ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ​៤–១០ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ ៖ « ពន្លឺ​មួយ​ … ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ »


« ថ្ងៃទី ​៤–១០ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ ៖ ‹ ពន្លឺ​មួយ​ … ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ​៤–១០ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អ័ប៊ីណាដៃ​​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ស្ដេច​ណូអេ

អ័ប៊ីណាដៃ​នៅ​ពី​មុខស្ដេច​ណូអេ ដោយ អាន់ឌ្រូ បូស្លី

ថ្ងៃទី ​៤–១០ ខែ ឧសភា

ម៉ូសាយ ១១–១៧

« ពន្លឺ​មួយ​ … ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ »

សូម​ពិចារណា​​​គំរូ​របស់​អ័ប៊ីណាដៃ​អំពី​ការ​បង្រៀន​ដំណឹងល្អ ។ តើ​អ្នករក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង ម៉ូសេ ១១–១៧ ដែល​អាច​ជួយ​អ្នក​ក្លាយ​ជា​គ្រូបង្រៀន​ដ៏​ប្រពៃ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ផ្ទាល់ ឬ​ជា​គ្រួសារ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​ខ្ញុំ​ត្រូវ​ជ្រើស​រើស​ខគម្ពីរ​មួយ​ចេញ​ពី ម៉ូសាយ ១១–១៧ ដើម្បី​ចែកចាយ​នឹង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់វា​គឺ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសាយ ១១–១៣១៧

យើង​អាច​ឈរ​ការ​ពារ​សេចក្ដី​ពិត សូម្បី​តែ​ពេល​យើង​ឈរ​តែ​ម្នាក់​ឯង​ក្ដី ។

  • ទោះបីជា​វា​មិន​ទំនង​ថា សិស្ស​របស់​អ្នក​នឹង​ត្រូវ​បាន​គេ​គម្រាម​កំហែង​ដល់​សេចក្ដី​ស្លាប់​ដោយសារ​ទីបន្ទាល់​របស់​ពួកគេ​ក្ដី ក៏​ពួកគេ​អាច​នឹង​ប្រឈម​ការ​ផ្ទុយ​ចំពោះ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ដែរ ។ ប្រហែល​ជា​ពួកគេ​អាច​ស្វែង​រក​ព្រឹត្តិការណ៍​ ឬ​វគ្គ​នានា​នៅ​ក្នុង ម៉ូសាយ ១១–១៣ និង  ១៧ ដែល​ផ្ដល់​ភាព​ក្លាហាន​បន្ថែម​ទៀត​ដល់​ពួកគេ​ដើម្បី​ឈរ​ការពារ​សេចក្ដី​ពិត ។ តើ​អ្វី​ទៅ​ដែល​បាន​ផ្ដល់​ភាព​ក្លាហាន​ដល់​អ័ប៊ីណាដៃ និង​អាលម៉ាដើម្បី​មាន​ភាព​ម៉ឺង​ម៉ាត់ ? តើ​យើង​អាច​កាន់​តែ​មាន​ភាព​រឹង​មាំ និង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​ការពារ​សេចក្ដី​ពិត​តាម​របៀ​បណា ? ពាក្យ​ដក​ស្រង់​នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ »​ ប្រហែល​ជា​អាច​ផ្ដល់​គំនិត​មួយ​ចំនួន ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​មក​ពី​គំរូ​ផ្សេង​ទៀត​ស្ដីពី​ការ​ការពារ​សេចក្ដី​ពិត​យ៉ាង​ក្លាហាន អ្នក​អាច​សរសេរឃ្លាថា មនុស្ស​ដែល​បាន​ឈរ​ការ​ពារ​សេចក្ដី​ពិត នៅ​លើ​ក្ដារ​ខៀន ។ អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ពិភាក្សា​អំពី​អ័ប៊ីណាដៃ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ចំពោះ​អ័ប៊ីណាដៃ នៅ​ពេល​ពួកគេ​អាន​អំពី​គាត់​នៅ​សប្ដាហ៍​នេះ ។ បន្ទាប់​មក ពួកគេ​អាច​ប្រាប់​ឈ្មោះ​បុរស និង​ស្ត្រី​ផ្សេង​ទៀត—ក្នុង​បទគម្ពីរ ក្រុម​គ្រួសារ​ពួកគេ ឬ​បទពិសោធន៍​ផ្ទាល់​ខ្លួន—ដែល​ពួកគេ​មាន​អារម្មណ៍​ថា គឺជា​គំរូ​នៃ​ការ​ឈរ​ការពារ​សេចក្ដី​ពិត ។ តើ​យើងមាន​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​គំរូ​ទាំង​នេះ ?

ម៉ូសាយ ១២:១៩–៣៧

នៅ​ពេល​យើង​សិក្សា​បន្ទូល​របស់​ព្រះ យើង​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង​បាន​យល់ ។

  • នៅ​ពេល​ពួកគេ​បាន​សិក្សា ម៉ូសាយ ១២:១៩–៣៧ នៅ​សប្ដាហ៍​នេះ សិស្ស​ប្រហែល​ជា​មាន​ការ​យល់ដឹង​អំពី​អត្ថន័យ​នៃ​ការ​អនុវត្ត​ដួង​ចិត្ត​របស់​ពួកគេចំពោះ​ការ​យល់​ដឹង​អំពី​បន្ទូល​រ​បស់​ព្រះ ។ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។ ឬ​ប្រហែល​ជា​អ្នក​អាច​ប្រើ​ពេល​ខ្លះ​នៅ​ក្នុង​ថ្នាក់​ដើម្បី​ស្រាវ​ជ្រាវ​ខគម្ពីរ​ទាំង​នេះ​រួម​គ្នា ហើយ​ពិភាក្សា​អ្វី​ដែល​វា​ផ្ដល់​យោបល់​អំពី​របៀប​ធ្វើ​ឲ្យ​ការ​សិក្សា​ដំណឹងល្អ​កាន់​តែ​មាន​អត្ថន័យ ។ ឧទាហរណ៍ ហេតុអ្វី​ទាំង​ការ​យល់ដឹង​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ ​« កាន់​តាម​វា » ​មាន​សារៈសំខាន់ ? (  ម៉ូសាយ ១២:២៩  ) ។

  • តើ​សិស្ស​របស់​អ្នក​អាច​រៀន​អ្វី​ខ្លះ​តាមរយៈ​ភាព​ខុស​គ្នា​រវាង​ឥរិយាបថ និង​ការ​ប្រព្រឹត្ត​របស់​ពួក​សង្ឃ​របស់​ណូអេជាមួយ​នឹង​វិធី​សាស្ត្រ​ដែល​យើង​គួរ​យក​មក​អនុវត្ត​ចំពោះ​ការ​សិក្សា​ដំណឹងល្អ​របស់​យើង ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ូសាយ ១២:១៩–៣៧ ដោយ​រក​មើល​ពាក្យ​រិះគន់​ដែល​​អ័ប៊ីណាដៃ​បាន​លើក​ឡើង​អំពី​ពួក​សង្ឃ​របស់​ណូអេ ។ តើ​​អ័ប៊ីណាដៃ​អាច​នឹង​និយាយ​អ្វី​ខ្លះ​អំពី​ការ​សិក្សា​ដំណឹងល្អ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ? សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ធ្វើ ដែល​វា​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ដួង​ចិត្ត​របស់​ពួកគេ​ចំពោះ​ការ​យល់ដឹង ហើយ​បន្ថែម​អត្ថន័យ​កាន់​តែ​ច្រើន​ទៅ​កាន់​ការ​រៀនសូត្រ​ដំណឹងល្អ​របស់​ពួកគេ ។

    ឪពុក និង​កូនប្រុស​កំពុង​អាន​ព្រះគម្ពីរ

    ការ​សិក្សា​ដំណឹងល្អ​ដ៏​មា​នប្រសិទ្ធភាព​ទាក់​ទង​នឹង​ការ​ធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង​បាន​យល់ ។

ម៉ូសាយ ១៣:២៨–១៥:១១

សេចក្ដី​សង្គ្រោះ​កើត​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

  • ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​ដែល​ចេះ​តែសង្ស័យ​ពី​ការ​យាង​មក​របស់​ព្រះមែស៊ី​បាន​ជឿ នោះ​អ័ប៊ីណាដៃ​បាន​ដក​ស្រង់ការ​ព្យាករ​ដ៏​រំជួល​ចិត្ត​មួយ​មក​ពី​អេសាយ ( សូម​មើល​ ម៉ូសាយ ១៤ ) ។ មាន​វិធី​មួយ​ចំនួន​ដែល​សិស្ស​អាច​ពិនិត្យ​មើល​ជំពូក​នេះ​ឡើង​វិញ ។ ពួកគេ​អាច​អាន​ម្ដង​ពីរ​បី​ខគម្ពីរ ហើយ​ពិភាក្សា​អំពី​វា ឬ​អ្នក​អាច​បំបែក​សមាជិក​ក្នុង​ថ្នាក់​ជា​ក្រុម​ពិភាក្សា​តូចៗ ដើម្បី​ពិភាក្សា​អំពី​ខគម្ពីរ​ដ៏​មាន​ន័យ​នានា រួម​បញ្ចូល​ទាំង​លេខ​យោង​ផង​ដែរ ដើម្បី​រុករក​ការ​យល់ដឹង​បន្ថែម​ទៀត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនអំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជំពូក​នេះ ។

  • តើ​សិស្ស​របស់​អ្នក​យល់​អំពី​អត្ថន័យ​នៃ​​ឃ្លា​ថា ព្រះយេស៊ូវគ្រីស្ទ ​« បាន​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្តី​យុត្តិធម៌ »​ ដែរ​ឬ​ទេ ? ( ម៉ូសាយ ១៥:៩ ) ។ ដើម្បី​ជួយ​ពួកគេ​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ប្រសើរ​មួយ អ្នក​អាច​ចាប់ផ្ដើម​ដោយ​អាន​រួម​គ្នា​នូវ ​« សេចក្ដី​យុត្តិធម៌ » និង ​« មេត្តា​ករុណា, សេចក្ដី​មេត្តា​ករុណា »​ នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ប្រហែល​ជា​សិស្ស​ម្នាក់​អាច​ស្ម័គ្រ​ចិត្ត​សរសេរ​និយមន័យ​ខ្លី​មួយ​អំពី​ពាក្យ​នីមួយៗ​នៅ​លើ​ក្ដារ​ខៀន ។ បន្ទាប់​មក ពួកគេ​អាច​អាន ម៉ូសាយ ១៥:១–៩ រួម​គ្នា ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញការ​ទាម​ទារ​ទាំង​ឡាយ​​នៃ​សេចក្ដី​យុត្តិធម៌​​តាម​របៀប​ណា ? តើ​ទ្រង់​ប្រទាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ចំពោះ​យើង​តាម​របៀប​ណា ? វីដេអូ​ដែល​បាន​ណែនាំ​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ »​ ប្រើ​ដំណើរ​រឿង និង​រឿង​ប្រៀប​ប្រដូច​ដើម្បី​ពិពណ៌នាអំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ការ​មើល​វីដេអូ​ទាំង​នេះ​មួយ​អាច​ជួយ​សិស្ស​ឲ្យ​គិត​ពី​រឿង​ប្រៀបប្រដូច​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ការ​ទាម​ទារ​នៃ​សេចក្ដី​​យុត្តិធម៌ ។

ម៉ូសាយ ១១; ១២:៣៣–៣៧; ១៣:១១–២៦

បទបញ្ញត្តិ​ទាំងឡាយ​គួរតែ​ត្រូវ​បាន​ឆ្លាក់ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ។

  • អ្នក​អាច​ជួយ​សិស្ស​ឲ្យយ​ល់​អំពី​សារៈសំខាន់​នៃ​ការ​មាន​បទបញ្ញត្តិ​ « ឆ្លាក់​ទុក​នៅ​ក្នុង​ដួង​ចិត្ត [ របស់​យើង ] » ​ដោយ​សួរពួកគេ​អំពី​អត្ថន័យ​នៃ​ឃ្លា​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើលភាព​ខុស​គ្នា​អំពី​បទបញ្ញត្តិ​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន​នៅ​ក្នុង ម៉ូសាយ ១២:៣៣–៣៧ និង ១៣:១១–២៦ ជាមួយ​នឹង​អំពើ​បាប​ដែល​ស្ដេច​ណូអេ និង​រាស្ត្រ​របស់​ទ្រង់​បាន​ប្រព្រឹត្ត ​( សូមមើល ម៉ូសាយ ១១:១–៧, ១៤–១៥ ) ។ តើ​ការ​មាន​បទបញ្ញត្តិ​ « ឆ្លាក់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ [ របស់​យើង ] » ខុស​ពី​ការ​គ្រាន់​តែស្គាល់វា​តាម​របៀប​ណា ? (  ម៉ូសាយ ១៣:១១ ) ។ តើ​យើង​ស្គាល់​ថា បទបញ្ញត្តិ​ទាំងនោះ​បាន​ឆ្លាក់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​តាម​របៀប​ណា ? តើ​យើង​អាច​ចែកចាយ​គំរូ​អ្វីខ្លះ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​សិស្ស​ធ្លាប់​ទទួល​អារម្មណ៍​ដូចជា​​អ័ប៊ីណាដៃ​ធ្លាប់​មាន​ដែរ​ឬទេ—ថា​ការខិតខំ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ​គឺ​ឥត​ប្រយោជន៍​នោះ ? សូម​ប្រាប់​ពួកគេ​ថា នៅ​ក្នុង​ម៉ូសាយ ១៨–២៦​ពួកគេ​នឹង​អាន​អំពី​ផល​ផ្លៃ​ដ៏​បរិបូរណ៌​នៃ​ការ​ខិតខំ​របស់​អ័ប៊ីណាដៃ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​បង្រៀន​របស់​ព្យាការី​អំពី​ការ​ឈរ​ការពារ​សេចក្ដី​ពិត ។

ប្រធាន ​រ័សុល អិម ណិលសុន បានបង្រៀន​​ថា « សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ស្ម័គ្រចិត្ត​ក្រោក​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​នៃ​លោកិយ ។ … គ្មាន​អ្វី​ដែល​ងាយស្រួល ឬ​ស្វ័យ​ប្រវត្តិ​អំពី​ការ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​មាន​អានុភាព​ដូច្នេះ​បាន​ទេ ។ ការ​ផ្ដោត​របស់​យើង​ត្រូវ​តែ​ផ្អែក​យ៉ាង​រឹងមាំ​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ខាង​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ដើម្បី​មើល​ទៅ​ទ្រង់​គ្រប់គំនិត ។ ប៉ុន្តែ​នៅពេល​ដែល​យើង​ធ្វើ​វា​បាន នោះភាព​សង្ស័យ និង​ការភ័យ​ខ្លាច​របស់​យើង​នឹង​រលត់​បាត់អស់ » ( « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ​ឧសភា ឆ្នាំ​​២០១៧ ទំព័រ ៤០–៤១ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា «ចូរ​យើង​មាន​ភាព​ក្លាហាន​ឡើង ហើយ​ប្រុងជំហរ​ឈរ​សម្រាប់​អ្វី​ដែល​យើង​ជឿ ហើយ​បើ​យើង​ត្រូវ​​ឈរ​តែ​ឯង​នៅក្នុង​ដំណើរការ​នោះ ក៏​យើង​ធ្វើ​ដូច្នោះ​ដោយ​ក្លាហានដែរ ដោយ​យើង​ត្រូវបាន​ពង្រឹង​ដោយចំណេះដឹង​ថា ​ភាពពិត​គឺយើង​មិននៅ​តែ​ឯង​នោះ​ទេ ពេល​យើង​ឈរ​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌នោះ » ( « Dare to Stand Alone » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១១ ទំព័រ ៦៧ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀនថា « ប៉ុល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា ​‹ ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ ។ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង › ( ធីម៉ូថេ​ទី ២ ១:៧–៨ ) ។ ខ្ញុំ​សូម​ប្រាថ្នា​ឲ្យ​សមាជិ​ក​នៃ​សាសនាចក្រ​នេះ​គ្រប់​រូប​ដាក់​ពាក្យ​ទាំង​នោះ​នៅ​ត្រង់​កន្លែង​ដែល​គាត់​អាច​មើល​ឃើញ​វា​រាល់​ព្រឹក នៅ​ពេល​គាត់​ចាប់ផ្ដើម​ថ្ងៃ​របស់​គាត់ ។ វា​នឹង​ផ្ដល់​ភាព​ក្លាហាន​ដល់​យើង​ដើម្បី​និយាយ វា​នឹង​ផ្ដល់​សេចក្ដី​ជំនឿ​ដល់​យើង​ដើម្បី​ព្យាយាម វា​នឹង​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ » ​( Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ ​២០១៦ ] ទំព័រ ៣៣៨ ) ។

វីដេអូ​អំពី​ភាពយុត្តិធម៌ និង​ព្រះគុណ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • « Handel’s Messiah: Debtor’s Prison »

  • « The Mediator »

  • « Where Justice, Love, and Mercy Meet »