គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១០-១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩-៥០ ៖ « អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ »


« ថ្ងៃទី ១០-១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩-៥០ ៖ ‹ អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១០-១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩-៥០ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ស្រះ​ទឹក​នៅ​ពេល​ថ្ងៃ​រះ

ថ្ងៃទី ១០-១៦ ខែ ឧសភា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩-៥០

« អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ »

ដើម្បី​« ផ្សាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយ សារ​ព្រះ​ដ៏​ជា​ជំនួយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៧ ) នោះ​សូម​ស្វែង​រក​ការ​បំផុស​គំនិត​មក​ពី​ព្រះ​ពេល​អ្នក​ពិចារណា​គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩-៥០ ។ បន្ទាប់​មក ត្រូវ​បើក​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​ព្រះ ពេល​អ្នក​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

បន្ថែម​ពី​លើ​ការ​ចែក​ចាយ​ការ​យល់​ដឹង​ដែល​ពួកគេ​បាន​ទទួល​កាល​កំពុង​សិក្សា​បទគម្ពីរ សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​ពី​របៀប​ដែល​ការ​យល់​ដឹង​ទាំង​នោះ​កើត​មាន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់​ដឹង​អំពី​ខគម្ពីរ​មួយ​នៅ​ក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩-៥០ ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពិភាក្សា​ពី​អ្វី​ដែល​បាន​ដឹកនាំ​ពួក​គេ​ទៅ​រក​ការ​យល់​ដឹង​របស់​ទាំង​នោះ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩, ៥០:១–៣៦

សេចក្ដីពិត​នៃ​ដំណឹង​ល្អ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ការ​បង្រៀន​ខុស​ឆ្គង ។

  • កណ្ឌ​ទី ៤៩​ត្រូវ​បាន​ប្រទាន​ឲ្យ​ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ​ពិត​ដែល​បាន​កែ​តម្រូវ​អ្វី​ដែល​មនុស្ស​ដទៃ​កំពុង​បង្រៀន​( សូមមើល គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ សម្រាប់​ប្រវត្តិ​នៃ​រឿង​រ៉ាវ​មួយ​ចំនួន ) ។ ដើម្បី​ជួយ​សិស្ស​រុក​រក​កណ្ឌ​នេះ អ្នក​អាច​បំបែក​សិស្ស​ជា​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​ប្រធាន​បទ​ខាង​គោលលទ្ធិ​មួយ​( ដូច​ដែល​បាន​សរ​សេរ​នៅ​ក្នុង ក្បាល​កណ្ឌ​សម្រាប់​កណ្ឌ​ទី ៤៩ ) ។ ក្រុម​នានា​អាច​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​សេចក្ដី​ពិត​អ្វី​ខ្លះ​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​អំពី​ប្រធាន​បទ​នៅ​ក្នុង កណ្ឌ​ទី ៤៩ ? តើ​មនុស្ស​ទូទៅ​ជឿ​លើ​អ្វីខ្លះ អំពី​ប្រធាន​បទ​ថ្ងៃ​នេះ ? តើ​សេចក្ដី​ពិត​បន្ថែម​ទៀត​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ប្រធាន​បទ​នេះ​តាម​រយៈ​ពួក​ព្យាការី​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង ? សូម​ទុក​ឱកាស​មួយ​ឲ្យ​សិស្ស​ចែកចាយ​ពី​អំណរ​គុណ​របស់​ពួក​គេ​ចំពោះ​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​ជំនាន់​របស់​យើង ។

  • ដូច​ជា​ពួក​អែលឌើរ​នៅ​ក្នុង​ក្រុង​ខឺតឡង់​ដែល​« មិន​យល់​អំពី​ការ​បើក​សម្ដែង​នៃ​វិញ្ញាណ​ផ្សេងៗ »​( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ក្បាល​កណ្ឌ ) ពេល​ខ្លះ​យើង​ងឿង​ឆ្ងល់​ថា​តើ​អ្វី​មួយ​ដែល​យើង​ទទួល​អារម្មណ៍ ឬ​មើល​ឃើញ​គឺ​មក​ពី​ព្រះវិញ្ញាណ ឬ​មក​ពី​ឥទ្ធិពល​មួយ​ទៀត ។ តើ​យើង​អាច​រៀន​មក​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៣៦ ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​របៀប​ណា ? អ្នក​អាច​អនុញ្ញាត​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើស​យក​ខគម្ពីរ​មួយ​ចំនួន​ដើម្បី​សិក្សា រួចហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧

អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះ ។

  • ដោយ​សារ​អាពាហ៍​ពិពាហ៍​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ សាតាំង​មាន​ចិត្ត​អន្ទះសារ​ចង់​បង្កើត​ការ​ភាន់​ច្រឡំ​អំពី​រឿង​នេះ ។ សិស្ស​របស់​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារ​ខៀន​អំពី​សេចក្ដី​ពិត​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​អាពាហ៍​ពិពាហ៍ ។ ឧទាហរណ៍ តើ​សេចក្ដី​ពិត​អ្វី​ខ្លះ​អំពី​អាពាហ៍​ពិពាហ៍​ដែល​យើង​រៀន​មក​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧ ? បទគម្ពីរ​ដ៏​មាន​ប្រយោជន៍​ផ្សេង​ទៀត រួម​មាន លោកុប្បត្តិ ២:២០-២៤, កូរិនថូស​ទី ១ ១១:១១ ឬ​ផ្សេង​ទៀត​មាន​នៅ​ក្នុង « អាពាហ៍ពិពាហ៍, រៀប​អាពាហ៍​ពិពាហ៍ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ​( scriptures.ChurchofJesusChrist.org ) ។ សិស្ស​ក៏​អាច​រក​ឃើញ​សេចក្ដី​ពិត​នៅ​ក្នុង​« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »​ផង​ដែរ ។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​រៀន​មក​ពី​ធន​ធាន​ទាំង​នេះ ហេតុ​អ្វី​អាពាហ៍​ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ចាំ​បាច់​ចំពោះ​ផែនការ​របស់​ព្រះ ?​( សូម​មើល « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ) ។

    ស្វាមី​ភរិយា​​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

    អាពាហ៍​ពិពាហ៍​រវាង​បុរស និង ស្ត្រី​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-២២

គ្រូបង្រៀន និង​សិស្ស​ត្រូវ​បាន​ស្អាង​រួម​គ្នា​ដោយ​ព្រះវិញ្ញាណ ។

  • សេចក្ដី​បង្គាប់​របស់​ព្រះអម្ចាស់​អំពី​ការ​ផ្សាយ និង​ការ​ទទួល​សេចក្ដី​ពិត​អាច​ផ្ដល់​ឱកាស​ល្អ​មួយ ដើម្បី​ពិភាក្សាពី​តួនាទី​ដែល​បាន​ចែកចាយ ដែល​អ្នក​មាន​ក្នុង​នាម​ជា​គ្រូ​បង្រៀន និង​ជា​សិស្ស​នៅ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ការ​រៀន​សូត្រ​ដំណឹង​ល្អ ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​មើល​ឡើង​វិញ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-២២ ជា​គូ ហើយ​ពិភាក្សា​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ គ្រូ​បង្រៀន និង​សិស្ស ។ សិស្ស​ពីរ​បី​គូ​អាច​ចែក​ចាយ​នឹង​សិស្ស​ផ្សេង​ទៀត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​« វិធី​ផ្សេង​ទៀត »មួយ​ចំនួន​អ្វីខ្លះ​ដែល​ពេលខ្លះ​យើង​ព្យាយាម​បង្រៀន ឬ​រៀន​ពី​ដំណឹងល្អ ?​( ខទី ១៧ ) ។ តើ​យើង​អាច​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​​តាម​រយៈ​ព្រះវិញ្ញាណ​របៀប​ណា ? តើ​យើង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង និង​នៅ​ឯ​ព្រះវិហារ​ ដើម្បី​បង្រៀន ហើយ​រៀន​ពី​ដំណឹងល្អ​ឲ្យ​កាន់តែ​ប្រសើរ ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

អាពាហ៍​ពិពាហ៍​គឺ​ចាំ​បាច់​ណាស់​ចំពោះ​ផែន​ការ​របស់​ព្រះវរបិតា​សួគ៌ ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់​ពី​ហេតុផល​ដែល​អាពាហ៍​ពិពាហ៍​គឺ​ចាំបាច់​ចំពោះ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ៖

« តាម​ផែនការ​របស់​ព្រះ បុរស និង​ស្ត្រី គឺ​មាន​បំណង​ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ និង​ភាព​ពេញ​លេញ​នៃ​សិរី​ល្អ ។ ដោយ​សារ​ភាព​ខុស​គ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន បុរស និង ស្ត្រី​គ្រប់​រូប​នាំ​មក​កាន់​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍​នូវ​ទស្សន​វិស័យ និង បទពិសោធន៍​ដ៏​ពិសេស ។ បុរស និង ស្ត្រី​មាន​លក្ខណៈ​ផ្សេង​គ្នា ប៉ុន្តែ​មាន​ភាព​ស្មើ​គ្នា​តែ​មួយ និង សាមគ្គី​ភាព ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ទទួល​បាន​ជោគជ័យ​បាន​តាម​វិធី​ផ្សេង​ឡើយ ។ បុរស​បំពេញ និង​ធ្វើ​ឲ្យ​ស្រ្ដី​បាន​គ្រប់​លក្ខណ៍ ហើយ​ស្ត្រី​បំពេញ និង​ធ្វើ​ឲ្យ​បុរស​បាន​គ្រប់​លក្ខណ៍ នៅ​ពេល​ពួក​គេ​រៀន​ពី​គ្នា ហើយ​ពង្រឹង និង​ប្រទាន​ពរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ។…

« គេហដ្ឋាន​ដែល​មាន​ស្វាមី និង​ភរិយា​ជា​ទី​ស្រឡាញ់​ និង​ស្មោះ​ត្រង់ គឺ​ជា​ទី​ជម្រក​ដ៏​អស្ចារ្យ​ក្រៃ​លែង ដែល​កូនៗ អាច​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ក្នុង​ក្ដី​ស្រឡាញ់ និង​សុចរិតភាព ហើយ​ជា​កន្លែង​ដែល​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​កូនៗ​អាច​ត្រូវ​បាន​បំពេញ ។ ក៏​ដូច​ជា​លក្ខណៈ​ពិសេស ទាំង​បុរស​ និង​ស្ត្រី បរិច្ចាគ​ដើម្បី​បំពេញ​បង្គ្រប់​នូវ​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍​ដែរ ដូច្នេះ​លក្ខណៈ​ដដែល​នោះ គឺ​សំខាន់​ដើម្បី​ចិញ្ចឹម​បីបាច់ ថែទាំ និង​បង្រៀន​ដល់​កូនចៅ » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣-៨៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ដឹកនាំ​ការ​ពិភាក្សា​ដែល​បំផុស​គំនិត ។ មនុស្ស​គ្រប់​គ្នា​មាន​អ្វី​មួយ​ដើម្បី​រួម​ចំណែក ប៉ុន្តែ​ពេល​ខ្លះ​ពុំ​មែន​មនុស្ស​ទាំង​អស់​មាន​ឱកាស​នោះ​ទេ ។ ដោយ​ធ្វើ​តាម​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ សូម​រក​មើល​វិធី​ដើម្បី​បង្កើន​ចំនួន​សិស្ស​ដែល​អាច​ចែក​ចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។