គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ « ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ »


« ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ ‹ ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ២០២០ )

« ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១

ព្រៃ​ពិសិដ្ឋ

ព្រៃ​ពិសិដ្ឋ ដោយ ហ្គ្រេក ខេ អុលសិន

ថ្ងៃទី ៤–១០ ខែ មករា

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦

« ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ »

សូម​ចងចាំ​ថា ការ​រៀបចំ​ដ៏​សំខាន់​បំផុត​របស់​អ្នក​នឹង​​ផ្ដោត​លើ​ការ​សិក្សា​បទគម្ពីរ និង​ការ​រស់​នៅ​តាម​អ្វី​ដែល​អ្នក​រៀន ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្ដោត​នៅ​ក្នុង​ថ្នាក់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​សិស្ស​ទទួល​បាន​ការ​យល់ដឹង​អ្វីខ្លះ នៅពេល​ពួកគេ​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ សប្ដាហ៍​នេះ ? ប្រហែល​ជា​អ្នក​អាច​ដាក់​បង្ហាញ​រូបភាព​យ៉ូសែប ស្ម៊ីធ ឬ​ការ​និមិត្ត​ដំបូង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្ដារ​ខៀន​ពី​ការ​យល់ដឹង​មួយ​ចំនួន​ចេញ​ពី​ការ​សិក្សា​របស់​ពួកគេ រួម​ជាមួយ​នឹង​ខគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួកគេ​អំពី​យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​របស់​លោក​បាន​កើន​ឡើង នៅពេល​ពួកគេ​បាន​រៀន​អំពី​លោក​នៅ​សប្ដាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១៨

ប្រសិន​បើយើង​សូម​ដោយ​សេចក្ដីជំនឿ ព្រះ​នឹង​ឆ្លើយ​តប​ចំពោះ​យើង ។

  • សិស្ស​របស់​អ្នក​ប្រហែល​ជា​អាច​ភ្ជាប់​ទៅ​នឹង​បំណង​​ប្រាថ្នា​របស់​យ៉ូសែប​ដើម្បី​ស្វែង​រក​សេចក្ដីពិត​ក្នុង​ពិភពលោក​មួយ​ដែលមាន​គំនិត​ភាន់​ច្រឡំ​ជា​ច្រើន​ត្រូវ​បាន​បង្រៀន ។ តើ​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​ជំនាន់​របស់​យើង​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​លោក​បាន​ជួប​ប្រទះ​យ៉ាង​ដូចម្ដេច ? ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​យើង​អាច​ស្វែង​រក​ចម្លើយចំពោះ​សំណួរ​របស់​យើង អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន​ពី​វិធីខុសៗគ្នា​ដែល​មនុស្ស​ស្វែង​រក​សេចក្ដីពិត ។ បន្ទាប់​មក ពួកគេ​អាចរំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១៨ ហើយ​បន្ថែម​វា​ទៅ​ក្នុង​បញ្ជី​ពី​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​ដើម្បី​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។

  • សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​តាម​គំរូ​រ​បស់​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រ​បស់​ពួកគេ​ដើម្បី​រក​សេចក្ដីពិត និង​របៀប​ដែល​ព្រះ​បាន​ឆ្លើយតប​ដល់​ពួកគេ ។ សេចក្ដីថ្លែងការណ៍​​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ណែនាំ​ពី​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ស្វែង​រក​សេចក្ដីពិត​មក​ពី​ព្រះ ។

    យុវនារីកំពុង​អធិស្ឋាន

    ការ​អធិស្ឋាន​អនុញ្ញាត​ឲ្យ​យើង​សន្ទនា​នឹង​ព្រះ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

  • ការ​និមិត្ត​ដំបូង​បាន​​បើក​សម្ដែង​សេចក្ដី​ពិត​មួយ​ចំនួន​អំពី​ព្រះ ដែល​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​ជាច្រើន​នៅ​ជំនាន់​របស់​យ៉ូសែប​បាន​ជឿ ។ សិស្ស​អាច​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ហើយ​ស្គាល់អ្វី​មួយ​ដែល​ពួកគេ​រៀន​អំពី​ព្រះ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​សេចក្ដីពិត​ទាំង​នេះ​​អំពី​ទ្រង់ ?

  • ប្រសិ​នបើ​យ៉ូសែប ស៊្មីធ​បាន​មក​កាន់​ថ្នាក់​របស់​យើង តើ​យើង​នឹង​សួរ​អ្វីខ្លះ​ដល់​លោក​អំពី​បទពិសោធន៍​របស់​លោក ? ប្រហែល​ជា​ពួកគេ​អាច​ពិចារណា​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​មួយ​ដូច​តទៅ​នេះ ៖ « ដោយសារ​ការ​និមិត្ត​ដំបូង​បាន​កើត​ឡើង ខ្ញុំ​ដឹង​ថា … » តើ​ពរជ័យ​អ្វីខ្លះ​កើត​មាន​ក្នុង​ជីវិត​របស់​យើង​ដោយសារ​តែ​ការ​និមិត្ត​ដំបូង ?

    6:40
  • ដើម្បី​បន្ថែម​ទៅ​លើ​ការ​ពិភាក្សា​របស់​អ្នក សិស្ស​អាច​អាន ឬ​ច្រៀងបទ « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » ( ទំនុក​តម្កើង ល.រ. ១៥ ) ។ តើ​ទំនុក​តម្កើង​នេះ​ជួយ​យើង​ឲ្យ​យល់ ហើយ​ទទួល​អារម្មណ៍​អ្វីខ្លះ​ពីការ​និមិត្ត​ដំបូង ? ប្រហែល​ជា​សិស្ស​មួយ​ចំនួន​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ដឹង​ដោយ​ខ្លួន​​ឯង​ថា យ៉ូសែប ពិត​ជា​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ​មែន ។ ឬ​អ្នក​អាច​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ( ឬ​អ្នក​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ) ឲ្យ​មក​កាន់​ថ្នាក់ ហើយ​និយាយ​អំពី​របៀប​ដែល​ការ​និមិត្ត​ដំបូង​បាន​ជះឥទ្ធិពល​ដល់​ជីវិត​មនុស្ស​ដែល​ពួកគេ​បាន​បង្រៀន ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១-២៦

យើង​អាច​បន្ត​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹង ទោះ​ជា​មនុស្ស​ដទៃ​បដិសេធ​យើង​ក្ដី ។

  • សិស្ស​ប្រហែល​ជា​អាច​ស្គាល់រឿង​មួយ​ចំនួន​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ដក​ពិសោធន៍ នៅពេល​លោក​បាន​ចាប់ផ្ដើម​ប្រាប់​មនុស្ស​ផ្សេង​ទៀត​អំពី​ការ​និមិត្ត​របស់​លោក ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១-២៦ ) ។ ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទគម្ពីរ​ដែល​បំផុស​គំនិត​ពួកគេ នៅពេលមនុស្ស​ដទៃ​បំពាន​ដល់​ជំនឿ​របស់​ពួកគេ ។​

  • ប្រសិន​បើ​អ្នក​ស្គាល់​សមាជិក​វួដ​ដែល​បាន​ដក​ពិសោធន៍​នូវ​ការ​ជំទាស់​ដោយ​សារ​តែ​ពួកគេ​ជា​សមាជិក​សាសនាចក្រ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​មក​កាន់​ថ្នាក់​ដោយ​រៀបចំ​ខ្លួន​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​រក្សា​សេចក្ដី​ជំនឿ​របស់​ពួកគេ​ឲ្យ​រឹង​មាំ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១-២៦ ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ធ្វើ​តាម​គំរូ​របស់​យ៉ូសែប

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« ព្យាការី យ៉ូសែប ស៊្មីធ បាន​ដាក់​គន្លង​មួយ​ឲ្យ​យើង​ធ្វើ​តាម​នៅ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​របស់​យើង ។ ដោយ​បាន​នាំ​ទៅ​រក​ការ​សន្យា​របស់​យ៉ាកុប​ដែល​ថា បើ​យើង​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ​[ សូមមើល យ៉ាកុប ១:៥ ] នោះ​ក្មេង​ប្រុស​យ៉ូសែប​បាន​ទូល​សួរ​សំណួរ​របស់​លោក​ដោយ​ផ្ទាល់​ទៅ​ព្រះវរបិតា​សួគ៌ ។ លោក​បាន​ស្វែង​រក​វិវរណៈ​ផ្ទាល់​ខ្លួន ហើយ​ការស្វែងរក​របស់​លោក​បាន​បើក​នូវ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។

« ដូចគ្នា​នេះ​ដែរ តើ​ការ​ស្វែង​រក​របស់​បងប្អូន​នឹង​បើក​បង្ហាញ​អ្វី​ខ្លះ​ដល់​បងប្អូន ? តើ​បងប្អូន​ខ្វះ​ប្រាជ្ញា​អ្វី​ខ្លះ ? តើ​អ្វី​ទៅ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ជា​សេចក្ដី​ត្រូវការ​បន្ទាន់​មួយ​ដើម្បី​ដឹង ឬ​យល់ ? សូម​ធ្វើ​តាម​គំរូ​របស់​ព្យាការី​យ៉ូសែប ។ សូម​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ ជា​កន្លែង​ដែល​បងប្អូន​អាច​ទៅ​ជា​ទៀង​ទាត់ ។ សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​បង្ហើរ​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​ទៅ​រក​ទ្រង់​ដើម្បី​ទទួល​បាន​ចម្លើយ និង​ការ​លួង​លោម​ចិត្ត » ( « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។

ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ

ដើម្បី​អាន​សេចក្ដី​រៀបរាប់​មួយ​អំពី​ការ​និមិត្ត​ដំបូង ដែល​បាន​លើក​ឡើង​ពី​ដំណើរ​រឿង​មួយ​ចំនួន​របស់​យ៉ូសែប ស្ម៊ីធ សូមមើល ពួក​បរិសុទ្ធ, , ១:១៤-១៦ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ស្វែងរក​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​កុំ​ចាត់ទុក​គម្រោង​មេរៀន​ទាំងនេះ​ថា​ជា​ការណែនាំ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​តាម កាល​អ្នក​បង្រៀន​ឲ្យ​សោះ ។ ផ្ទុយទៅវិញ ចូរ​ប្រើ​វា​ដើម្បី​បង្កើត​គំនិត ហើយ​ជំរុញ​ការ​បំផុស​គំនិត នៅ​ពេល​អ្នក​ពិចារណា​ពី​គោលលទ្ធិ​នៅ​ក្នុងបទគម្ពីរ និង​តម្រូវ​ការ​របស់​សិស្ស​អ្នក ។