« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦–៤៨ ៖ ‹ នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៣–៩ ខែ ឧសភា
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨
« នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ »
នៅពេលអ្នកអានគោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨ ព្រះវិញ្ញាណបរិសុទ្ធអាចនឹងថ្លែងទីបន្ទាល់ទៅកាន់អ្នកអំពីសេចក្ដីពិតនៅក្នុងកណ្ឌទាំងនេះ ។ ការកត់ត្រា និងការរំឭកអារម្មណ៍នានាអាចជួយអ្នករកឃើញវិធីដើម្បី ជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចគ្នាទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
វាអាចផ្តល់ជាអត្ថប្រយោជន៍ដល់សិស្សដើម្បីចែកចាយពីមួយគ្រាទៅមួយគ្រាពីដំណើរការនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ។ ឧទាហរណ៍ ពេលសិស្សចែកចាយការយល់ដឹងមួយអំពីអ្វីមួយដែលពួកគេ ឬសមាជិកគ្រួសារម្នាក់បានរកឃើញនៅសប្ដាហ៍នេះ នោះអ្នកអាចសួរពួកគេពីអ្វីដែលពួកគេបានធ្វើអំឡុងការសិក្សារបស់ពួកគេ ដែលបានបំផុសឲ្យមានការយល់ដឹងទាំងនោះ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៧
យើងគួរស្វាគមន៍មនុស្សគ្រប់រូបមកកាន់សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ចំពោះមនុស្សជាច្រើន អារម្មណ៍ដែលពួកគេមាននៅក្នុងការប្រជុំរបស់សាសនាចក្រអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពរបស់ពួកគេនៅក្នុងសាសនាចក្រ ។ សេចក្ដីបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១–៧អាចជួយសមាជិកវួដរបស់អ្នកបង្កើតការស្វាគមន៍កាន់តែច្រើន បង្កើតបទពិសោធន៍ថ្វាយបង្គំដ៏មានអត្ថន័យចំពោះគ្នា និងចំពោះភ្ញៀវ ។ សិស្សអាចស្រាវជ្រាវខគម្ពីរទាំងនេះ ដោយរកមើល គោលការណ៍ទាក់ទងនឹងការប្រជុំរបស់សាសនាចក្រ ហើយសរសេរនៅលើក្ដារខៀនពីអ្វីដែលពួកគេរកឃើញ ។ ចំពោះចំណុចនីមួយៗនៅក្នុងបញ្ជីនោះ សិស្សអាចពិភាក្សាគ្នាពីទិដ្ឋភាពនៃគោលការណ៍នោះនៅក្នុងការអនុវត្ត ។
-
តើសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦ អាចជួយសិស្សឲ្យមើលឃើញថាការប្រជុំរបស់សាសនាចក្រជាឱកាសមួយដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:២ ហើយពិភាក្សាពីពេលដែលពួកគេធ្លាប់ឃើញថ្នាក់ដឹកនាំ និងគ្រូបង្រៀនដឹកនាំការប្រជុំដោយព្រះវិញ្ញាណបរិសុទ្ធ ។ តើតួនាទីរបស់អ្នកដែលចូលរួមនៅក្នុងការប្រជុំនានាមានអ្វីខ្លះ ? សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីគ្រាដែលពួកគេមានអារម្មណ៍ថាការប្រជុំមួយត្រូវបានដឹកនាំ ហើយណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
-
ប្រហែលជាអ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេ ពេលពួកគេបានចួលរួមការប្រជុំរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាលើកដំបូង ។ តើអ្វីទៅបានជួយពួកគេឲ្យទទួលអារម្មណ៍ស្វាគមន៍ ? តើពួកគេមានពាក្យណែនាំអ្វីខ្លះដល់សមាជិកផ្សេងទៀតដើម្បីជួយធ្វើឲ្យការប្រជុំរបស់យើងក្នុងសាសនាចក្រកាន់តែមានការស្វាគមន៍ ? តើយើងអាចអនុវត្តការប្រឹក្សារបស់ព្រះអម្ចាស់ដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៧ ដោយរបៀបណា ? ចូរឲ្យសិស្សអនុវត្តអ្វីដែលពួកគេនឹងនិយាយ ប្រសិនបើពួកគេបានឃើញមនុស្សប្លែកមុខម្នាក់ដើរចូលមកក្នុងសាលប្រជុំជាលើកដំបូង ។
-
ទំនុកតម្កើង ដូចជា « Tis Sweet to Sing the Matchless Love » (ទំនុកតម្កើង ទំព័រ ១៧៦ ឬ ១៧៧) ក៏អាចជួយសិស្សគិត និងពិភាក្សាអំពីរបៀបធ្វើឲ្យការប្រជុំសាសនាចក្ររបស់យើងកាន់តែមានការស្វាគមន៍ និងលើកតម្កើង ។ ប្រហែលសិស្សអាចច្រៀងទំនុកតម្តើងរួមគ្នា និងចែកចាយ គំនិតពីទំនុកបទ អំពីរបៀបដែលអាចជួយអ្នកដទៃ មានអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះនៅសាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣
ព្រះវរបិតាសួគ៌ប្រទានអំណោយទានខាងវិញ្ញាណដើម្បីជាប្រយោជន៍ដល់បុត្រាបុត្រីទ្រង់ ។
-
ពួកបរិសុទ្ធកាលពីបុរាណបានជឿយ៉ាងមុតមាំនៅក្នុងការបើកសម្ដែងនៃព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកអាចជួយសិស្សឲ្យស្ថាបនាសេចក្ដីជំនឿរបស់ ពួកគេថា អំណោយទានទាំងនេះអាចបើកសម្ដែងនៅក្នុងជីវិតរបស់យើងសព្វថ្ងៃតាមរបៀបណា ? អ្នកអាចចាប់ផ្ដើមដោយអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧–៣៣ ជាគូ ឬជាក្រុមតូចៗ ។ សូមឲ្យពួកគេរកមើលយ៉ាងហោចណាស់អំណោយទានខាងវិញ្ញាណចំនួនប្រាំ ហើយពិភាក្សាពីវិធីដែលពួកគេបានឃើញអំណោយទានទាំងនេះបានបើកសម្ដែងនៅក្នុងជីវិតរបស់ពួកគេ ឬជីវិតរបស់មនុស្សម្នាក់ដែលពួកគេស្គាល់—រួមទាំងមនុស្សនៅក្នុងថ្នាក់ផងដែរ ។ តើពួកគេបានរកឃើញអ្វីខ្លះដែលពួកគេអាចចែកចាយជាមួយសិស្សដើម្បីស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើអំណោយទានទាំងនេះ ?
-
ព្រះអម្ចាស់បានប្រកាសថា អំណោយទាននៃព្រះវិញ្ញាណផ្ដល់ប្រយោជន៍ដល់អ្នកដែលស្មោះត្រង់ ហើយ « មិនមែនរកទីសំគាល់ »នោះទេ( ខទី ៩ ) ។ ប្រហែលជាសិស្សអាចពិភាក្សាពីរបៀបដែលអំណោយទានខាងវិញ្ញាណផ្ដល់ប្រយោជន៍ដល់អ្នកស្មោះត្រង់ ។ តើអំណោយទានទាំងនេះអាចជួយអ្នកដែលចង់ទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អតាមរបៀបណា ?
-
មនុស្សមួយចំនួនស្រឡាញ់ព្រះ ហើយខិតខំដើម្បីគោរពបទបញ្ញត្តិរបស់ទ្រង់ ប៉ុន្តែពុំមានអារម្មណ៍ថា ពួកគេមានបទពិសោធន៍ពីអំណោយទាននៃព្រះវិញ្ញាណណាមួយឡើយ ។ តើការប្រឹក្សានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧–៣៣អាចជួយតាមរបៀបណា ?
ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំយើង ពេលយើងបំពេញការហៅរបស់យើង ។
-
មនុស្សជាច្រើនអាចទាក់ទងទៅនឹងអ្វីដែលយ៉ូហាន វិតមើរ មានអារម្មណ៍ ពេលលោកចង់បានការអះអាងជាថ្មីថាការហៅរបស់លោកមកពីព្រះ ។ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍ស្រដៀងគ្នាដែលពួកគេធ្លាប់មាន ។ តើយើងរកឃើញអ្វីខ្លះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៧ដែលអាចផ្ដល់ភាពជឿជាក់ដល់់យ៉ូហាន វិតមើរ នៅក្នុងការចាត់តាំងរបស់លោក ?