ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៦–២២ ខែ មីនា ។ យ៉ាកុប ៥–៧ ៖ « ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ជាមួយនឹង​ពួក​យើង »


« ថ្ងៃទី ១៦–២២ ខែ មីនា ។ យ៉ាកុប ៥–៧ ៖ ‹ ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ជាមួយ​នឹង​ពួក​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៦–២២ ខែ មីនា ។ យ៉ាកុប ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
មនុស្ស​កំពុង​ធ្វើ​ការ​នៅ​ព្រៃ​នៃ​ដើម​អូលីវ

រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ដោយ ប្រាត ធៀ

ថ្ងៃទី ១៦–២២ ខែ មីនា

យ៉ាកុប ៥–៧

ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​យើង

ការ​អាន​ព្រះគម្ពីរ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ ដូច្នេះ​នៅ​ពេល​បងប្អូន​អាន យ៉ាកុប ៥–៧ សូម​ស្វែងរក​ការ​ណែនាំ​មក​ពី​ព្រះវិញ្ញាណ​ដើម្បី​ជួយ​បងប្អូន និង​គ្រួសារ​បងប្អូន ។ តើ​ព្រះអម្ចាស់​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់​បងប្អូន ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មាន​មនុស្ស​ជាច្រើន​សន្ធឹក ដែល​ពុំ​ទាន់​បាន​ឮ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​សិន​ជា​បងប្អូន​មានអារម្មណ៍​លើសលប់​ដោយ​ភាព​ធំ​សម្បើម​នៃ​កិច្ចការ​នៃ​ការ​ប្រមូល​ផ្ដុំ​ពួកគេ​មក​ក្នុង​សាសនាចក្រ​នៃ​ព្រះអម្ចាស់ នោះ​រឿង​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​នៅ​ក្នុង យ៉ាកុប ៥ មាន​ការ​រំឭក​អះអាង​មួយ​ថា ៖ ចម្ការ​ទំពាំង​បាយជូរ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រទាន​ដល់​ពួក​យើង​ម្នាក់ៗ​នូវ​តំបន់​តូច​មួយ​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ —ជាគ្រួសារ​យើង រង្វង់​មិត្តភក្ដិ​របស់​យើង ដែន​ឥទ្ធិពល​របស់​យើង ។ ហើយ​ពេល​ខ្លះ​មនុស្ស​ដំបូង​គេ​ដែល​យើង​ជួយ​ប្រមូល​ផ្ដុំ គឺ​ជា​ខ្លួន​យើង​ផ្ទាល់ ។ ប៉ុន្តែ​យើង​ពុំ​ធ្វើ​តែ​ឯង​នៅ​ក្នុង​កិច្ចការ​នេះ​ទេ ដ្បិត​ព្រះអម្ចាស់​នៃ​ចម្ការ​ទំពាំង​បាយជូ​ធ្វើ​ការ​ព្រម​ជាមួយ​នឹង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ( សូមមើល យ៉ាកុប ៥:៧២ ) ។ ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ពួកគេ​ម្នាក់ៗ​ស្ដាប់​ឮ​ដំណឹងល្អ​របស់​ទ្រង់ ទោះ​ជា​មនុស្ស​ដែល​បដិសេធ​ទ្រង់​កាល​ពី​អតីតកាល​ក្ដី ( សូមមើល យ៉ាកុប ៤:១៥–១៨ ) ។ បន្ទាប់មក នៅពេល​កិច្ចការ​ធ្វើបាន​ចប់​សព្វគ្រប់​ហើយ នោះ​មនុស្ស​ទាំងអស់​ដែល​បាន « ធ្វើការ​យ៉ាង​ព្យាយាម​ជាមួយ​នឹង [ ទ្រង់ ]​…នឹង​មាន​អំណរ​ជាមួយ​នឹង [ ទ្រង់ ] ដោយសារ​តែ​ផ្លែឈើ​នៃ​ចម្ការ​របស់ [ ទ្រង់ ] » ( យ៉ាកុប ៥:៧៥ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ាកុប ៥–៦

តើ​រូបាធិដ្ឋាន​គឺ​ជា​អ្វី ?

រូបាធិដ្ឋាន​គឺ​ជា​រឿង​ទាំងឡាយ​ដែល​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​តាមរយៈ​និមិត្តរូប ។ នៅក្នុង​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ជា​ឧទាហរណ៍ ចម្ការ​តំណាង​ឲ្យ​លោកិយ មែក​នៃ​ដើម​អូលីវ​តំណាង​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល ( អ្នក​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ) និង​ដើម​អូលីវ​ព្រៃ តំណាង​ឲ្យ​ជាតិ​សាសន៍​ដទៃ ( អ្នក​ដែល​ពុំ​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ) ។

នៅពេល​បងប្អូន​សិក្សា​រូបាធិដ្ឋាន​នៅក្នុង យ៉ាកុប ៥ សូម​រក​មើល​និមិត្តរូប​បន្ថែម ហើយ​ពិចារណា​អំពី​អត្ថន័យ​របស់​វា ។ ឧទាហរណ៍ តើ​បងប្អូន​គិត​ថា​ផ្លែ​ល្អ​តំណាង​ឲ្យ​អ្វី ? តើ​ផ្លែ​អាក្រក់​តំណាង​ឲ្យ​អ្វី ?

យ៉ាកុប ៥; ៦:៣–៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ម្ចាស់​ចម្ការ ។

ពីមុន​បងប្អូន​ចាប់​ផ្ដើម​ការ​សិក្សា​របស់​បងប្អូន​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​នៅក្នុង យ៉ាកុប ៥ វា​អាច​នឹង​ជា​ជំនួយ​បើ​មើល យ៉ាកុប ៤:១០–១៨ ដើម្បី​រៀន​ពី​មូលហេតុ​ដែល​យ៉ាកុប​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ចែកចាយ​រូបាធិដ្ឋាន​នេះ​ជាមួយ​នឹង​ប្រជាជន​គាត់ ។ នៅក្នុង យ៉ាកុប ៦:៣–៥ បងប្អូន​អាច​ស្វែងរក​សារលិខិត​បន្ថែម​មួយចំនួន​ដែល​យ៉ាកុប​ចង់​គូសបញ្ជាក់ សូម​មើល​សារលិខិត​ទាំងនេះ​នៅ​ក្នុង​រូបាធិដ្ឋាន ។ តើ​មានសារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​រក​ឃើញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​ យ៉ាកុប ៥ ?

យ៉ាកុប ៥ គឺ​ជា​ជំពូក​មួយ​ដ៏​វែង—ជំពូក​វែង​ជាង​គេ​បំផុត​ក្នុង​ព្រះគម្ពីរមរមន ។ ប្រហែល​វា​អាច​ជា​ជំនួយ បើ​បំបែក​វា​ទៅ​ជា​វគ្គៗ​ដូច​ខាង​ក្រោម ដែល​ពិពណ៌នា​អំពី​គ្រា​ទាំងឡាយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ៖

ខ ៣–១៤ ៖ការ​ខ្ចាត់ខ្ចាយ​នៃ​ពួក​អ៊ីស្រាអែល ពី​មុន​ជំនាន់​នៃ​ព្រះគ្រីស្ទ

ខ ១៥–២៨ ៖ការ​ងារបម្រើ​របស់​ព្រះគ្រីស្ទ និង​ពួក​សាវក

 ខ ២៩–៤៩ ៖ការក្បត់សាសនា​ដ៏​ធំ

ខ ៥០–៧៦ ៖ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ

ខ ៧៦–៧៧ ៖សហសវត្សរ៍ និង​ចុងបញ្ចប់​នៃ​ពិភព​លោក

បន្ថែម​ពី​លើ​គំនិត​យោបល់​អំពី​រូបាធិដ្ឋាន សូម​មើល​ឌីយ៉ាក្រាម​ដែល​មាន​អមជាមួយ​នឹង​គម្រោង​នេះ ។

រូបភាព
គូ​ស្វាមីភរិយា​រៀមច្បង​អង្គុយ​នៅ​កុំព្យូទ័រ​ជាមួយ​នឹង​អ្នក​ដទៃទៀត

យើង​ទាំងអស់​គ្នា​អាច​បម្រើ​ព្រះ​ដោយ​ការ​ជួយ​ទ្រង់​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ។

យ៉ាកុប ៥:៦១–៧៥

ព្រះ​អញ្ជើញ​ខ្ញុំ​ជួយ​ទ្រង់​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ។

« អ្នក​បម្រើ​ដទៃទៀត » ( យ៉ាកុប ៥:៧០ ) ដែល​ត្រូវ​បាន​ហៅ​ចូល​ទៅ​​ក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ រួម​ទាំង​ប្រជាជន​ដូចជា​បងប្អូន—​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ទាំងអស់​គ្នា​មាន​ការទទួលខុសត្រូវ​ដើម្បី​ជួយ​ព្រះ​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ។ តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​បងប្អូន​រកឃើញ​នៅ​ក្នុង យ៉ាកុប ៥ ជាពិសេស ខ ៦១–៦២ និង ៧០–៧៥ អំពី​ការ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​ដឹង​ថា​ទ្រង់​ហៅ​បងប្អូនឲ្យ​បម្រើ​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ ខណៈ​កំពុង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ?

សូម​មើល​ផងដែរ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា » ប្រធានបទ​ដំណឹង​ល្អ topics.ChurchofJesusChrist.org « ចម្ការ​នៃ​ដើម​អូលីវ​ក្នុង​គម្ពីរ​សញ្ញា​ចាស់ » « ជួយ​សាសនាចក្រ​ឲ្យ​រីកចម្រើន » ( វីដេអូ ChurchofJesusChrist.org ) ។

យ៉ាកុប ៧:១–២៣

ខ្ញុំ​អាច​មាន​ជំហរ​រឹងមាំ​នៅពេល​អ្នក​ដទៃ​ជំទាស់​នឹង​សេចក្ដីជំនឿ​របស់​ខ្ញុំ ។

បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ​ជាមួយ​សេរេម គឺ​មាន​ជាញឹកញាប់​នៅ​សព្វថ្ងៃ​នេះ ៖ ប្រហែលជា​មាន​មនុស្ស​ដែល​ពូកែនិយាយ មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​របស់​បងប្អូន ។ ប៉ុន្តែ​យ៉ាកុប « មិន​អាច​បាត់បង់ » ( យ៉ាកុប ៧:៥ ) ។ តើ​យ៉ាកុប​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច នៅ​ពេល​សេចក្ដីជំនឿ​របស់​គាត់​ត្រូវ​គេ​វាយ​ប្រហារ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​ការ​ឆ្លើយ​តប​របស់​គាត់ ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ឥឡូវ​នេះ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពេល​ដែល​សេចក្ដីជំនឿ​របស់​បងប្អូន​នឹង​ត្រូវ​គេ​ជំទាស់ ?

សូមមើល​ផងដែរ « Answering Gospel Questions » ប្រធានបទ​ដំណឹង​ល្អ topics.ChurchofJesusChrist.org; ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

យ៉ាកុប ៥

មាន​ក្រុមគ្រួសារ​មួយចំនួន​បាន​រកឃើញ​ថា​វា​ជា​ជំនួយ​ដើម្បី​គូរូប​និមិត្តរូប​មកពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ នៅពេល​ពួកគេ​អាន​វា ។ គ្រួសារ​របស់​បងប្អូន​អាច​នឹង​រីករាយ​ចំពោះ​របៀប​នោះ ឬ​ក៏​មាន​របៀប​ផ្សេងទៀត​ដែល​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​មើល​ឃើញ​ពី​និមិត្តរូប​នោះ​នៅ​ក្នុង​រូបាធិដ្ឋាន ។ ប្រហែល​ជា​បងប្អូន​អាច​គូស​ចំណាំ​តំបន់​មួយ​នៅ​លើ​តុ ឬ​លើ​ឥដ្ឋ​ដើម្បី​តំណាង​ឲ្យ​ចម្ការ ( ឬ​ពិភពលោក ) ហើយ​គូរ​ដើម​នៃ​ដើម​អូលីវ ( ឬ​វង្សអ៊ីស្រាអែល ) ដោយ​កម្មវត្ថុ​មួយ ដូចជា​រូប​ផ្គុំ ដែល​អាច​ត្រូវ​បាន​បំបែក​ជា​បំណែក​តូចៗ ( ដើម្បី​តំណាង​ឲ្យ​ការ​ខ្ចាត់ខ្ចាយ​នៃ​វង្សអ៊ីស្រាអែល ) បន្ទាប់​មក​ដាក់​វា​ផ្គុំ​ចូល​គ្នា​វិញ ( តំណាង​ឲ្យ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៊ីស្រាអែល ) ។ តើ​រូបាធិដ្ឋាន​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? អំពី​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ?

យ៉ាកុប ៥:៧០–៧៧

នៅ​ពេល​បងប្អូន​អាន​អំពី « ថ្ងៃ​ចុង​ក្រោយ » ដែល​ព្រះអម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ តើ​មាន​អ្វីខ្លះ​ដែល​បំផុសគំនិត​បងប្អូន និង​គ្រួសារ​បងប្អូន​ឲ្យ​បម្រើ​ព្រះអម្ចាស់ « ដោយ​អស់​ពីចិត្ត » ? ( យ៉ាកុប ៥:៧១ ) ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ប្រៀប​នឹង​ខ្លួន​ពួកគេ​ទៅ​ហ្នឹង​ ខ​ទី ៧៥ ដោយ​ការ​បន្ថែម​ឈ្មោះ​របស់​ពួកគេ​នៅ​ក្នុង​ខ​នេះ— ឧទាហរណ៍ « [ ឈ្មោះ ] មាន​ពរ​ហើយ » ។ ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា​ដែល​ពួកគេ​មានអារម្មណ៍​អំណរ ខណៈ​ពេល​បម្រើ​ដល់​ព្រះអម្ចាស់​នៃ​ចម្ការ ឧទាហរណ៍ តាមរយៈ​ការ​ចែកចាយ​ដំណឹងល្អ ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ឬ​ការ​ពង្រឹង​សមាជិក​សាសនាចក្រ ។ ( សូមមើល​ផងដែរ អិម រ័សុល បាឡឺដ « Put Your Trust in the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៣–៤៥ ) ។

យ៉ាកុប ៦:៤–៧

តើ​ព្រះអម្ចាស់​បាន​លាត​ព្រះហស្ត​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​មក​កាន់​យើង​តាម​របៀប​ណា ? តើ​ពាក្យ « ចូលជាប់​នឹង » នៅ​ក្នុង​ខ​ទាំងនេះ​មានន័យ​យ៉ាង​ណា ? តើ​ព្រះអម្ចាស់​ចូលជាប់​នឹង​យើង​ដោយ​របៀបណា ? តើ​យើង​អាច​ចូលជាប់​នឹង​ទ្រង់​តាម​របៀបណា ?

យ៉ាកុប ៧:១–១២

តើ​យើង​អាច​រៀនអ្វីខ្លះមក​ពី​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​មនុស្ស​ព្យាយាម​ដឹកនាំ​អ្នកដទៃ​ឲ្យ​វង្វេង ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ាកុប និង​ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដីជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ​របស់​យើង​យ៉ាង​ដូចម្ដេច?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ទន្ទេញ​បទគម្ពីរ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ គ្រួសារ​បងប្អូន ហើយ​ទន្ទេញ​វា​ឲ្យ​ចាំ​ជាមួយ​គ្នា ។ អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថា « បទគម្ពីរ​ដែល​បាន​ទន្ទេញ​ចាំ ក្លាយ​ទៅ​ជា​មិត្ត​យូរអង្វែង​មួយ ដែល​ពុំ​ទន់ខ្សោយ​ទៅ​តាម​ពេល​វេលា​នោះទេ » ( « The Power of Scripture » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

បោះពុម្ព