ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ​ខែ ឧសភា ។ ម៉ូសាយ ២៥–២៨ ៖ « ពួក​គេ​ត្រូវបាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ »


« ថ្ងៃទី ១៨–២៤ ខែ ឧសភា ។ ម៉ូសាយ ២៥–២៨ ៖ ‹ ពួក​គេ​ត្រូវបាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ ឧសភា ។ ម៉ូសាយ ២៥–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ទេវតា​​លេច​មក​ឯ​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ

ការ​ប្រែ​ចិត្ត​ជឿរបស់​អាលម៉ា​ជា​កូនដោយ ហ្គារី អិល ខេប

ថ្ងៃទី ១៨–២៤ ខែ ឧសភា

ម៉ូសាយ ២៥–២៨

« ពួក​គេ​ត្រូវបាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ »

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​រៀបចំ​ខ្លួន​បង្រៀន​អំពី ម៉ូសាយ ២៥–២៨ គឺត្រូវ​អាន​ជំពូក​ទាំង​នេះ ហើយ​រស់​នៅ​តាម​គោលការណ៍​ដែលពួកគេ​បង្រៀន ។ នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​នេះ ព្រះវិញ្ញាណ​អាច​បំផុស​គំនិត​អ្នក​ដើម្បី​បង្រៀន​អ្វី​ដែល​នឹង​មាន​សារៈសំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សិស្ស​ខ្លះ​ប្រហែល​ជា​​លំបាក​​ដើម្បី​មាន​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​ជា​ទៀង​ទាត់ ។ តើ​បទពិសោធន៍​របស់​សិស្ស​ផ្សេង​ទៀត​នឹង​ជួយ​ដែរ​ឬទេ ? ប្រហែល​ជា​អ្នក​អាចចាប់​ផ្ដើមថ្នាក់​របស់​អ្នក​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់ពួកគេ ឬ​ជា​គ្រួសារ​ដែល​មាន​ដំណើរ​ការ​យ៉ាង​ល្អ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសាយ ២៦:១៥–៣១; ២៧:២៣–៣៧

ព្រះអភ័យទោស​ដោយឥតរើសមុខ​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត ។

  • ការ​ប្រែចិត្ត និង​ការ​អភ័យទោស​គឺជា​ប្រធាន​បទ​ដែល​បាន​សរសេរ​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។ អ្នក​អាច​រុក​រក​ប្រធាន​បទ​ទាំង​នេះ​ដោយ​សរសេរពាក្យ ការ​ប្រែ​ចិត្ត និង ការ​អភ័យទោស នៅ​លើ​ក្ដារ​ខៀន ហើយ​សុំ​ឲ្យ​សិស្ស​សរសេរ​នៅក្រោម​ពាក្យ​ទាំង​នេះ​នូវ​អ្វី​ដែល​ពួកគេ​គិត​ឃើញ នៅ​ពេល​ពួកគេ​គិតពី​ពាក្យ​ទាំង​នេះ ។ បន្ទាប់​មក ពួកគេ​អាច​ស្រាវ​ជ្រាវ ម៉ូសាយ ២៦:២២–២៤, ២៩–៣១ និង ២៧:២៣–៣៧ រក​ពាក្យ និង​ឃ្លា​ដែល​បង្រៀន​ពួកគេ​អំពី​ការ​ប្រែ​ចិត្ត និង​ការ​អភ័យទោស ។ សិស្ស​អាច​បន្ថែម​ពាក្យ និង​ឃ្លា​ទាំង​នេះ​ទៅ​ក្នុង​បញ្ជី​នៅ​លើ​ក្ដារ​ខៀន ។ តើ​ព្រះមាន​ព្រះទ័យ​បែប​ណា​ចំពោះ​ជន​ដែល​ប្រែចិត្ត ហើយ​ស្វែង​រក​ការ​អភ័យទោស ?

  • មនុស្ស​ខ្លះ​អាច​នឹង​ងឿង​ឆ្ងល់ថា តើ​​ការ​ប្រែចិត្ត​របស់​ពួកគេ​មាន​ភាព​គ្រប់​គ្រាន់ដើម្បី​ឲ្យ​ព្រះ​អភ័យទោស​ដល់​ពួកគេ​ដែរ​ឬទេ ។ ដើម្បី​ជួយសិស្សរបស់អ្នក​ណា​ម្នាក់​ដែល​អាច​មាន​អារម្មណ៍​​បែប​នោះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​គឺជា​អាលម៉ា​ជា​ឪពុក ហើយ​ថា​សមាជិកម្នាក់​ក្នុង​សាសនាចក្រ​នៅ​សារ៉ាហិមឡា​បាន​សួរ​ពួកគេ​ពី​របៀប​ទទួល​បាន​ការ​អភ័យទោស​ពី​អំពើបាប​របស់​គាត់ ​( ប្រហែល​ជា​អ្នក​អាច​សម្ដែង​ពី​សាច់​រឿង​នេះ ) ។ តើ​អាលម៉ា​បាន​រៀន​អ្វីខ្លះ​មក​ពី​ព្រះអម្ចាស់​នៅ​ក្នុង ម៉ូសាយ ២៦:១៥–៣១ ដែល​អាច​ជួយដល់​សមាជិក​សាសនាចក្រ​​រូប​នេះ ? ( សូម​មើល​ផង​ដែរ មរ៉ូណៃ ៦:៨, គ. និង ស. ៥៨:៤២–៤៣ ) ។ សេចក្ដីថ្លែងការណ៍​នេះ​មក​ពី​ប្រធាន ហិនរី ប៊ី អាវរិង ក៏​អាច​ជួយ​ផង​ដែរ ៖ « ប្រសិន​បើ​បងប្អូន​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ បងប្អូន​អាច​ចាត់​ទុក​វា​​ជា​ភស្តុតាង​ថា ដង្វាយធួន​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ហើយ » ( « Gifts of the Spirit for Hard Times » Ensign ខែ​ មិថុនា ឆ្នាំ​ ២០០៧ ទំព័រ ២៣ ) ។

ម៉ូសាយ ២៧:៨–២៤

ព្រះស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង ហើយ​នឹង​ឆ្លើយ​តប​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។

  • យើង​ភាគច្រើន​អាច​យល់​ពី​អារម្មណ៍​របស់​អាលម៉ា​ជា​ឪពុក ដែល​កូន​របស់​គាត់ « កំពុង​តែ​ចេញ​ទៅ​បះបោរ​ទាស់​នឹង​ព្រះ » ​( ម៉ូសាយ ២៧:១១ ) ។ ប្រហែល​ជា​សិស្ស​អាច​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​ដំណើរ​រឿង​នៅ​ក្នុង ម៉ូសាយ ២៧:៨–២៤ ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ម្នាក់​ដែល​មាន​សមាជិក​គ្រួសារ​ម្នាក់​ដែល​ដើរ​វង្វេង​ផ្លូវ ។ ដោយ​យល់​ដឹង​ថា យើង​ពុំ​អាច​ទាមទារ​ឲ្យ​មាន​អព្ភូតហេតុ​មួយ ឬ​បំពាន​លើ​សិទ្ធិ​ជ្រើស​រើស​របស់​មនុស្ស​ម្នាក់​បាន តើ​យើង​អាច​អធិស្ឋាន​ទូលសូម​អ្វីខ្លះ​ដែល​សមរម្យ នៅ​ពេល​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​ដើរ​វង្វេង​ផ្លូវ ? ( សូមមើលផងដែរ អាលម៉ា ៦:៦ ) ។

ម៉ូសាយ ២៧:៨–២៨:៤

បុរស​ស្ត្រី​គ្រប់​រូប​ត្រូវ​តែកើត​ជា​ថ្មី ។

  • នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​អាច​ជួយ​សិស្ស​​ឲ្យ​រៀន​អំពី​ការ​កើត​ជា​ថ្មី ៖ តើ​ការ​កើត​ជាថ្មី​ខាង​វិញ្ញាណ​មាន​ន័យ​ដូចម្ដេច ? ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែចិត្តជឿ » ) ។ នៅ​ពេលយើង​កើត​ជា​ថ្មី​ខាង​វិញ្ញាណ តើ​យើង​ខិតខំធ្វើ​ចំពោះ​មនុស្ស​ដទៃយ៉ាង​ដូចម្ដេច ? ដើម្បី​ជួយ​សិស្សឆ្លើយ​សំណួរ​ទាំង​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​ ម៉ូសាយ ២៧:២២–២៨:៤ រក​សញ្ញា​ដែល​អាលម៉ា និង​ពួក​បុត្រា​របស់​ម៉ូសាយ​បាន​កើតជា​ថ្មី​ខាង​វិញ្ញាណ ។

  • មនុស្ស​គ្រប់គ្នា​មាន​ដំណើរឿងនៃ​ការ​ប្រែ​ចិត្ត​ជឿ​មួយ ដូចជា​អាលម៉ា​បាន​ពោ​ថា « មនុស្ស​លោក ទាំងអស់ … ត្រូវ​តែកើត​ម្ដង​ទៀត » ( ម៉ូសាយ ២៧:២៥ អក្សរ​ទ្រេត​បាន​បន្ថែម ) ។ ប្រហែលជា​សិស្ស​ពីរ​បី​នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ប្រែ​ចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—មិន​ថា​តាម​រយៈព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏​មាន​អនុភាព​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬបន្តិច​ម្ដងៗ​នោះ​ទេ​ ពេល​ខ្លះ វា​ជាដំណើរ​ការ​ដែល​តូច​ពេក ដែល​អាច​ស្គាល់​បាន​តែនៅ​ក្នុងការ​យល់​ដឹង​ក្រោយ​ពី​មាន​បទពិសោធន៍​ប៉ុណ្ណោះ​នោះ​ឡើយ ។ អ្នកក៏​អាច​ទុក​ពេល​ឲ្យ​សិស្ស​កត់ត្រា​បទពិសោធន៍​របស់​ពួកគេផង​ដែរ ។ ( ប្រសិន​បើ​គ្មាន​ពេល​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុ​ង​ថ្នាក់​ទេ អ្នក​អាច​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​វា​នៅ​ឯ​គេហដ្ឋាន ) ។ ដើម្បី​គូស​បញ្ជាក់​ថា ការ​ប្រែ​ចិត្ត​ជឿ​របស់​យើង​គួរ​តែមាន​ជា​ប​ន្ត​បន្ទាប់ នោះ​អ្នក​អាច​ឲ្យយោបល់​ថា សិស្ស​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ជា​ញឹក​ញាប់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ហើយ​បន្ថែម​នូវ​បទពិសោធន៍​ថ្មី ។

  • អាលម៉ា និង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​បទគម្ពីរ​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​ពី​ការ​កើត​ជា​ថ្មី ដើម្បី​ពិពណ៌នា​នូវ​ការ​ផ្លាស់ប្ដូរ​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទនាំ​មក​កាន់​ជីវិត​របស់​យើង ។ អែលឌើរ ដេវីឌ អេ បែដណា បាន​ប្រៀបធៀប​ការ​ផ្លាស់​ប្ដូរ​នេះ​ទៅ​នឹង​ត្រសក់​មួយ​ផ្លែ​ដែល​ក្លាយ​ទៅ​ជា​ត្រសក់​ជ្រក់ ( សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​អ្វី​ដែល​ការ​ប្រៀបធៀប​ទាំង​នេះ​បង្រៀន​អំពី​ការ​ប្រែ​ចិត្ត​ជឿ អ្នក​អាច​យក​ត្រសក់​ និង​ត្រសក់​ជ្រក់​មួយ​ផ្លែ​មក​ថ្នាក់ ។ ឬ​អ្នក​អាច​អញ្ជើញមនុស្ស​ម្នាក់​ឲ្យ​យក​កូន​តូច​មក​ថ្នាក់ ហើយ​ពិភាក្សា​ពី​ហេតុផល​ដែល​ការ​ផ្ដល់​កំណើត​គឺជា​រឿង​ប្រៀប​ប្រដូច​មួយ​ដ៏​ល្អ​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះអាលម៉ា និង​ពួក​បុត្រា​របស់​ម៉ូសាយ ។ ( សូម​មើល ម៉ូសាយ ២៧:២៣–២៨:៧  ) ។

អាលម៉ា​ជា​កូន​ត្រូវ​បាន​គេ​សែង​ទៅ​ផ្ទះ​របស់​ឪពុក​គាត់

ឪពុក​របស់​គាត់​បាន​រីករាយ ដោយ វ៉លធើរ រ៉េន

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន ម៉ូសាយ ២៩–អាលម៉ា ៤ នៅ​សប្ដាហ៍​ក្រោយ អ្នក​អាច​ប្រាប់​ពួកគេ​ថា នៅ​ក្នុង​ជំពូក​ទាំង​នេះ ប្រជាជន​របស់​នីហ្វៃ​បាន​បង្ហាញ​ពី​អារម្មណ៍​ទៅ​កាន់​រដ្ឋាភិបាល​របស់​ពួកគេ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​ពួកគេ នៅ​ពេល​យើង​ព្យាយាម​ជះឥទ្ធិពល​ល្អ​ដល់​សហគមន៍​របស់​យើង ?

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ដំណើរ​ការ​ពេញ​មួយ​ជីវិត ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន​ថា « ការកើត​ជា​ថ្មី គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិតរមែង​ស្លាប់ » ( « Born Again »EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។

ការប្រែចិត្តជឿ និង ត្រសក់​ជ្រក់ ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ចែកចាយ​រឿង​ប្រៀបប្រដូច​ដូច​តទៅ​នេះ ដើម្បី​ប្រៀបធៀប​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​ទៅ​នឹង​ការ​ធ្វើ​ត្រសក់​ជ្រក់ ៖

« ត្រសក់​ជ្រក់​មួយ​គឺជា​ផ្លែ​ត្រសក់ដែល​គេ​យក​ទៅត្រាំ​ស្រប​តាម​គ្រឿង​ផ្សំ​ជាក់​លាក់​មួយ និង​ជំហាន​ជា​ច្រើន ។ ជំហាន​ទីមួយ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​ឲ្យ​ផ្លែត្រសក់​ក្លាយ​ជា​ទៅ​ត្រសក់​ជ្រក់​គឺ ការ​រៀបចំ និង ការ​លៀង​សម្អាត ។ …

« ជំហាន​បន្ទាប់​នៅក្នុង​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​គឺ ការ​ដាក់​ចូល​ទឹក និង ការត្រាំ ត្រសក់​នោះ​ក្នុង​ទឹក​អំបិលមួយ​រយៈ ។… ត្រសក់​អាច​ក្លាយ​ជាត្រសក់​ជ្រក់ ដរាបណា​វា​ត្រូវ​បាន​ដាក់​ចូល​ទឹក​ឲ្យ​លិច​ទាំង​ស្រុង​ទៅ​ក្នុង​ទឹក​អំបិល​សម្រាប់​រយៈពេល​មួយ ។ ដំណើរ​ការ​ព្យាបាល​នេះ​បាន​ផ្លាស់ប្ដូរ​លំដាប់​នៃ​សមាសភាព​នៃ​ត្រសក់ ហើយ​បង្កើត​រូបរាងស្អាត និង​រស់​ជាតិ​ឆ្ងាញ់​ដល់​ត្រសក់​ជ្រក់ ។ ការ​ប្រោះ​ទឹក​ម្ដង​ម្កាល ឬ​ការ​ជ្រលក់​ទៅ​ក្នុង​ទឹក​អំបិល​ពុំអាច​បង្កើត​ការ​ប្រែ​រូប​រាង​ដ៏​ចាំបាច់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ការ​ត្រាំ​ឲ្យ​លិច​ទាំង​ស្រុង​គឺតម្រូវ​ឲ្យ​មាន ដើម្បី​ការ​ផ្លាស់​ប្ដូរ​ដែល​ចង់​បាន​កើត​ឡើង ។

« ជំហាន​ចុង​ក្រោយ​នៅ​ក្នុង​ដំណើរ​ការ​នេះ​តម្រូវ​ឲ្យ​មាន​ការ​បិទ​ភ្ជាប់នៃ​ត្រសក់​ជ្រក់​នោះ​នៅ​ក្នុងក្រឡ​ដែល​បាន​ចំហុយ ហើយ​សម្អាត ។ ត្រសក់​ជ្រក់​ត្រូវ​ដាក់​នៅ​ក្នុង​ក្រឡដែល​មាន​ទឹក​អំបិល​ក្ដៅ ហើយត្រូវ​ទុកពេល​ដំណើរការ​ក្នុង​ក្រឡ​អំបិល​​នោះ ។ អ្វី​ដែល​មិន​ស្អាត​ត្រូវ​បាន​សម្អាត​ចេញ​ពី​ត្រសក់​ជ្រក់​នោះ និង​ដប ដើម្បី​ឲ្យ​ផលិតផល​សម្រេច​អាច​ត្រូវការ​ការពារ ហើយ​រក្សា​ទុក ។ …

« ដូចជា​ត្រសក់​មួយ​ផ្លែ​ត្រូវ​រៀបចំ ហើយ​សម្អាត​ពីមុន​វា​អាច​ប្ដូរ​ទៅ​ជា​ត្រសក់​ជ្រក់​ដែរ ដូច្នេះ​បងប្អូន និង​ខ្ញុំ​អាច​រៀបចំខ្លួន​ជាមួយ​នឹង​ ‹ ព្រះបន្ទូល​នៃ​សេចក្តី​ជំនឿ និង​សេចក្តី​បង្រៀន​ដ៏​ល្អ​ ›​ ( ធីម៉ូថេទី ១ ៤:៦ ) ហើយ​បាន​ស្អាត​តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​អើរ៉ុន ។ …

« ដូចជា​ត្រសក់​មួយ​ផ្លែ​ត្រូវបាន​ប្រែ​រូបរាង​ទៅ​ជា​ត្រសក់​ជ្រក់ កាល​វា​ត្រូវ​បាន​ដាក់​ចូល​ទឹក ហើយ​ត្រាំ​ជាមួយ​នឹង​ទឹក​អំបិល​ដែរ នោះ​បងប្អូន និង​ខ្ញុំ​បាន​កើតជាថ្មី នៅ​ពេល​យើងត្រូវ​បាន​ស្រូប​យក​ដោយ និង​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។​ … ដំណាក់​កាល​នៃ​ដំណើរ​ការ​ផ្លាស់​ប្ដូរ​នេះ​ត្រូវការ​ពេល​វេលា ការ​តស៊ូ និង​ការ​អត់ធ្មត់ ។ …

« … នីតិវិធី​លាង​សម្អាត​ដោយ​ទឹក​ក្ដៅ​នោះ​ជួយ​ឲ្យ​ត្រសក់​ជ្រក់​ទទួល​បាន​ការ​ការពារ និង​អាច​រក្សា​ទុកក្នុង​រយៈពេល​យ៉ាង​យូរ ។ តាម​វិធី​ស្រដៀង​គ្នា​នេះ​ដែរ យើង​បន្ត​ក្លាយ​ជា​បរិសុទ្ធ ហើយ​ស្អាត​ស្អំ នៅ​ពេល​បងប្អូន និង​ខ្ញុំ​ត្រូវ​បាន​លាង​សម្អាត​នៅ​ក្នុង​ព្រះលោហិត​នៃ​កូនចៀម បាន​កើត​ជា​ថ្មី​ម្ដង​ទៀត ព្រមទាំង​ទទួល​ពិធី​បរិសុទ្ធ ហើយ​គោរព​ចំពោះ​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក » ​( « Ye Must Be Born Again »EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២១ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រៀបចំ​ដោយ​គិត​អំពី​មនុស្ស​ ។ « នៅពេល​អ្នក​រៀបចំ ចូរ​ឲ្យ​ការ​យល់​​របស់​អ្នក​អំពី​មនុស្ស​​​ដែលអ្នក​បង្រៀន​ដឹកនាំ​ផែនការ​របស់​អ្នក ។ … គ្រូបង្រៀន​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ គឺ​ពុំតាំងចិត្ត​ទៅលើ​របៀប ឬ​វិធីសាស្ត្រ​បង្រៀន​ជាក់លាក់​មួយ​នោះទេ ពួកគេ​តាំងចិត្ត​ដើម្បី​ជួយ​មនុស្ស​​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។