ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៦–១២ ខែ កក្កដា ។ អាលម៉ា ៣០–៣១ ៖ « គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ »


« ថ្ងៃទី ៦–១២ ខែ កក្កដា ។ អាលម៉ា ៣០–៣១ ៖ ‹ គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៦–១២ ខែ កក្កដា ។ អាលម៉ា ៣០–៣១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អាលម៉ាកំពុង​បង្រៀន​កូរីហូរ

​គ្រប់​ការណ៍​ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​( អាលម៉ា និង កូរីហូរ ) ដោយ វលធើរ រេន 

ថ្ងៃ​ទី ៦–១២ ខែ កក្កដា

អាលម៉ា ៣០–៣១

« គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ »

បន្ទាប់​ពីអាន អាលម៉ា ៣០–៣១ ហើយ​ស្វែង​រក​ការ​បំផុស​គំនិតសម្រាប់​ជីវិត​របស់​អ្នក​ផ្ទាល់ សូម​ស្ដាប់​រកការ​បំផុស​គំនិតពី​សារលិខិត​ដែល​នឹង​ផ្ដល់​ពរ​ជ័យ​ដល់​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ប្រសិ​នបើ​អ្នក​មាន​អារម្មណ៍​ថា​សិស្ស​មាន​ការ​ស្ទាក់​ស្ទើរ​ដើម្បី​ចែកចាយ អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​ពីរ​បី​នាទី​ដើម្បី​រៀន​សារ​ឡើង​វិញ​ពី អាលម៉ា ៣០–៣១ ឬ​ការ​កត់​ចំណាំ​នានា​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​នៅ​ឯ​គេហដ្ឋាន​ក្នុង​សប្ដាហ៍​នេះ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​ដៃ​គូ​ម្នាក់ ឬ​សិស្ស​ផ្សេង​ទៀត​នូវ​សារលិខិត​មួ​យដ៏​មាន​អនុភាព​ដែល​ពួកគេ​បាន​រក​ឃើញ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អាលម៉ា ៣០:៦–៣១

មារសត្រូវ​ព្យាយាម​បោក​បញ្ឆោត​យើង​ជាមួយ​នឹង​គោលលទ្ធិ​ក្លែង​ក្លាយ ។

  • នៅពេល​អ្នក​ពិចារណា​ពី​សេចក្ដីត្រូវការ​របស់​សិស្ស​អ្នក តើ​វា​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ភាព​ខុស​គ្នា​រ​វាង​សេចក្ដីពិត​នៃ​ដំណឹងល្អ និង​ការ​ក្លែ​ង​បន្លំ​របស់​សាតាំង​ដែរ​ឬទេ ប្រសិន​បើ​អ្នក​ប្រើ​ឧបករណ៍​សម្រាប់​មេរៀននោះ ? ប្រសិន​បើ​វា​ជួយ អ្នក​អាច​បង្ហាញ​ពួកគេ​នូវ​វត្ថុ​ក្លែង​ក្លាយ​មួយ​ចំនួន ដូចជា​ក្រដាស​ប្រាក់​ក្លែង​ក្លាយ ឬ​បាយឡុកបាយឡ ជាមួយ​នឹង​ក្រដា​ស​ប្រាក់​ពិត ឬ​អាហារ​ពិត ។ តើ​យើង​អាច​ដឹង​ថា វត្ថុទាំង​នោះ​ជា​វត្ថុ​ក្លែង​ក្លាយ​តាម​របៀបណា ? បន្ទាប់មក សិស្ស​អាច​រក​ឃើញ​ការ​បង្រៀន​ខុស​ឆ្គង​របស់​កូរីហូរ​នៅ​ក្នុង អាលម៉ា ៣០:៦–៣១ ។ តើ​អ្វី​ទៅ​ដែល​ជា​រឿង​ទាក់​ចិត្ត​ចំពោះ​ការ​បង្រៀន​ទាំង​នេះ ? តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វីខ្លះដែល​ការ​បង្រៀន​ក្លែង​ក្លាយ​របស់​សាតាំង​ពុំ​អាច​ផ្ដល់​ឲ្យ​បាន ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​បាន​ជួយ​អាលម៉ា​ឲ្យ​ដឹង​រវាង​គោលលទ្ធិពិត និង​គោលលទ្ធិ​ក្លែង​ក្លាយ​ ( សូ​មមើល អាលម៉ា ៣០:៣២–៥៤ ) ។ តើ​វិធី​អ្វី​ផ្សេង​ទៀត​ដែលសិស្ស​បាន​រក​ឃើញ​ថា​មាន​ប្រយោជន៍ ?

  • ដើម្បី​ជួយ​សិស្ស​រៀន​របៀប​ការពារ​ខ្លួនពី​ឥទ្ធិពល​នៃ​គោលលទ្ធិ​ក្លែង​ក្លាយ អ្នក​អាច​រំឭក​ឡើង​វិញ​នូវ​ការ​អធិប្បាយ​អំពីអ្នកប្រឆាំង​ព្រះគ្រីស្ទ​នៅ​ក្នុង​ គម្រោង​មេរៀន​សប្ដាហ៍​នេះ ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ តើ​ខ​ណា​មួយ​នៅ​ក្នុង អាលម៉ា ៣០:៦–៣១ បង្ហាញ​ថា កូរីហូរ​ស័ក្ដិសម​ចំពោះ​ការ​អធិប្បាយ​នេះ ? តើ​ការ​បង្រៀន​របស់​គាត់​ណា​មួយ​ដែល​ស្រដៀង​គ្នា​នឹង​ការ​បង្រៀន​ខុស​ឆ្គង​នៅ​ជំនាន់​របស់​យើង ? ( សូមមើល អាលម៉ា ៣០:១២–១៨, ២៣–២៨ ) ។ តើ​យើង​អាច​ចៀសវាង​ពី​ការ​បោក​បញ្ឆោត​ដោយការ​បង្រៀន​ទាំង​នេះ​ដោយ​របៀប​ណា ?

អាលម៉ា ៣០:៣៩–៤៦

គ្រប់​អ្វី​ទាំងអស់​ធ្វើ​ទីបន្ទាល់​អំពី​ព្រះ ។

  • ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ស្រដៀង​គ្នា​នឹង​ជំនាន់​របស់​អាលម៉ា​ដែរ ដែល​មនុស្ស​មួយ​ចំនួន​បង្រៀន​ថា គ្មាន​ព្រះទេ នោះ​ទីបន្ទាល់​របស់​អាលម៉ា​នៅ​ក្នុង អាលម៉ា ៣០:៣៩–៤៤ អាច​មាន​ប្រយោជន៍​ចំពោះ​សិស្ស​របស់​អ្នក ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ​ទាំង​នេះ ហើយ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារ​ខៀន​អំពី​សេចក្ដីពិត និង​ភស្ដុតាង​ដែល​អាលម៉ា​បាន​ផ្ដល់ឲ្យ ដែល​ថ្លែង​ទីបន្ទាល់​ថាមាន​ព្រះ​មួយ​អង្គ ។ តើ​ទីបន្ទាល់​អ្វី​ផ្សេងទៀត​ដែល​យើង​មានថាព្រះ​មាន​ព្រះជន្ម​រស់ ? ជាផ្នែក​នៃ​ការ​ពិភាក្សា​នេះ សូម​ពិចារណា​ពី​ការ​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន អិម រ័សុល បាឡឺត នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ម្នាក់​មក​ថ្នាក់​ដោយ​ត្រៀមខ្លួន​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​សេចក្ដី​ល្អ​របស់ព្រះ ដូចជា​ « ទ្រង់​ធំ​ណាស់​ណា៎ »​( ទំនុកតម្កើង​ល.រ. ៣៨ ) ឬ​អ្នក​អាច​ច្រៀង​ទំនុក​តម្កើង​រួម​គ្នា ។

  • នៅពេល​អាលម៉ា​និយាយ​ជាមួយ​កូរីហូរ នោះ​លោកបាន​ទទួល​អារម្មណ៍​ថា កូរីហូរ​បាន « ច្រាន​ចោល​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដើម្បី​កុំ​ឲ្យ​ព្រះ​វិញ្ញាណ​មាន​កន្លែង​នៅ​ក្នុង [ គាត់ ] » ( អាលម៉ា ៣០:៤២ ) ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ស្រាវ​ជ្រាវ អាលម៉ា ៣០:៣៩–៤៦ ហើយ​រក​មើល​សេចក្ដី​យោង​ទាក់​ទង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើរ​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​ការ​ថ្លែង​ទីបន្ទាល់​ដល់​យើង​ពីភាព​ប្រាកដ​ប្រជា​របស់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​យើង​អាច​ជួយ​មនុស្ស​ដែល​មាន​ភាព​សង្ស័យ ឬ​សំណួរ​ឲ្យ​ស្វែង​រក​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

    កូរីហូរ​និយាយ​ជាមួយ​អាលម៉ា

    កូរីហូរ ប្រឈម​មុខ​នឹង​អាលម៉ា ដោយ រ៉ូប៊ើត ធី បារែត

អាលម៉ា ៣១

បន្ទូល​របស់​ព្រះ​មាន​អនុភាព​ដើម្បី​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្ដី​សុចរិត ។

  • តើ​មាន​សិស្ស​របស់​អ្នកដែល​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែល « គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ » ​( អាលម៉ា ៣១:៥ ) បាន​ជួយ​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ឬទេ ? អ្នក​គួរទាក់ទង​ទៅ​សិស្ស​ទុក​ជា​មុន ដើម្បី​ពួកគេអាច​ត្រៀមខ្លួន​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​ចេញ​ពី អាលម៉ា ៣១ ដែល​អនុវត្ត​ចំពោះ​បទពិសោធន៍​របស់​ពួកគេ ។ សិស្សផ្សេង​ទៀត​ក៏​អាច​ចែកចាយ​ពី​វិធី​ដែល​បន្ទូល​របស់​ព្រះ​បាន « មាន​ប្រសិទ្ធ​ភាព​ទៅ​លើ​គំនិត [ របស់​ពួកគេ ] » ​( អាលម៉ា ៣១:៥ ) ។ សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​ចេញ​ពី​ការ​អាន​បទគម្ពីរ​ផ្សេងទៀត​ដែល​ថ្លែង​ទីបន្ទាល់​ពី​អនុភាព​នៃ​បន្ទូល​របស់​ព្រះ ( សូម​មើល « ធនធាន​បន្ថែម​ទាំងឡាយ » សម្រាប់​ឧទាហរណ៍​មួយ​ចំនួន ) ។

  • នៅពេល​សិស្ស​បាន​សិក្សា អាលម៉ា ៣១ ក្នុង​សប្ដាហ៍​នេះ ពួកគេ​អាច​ទទួល​បាន​ការ​បំផុស​គំនិត​តាម​រយៈ​គំរូ​នៃ​ការ​អធិស្ឋាន​របស់​អាលម៉ា​សម្រាប់​ពួក​សាសន៍សូរាំ ។ សូម​ពិចារណា​សួរ​ពួកគេ​ថា ពួកគេ​រៀន​អ្វីខ្លះ​ចេញ​ពី​ជំពូក​នេះ​អំពី​ការ​ឈោង​ទៅ​ជួយ​ដល់​សមាជិក​គ្រួសារ ឬ​មិត្ត​ដែល​បាន​ចាកចេញ​ពី​ផ្លូវ​នៃ​ដំណឹងល្អ ឬ​កំពុង​មាន​ឧបសគ្គ​នឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​ពួកគេ​ស្រាវ​ជ្រាវ អាលម៉ា ៣១ រួម​គ្នា ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​រឿង​ដែល​ពួកគេ​កត់​សម្គាល់​ឃើញ​អំពី អាលម៉ា​ដែល​បាន​ជួយ​លោក​ឲ្យ​សង្គ្រោះ​ពួក​សាសន៍​សូរាំ ។ តើ​យើង​អាច​ប្រើ​ព្រះបន្ទូល​របស់​ព្រះឲ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​សង្គ្រោះ​មនុស្ស​ដទៃ​តាម​របៀបណា ? ( សម្រាប់​ការ​យល់ដឹង​បន្ថែម​ទៀត អ្នក​អាច​ចែកចាយ​ពាក្យ​ដកស្រង់​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

  • តើ​សិស្ស​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង អាលម៉ា ៣១:៣០–៣៨ ដែល​អាច​ជួយ​មនុស្ស​ដែល​សោកសៅ​ដោយសារ​អំពើបាប​របស់​មនុស្សដទៃ​ដូចជា​អាលម៉ា​ ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​សួរ​សិស្ស​ថាតើ​គោលលទ្ធិ ឬ​គោលការណ៍​អ្វីខ្លះ​អំពី​ដំណឹងល្អ​ដែល​ពួកគេ​អាច​បង្រៀន ដើម្បី​តបត​នឹង​ភាពខុស​ឆ្គង​ដែល​អាលម៉ា​បាន​រក​ឃើញ​នៅ​ក្នុង​ពួក​សាសន៍​សូរាំ ។ សូម​ប្រាប់​ពួកគេ​ថា នៅពេល​ពួកគេ​អាន អាលម៉ា ៣២–៣៥ ពួកគេ​នឹង​រក​ឃើញ​ពី​របៀប​ដែល​អាលម៉ា​បាន​ប្រើ​បន្ទូល​របស់​ព្រះ​ដើម្បី​ជួយ​ពួក​សាសន៍​សូរាំ​មើល​ឃើញ​ពី​សេចក្ដី​ត្រូវការ​ដើម្បី​ផ្លាស់​ប្ដូរ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បទគម្ពីរ​អំពី​អនុភាព​នៃ​បន្ទូល​របស់​ព្រះ ។

គ្រប់ការណ៍​ទាំងអស់​បង្ហាញថា មាន​ព្រះមួយ​អង្គមែន ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « ភស្ដុតាង​ដ៏​អស់​កល្ប » ដែល​អាលម៉ា​បាន​ផ្ដល់​ចំពោះ​អត្ថិភាព​របស់​ព្រះ « បន្ត​ថ្លែង​ទីបន្ទាល់​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ » ​( សូម​មើល អាលម៉ា ៣០:៤៤ ) ៖

« ក្រុម​អវកាស​យានិក​មើល​ភព​ផែនដី​ពី​ទីអវកាស​បាន​បញ្ជាក់​ពី​ភាព​ស្រស់​ស្អាត​ដែល​មិន​គួរ​ឲ្យ​ជឿរបស់​វា និង​របៀប​ដែល​វា​រស់រាន​មាន​ជីវិត ។ ព្រឹទ្ធ​សមាជិក​អាមេរិក​ឈ្មោះ ជេក ហ្គាន បាន​សរសេរ​អំពី​បទពិសោធ​របស់លោក​នៅ​ក្នុង​អវកាសថា ‹ ខ្ញុំ​មិន​អាច​ពណ៌នា​ពី​ភាព​ស្រស់ស្អាត​នៃ​ផែនដី​នេះ​បាន​ឡើយ ។ វាគឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់ ដើម្បី​មើលឃើញផែន​ដី​ពី​លើ​អវកាស ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​ល្បឿន​សំឡេង​ជាង​ម្ភៃ​ប្រាំ​ដង ។ ខ្ញុំក៏​អាច​មើល​ទៅ​លើ​ភាព​ងងឹត​នៃ​អវកាស​នៅ​ន្លែង​ដែល​ខ្វះ​អុកស៊ីសែន ហើយ​មើលផ្កាយ និង​កាឡាក់​ស៊ី​ជា​ច្រើន​ដែល​មាន​អាយុ​រាប់លាន​ឆ្នាំដែរ ។ សាកល​លោក​នេះ​មាន​ទំហំ​ធំធេង​ណាស់​មិន​អាច​​យល់​បាន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​បានយល់​ពី​ព្រះ​ហស្ត​របស់​ព្រះ​នៅ​គ្រប់​ការណ៍​ទាំងអស់ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​វត្តមាន​របស់​ទ្រង់ក្នុងអំឡុង​ពេល​ប្រាំពី​រថ្ងៃ​របស់​ខ្ញុំ​ក្នុង​លំហ ។ ខ្ញុំ​ដឹង​ថា ព្រះ​បាន​បង្កើត​ផែនដី​នេះ និង​សាកល​លោក​នេះ ។ … ខ្ញុំ​ដឹង​ថា ព្រះមាន​ព្រះ​ជន្មរស់ ហើយ​ទ្រង់​គឺជា​ព្រះ​ដ៏​បង្ក​បង្កើត​នៃ​យើង​គ្រប់​គ្នា » ( សំបុត្រ​ទៅ​កាន់​អិម រ័សុល បាឡឺដ ចុះ​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ​១៩៨៨ ) » ( « God’s Love for His Children » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៥៨ ) ។

ការ​បីបាច់​មនុស្ស​ដទៃ​ដោយ​បន្ទូល​របស់​ព្រះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« តើ​យើង​ពិត​ជា​កំពុង​ចិញ្ចឹ​មបីបាច់​យុវវ័យ និង​សមាជិក​ថ្មី​របស់​យើង​តាម​របៀប​មួយ​ដែល​នឹង​គាំទ្រ​ពួកគេ នៅពេលភាព​តានតឹង​នៃ​ជីវិត​កើត​មាន​ឡើង​ដែរ​ឬ​ទេ ? ឬ យើង​កំពុង​ផ្តល់​ឲ្យ​ពួកគេ​នូវ​សាសនាវិទ្យា​នៃ​នំ​ធ្វីនគី—ដែល​គ្មាន​កម្លាំង​កាឡូរី​ខាង​វិញ្ញាណ ?… អំឡុង​ពេល​រដូវ​រងា​ដ៏​រងា​ខ្លាំង​ជា​ច្រើន​ឆ្នាំ​កន្លង​ហើយ ប្រធាន ប៊យ ខេ ផាកគឺ បាន​កត់​ចំណាំ​ថា​មាន​សត្វ​ក្តាន់​ល្អៗមួយ​ចំនួន​បាន​ងាប់​ដោយ​ភាព​អត់​ឃ្លាន​ខណៈ​ដែល​វា​មាន​ចំបើង​ពេញ​ពោះ ។ នៅក្នុង​កិច្ចខិតខំ​ដ៏​ស្មោះត្រង់​ដើម្បី​ជួយ ភ្នាក់ងារ​នោះ​បាន​ផ្តល់​តែ​អ្វី​សើរៗ​ដែល​សត្វក្តាន់​នោះ​ត្រូវការ ។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួកគេ ឲ្យ​ចំណី សត្វក្តាន់​នោះ ប៉ុន្តែ​ពួកគេ​ពុំ​បាន បីបាច់ វា​ឡើយ ។…

« ប្រាកដណាស់ សាតាំង​ពុំ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​បង្រៀន​របស់​វា​ឡើយ ហេតុអ្វី​យើង​គួរ​មាន​ការ​ធ្វេស​ប្រហែស​នោះ ? មិន​ថា​យើង​កំពុង​បង្រៀន​កូនៗនៅ​ផ្ទះ ឬ​កំពុង​ឈរ​នៅ​ពីមុខ​អ្នក​ស្ដាប់​នៅ​ក្នុង​ព្រះវិហារ​នោះទេ ចូរ​យើង កុំ ធ្វើ​ឲ្យ​សេចក្ដីជំនឿ​របស់​យើង​ពិបាក​នឹង​មើល​ឃើញ​ពេក ។ … ផ្ដល់​ការ​បង្រៀន​ដែល​ផ្ដោត​​ខាង​វិញ្ញាណ ។ សូម​បង្រៀន​ពី​គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦–២៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដីពិត​ដោយ​ខ្លួន​ឯង ។ តួនាទី​មួយ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​គឺណែនាំ​សិស្ស​របស់​អ្នក​ឲ្យ​រក​ឃើញ​សេចក្ដីពិត​នៅ​ក្នុង​បទគម្ពីរ ។ ពួកគេ​ទំនង​ជាយល់ ហើយ​ស្រឡាញ់​គោលការណ៍​ទាំងឡាយ​ច្រើន​ជាង ប្រសិន​បើ​ពួកគេ​រក​ឃើញ​គោលការណ៍​ទាំង​នេះ​ដោយ​ខ្លួន​ឯងជាជាង​គ្រាន់​តែ​ស្ដាប់​គ្រូបង្រៀន​ម្នាក់​និយាយ​ពី​គោលការណ៍​ទាំង​នោះ ។