងដែរ នីហ្វៃទី ៣ ១១:៣២–៣៩, ២៧:១៣–២២, ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦–៩០, ប្រៃអិន ខេ អាស្ដុន « The Doctrine of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៦–៩ ។

រូបភាព
គ្រួសារ​កំពុង​អធិស្ឋាន​ជាមួយគ្នា

ការ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដឹកនាំ​ជីវិត​ទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ។

នីហ្វៃ ទី ២ ៣១:៤–១៣

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការគោរព​ប្រតិបត្តិ​នៅពេល​ទ្រង់​ជ្រមុជទឹក ។

មិន​ថា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ ឬ ៨០ ឆ្នាំ មុន​នោះទេ វា​គឺ​ជា​គ្រា​ដ៏​សំខាន់​មួយ—ដែល​បងប្អូន​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ចូរ​គិត​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន នៅពេល​បងប្អូន​អាន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី ២ ៣១:៤–១៣ ។ ហេតុអ្វី​ក៏​ព្រះអង្គសង្គ្រោះ​ជ្រមុជទឹក ? តើ​មូលហេតុ​ដែល​ទ្រង់​ទទួលបុណ្យ​ជ្រមុជទឹក​ស្រដៀងគ្នា​ទៅនឹង​មូលហេតុ​ដែល​បងប្អូន​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? តើ​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​នៅ​សព្វថ្ងៃនេះ បន្ដធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការ​គោរព​ប្រតិបត្តិ​យ៉ាង​ណា​ខ្លះ ?

ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់ គឺ​ជា​ឱកាស​ប្រចាំ​សប្ដាហ៍​មួយ​សម្រាប់​បងប្អូន​ដើម្បី​តាំងចិត្ត​ឡើងវិញ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​បងប្អូន​ទទួល​ទាន​សាក្រាម៉ង់​នៅ​ពេល​ក្រោយ សូមពិចារណា​ធ្វើ​ការ​អាន នីហ្វៃទី ២ ៣១:១៣ និងការ​ពិចារណា​អំពី​ការ​តាំងចិត្ត​របស់​បងប្អូន​ដើម្បី « ធ្វើ​តាម​ព្រះរាជបុត្រា​ដោយ​ពេញ​ចិត្ត​ប្រាថ្នា » និង​ឆន្ទៈ​របស់​បងប្អូន « ដើម្បី​ទទួល​យក​ព្រះនាម​នៃ​ព្រះ​គ្រីស្ទ​មក​លើ​ខ្លួន » ។

នីហ្វៃ​ទី ​២ ៣១:១៧–២០៣២

ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ ។

ប្រសិន​បើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ គឺ​ជា « ទ្វារ​ដែល [ យើង ] ត្រូវ​ចូល » លើ​ផ្លូវ​តូច ហើយ​ចង្អៀត ( នីហ្វៃទី ២ ៣១:១៧ ) តើ​យើង​ធ្វើ​អ្វីខ្លះ​នៅពេល​យើង​ស្ថិត​នៅលើ​ផ្លូវ​នោះ ? នោះ​ជា​អ្វី​ដែល​ប្រជាជន​របស់​នីហ្វៃ​ងឿងឆ្ងល់ ( សូមមើល នីហ្វៃទី ២ ៣២:១ ) ។ តើ​នីហ្វៃ​ផ្ដល់​ចម្លើយ​អ្វី​ខ្លះ​នៅ​ក្នុង នីហ្វៃទី ២ ៣១:១៩–២០ និង ជំពូកទី ៣២ ? តើ​បងប្អូន​រក​បាន​ចម្លើយ​អ្វី​សម្រាប់​ខ្លួន​ឯង ?

សូមមើល​ផងដែរ ដាវីឌ អេ. បែតណា « Receive the Holy Ghost » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៤–៩៧; « Holy Ghost » Gospel Topics topics.ChurchofJesusChrist.org ។

នីហ្វៃ ទី ២ ៣៣

ព្រះគម្ពីរ​មរមន​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ។

នៅក្នុង នីហ្វៃទី ២ ៣៣ នៅពេល​នីហ្វៃ​បញ្ចប់​ការ​សរសេរ​របស់​គាត់ គាត់​បានពន្យល់​អំពី​មូលហេតុដែល​គាត់​សរសេរ​ដូច្នេះ​តាំង​ពី​ដំបូង​មក ។ តើ​មាន​មូលហេតុអ្វី​ខ្លះ​ដែល​បងប្អូន​រក​ឃើញ​នៅ​ក្នុង​ជំពូក​នេះ ? សូម​នឹកគិត​អំពី​អ្វី​ដែល​បងប្អូន​បាន​អាន​ជា​យូរ​មក​នៅក្នុង នីហ្វៃទី ១ និង នីហ្វៃទី ២ និង​កំណត់​ចំណាំ​ដែល​បងប្អូន​បាន​សរសេរ ។ តើ​ដំណើរ​រឿង និង​ការ​បង្រៀន​ទាំងឡាយ​សម្រេច​តាម​គោលបំណង​របស់​នីហ្វៃ​មាន​ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេច ? ឧទាហរណ៍ តើ​អ្វីៗ​ទាំងនោះ​បញ្ចុះបញ្ចូល​បងប្អូន​ឲ្យ « ជឿ​ទៅលើ [ ព្រះគ្រីស្ទ ] ហើយ​កាន់​ខ្ជាប់​ដល់​ចុង​បំផុត​យ៉ាង​ដូចម្ដេច ? ( ខ​ទី ៤ ) ។ សូមពិចារណា​ធ្វើ​ការ​កត់ត្រា​បទពិសោធន៍​ទាំងនេះ ឬ​ការ​ចែកចាយ​វា​ជា​មួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី ២ ៣១:៥–១៣

តើ​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ឬ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង​ពេល​ថ្មីៗ​នេះ​ឬទេ ? ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​អំពី​មូលហេតុ​ដែល​ពួកគេ​បាន​សម្រេចចិត្ត​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក ។ យោង​តាម​ការ​បង្រៀន​របស់​នីហ្វៃ តើ​មាន​មូលហេតុ អ្វីខ្លះ​ដែល​យើង​គួរ​តែ​ទទួល​បុណ្យជ្រមុជទឹក ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​យើង​ទទួល​បាន នៅពេល​យើង​ជ្រមុជទឹក ?

នីហ្វៃទី ២ ៣១:១៧–២១

តើ​បងប្អូន​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​ការ​ប្រៀបធៀប​របស់​នីហ្វៃ​អំពី « ផ្លូវ​តូច ហើយ​ចង្អៀត » តាម​របៀប​ណា ? ( នីហ្វៃទី ២ ៣១:១៨ ) ។ ឧទាហរណ៍ បងប្អូន​អាច​ធ្វើ​ការ​រួមគ្នា​ដើម្បី​គូររូប​មួយ​អំពី​ផ្លូវ​ដែល​នីហ្វៃ​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី ២ ៣១:១៧–២១ ដោយ​បិទស្លាក​វា​ជាមួយ​នឹង​អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចូល​ទៅ​លើ​ផ្លូវ ហើយ​បន្ដ​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​នោះ ។ តើ​ព្រះអង្គសង្គ្រោះ​ជួយ​យើង​រីកចម្រើន​នៅ​លើ​ផ្លូវ​នោះ​យ៉ាង​ដូចម្ដេច ?

នីហ្វៃទី ២ ៣១:២០

បើ​បងប្អូន​ចង់​ជួយ​គ្រួសារ​ឲ្យ​យល់​កាន់តែ​ល្អ​ប្រសើរ​អំពី​របៀប​ដែល​យើង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ទំព័រ ៦ នៃ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង មាន​និយមន័យ​ដ៏​ជា​ជំនួយ ក៏​ដូចជា​សារលិខិត​របស់​អែលឌើរ ឌែល ជី រ៉ង់ឡាន់ « Latter–day Saints Keep on Trying » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥, ទំព័រ ៥៦–៥៨ ) ។

នីហ្វៃទី ២ ៣២:៨–៩

ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​ថា​យើង​អាច « អធិស្ឋាន​ជា​និច្ច » បងប្អូន​អាច​ធ្វើ​បញ្ជី​អំពី​ស្ថានភាព​នានា​ដែល​យើង​អាច​អធិស្ឋាន ( ឬ​គូររូប​តំណាង ) ។ បន្ទាប់មក​គ្រួសារ​របស់​បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយ​ដែល​បង្រៀន​អំពី​ការ​អធិស្ឋាន ដូចជា « តើ​បាន​អធិស្ឋាន​ទេ ? » ( ទំនុក​តម្កើង លេខ ៧៩ ) ដោយ​ជំនួស​ពាក្យ​មួយចំនួន​នៅ​ក្នុង​ចម្រៀង​នោះ​ដោយ​ពាក្យ​ចេញ​មកពី​បញ្ជី​របស់​ពួកគេ ។ តើ​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​អធិស្ឋាន​ជា​និច្ច​យ៉ាង​ដូចម្ដេច ?

នីហ្វៃទី ​២ ៣៣:១–២

តើ​មាន​អ្វីខ្លះ​ដែល​ដឹកនាំ​មនុស្ស​ឲ្យ « មាន​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ » ? តើ​យើង​អាច​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​ប្រាកដ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន « ទីកន្លែង​នៅ​ក្នុង [ យើង ] » ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ត្រាប់​តាម​ព្រះអង្គ​សង្គ្រោះ ។ វា​នឹង​ជា​ជំនួយ​ដើម្បី​សិក្សា​តាមរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន—ជា​វិធីសាស្ត្រ​ដែល​ទ្រង់​បាន​ប្រើ និង​អ្វីៗ​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ។ ប៉ុន្តែ​ព្រះចេស្ដារ​របស់​ព្រះយេស៊ូវ​ដើម្បី​បង្រៀន និង​លើក​អ្នកដទៃ​ឡើង​នៅ​ទី​បំផុត កើត​មាន​មក​ពី​ទ្រង់​ជា​នរណា ហើយ​ទ្រង់​បាន​រស់នៅ​ដោយ​របៀប​ណា ។ កាលណា​បងប្អូន​កាន់​តែ​ព្យាយាម​រស់នៅ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពឹងផ្អែក​ទៅលើ​ដង្វាយធួន​របស់​ទ្រង់ នោះ​បងប្អូន​នឹង​កាន់តែ​បង្រៀន​តាម​របៀប​របស់​ទ្រង់​តាម​ធម្មជាតិ ។

រូបភាព
យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ថ្វាយ​ព្រះយេស៊ូវ

បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង ដោយ លីស្ស លីម៉ូន ស្វីនឌល

បោះពុម្ព