« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ ៖ ‹ នេះគឺជាវិញ្ញាណនៃវិរវណៈ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ២០២១
ថ្ងៃទី ២៥–៣១ ខែ មករា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩
« នេះគឺជាវិញ្ញាណនៃវិវរណៈ »
គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ បង្រៀនគោលការណ៍ដ៏មានតម្លៃអំពីការទទួលវិវរណៈ ។ សូមអនុវត្តគោលការណ៍ទាំងនេះដោយស្វែងរកវិវរណៈអំពីរបៀបដែលសិស្សរៀននៅក្នុងកណ្ឌទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសិស្សឲ្យចែកចាយបទពិសោធន៍ របស់ពួកគេចំពោះការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ ប្រសិនបើសមរម្យ អ្នកអាចអញ្ជើញពួកគេឲ្យពិភាក្សាគ្នាពីចំណាប់អារម្មណ៍ខាងវិញ្ញាណដែលពួកគេបានទទួលអំឡុងពេលការសិក្សារបស់ពួកគេ ។ តើព្រះអម្ចាស់មានសារលិខិតអ្វីខ្លះសម្រាប់ពួកគេ ?
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦, ៨–៩
ព្រះវរបិតាសួគ៌មានបន្ទូលមកកាន់ខ្ញុំតាមរយៈ « ព្រះវិញ្ញាណនៃសេចក្ដីពិត » ។
-
ព្រះអម្ចាស់បានបង្រៀនយើងយ៉ាងច្រើនអំពីវិវរណៈផ្ទាល់ខ្លួននៅក្នុងកណ្ឌទាំងនេះ ហើយអ្នកពុំអាចបង្រៀនវាអស់តែមួយពេលបានឡើយ ។ វាអាចជួយបើបំបែកសិស្សជាបីក្រុម ហើយសុំឲ្យក្រុមនីមួយៗស្រាវជ្រាវ កណ្ឌទី ៦,៨ឬ៩ រកមើលចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងតាមរបៀបណា ? តើយើងអាចស្គាល់វិវរណៈផ្ទាល់ខ្លួនតាមរបៀបណា ? តើយើងអាចរៀបចំខ្លួនទទួលវិវរណៈតាមរបៀបណា ? បន្ទាប់មក សិស្សម្នាក់មកពីក្រុមនីមួយៗអាចចែកចាយដោយសង្ខេបជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលក្រុមរបស់ពួកគេបានរកឃើញ ។ អ្នកក៏អាចលើកទឹកចិត្តសិស្សឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេផ្ទាល់ជាមួយនឹងការស្គាល់វិវរណៈផ្ទាល់ខ្លួនផងដែរ ។ ឧទាហរណ៍ តើមានអ្វីមួយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២២-២៤ ដែលរំឭកយើងពីបទពិសោធន៍ដែលយើងធ្លាប់មានដែរឬទេ ?
-
ការនិយាយពីវិវរណៈផ្ទាល់ខ្លួនអាចនឹងធ្វើឲ្យសិស្សដែលអធិស្ឋានសូមការដឹកនាំ ប៉ុន្តែពុំមានអារម្មណ៍ថា ពួកគេទទួលបានចម្លើយណាមួយនោះមានការបាក់ទឹកចិត្ត ។ វាអាចជួយពួកគេបើពួកគេដឹងថា អូលីវើរ ខៅឌើរី បានមានអារម្មណ៍ស្រដៀងគ្នានេះដែរ នៅពេលលោកពុំអាចបកប្រែដោយងាយៗដូចដែលលោកបានសង្ឃឹមទុក ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សឲ្យស្រាវជ្រាវរកការប្រឹក្សារបស់ព្រះអម្ចាស់ចំពោះអូលីវើរ នៅក្នុង កណ្ឌទី ៩ ។ តើសារលិខិតអ្វីខ្លះនៅក្នុងកណ្ឌនេះដែលអាចជួយមនុស្សម្នាក់ដែលមានអារម្មណ៍ថា ព្រះអម្ចាស់ពុំបានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគេ ? សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចជួយផងដែរ ។
« គឺដរាបណាអ្នកមានបំណងចង់បានពីយើង នោះនឹងបានសម្រេច » ។
-
គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំពីពាក្យដែលគួរឲ្យកត់ចំណាំដូចជា បំណងចង់បាន នៅក្នុង កណ្ឌទី ៦-៧ ។ ប្រហែលជាសិស្សអាចចែកចាយពីអ្វីដែលពួកគេបានរៀនមកពីលំហាត់នោះ ឬអ្នកអាចធ្វើសកម្មភាពនោះរួមគ្នា ។ តើសកម្មភាពប្រចាំថ្ងៃរបស់យើងបង្រៀនយើងអ្វីខ្លះអំពីបំណងចង់បានរបស់យើង ? តើព្រះអម្ចាស់អាចជួយយើងផ្លាស់ប្ដូរបំណងចង់បានរបស់យើងតាមរបៀបណា ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៩–៣៧
ប្រសិនបើយើងមើលទៅព្រះអម្ចាស់ ទ្រង់អាចជួយយើងឲ្យយកឈ្នះភាពសង្ស័យ និងភាពភ័យខ្លាចបាន ។
-
ហេតុអ្វីពេលខ្លះយើង « ខ្លាច… ធ្វើល្អ » ? ( ខទី ៣៣ ) ។ ប្រហែលជាសិស្សអាចណែនាំពីហេតុផលមួយចំនួនដែលអាចមាន រួមជាមួយនឹងគំនិតមកពីគោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៩–៣៧ ដែលលើកទឹកចិត្តពួកគេឲ្យធ្វើល្អ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយយើង « ចូរកុំសង្ស័យ ចូរកុំខ្លាច » ( ខទី ៣៦ ) អ្នកអាចសូមឲ្យសិស្សសរសេរនៅលើក្រដាសមួយសន្លឹកនូវរឿងមួយចំនួនដែលមនុស្សភ័យខ្លាច ។ ( អែលឌើរ រ៉ូណល អេ រ៉ាសបាន បានផ្ដល់ឧទាហរណ៍មួយចំនួននៅក្នុងសារលិខិតរបស់លោក « ចូរកុំភ័យឡើយ » [ Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨ ] ) ។ បន្ទាប់មក អ្នកអាចអានចេញពីក្រដាសមួយចំនួនឲ្យឮៗ ហើយពិភាក្សាពីរបៀបដែលព្រះអង្គសង្គ្រោះ និងព្រះចេស្ដាដ៏ធួនរបស់ទ្រង់អាចជួយយើង នៅពេលយើងភ័យខ្លាច ។គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២៩-៣៧ មាននូវការយល់ដឹងមួយចំនួន ( សូមមើលផងដែរ យ៉ូហានទី ១ ៤:១៨ ) ។ តើការ « មើលមកឯ [ព្រះគ្រីស្ទ] ដោយនូវគ្រប់ទាំងគំនិត » មានន័យដូចម្ដេច ? ( ខទី ៣៦ ) ។ តើការផ្ដោតលើព្រះអង្គសង្គ្រោះនេះជួយយើងតាមរបៀបណា នៅពេលយើងជួបនឹងភាពសង្ស័យ និងភាពភ័យខ្លាច ?
ធនធានបន្ថែមទាំងឡាយ
ការយល់ដឹងពីរបៀបដែលព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ។
« នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានរៀនថា ពេលខ្លះខ្ញុំពុំបានទទួលចម្លើយចំពោះការអធិស្ឋានមួយ នោះដោយសារតែព្រះអម្ចាស់ជ្រាបដឹងថាខ្ញុំពុំទាន់ត្រៀមខ្លួនរួចរាល់ទេ ។ នៅពេលទ្រង់ឆ្លើយតប ជារឿយៗ វាមាន ‹ ឯណេះបន្ដិច ឯណោះបន្ដិច › [នីហ្វៃទី ២ ២៨:៣០] ដោយសារនោះគឺជាអ្វីដែលខ្ញុំអាចទ្រាំទ្របាន ឬអ្វីដែលខ្ញុំនឹងយល់ព្រមធ្វើ » ( រ៉ូបឺត ឌី ហែល « Waiting upon the Lord: Thy Will Be Done» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៣ ) ។
« តើអ្នកធ្វើអ្វីខ្លះ ពេលអ្នកបានរៀបចំដោយប្រុងប្រយ័ត្ន អធិស្ឋានដ៏ក្លៀវក្លា រង់ចាំពេលសមហេតុផលមួយដើម្បីទទួលចម្លើយ ហើយនៅតែពុំមានចម្លើយនោះ ? អ្នកអាចថ្លែងអំណរគុណ ពេលជួបរឿងដូចនោះ ដ្បិតវាជាភស្ដុតាងមួយនៃការទុកចិត្តរបស់ទ្រង់ ។ ពេលអ្នករស់នៅដោយស័ក្ដិសម ហើយជម្រើសរបស់អ្នក សមស្របនឹងការបង្រៀននៃព្រះអង្គសង្គ្រោះ នោះអ្នកចាំបាច់ត្រូវធ្វើតាម បន្ដទៅមុខដោយមានទំនុកចិត្ត ។… នៅពេលអ្នករស់នៅដោយសុចរិត ហើយធ្វើសកម្មភាពដោយមានទំនុកចិត្ត នោះព្រះនឹងពុំបណ្ដោយឲ្យអ្នកទៅឆ្ងាយដោយគ្មានការព្រមាន ប្រសិនបើអ្នកបានធ្វើការសម្រេចចិត្តខុសនោះ » ( រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » Ensignឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០ ) ។