គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥ ៖ « ​កិច្ចការ​របស់​យើងនឹង​ចេញ​ទៅ »


« ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥ ៖ ‹ កិច្ចការ​របស់​យើងនឹង​ចេញ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ២០២១

មនុស្សកំពុង​ធ្វើការ​នៅ​ទីវាល

រដូវ​ប្រមូល​ផល​នៅ​ប្រទេស​បារាំង ដោយ ជេមស៍ ថៃលើរ ហាវួដ

ថ្ងៃទី ១៨–២៤ ខែ មករា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥

« កិច្ចការ​របស់​យើងនឹង​ចេញ​ទៅ »

ការ​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥ ពីមុន​អ្នក​ពិនិត្យ​មើល​ពី​គំនិត​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​នឹង​ជួយ​អ្នក​ទទួល​បាន​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដែល​បាន​ដឹកនាំ​ទៅ​រក​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​រំឭក​ពី​បទគម្ពីរ​ដែល​ពួកគេ​បាន​អាន​នៅ​ឯ​គេហដ្ឋាន ហើយ​រក​មើល​ខគម្ពីរ​មួយ​ដែល​ពួកគេ​គិត​ថា​មានន័យ ។ បន្ទាប់មក អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​សិស្ស​ម្នាក់​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១–១៥

យើង​គួរ​ទុក​ចិត្ត​ព្រះ​ជាជាង​ខ្លាច​មនុស្ស ។

  • ដូចជា​យ៉ូសែប ស្ម៊ីធ​ដែរ យើង​គ្រប់​រូប​មាន​បទពិសោធន៍​កាល​ដែល​យើង​ទទួលសម្ពាធ​ពី​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​យើង​ដឹង​ថា​វា​ខុស​ឆ្គង ។ តើ​យើង​រៀន​សេចក្ដីពិត​អ្វីខ្លះ​មក​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១–១៥ ដែល​អាច​ជួយ​យើង​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ?

  • យ៉ូសែប ស៊្មីធ ទទួល​បាន​នូវ​ការ​ផ្ចាញ់​ផ្ចាល​ដោយ​សារ​ខ្លាច​មនុស្ស​ជាជាង​ព្រះ ប៉ុន្តែ​លោក​ក៏ត្រូវការ​ការ​លើក​ទឹកចិត្ត​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​នៅ​ក្នុង កណ្ឌទី ៣ ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ផ្ចាញ់​ផ្ចាល​ហើយ​លើក​ទឹក​ចិត្ត​ដល់​យ៉ូសែប ។ ឧទាហរណ៍ ពួកគេ​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវឃ្លា​មក​ពី ខទី ១-៥ ដែល​មាន​នូវ​ការ​ស្ដីបន្ទោស​របស់​ព្រះអម្ចាស់ និង​ឃ្លា​ផ្សេង​ទៀត​ដែល​មាន​នូវ​ការ​លើក​ទឹក​ចិត្ត​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ហើយ​បន្ត​ស្មោះត្រង់ ។ តើ​បទពិសោធន៍​របស់​យ៉ូសែប​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​កំហុស​របស់​យើង ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤

ព្រះអម្ចាស់​សុំ​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​យើង ។

  • គុណសម្បត្តិ​ដែល​បាន​រៀបរាប់​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៥-៦ ក៏​ជា​គុណសម្បត្តិ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ដែរ ។ ដើម្បី​ជួយ​សិស្ស​រៀន​បន្ថែម​ទៀត អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើស​យក​គុណ​សម្បត្តិ​មួយ ហើយ​ស្វែង​រក​និយម​ន័យ ឬ​បទគម្ពីរ​បន្ថែម​ដែល​ជួយ​ពួកគេ​យល់​កាន់​តែ​ប្រសើរ​ឡើង​ពី​គុណ​សម្បត្តិ​នោះ​( ឧទាហរណ៍ សូម​មើល សេចក្ដីថ្លែងការណ៍​មក​ពី​ស៊ិស្ទើរ អេលែន អេស ដាល់ថុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ អ្នក​អាចអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​ហេតុផល​ដែល​គុណសម្បត្តិ​ដែល​ពួកគេ​បាន​ជ្រើស​យក​គឺជា​ការ​តម្រូវការ​មួយ​សម្រាប់​ការ​បម្រើ​នៅ​ក្នុង​នគរ​ព្រះ ។ តើ​យើង​អាច​អភិវឌ្ឍ​គុណសម្បត្តិ​ទាំង​នេះ​បន្ថែម​ទៀត​យ៉ាង​ដូចម្ដេច ? ( សូមមើលខទី ៧ ) ។

  • គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ត្រូវ​បាន​លើក​ឡើង​ដល់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដែល​ចង់​ដឹង​ពី​របៀប​ដែល​លោក​អាច​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ កណ្ឌ​នេះ​ក៏​អាច​ជួយ​យើង​គ្រប់​គ្នា​ដែល​ចង់​បម្រើ​ព្រះអម្ចាស់​ផង​ដែរ ។ នេះ​គឺជា​វិធី​មួយ​ដើម្បី​សិក្សា​កណ្ឌ​នេះ ៖ សិស្ស​អាច​ធ្វើ​ការ​ជា​ក្រុម​តូចៗ​ដើម្បី​សរសេរ​សេចក្ដី​រៀបរាប់​ពី​ការងារ​មួយ​សម្រាប់​ពួក​អ្នក​បម្រើ​រ​បស់​ព្រះ ដោយ​ប្រើ កណ្ឌទី ៤​ ជាមគ្គុទេសក៍មួយ ។ តើ​គុណសម្បត្តិ​ទាំង​នេះ​ខុស​ពី​សេចក្ដី​រៀបរាប់​សម្រាប់​ការងារ​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​គុណសម្បត្តិ​ទាំង​នេះ​ចាំបាច់​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ព្រះ ? សេចក្ដីថ្លែងការណ៍​មក​ពី​អែលឌើរ ដាវីឌ អេ បែដណា នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​គុណ​សម្បត្តិ​ទាំង​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥

សាក្សី​មួ​យ​អំពី​សេចក្ដីពិត​កើត​មាន​ដល់​អស់​អ្នក​ដែល​រាបសា ហើយ​ជឿ ។

  • ប្រសិន​បើ​ផ្ទាំង​ចំណារ​មាស​ត្រូវ​បាន​ដាក់​បង្ហាញ​ឲ្យ​ពិភពលោក​មើល តើ​ការណ៍​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ជឿ​ថា​ព្រះគម្ពីរ​មរមន​ពិត​ដែរ​ឬទេ ? ហេតុអ្វី​ដូច្នោះ ឬ​ហេតុអ្វី​ពុំ​ដូច្នោះ ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:៧ ) ។ ប្រហែល​ជា​សិស្ស​អាច​ស្រាវជ្រាវ កណ្ឌទី ៥ រក​មើល​ការ​យល់ដឹង​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​ទៅ​មនុស្ស​ម្នាក់​ដែល​សួរ​រក​ភស្ដុតាង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត ។ តើ​ព្រះអម្ចាស់​បង្រៀន​អ្វីខ្លះ​ដល់​យ៉ូសែប ស្ម៊ីធ និង ម៉ាទិន ហារីស​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​សាក្សី​របស់​យើង​ផ្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ?

    ម៉ាទិន ហារីស

    ម៉ាទិន ហារីស ដោយ ល្វីស អេ រេមស៊ី

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

គុណធម៌​មានន័យ​ថា​កម្លាំង ។

ស៊ិស្ទើរ អេលែន អេស ដាល់ថុន បាន​ផ្ដល់​ការ​ពន្យល់​អំពីគុណធម៌​បែប​នេះ​ថា « គុណធម៌ គឺជា​ពាក្យ​មួយ​ម៉ាត់​ដែល​យើង​មិន​សូវ​បានឮ​ញឹកញាប់​នៅក្នុង​សង្គម​នា​សព្វថ្ងៃ​នេះ​ទេ ប៉ុន្ដែ​ពាក្យ​ឫស​ជា​ភាសា​ឡាតាំង virtus មាន​ន័យ​ថា​កម្លាំង ។ បុរស​ស្ត្រី​ដែល​មាន​គុណធម៌​មាន​នូវ​ភាពថ្លៃថ្នូរ​ដោយស្ងប់ស្ងាត់ និង​ភាពរឹងមាំពី​ក្នុង​ចិត្ត ។ ពួកគេ​មាន​ភាព​ជឿ​ជាក់ ដោយសារ​ពួកគេ​ស័ក្ដិសម​ដើម្បី​ទទួល ហើយ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « A Return to Virtue » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៩ ) ។

ការក្លាយ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ៖

អែលឌើរ ដាវីឌ អេ បែដណា មានប្រសាសន៍ថា « ដំណើរការ​នៃ​ការ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ពុំ​តម្រូវ​ឲ្យ​យុវជន​ម្នាក់​ស្លៀក​ពាក់​អាវ​ពណ៌​ស និង​ក្រវ៉ាត់​ក [ឬ​យុវនារី​ម្នាក់​ស្លៀក​សំពត់​]​ទៅ​សាលារៀន​រាល់​ថ្ងៃ ឬ​ធ្វើ​តាម​សេចក្ដី​ណែនាំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​ការចូល​ដេក និង​ការ​ក្រោក​ពី​ដេក​នោះ​ទេ ។… ប៉ុន្តែ​អ្នក​អាច​បង្កើន​បំណង​ប្រាថ្នា​រ​បស់​អ្នក​ដើម្បី​បម្រើ​ព្រះ​[ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៣ ] ហើយ​អ្នក​អាច​ចាប់ផ្ដើម​គិត​ដូច​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​គិត អាន​នូវ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាន អធិស្ឋាន​ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អធិស្ឋាន ហើយ​ទទួល​អារម្មណ៍​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន ។ អ្នក​អាចចៀស​វាង​ពី​ឥទ្ធិពល​លោកិយ​ដែល​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាក​ចេញ ហើយ​អ្នក​អាច​បង្កើន​ការ​ជឿ​ជាក់​លើ​ការ​ស្គាល់ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ »​( « Becoming a Missionary » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥–៤៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​ដ៏​មាន​ន័យ ។ សំណួរ​ដែល​មាន​ចម្លើយ​ត្រឹមត្រូវ​លើស​ពីមួយ អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​ផ្អែក​ទៅ​លើ​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ អ្នក​អាច​សួរ « តើ​អ្នក​អាច​ដឹង​ពី​ពេល​ដែល​ព្រះកំពុង​មាន​បន្ទូល​មក​កាន់​អ្នក​យ៉ាង​ដូចម្ដេច ? » ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៣ ) ។