« ថ្ងៃទី ១៦–២២ ខែ មីនា ។ យ៉ាកុប ៥–៧ ៖ ‹ ព្រះអម្ចាស់ធ្វើការជាមួយនឹងយើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៦–២២ ខែ មីនា ។ យ៉ាកុប ៥–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៦–២២ ខែ មីនា
យ៉ាកុប ៥–៧
ព្រះអម្ចាស់ធ្វើការជាមួយនឹងយើង
សូមរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀនដោយអាន យ៉ាកុប ៥–៧ ជាលក្ខណៈផ្ទាល់ខ្លួន និងជាមួយគ្រួសាររបស់អ្នក ។ តើអ្នកបានរៀនអ្វីខ្លះដែលវានឹងមានប្រយោជន៍បំផុតសម្រាប់របស់អ្នក ? គម្រោងមេរៀននេះអាចផ្ដល់ជាគំនិតបន្ថែមទៀត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើសិស្សរកឃើញអ្វីខ្លះនៅក្នុង យ៉ាកុប ៥–៧ ដែលបំផុសគំនិតពួកគេឲ្យ « ធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ » ដែលពួកគេរស់នៅ ? ( យ៉ាកុប ៥:១៥ ) ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់អញ្ជើញពួកអ្នកបម្រើរបស់ទ្រង់ឲ្យធ្វើការជាមួយនឹងទ្រង់នៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់ ។
-
ដោយសាររូបាធិដ្ឋានអំពីដើមអូលីវចំណាយពេលច្រើន ហើយមានភាពស្មុគស្មាញ អ្នកគួរធ្វើការរួមគ្នាដើម្បីបង្កើតទិដ្ឋភាពទូទៅខ្លីមួយអំពីរូបាធិដ្ឋាននោះ ។ ឧទាហរណ៍ អ្នកអាចគូរធាតុសំខាន់ៗនៃរូបាធិដ្ឋាននោះនៅលើក្ដារខៀន ឬបង្កើតកាលប្រវត្តិនៃព្រឹត្តិការណ៍នានា ( ឧទាហរណ៍ សូមមើលរូបភាពនៅចុងនៃគម្រោងមេរៀននេះ ) ។ សិស្សអាចបន្ថែមសេចក្ដីយោងបទគម្ពីរ ឬការពិពណ៌នាសម្រាប់គំនូរនោះ ហើយពិភាក្សាអំពីអត្ថន័យនៃនិមិត្តសញ្ញាមួយចំនួន ដូចជា ដើមអូលីវស្រុក និងដើមអូលីវព្រៃ ម្ចាស់ចម្ការ អ្នកបម្រើ ព្រមទាំងផ្លែល្អ និងផ្លែអាក្រក់ ។ អំឡុងពេលពិភាក្សានេះ សូមពិនិត្យមើល ខទី ៦១–៧៥ ឡើងវិញ ដែលវាពិពណ៌នាអំពីកិច្ចការរបស់ព្រះអម្ចាស់នៅជំនាន់របស់យើង ។ តើយើងកំពុងបម្រើនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់តាមរបៀបណា ? តើខគម្ពីរទាំងនេះទាក់ទងនឹងកិច្ចការដែលយើងកំពុងធ្វើយ៉ាងដូចម្ដេច ?
-
ពាក្យថា « ម្ចាស់ចម្ការ » អាចផ្ដល់ការលួងលោមចិត្តដល់ឪពុកម្ដាយដែលមានកូនដើរវង្វេងផ្លូវ ។ ឧទាហរណ៍ តើ យ៉ាកុប ៥:៤១, ៤៦–៤៧ ណែនាំអ្វីខ្លះអំពីរបៀបដែលព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌មានព្រះទ័យចំពោះបុត្រាបុត្រីរបស់ទ្រង់ដែលវង្វេងផ្លូវ ? តើទ្រង់ព្យាយាមសង្គ្រោះពួកគេតាមរបៀបណា ? ( សូមមើល ខទី ៦១–៧៥ ) ។
-
យ៉ាកុប ៥:៦១–៧៥ បង្រៀនថា ព្រះអម្ចាស់ធ្វើការជាមួយនឹងពួកអ្នកបម្រើរបស់ទ្រង់នៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់ ។ សិស្សអាចអានខគម្ពីរទាំងនេះជាក្រុមតូចៗ ហើយពិភាក្សាអំពីបទពិសោធន៍ដែលបានបង្ហាញដល់ពួកគេថា ព្រះអម្ចាស់កំពុងធ្វើការជាមួយពួកអ្នកបម្រើរបស់ទ្រង់ដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់ដំណើរការឆ្ពោះទៅមុខ ។ តើសិស្សអាចបន្ថែមការយល់ដឹងអ្វីខ្លះទៀតមកពីសារលិខិតរបស់ប្រធាន ហិនរី ប៊ី អាវរិង « The Lord Leads His Church » ? ( Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨១–៨៤ ) ។
ព្រះអម្ចាស់ចងចាំពីរាស្ត្ររបស់ទ្រង់ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា ។
-
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អញ្ជើញយើងឲ្យស្រាវជ្រាវក្នុង យ៉ាកុប ៦:៣–៥ ហើយរកសារលិខិតដែលយ៉ាកុបចង់គូសបញ្ជាក់ រួចហើយស្វែងរកសារលិខិតទាំងនេះនៅក្នុងរូបាធិដ្ឋានអំពីដើមអូលីវ ( សូមមើលយ៉ាកុប ៥ ) ។ ប្រហែលជាសិស្សនឹងទទួលបានប្រយោជន៍មកពីការស្ដាប់អស់អ្នកដែលបានធ្វើសកម្មភាពនេះ ឬមកពីការធ្វើសកម្មភាពនេះរួមគ្នា ។ ពួកគេអាចសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតនៃដំណឹងល្អដែលពួកគេរកឃើញនៅក្នុង យ៉ាកុប ៦ ។ បន្ទាប់ពី នៅក្រោមសេចក្ដីពិតនីមួយៗ ពួកគេអាចសរសេរខគម្ពីរមកពីរូបាធិដ្ឋាននៅក្នុង យ៉ាកុប ៥ ដែលប្រាប់អំពីសារលិខិតនោះ ។ តើសិស្សធ្លាប់ឃើញសារលិខិតដូចគ្នានេះបានបង្ហាញនៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ?
-
អត្ថន័យមួយនៃពាក្យថា នៅជាប់ គឺការប្រកាន់ខ្ជាប់ចំពោះអ្វីមួយយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ។ អ្នកគួរចែកចាយនិយមន័យនេះជាមួយនឹងសិស្សរបស់អ្នក ហើយសួរថាតើវាផ្ដល់ដល់ពួកគេនូវការយល់ដឹងអ្វីខ្លះអំពី យ៉ាកុប ៦:៥ ។
យើងអាចឈរយ៉ាងរឹងមាំ នៅពេលមនុស្សដទៃបដិសេធសេចក្ដីជំនឿរបស់យើង ។
-
យើងភាគច្រើនធ្លាប់ជួបប្រទះនឹងការផ្ទុយចំពោះសេចក្ដីជំនឿរបស់យើង ដូចជាយ៉ាកុបបានជួបដែរ នៅពេលគាត់បានជួបនឹងសេរេម ។ វិធីមួយដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់ការផ្ទុយបែបនេះគឺឲ្យពួកគេស្រាវជ្រាវនៅក្នុង យ៉ាកុប ៧:១–២៣ ហើយរកគោលការណ៍ដែលបានជួយយ៉ាកុបឲ្យឈររឹងមាំ ។ តើគំរូនៃការឈររឹងមាំនៅក្នុងសេចក្ដីជំនឿរបស់យើងអ្វីខ្លះទៀតដែលយើងអាចចែកចាយ—ចេញពីបទគម្ពីរ ប្រវត្តិគ្រួសាររបស់យើង ឬជីវិតរបស់យើងផ្ទាល់ ? ប្រហែលជាមានសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រដែលធ្លាប់ជួយយើង នៅពេលមនុស្សដទៃបានខិតខំធ្វើឲ្យសេចក្ដីជំនឿរបស់យើងមានភាពរង្គោះរង្គើ ( ឧទាហរណ៍ សូមមើល ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Ensign ឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤០–៤៣ ) ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយសារលិខិតដែលពួកគេបានគិតថាមានប្រយោជន៍ ។
-
នៅពេលយ៉ាកុបបានជួបនឹងសេរេម នោះសេរេមសង្ឃឹមថានឹងធ្វើឲ្យយ៉ាកុបបោះបង់សេចក្ដីជំនឿរបស់គាត់ ប៉ុន្តែសេចក្ដីជំនឿរបស់យ៉ាកុបពុំប្រែប្រួលឡើយ ( សូមមើល យ៉ាកុប ៧:៥ ) ។ សិស្សអាចនឹងរីករាយចំពោះការសម្ដែងអំពីការនិយាយរវាងយ៉ាកុប និងសេរេម ដោយប្រើ យ៉ាកុប ៧:១–២៣ ធ្វើជានាដកថា ។ តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះស្ដីពីយុទ្ធវិធី និងការបង្រៀននៃជនដែលបដិសេធកិច្ចការរបស់ព្រះ ? តើយើងរៀនអ្វីខ្លះមកពីយ៉ាកុបស្ដីពីរបៀបដើម្បីប្រែក្លាយកាន់តែមានភាពរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់យើង ?
យើងអាចទុកចិត្តលើព្រះ ។
-
ពួកសាសន៍នីហ្វៃបានរស់នៅក្រោមការគម្រាមកំហែងនៃការវាយប្រហារជាទៀងទាត់មកពីពួកសាសន៍លេមិន ។ ទោះបីជាយើងពុំបានជួបនឹងការគម្រាមកំហែងនៃសុខុមាលភាពខាងរូបកាយជាប្រចាំថ្ងៃក្ដី តើយើងជួបប្រទះនឹងគ្រោះថ្នាក់ខាងវិញ្ញាណអ្វីខ្លះ ? តើយើងរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់ពួកសាសន៍នីហ្វៃចំពោះស្ថានភាពរបស់ពួកគេ ដែលបានពិពណ៌នានៅក្នុង យ៉ាកុប ៧:២៤–២៥ ? អ្នកគួរច្រៀង ឬអាន រួចហើយពិភាក្សាអំពីទំនុកតម្កើងរបស់សាសនាចក្រដែលប្រើចម្បាំងធ្វើជាពាក្យប្រៀបធៀបមួយ ដូចជា « ចូរទៅមុខពួកគ្រីស្ទាន » ឬ « មើលចុះ ! មើលចុះ ! ទ័ពហ្លួង » ( ទំនុកតម្កើង ល.រ. ១៥៣, ១៥៧ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអានគម្ពីរអេណុស សូមប្រាប់ពួកគេថា វាអាចបង្រៀនពួកគេអំពីរបៀបធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានអត្ថន័យ ។