ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២–៨ ខែ មីនា នីហ្វៃ​ទី ២ ៣១–៣៣ ៖ « នេះ​គឺជា​ផ្លូវ »


« ថ្ងៃ​ទី ២–៨ ខែ មីនា នីហ្វៃ​ទី ២ ៣១–៣៣ ៖ ‹ នេះ​គឺជា​ផ្លូវ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២–៨ ខែ មីនា នីហ្វៃ​ទី ២ ៣១–៣៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់

ព្រះគ្រីស្ទ​បង្រៀន​ពួកសិស្ស​របស់​ទ្រង់ ដោយ ចាស្ទីន ឃុន

ថ្ងៃទី ២–៨ ខែ មីនា

នីហ្វៃទី ២ ៣១–៣៣

« នេះ​គឺជា​ផ្លូវ »

សូម​ចាប់ផ្ដើម​ការរៀបចំ​របស់​អ្នក​ដោយ​អាន នីហ្វៃ​ទី ២ ៣១–៣៣ ។ សូមស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​អំពី​អ្វី​ដែល​ត្រូវបង្រៀន​កុមារ ។ គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​ជា​គំនិត​ដល់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដោយសារ​នីហ្វៃ​បាន​បង្រៀន​អំពី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះគ្រីស្ទ សូម​ឲ្យកុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​បុណ្យ​ជ្រមុជទឹក ។ ពួកគេ​ក៏​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​អំពី​បុណ្យ​ជ្រមុជទឹក​ផ្ទាល់​របស់​ពួកគេ ឬបុណ្យ​ជ្រមុជទឹក​របស់​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ពួកគេ​ផងដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃទី ២ ៣១

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​វិញ ។

នីហ្វៃ​បាន​បង្រៀន​ថា ការ​ធ្វើ​តាម​គំរូ និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​របៀប​តែ​មួយ​គត់​ដើម្បី « បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ » ( នីហ្វៃ​ទី ២ ៣១:២១ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ​អំឡុងពេល​អ្នក​សង្ខេប​ដំណើរ​រឿង​នៃ​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ ( សូមមើល នីហ្វៃ​ទី ២ ៣១:៤–១៣ ) ។ សូម​ពន្យល់​ថា បុណ្យ​ជ្រមុជ​ទឹក​គឺជា​ជំហាន​មួយ​នៅលើ​ផ្លូវ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ ។ សូម​អញ្ជើញ​នរណា​ម្នាក់​ដែល​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជទឹក​ឲ្យ​ប្រាប់​កុមារ ​អំពី​អារម្មណ៍​របស់​គាត់​ស្តីពី​បុណ្យ​ជ្រមុជទឹក ។

  • សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួកយើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រឡប់​ទៅកាន់​ទ្រង់​វិញ បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​គូរ​រូបផ្លូវ​មួយ​នៅ​លើ​ក្ដារខៀន ហើយ​ដាក់​រូបភាព​ព្រះគ្រីស្ទ​នៅ​ខាង​ចុង​នៃ​ផ្លូវ​នោះ ។ សូម​ឲ្យ​រូបភាព​ទៅកុមារ​ដែល​តំណាង​អំពី​ធាតុ​នានា​នៃគោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ( សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ, ការប្រែចិត្ត, ពិធីបុណ្យ​ជ្រមុជទឹក, អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ) ។ សូមជួយពួកគេ​ឲ្យ​ដាក់​រូបភាព​នោះ​នៅ​តាម​ផ្លូវ​នោះ ។

  • សូម​ជួយ​កុមារ​ឲ្យ​រៀន​អំពី​មាត្រា​ទី​បួន​នៃ​សេចក្តីជំនឿ ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ ដូចជា​បទ « ជំនឿ », « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ឬ « ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១, ៥៣, ៨២–៨៣ ) ។

នីហ្វៃទី ២ ៣២:៣

ខ្ញុំ​អាច​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។

តើ​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង « [ ការ ] ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី ២ ៣២:៣ ) អាច​ជួយ​កុមារ​ឲ្យ​យល់​ឃ្លា​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ប្រាប់​ឈ្មោះ​អាហារ​មួយចំនួនដែល​ពួកគេ​ចូលចិត្ត ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​តួ​ពីរបៀប​ដែល​ពួកគេ​នឹង​ទទួល​ទាន​អាហារ​ទាំង​នោះ ។ សូម​អាន នីហ្វៃ​ទី ២ ៣២:៣ ហើយ​សូម​ឲ្យ​កុមារ​ស្តាប់​រក​អ្វី​ដែល​នីហ្វៃ​និយាយ​ថា យើង​គួរតែ​ទទួលទាន ។ តើ​ការទទួល​ទាន​បទ​គម្ពីរ​មាន​ន័យ​ដូចម្តេច ? សូម​ពន្យល់​ថា ព្រះគម្ពីរ​គឺជា​កន្លែង​មួយ​ដែល​យើង​អាច​រក​ឃើញ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

  • សូមសរសេរ​ពាក្យ ព្រះ និង ព្រះអម្ចាស់ នៅលើ​ក្តារ​ខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​បើក​ទំព័រ​ព្រះគម្ពីរ ហើយ​រកមើល​ពាក្យ​ទាំង​នេះ ។ ប្រសិន​បើ​ចាំបាច់ សូម​ជួយ​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​អាន​ព្រះគម្ពីរ នោះ​យើង​អាច​រៀន​ពី​ព្រះ​បាន ។

នីហ្វៃ​ទី ​២ ៣២:៨–៩

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជានិច្ច ។

ខ​គម្ពីរ​ទាំង​នេះ​អាច​បំផុស​គំនិត​កុមារ​ឲ្យធ្វើ​ឲ្យ​ការអធិស្ឋាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​នៅពេល​ពួកគេ​អធិស្ឋាន ។ តើ​ពួកគេ​អធិស្ឋាន​នៅពេល​ព្រឹក ? នៅពេលយប់ ? ពីមុន​បរិភោគ​អាហារ​ដែរ​ឬ​ទេ ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​សកម្មភាព​នានា​ដើម្បី​បង្ហាញ​នៅពេល​ណា​ដែល​ពួកយើង​អាច​អធិស្ឋាន ដូចជា​ពេល​យើង​ក្រោក​ពី​ដំណេក ពេល​ចូល​ដំណេក និង​ពេល​បរិភោគ​អាហារ—ឬ​ពេល​ផ្សេង​ទៀត ។ សូម​អាន​ជួរ​ទីមួយ ឬ​ទីពីរ​ពី នីហ្វៃទី ២ ៣២:៩ ឲ្យ​ពួកគេ​ស្ដាប់ ហើយ​គូស​បញ្ជាក់​អំពី​ឃ្លា « អធិស្ឋាន​ជានិច្ច » ។

  • សូម​សួរ​កុមារ​អំពី​របៀប​ដែល​ពួកគេ​អធិស្ឋាន ។ តើ​ពួកគេ​ធ្វើក្បាល​ដូចម្តេច ធ្វើដៃ​ដូចម្តេច​ជាដើម ? តើ​ពួកគេ​និយាយ​អ្វី​ខ្លះ ? សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា អ្នក​ពុំ​ដឹង​អំពី​របៀប​អធិស្ឋាន​ទេ ហើយ​ទុក​ឲ្យ​ពួកគេ​បង្រៀន​អ្នក ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន ?

យុវនារី​អធិស្ឋាន

យើង​អាច​ទូល​ទៅកាន់​ព្រះ​តាមរយៈ​ការ​អធិស្ឋាន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃទី ២ ៣១

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​វិញ ។

យើង​អាច​ត្រឡប់​ទៅ​កាន់​ព្រះវិញ បន្ទាប់​ពីជីវិត​នេះ តាមរយៈ​ការធ្វើ​តាម​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន ៖ សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ, ការប្រែចិត្ត, ពិធីបុណ្យ​ជ្រមុជទឹក, អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៅ​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះ​យេស៊ូវ ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។ សូម​ដាក់​ពាក្យ​ដូច​តទៅ​នេះ​ដោយ​ពុំតាម​លំដាប់​លំដោយ​នៅលើ​ក្តារខៀន ៖ ព្រះយេស៊ូវ​បាន​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា ទ្រង់​នឹង​គោរព​តាមព្រះ​អង្គ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន នីហ្វៃ​ទី ២ ៣១:៧ ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ហើយ​តម្រៀប​ពាក្យ​ទាំង​នេះ​ឲ្យ​ត្រូវ​តាម​លំដាប់​លំដោយ ។

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​និយាយ​យ៉ាង​ណា ​ទៅកាន់នរណា​ម្នាក់​ដែល​រៀបចំ​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ជួយ​ពួកគេ​ឲ្យ​ចងក្រង​ការទូន្មាន​របស់​ពួកគេ​នៅលើ​កាត​សាមញ្ញ ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ​នរណា​ម្នាក់ ។ តើ​យើង​អាចបន្ត​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​បន្ទាប់ពី​យើង​ជ្រមុជទឹក​ហើយ​ដោយ​របៀប​ណា ?

  • សូម​ពន្យល់​ថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​រួមមាន​អ្វីៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា យើង​ត្រូវតែ​ធ្វើ​ដើម្បី​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​វិញ ។ សូម​សរសេរ​លើ​ក្រដាស​ផ្សេង​គ្នា​នូវ​ពាក្យ សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ, ការប្រែចិត្ត, ពិធីបុណ្យ​ជ្រមុជទឹក, អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​ដាក់​វា​ពង្រាយ​នៅ​ជុំវិញ​បន្ទប់ ។ សូម​អាន​ នីហ្វៃ​ទី ២ ៣១:១១–១៩ ឲ្យ​កុមារ​ស្តាប់ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ឆ្លាស់​វេន​គ្នា​លោត​ចេញពីក្រដាស​មួយ​ទៅក្រដាស​មួយ​ទៀត នៅពេល​ពួកគេ​ឮអំពី​គោលការណ៍​ទាំង​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន​ជាមួយ​គោលការណ៍​នីមួយៗ ។

នីហ្វៃ​ទី ២ ៣២:៣–៥

ខ្ញុំ​អាច​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។

ហេតុអ្វី​កុមារ​ត្រូវ​យល់​អំពី​សារៈសំខាន់​នៃ​ការទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា​នឹង​ទទួលទាន​អាហារ​មួយ ។ តើ​ពួកគេ​ចង់​បានអាហារ​អ្វីខ្លះ​នៅ​ទីនោះ ? តើ​ពួកគេ​នឹង​បរិភោគអ្វី​មុន​គេ ? បន្ទាប់​មក អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​អំពី​អត្ថន័យ​នៃ​ការទទួលទាន​បទគម្ពីរ នៅពេល​អ្នក​អាន នីហ្វៃ​ទី ២ ៣២:៣ ។ ហេតុអ្វី​នីហ្វៃ​ប្រើ​ពាក្យ ទទួលទាន ដើម្បី​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​គួរតែ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ ? ហេតុអ្វីលោក​មិន​គ្រាន់តែ​និយាយ​ពាក្យ​ថា អាន ? តើ​ការទទួល​ទាន​បទ​គម្ពីរ​មាន​ន័យ​ដូចម្តេច ? សូម​ចែកចាយ​ជាមួយ​កុមារ​នូវពរជ័យ​ដែល​អ្នក​បាន​ទទួល នៅពេល​អ្នក​ទទួលទាន​បទគម្ពីរ ។

  • សូម​បំពេញ​ទំព័រ​សកម្មភាព​ជាមួយ​កុមារ ហើយអញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​ធ្វើ​កិច្ចការ​យ៉ាង​ហោច​ណាស់មួយ ដើម្បី​ទទួលទាន​បទគម្ពីរ​នា​សប្តាហ៍​នេះ ។

នីហ្វៃ​ទី ​២ ៣២:៨–៩

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជានិច្ច ។

ពួក​សត្រូវល្បួង​យើង​មិន​ឲ្យ​អធិស្ឋាន​ឡើយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បង្រៀន​កុមារ​ឲ្យ​ទប់ទល់​នឹង​ការល្បួង​នេះ ហើយ « អធិស្ឋាន​ជានិច្ច » ( នីហ្វៃ​ទី ២ ៣២:៩ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជ្រើស​យក​ឃ្លា​មួយ​អំពីការអធិស្ឋាន​មកពី នីហ្វៃ​ទី ២ ៣២:៨–៩ សូម​សរសេរ​វា​នៅលើ​ក្តារខៀន ហើយ​គ្រប​ពាក្យ​នីមួយៗ​ដោយ​ក្រដាស​មួយ​សន្លឹក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្ដូរវេន​គ្នា​ដក​ក្រដាស​នោះ​ម្តង​មួយៗ រហូត​ដល់​ពួកគេ​អាច​ទាយ​នូវ​ឃ្លា​នោះ ។

  • សូម​អាន នីហ្វៃ​ទី ២ ៣២:៨–៩ ជាមួយ​គ្នា ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​អំពីការអធិស្ឋាន​មក​ពី​ខគម្ពីរ​ទាំង​នេះ ។ តើ « ការ​អធិស្ឋាន​ជានិច្ច » មាន​ន័យ​ដូចម្ដេច ? ( ខទី ៩ ) ។ តើ​យើង​អាច​ធ្វើ​វា​បានដោយ​របៀប​ណា ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​នរណាម្នាក់​ពុំ​ចង់​អធិស្ឋាន ? សូម​ចែកចាយ​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​បាន​អធិស្ឋាន ទោះបី​ជា​អ្នក​ពុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ក្តី ។ បន្ទាប់​ពីនោះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ? សូម​ឲ្យ​កុមារ​ម្នាក់​អាន​ពាក់​កណ្តាល​នៃ នីហ្វៃ​ទី ២ ៣២:៨ ហើយ​ទុក​ពេល​ឲ្យ​កុមារ​ពិចារណា​អំពី​វា ។ ហេតុអ្វី​សាតាំង​ពុំ​ចង់​ឲ្យ​យើង​អធិស្ឋាន ? តើ​យើង​អាច​រំឭក​ខ្លួន​របស់​យើង​ឲ្យ​អធិស្ឋាន ទោះបី​ជា​យើង​ពុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ដោយ​របៀប​ណា ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ស្វែងរក​នរណា​ម្នាក់​—​មិត្តភក្តិ, បងប្អូន​បង្កើត ឬ​សមាជិក​គ្រួសារ​ម្នាក់​—​ដែល​ពួកគេ​អាច​បង្រៀន​អំពី​របៀប​អធិស្ឋាន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ពោរពេញ​ដោយ​កម្លាំង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​តាម​រឿង និង​ចម្រៀង​ពី​ព្រះគម្ពីរ ។ សូម​ប្រើ​លក្ខណៈ​ធម្មជាតិ​របស់​ពួកគេ​ដើម្បី​ពង្រីក​ការរៀន​សូត្រ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។