ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ មីនា អេណុស–ពាក្យ​សម្តី​នៃ​មរមន ៖ ទ្រង់​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​សម្រេច​ព្រះ​ហឫទ័យ​ទ្រង់


« ថ្ងៃទី ២៣–២៩ ខែ មីនា អេណុស–ពាក្យ​សម្តី​នៃ​មរមន ៖ ទ្រង់ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​សម្រេច​ព្រះ​ហឫទ័យ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៣–២៩ ខែ មីនា អេណុស–ពាក្យ​សម្តី​នៃ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

អេណុស​ជា​ក្មេង​ប្រុស​ជាមួយ​ឪពុក​លោកយ៉ាកុប និង​ម្តាយ​របស់​លោក

យ៉ាកុប និង​អេណុស ដោយ ស្កត់ ស្នូ

ថ្ងៃទី ២៣–២៩ ខែ មីនា

អេណុសពាក្យ​សម្តី​នៃ​មរមន

ទ្រង់​ធ្វើ​ការ​ក្នុង​ខ្ញុំ​ដើម្បី​សម្រេច​ព្រះ​ហឫទ័យ​ទ្រង់

អេណុស, យ៉ារ៉ុម, អោមណៃ និង ពាក្យ​សម្តី​នៃ​មរមន គឺជា​គម្ពីរ​ខ្លីៗ​ដែល​មាន​នូវ​មេរៀន​ដ៏​មាន​តម្លៃជាច្រើន​សម្រាប់​កុមារ​ដែល​អ្នក​បង្រៀន ។ សូម​ស្រាវជ្រាវ​មេរៀន​ទាំងនេះ ហើយ​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​ពីមេរៀន​ទាំង​នេះ ។ គំនិត​យោបល់​នៅក្នុង​គម្រោង​មេរៀ​ន​នេះ​ក៏​អាច​ជួយ​បាន​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ជួយ​កុមារ​ឲ្យ​ចងចាំ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​មេរៀន​សប្តាហ៍​មុន ។ តើ​ពួកគេ​បាន​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ឬ​មនុស្ស​ដទៃ​ដែរ​ឬ​ទេ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេណុស ១:១–១៩

ខ្ញុំ​អាច​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​តាមរយៈ​ការ​អធិស្ឋាន ។

បទពិសោធន៍​របស់​អេណុស​បង្រៀន​អំពី​សេចក្តីពិត​មួយ​ចំនួន​អំពី​ការអធិស្ឋាន ។ តើ​អ្នក​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​អេណុស នៅពេល​ពួកគេ​អធិស្ឋាន​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​របស់​អេណុស ឧទាហរណ៍ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ឬ​ប្រើ​រូបភាព អេណុស​អធិស្ឋានសៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៧២ ) ។ សូម​ឲ្យ​កុមារ​និយាយអំពី​អ្វី​ដែល​កើត​ឡើង​នៅក្នុង​រូបភាព បន្ទាប់​មក​ចែកចាយ​បទពិសោធន៍​របស់​អេណុស​ជាមួយ​ពួកគេ ។ អ្នក​អាច​ប្រើ « ជំពូក​ទី ១១ ៖ អេណុស » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៥១–៥៣ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វីៗ​ដែល​ពួកគេ​ចូលចិត្ត​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ ។ សូម​ពន្យល់​ថា ការអធិស្ឋានទៅ​ព្រះវរបិតាសួគ៌ គឺជា​របៀប​ដែល​ពួកគេ​អាច​ទូល​ទៅកាន់​ទ្រង់ ។ នៅពេល​អ្នក​អាន អេណុស ១:១–៤ ឲ្យកុមារ​ស្តាប់ សូម​អញ្ជើញ​ពួកគេ​ធ្វើ​ដូចជា​អេណុស ដោយ​សម្តែង​ធ្វើជា​បរបាញ់​សត្វ លុត​ជង្គង់​អធិស្ឋាន ជាដើម ។ សូម​ពន្យល់​ថា ព្រះ​វរ​បិតា​សួគ៌​បាន​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​អេណុស ហើយ​បាន​អភ័យទោស​ដល់​អំពើ​បាប​របស់​លោក ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការអធិស្ឋាន​ជាមួយ​គ្នា ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​លើកដៃ គ្រប់ពេល​ដែល​ពួកគេ​ឮ​ពាក្យ « អធិស្ឋាន » ឬ​ពាក្យ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ។ សូម​ថ្លែងទីបន្ទាល់​អំពី​អំណាច​នៃ​ការអធិស្ឋាន​នៅក្នុង​ជីវិត​របស់​អ្នក ។

ការអធិស្ឋាន​ជា​គ្រួសារ

ក្នុង​នាម​ជាកូន​របស់​ព្រះ នោះ​យើង​អាច​អធិស្ឋាន​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌ ។

ពាក្យ​សម្ដី​នៃ​មរមន ១:៣–៨

ខ្ញុំ​អាច​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ នៅពេល​ខ្ញុំស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅពេល​លោកកំពុង​ចង​ក្រង​ព្រះគម្ពីរ​មរមន​ នោះ​មរមន​ត្រូវបាន​បំផុសគំនិត​ឲ្យ​ដាក់​បញ្ចូល​នូវ​ផ្ទាំង​តូច​របស់​នីហ្វៃ ។ លោក​ពុំ​ដឹង​អំពី​មូលហេតុ​ដែល​ផ្ទាំង​តូច​មាន​ភាពចាំបាច់​នោះ​ទេ ប៉ុន្តែ​សព្វថ្ងៃ​នេះ យើង​មាន​ពរ​ដោយសារ​លោក​បាន​ធ្វើ​តាម​ការបំផុសគំនិត​នេះ ។ គំរូ​នេះ​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ធ្វើ​តាម​ព្រះវិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​រឿង​នានា ដែល​ពួកគេ​បាន​រៀន​មក​ពី​ព្រះគម្ពីរ​មរមន​កន្លង​មក​ក្នុង​ឆ្នាំនេះ ( រូបភាព​មក​ពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារសៀវភៅ​រូបភាព​ដំណឹងល្អ អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​បាន ) ។ សូម​ពន្យល់​ថា យើង​មាន​រឿង​ទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយសារ​មរមន​បាន​ស្តាប់​តាម នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ឲ្យ​លោក​ដាក់​បញ្ចូល​រឿង​ទាំង​នោះ ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​រឿង​ទាំង​នេះ ?

  • សូម​ចែកចាយ​រឿង​មួយ​មក​ពី​ទស្សនាវដ្តី​សាសនាចក្រ ឬ​សារលិខិត​សន្និសីទ​ទូទៅ អំពី​នរណា​ម្នាក់​ដែល​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឬ​សូម​ចែកចាយ​បទពិសោធន៍​របស់អ្នក​ផ្ទាល់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ភាព​អំពី​រឿងនោះ ។ តើ​មនុស្ស​នៅក្នុងរឿង​ទាំងនេះ​បាន​ទទួល​ពរ​យ៉ាង​ណា ដោយសារ​តែ​ពួកគេ​បាន​ធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • សូម​ឲ្យ​សមាជិក​វួដ​ម្នាក់​មក​ចូលរួម​ថ្នាក់ ហើយ​ចែកចាយ​បទពិសោធន៍ កាល​គាត់​បាន​ធ្វើ​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​សកម្មភាព​របស់​គាត់​បាន​ផ្តល់​ពរ​ដល់​អ្នកដទៃ​យ៉ាង​ដូចម្តេច ? សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ជួយ និង​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ ដូច្នេះ​ទ្រង់​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំយើង ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណបរិសុទ្ធ ដូចជា​បទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។ សូម​ច្រៀង​វា​បីបួន​ដង​តាម​របៀប​ផ្សេងៗ​គ្នា ដូចជា​ច្រៀង​លឿន យឺត ឬ​ខ្សឹប ។ ពេល​អ្នក​ច្រៀង​ខ្សឹប​ចម្រៀងនោះ សូម​បើក​ទៅ ពាក្យសម្តីនៃមរមន ១:៧ ហើយ​ចង្អុល​បង្ហាញ​ថា មរមន​បាន​ពិពណ៌នា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ជាការខ្សឹប​ប្រាប់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេណុស ១:១–១៩

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋានដ៏​ស្មោះសរ​របស់​ខ្ញុំ ។

វា​អាច​ជារឿង​ងាយ​ស្រួល​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​យើង​ក្លាយ​ជា​ទម្លាប់ ឬ​រឿង​ធម្មតា ។ បទពិសោធន៍​របស់​អេណុស​គឺជា​ការរំឭក​មួយ​ថា ការទទួលចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ជួនកាល​តម្រូវ​ឲ្យ​មាន « ការពុះពារ » និង « អធិស្ឋាន​ដល់​ព្រះ​អង្គ​យ៉ាង​យូរ » ( អេណុស ១:២, ១១ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​បិទ​ភ្នែក ហើយ​ស្រមៃ​ថា ពួកគេ​កំពុង​អធិស្ឋាន​ទូល​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ទល់មុខ​គ្នា ។ តើ​ពួកគេ​ចង់​និយាយ​អ្វី​ខ្លះ​ជាមួយ​ទ្រង់ ? សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​ការទូល​ទល់​មុខ​ជាមួយ​ព្រះវរបិតាសួគ៌​រៀង​រាល់​ពេល​ដែល​គេ​អធិស្ឋាន ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើការ​ជាដៃគូ ហើយ​អាន អេណុស ១:១–៥ ។ សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ​រកពាក្យ ឬ​ឃ្លា​មួយ​ដែល​ពិពណ៌នា​អំពី​ការអធិស្ឋានរបស់​អេណុស បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ តើ​ពាក្យ​ទាំង​នេះ​ផ្តល់យោបល់​អ្វី​ខ្លះ​អំពី​អេណុស និង​បទពិសោធន៍​របស់លោក ? សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ផ្សេង​ទៀត​ដែល​បំផុស​គំនិត​ពួកគេ​អំពី​ការអធិស្ឋាន​របស់​អេណុស ។ សូម​ចែកចាយ​បទពិសោធន៍​មួយ​ពេលព្រលឹង​របស់​អ្នក « បាន​ស្រេក​ឃ្លាន » ហើយ​អ្នក « បាន​អំពាវនាវ​ដល់ » ព្រះអម្ចាស់ ( អេណុស ១:៤ ) ។ សូម​ឲ្យ​កុមារ​ពិចារណា​អំពី​កិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​កាន់តែ​មាន​អត្ថន័យ ។

  • សូម​ឲ្យ​កុមារ​សរសេរ​អ្វីៗ​ដែល​ពួកគេ​អធិស្ឋានទូល​សូម​ជា​ទូទៅ​នៅលើ​ក្តារខៀន ឬ​នៅលើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ អេណុស ១:២, ៩, ១៣–១៤ និង ១៦ រកមើល​អ្វីៗ​ដែល​អេណុស​បាន​អធិស្ឋាន​ទូល​សូម ហើយ​បន្ថែម​អ្វីៗ​ទាំង​នោះ​ក្នុង​បញ្ជី​ពួកគេ ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​កុមារ​អាច​ធ្វើ​តាម​គំរូ​របស់​អេណុស​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ឧទាហរណ៍ អ្នក​អាច​និយាយ​អំពី​មូលហេតុ​ដែល អេណុស​មាន​ឆន្ទៈ​អធិស្ឋាន​សម្រាប់ពួក​សាសន៍​លេមិន—ដែល​ជា​សត្រូវ​របស់​លោក—ហើយ​អញ្ជើញ​កុមារ​ឲ្យ​អធិស្ឋាន​សម្រាប់​នរណាម្នា​ក់​ក្នុង​សប្តាហ៍​នេះ ដែល​ពុំ​មាន​ចិត្ត​ល្អ​ចំពោះ​ពួកគេ ។

ពាក្យ​សម្ដី​នៃ​មរមន ១:៣–៨

ខ្ញុំ​អាច​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ នៅពេល​ខ្ញុំស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​ជ្រាប​ដឹង​ថា ១១៦ សន្លឹក​នៃ​ព្រះគម្ពីរ​មរមន​ដែល​បាន​បកប្រែ​នឹង​បាត់បង់ ( សូមមើល គ. និង ស. ១០; សៀវភៅ ពួកបរិសុទ្ធ ភាគ​ទី ១, ជំពូក​ទី ៥ ) ។ ដើម្បី​ជំនួស​ការបាត់បង់​នេះ ទ្រង់​បាន​បំផុស​គំនិត​ដល់​មរមន​តាមរយៈ​ព្រះវិញ្ញាណ ឲ្យ​ដាក់​បញ្ចូល​ផ្ទាំង​តូច​នីហ្វៃ​ទៅក្នង​ព្រះ​គម្ពីរ​មរមន ។ តើ​អ្នក​អាច​បំផុស​គំនិត​កុមារ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​មរមន ហើយ​ស្តាប់​តាម​ព្រះវិញ្ញាណ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ឆ្លាស់វេន​គ្នា​អាន​ខគម្ពីរ​មក​ពី ពាក្យ​សម្ដី​នៃ​មរមន ១:៣–៨ ម្តង​មួយ​ខៗ បន្ទាប់​មក​ជួយ​ពួកគេឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​រៀន​មក​ពី​ខគម្ពីរ​នីមួយ ។ សូម​ពន្យល់​ថា មរមន​បាន​ធ្វើតាម​ព្រះវិញ្ញាណ ដោយ​ដាក់​បញ្ចូល​ផ្ទាំង​តូច​នីហ្វៃ ( ដែល​ឥឡូវ​នេះ​យើង​មាន​ នីហ្វៃ​ទី ១ ​ដល់​អោមណៃ ) នៅក្នុង​ព្រះគម្ពីរ​មរមន ។ តើ​យើង​បាន​ពរ​ដោយសារ​មរមន​បាន​ស្តាប់​តាម​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? តើ​ព្រះគម្ពីរមរមន​អាច​ខុស​ផ្សេងពី​នេះយ៉ាង​ដូចម្តេច ប្រសិនបើ​លោក​ពុំ​បាន​ស្តាប់​តាម​ព្រះវិញ្ញាណ​ទេ​នោះ ? សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះវិញ្ញាណ​បាន​បំផុសគំនិត​អ្នក ឲ្យ​ធ្វើ​អ្វី​មួយ​ដើម្បី​ផ្តល់​ពរ​ដល់​នរណា​ម្នាក់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀង​នេះ​ដែល​ពួកគេ​អាច​មាន ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន ពាក្យ​សម្តីនៃ​មរមន ១:៧ ហើយ​ឲ្យកុមារ​ម្នាក់ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៨:២–៣ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មកកាន់​ពួកយើង ? សូម​ជួយ​កុមារឲ្យ​រក​ឃើញ​គ្រា​នានា ដែល​ពួកគេ​បាន​ទទួល​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ប្រើ មរ៉ូណៃ ៧:១២ ដើម្បី​ពន្យល់​ថា ប្រសិនបើ​គំនិត​មួយ​ល្អ និង​បំផុស​យើង​ឲ្យ​ធ្វើ​ល្អ នោះ​វា​កើត​មក​ពី​ព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ សូម​គិត​ពី​ការបង្ហាញ​វីដេអូ « Preparation of Thomas S. Monson: Always Follow the Promptings of the Spirit » ( ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​ស្តាប់​រក​ការបំផុសគំនិត​នានា​ដើម្បី​ធ្វើ​ល្អ ហើយ​ធ្វើ​តាម​ការបំផុសគំនិត​ទាំង​នោះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​សូម​សមាជិក​គ្រួសារ​របស់​ពួកគេ ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ជាមួយ​ការអធិស្ឋាន ឬព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​តន្ត្រី ។ ចម្រៀង​ថ្នាក់​បឋមសិក្សា និង​ទំនុក​តម្កើង​អាច​ជួយ​កុមារ​គ្រប់​វ័យ​ទាំងអស់​ឲ្យ​យល់ និង​ចងចាំ​នូវ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ ការច្រៀង​ក៏​អាច​ជួយ​ឲ្យ​កុមារ​បន្ដ​សកម្ម​នៅក្នុង​បទពិសោធន៍​រៀនសូត្រ​ផងដែរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២២ ) ។