គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១១–១៧ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥ ៖ « ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ »


« ថ្ងៃទី ១១–១៧ ខែ មករា គោលលទ្ធិ និង សេចក្តីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥ ៖ ‹ ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១១–១៧ ខែ មករា គោលលទ្ធិ និង សេចក្តីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១

មរ៉ូណៃកំពុង​បង្ហាញ​ខ្លួន​ដល់​យ៉ូសែប ស្ម៊ីធ

ទ្រង់​ហៅ​ឈ្មោះ​ខ្ញុំ ដោយ ម៉ៃឃល ម៉ម

ថ្ងៃទី ១១–១៧ ខែ មករា

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥

« ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ »

ពី​មុន​អ្នក​អាន​គំនិត​នានា​នៅ​ក្នុង​គម្រោង​មេរៀន​នេះ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​គំនិត​យោបល់ និង​បទពិសោធន៍​ដែល​ពួកគេ​មាន នៅ​ពេល​ពួកគេ​សិក្សា​បទគម្ពីរ​ទាំង​នេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​បទគម្ពីរ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិចារណា​យ៉ាង​ខ្លាំង​លើស​ពី​ធម្មតា ។ តើ​បទគម្ពីរ​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​លើ​រឿង​អ្វីខ្លះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥

យ៉ូសែប ស៊្មីធ​ ត្រូវ​បាន​ព្រះ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

  • តើ​សិស្ស​របស់​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​រំឭក​ឡើង​វិញស្ដីពី​ដំណើរ​រឿង​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥​ ដែរ​ឬទេ ? អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​រឿង​នេះ ឬ​សិស្ស​អាច​​ប្រាប់​ពី​ដំណើរ​រឿង​នេះ​ដល់​គ្នា​ទៅវិញ​ទៅ​មក​ជា​គូ ឬ​ជា​ក្រុម​តូចៗ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​នូវ​ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​​បាន ។ តើ​ដំណើរ​រឿង​នេះ​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ការ​ហៅ​របស់​យ៉ូសែប ស្ម៊ីធ មក​ពី​ព្រះ​តាម​របៀបណា? តើយើង​រៀនមេរៀន​អ្វី​ខ្លះ​តាមរយៈ​ដំណើររឿង​នេះ​អំពី​របៀប​ដែល​ព្រះ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

  • សូម​ពិចារណា​ដាក់​បង្ហាញ​វត្ថុ ឬ​រូបភាព​ដែល​ទាក់​ទង​នឹង​កិច្ចការ​ដែល​​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ដូចជា​ព្រះគម្ពីរ​មរមន ឬ​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សិស្ស​អាច​រក​ឃើញ​ខគម្ពីរ​នៅ​ក្នុង ​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៤២ ដែល​បង្រៀន​អំពី​ទិដ្ឋភាព​ទាំង​នេះ​ស្ដីពី​បេសកកម្ម​របស់​ព្យាការី ។ តើ​កិច្ចការ​របស់​ព្រះ​សម្រាប់​យ៉ូសែប ស្ម៊ីធ ទាក់ទង​នឹង​កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​យើង​តាម​របៀបណា ? តើ​ពួក​ព្យាការី​បច្ចុប្បន្ន​របស់​យើង​បង្រៀន​យើង​អ្វីខ្លះ​អំពី​កិច្ចការ​នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២

អេលីយ៉ា​បាន​មក​ដើម្បី​បង្វែរដួង​ចិត្ត​របស់​យើង​ទៅ​រក​បុព្វការីជន​របស់​យើង ។

  • តើ​សិស្ស​របស់​យើង​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​មួយ​ថាតើ​អេលីយ៉ា​គឺជា​នរណា និង​​អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់​ដែល​លោក​បាន​ស្ដារ​ឡើង​វិញ​ដែរ​ឬទេ ? សិស្ស​អាច​អាន​អំពី​អេលីយ៉ា​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​រំឭក​ពី​ដំណើរ​រឿង​មួយ​ពី​ជីវិត​របស់​លោក​( សូមមើល ពង្សាវតារក្សត្រទី ១ ១៧-១៨ ) ។ តើ​ព័ត៌មាន​នេះ​ដាក់​បន្ថែម​អ្វីខ្លះ​ចំពោះ​ការ​យល់ដឹង​របស់​យើង​ស្ដីពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២ ? អ្នក​ក៏​អាច​លើក​ឡើង​ពី​អត្ថន័យ​នៃការ​ផ្សារ​ភ្ជាប់​អ្វី​មួយ​ផង​ដែរ ។ ប្រហែល​ជា​វត្ថុ​មួ​យចំនួន​អាច​ជួយ ដូចជា​អាហារ​កំប៉ុង​ ថង់​ប្លាស្ទីក​ដែល​មាន​ខ្សែ​រ៉ូត​សម្រាប់​បិទ ឬ​ត្រា​សម្រាប់​បោះ​ត្រា​លើ​ឯកសារ​មួយ ។ តើ​វត្ថុ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ​ផ្សារ​ភ្ជាប់​ក្រុម​គ្រួសារ​រួម​គ្នា​តាម​របៀបណា ? តើ​អំណាច​នេះ​ជួយ​បំពេញ​គោលបំណង​នៃ​ការ​បង្ក​បង្កើត​ផែនដី​តាម​របៀបណា ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៤៧-៤៨ និង​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ការ​ព្យាករ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២​ ត្រូវ​បាន​បំពេញ អ្នក​អាច​ពិភាក្សា​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣-១៦ ។

  • ប្រហែល​ជា​ការ​រៀនសូត្រ​ពី ​« សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក » ​( គោលលទ្ធិ និង សេចក្ដីសញ្ញា ២:២ ) ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរអំពី​អំណាច​បព្វជិតភាព​ដែល​អេលីយ៉ា​ត្រូវ​​បាន​បញ្ជូន​មក​ឲ្យ​ស្ដារ​ឡើង​វិញ ។ តើ ​« ពួក​ឪពុក »​ គឺជា​នរណា ? ​( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:៩-១០ ) ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​ការ​សន្យា​អ្វីខ្លះ​ជាមួយ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ? ( សូមមើល លោកុប្បត្តិ ១៧:១-៨, ២២:១៦-១៨, ២៦:១-៥, ២៤, ២៨:១១-១៥, អ័ប្រាហាំ ២:៨-១១ ) ។ តើ​ការ ​« បណ្ដុះ » ​ការ​សន្យា​ទាំង​នេះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​មាន​ន័យ​ដូច​ម្ដេច ? តើ​ការ​ធ្វើ​កិច្ចការ​នេះ​អាច​ជួយ​យើង​ឲ្យ​បង្វែរ​ដួង​ចិត្ត​យើង​ទៅ​រក​បុព្វការីជន​របស់​យើង​តាម​របៀបណា ?

ព្រះវិហារ​បរិសុទ្ធ​ប៉ាលម៉ៃរ៉ានូវយ៉ក

ព្រះវិហារ​បរិសុទ្ធ​ប៉ាលម៉ៃរ៉ានូវយ៉ក

  • ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​បង្វែរ​ដួង​ចិត្ត​របស់​ពួកគេ​ទៅ​រក​បុព្វការីជន​របស់​ខ្លួន អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​ប្រធាន​បទ​នេះ ។ សូម​ពិចារណា​ដាក់​បញ្ចូលអ្នក​ផ្តល់​ប្រឹក្សា​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ អ្នក​អាច​ចាប់ផ្ដើម​ដោយការ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:២-៣ ហើយអញ្ជើញ​ពួក​អ្នក​ដឹកនាំ​ការ​ពិភាក្សា​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែលដួង​ចិត្ត​របស់​ពួកគេ​ត្រូវ​បាន​បង្វែរ​ទៅ​រក​បុព្វការីជន​របស់​ខ្លួន ។ តើ​មាន​រឿង​អ្វីខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួកគេ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ចង់​រៀន​អំពី​ពង្សប្រវត្តិ​របស់​ពួកគេ ? តើ​ពួកគេ​អាច​ផ្ដល់​យោបល់​អ្វីខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​បម្រើ​ផ្នែក​ពង្ស​ប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ? សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » និង​វីដេអូ « ពរជ័យ​ដែល​បាន​សន្យា​នៃ​ពង្សប្រវត្តិ » និង « បើ​យើង​ចាត់​ទុក​ព្រះ​ជា​ធំ » ​( ChurchofJesusChrist.org )​ ក៏​អាច​ជួយ​បំផុស​គំនិត​សិស្ស​ផង​ដែរ ។ អ្នក​ក៏​អាច​ប្រាប់​សិស្ស​ឲ្យ​ចូល​ទៅ FamilySearch.org សម្រាប់​គំនិត​នានា​ផង​ដែរ ។

    3:23
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

គោលបំណង​នៃ​ការបង្កបង្កើត ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​កើត​ឡើង​បាន​តាម​រយៈ​ដង្វាយ​ធួន គឺជា​គោលបំណង​ដ៏​ធំ​បំផុត​នៃ​ការ​បង្ក​បង្កើត ។ បើ​និយាយ​ឲ្យ​អវិជ្ជមាន​ទៅ ប្រសិន​បើ​ក្រុម​គ្រួសារ​ពុំ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ផែនដី​ទាំង​មូល​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង ។

« គោលបំណង​នៃ​ការបង្កបង្កើត ការ​ធ្លាក់ និង​ដង្វាយធួន​បង្រួប​បង្រួម​គ្នា​នៅ​លើ​កិច្ចការ​ដ៏​ពិសិដ្ឋ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ) ។ សូមមើល​ផងដែរ ម៉ូសេ ១:៣៩ ។

មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​អ្វី​មួយ​បាន ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « នៅ​ក្នុង​កិច្ចការ​នៃការ​ប្រោសលោះ​ដល់​បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅ មាន​នូវ​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ។ … កិច្ច​ខិតខំ​របស់​យើងគឺ​ពុំ​មែន​ប្រមូល​ផ្ដុំ​មនុស្ស​គ្រប់​គ្នា​ធ្វើ​រឿង​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​អ្វី​មួយ »​ ( « ​Family History: ‘In Wisdom and in Order » ​Ensign ខែ​ មិថុនា ឆ្នាំ​១៩៨៩ ទំព័រ ៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រូម​បញ្ចូល​ទាំង​ពួក​អ្នក​រៀន​ដែល​ពុំ​បាន​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន​ផង​ដែរ ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​គ្រប់​រូបមាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត​ដើម្បី​ចូល​រួម ហើយ​ចែកចាយ​ក្នុង​ការ​ពិភាក្សា សូម្បី​តែ​អ្នក​ដែល​ពុំ​បាន​អាន​នៅ​ឯ​គេហដ្ឋាន​ក្ដី ។