« ថ្ងៃទី ១៧-២៣ ខែ ឧសភា ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧ ៖ ‹ អ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៧-២៣ ខែ ឧសភា ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ
ថ្ងៃទី ១៧-២៣ ខែ ឧសភា
គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
« អ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ »
ពេលខ្លះ ការបំផុសគំនិតអំពីអ្វីដែលត្រូវបង្រៀនអាចកើតឡើង ពេលអ្នកពិភាក្សាបទគម្ពីរជាមួយនឹងសមាជិកគ្រួសារ ឬមិត្តម្នាក់ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាចែកចាយពាក្យពេចន៍ទាំងនេះមកពីអែលឌើរ ឃ្វីនធិន អិល ឃុក ៖ « សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា យើងម្នាក់ៗនឹងពិនិត្យមើលឡើងវិញនូវការកាន់កាប់ត្រួតត្រាដែលយើងមានការទទួលខុសត្រូវជាបុគ្គលម្នាក់ៗ និងជាក្រុមគ្រួសារ »( « Stewardship—a Sacred Trust » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ៩៤ ) ។ បន្ទាប់មក អ្នកអាចសួរសិស្សពីអ្វីដែលពួកគេបានរៀនមកពីកណ្ឌ ៥១-៥៧អំពីការកាន់កាប់ត្រួតត្រារបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៩, ១៥-២០
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើជាអ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ ។
-
តើអ្នកនឹងជួយសិស្សឲ្យពិចារណាពីរបៀបដែលបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងកណ្ឌទី ៥១អនុវត្តចំពោះពួកគេតាមរបៀបណា ? អ្នកអាចសរសេរនៅលើក្ដារខៀនថាតើព្រះអម្ចាស់បានទុកព្រះទ័យអ្វីខ្លះចំពោះខ្ញុំ ?ហើយអញ្ជើញឲ្យសិស្សសរសេរចម្លើយរបស់ពួកគេ( សូមមើល « ធនធានបន្ថែមទាំងឡាយ »សម្រាប់គំនិតនានា ) ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវរកគោលការណ៍នៅក្នុងខទី ៩, ១៥-២០ដែលបង្រៀនពួកគេពីរបៀបធ្វើជាអ្នកកាន់កាប់ត្រួតត្រាដ៏ប្រសើរចំពោះរឿងនៅក្នុងបញ្ជីរបស់ពួកគេ ។ ឬអ្នកអាចផ្ដោតលើពាក្យ « ស្មោះត្រង់ », « យុត្តិធម៌ » និង « ឈ្លាសវៃ »នៅក្នុងខទី ៩ ដោយពិភាក្សាពីរបៀបដែលពាក្យនីមួយៗអាចណែនាំយើងនៅក្នុងការបំពេញការកាន់កាប់ត្រួតត្រារបស់យើង ។ ប្រសិនបើចាំបាច់ សូមពិនិត្យមើលឡើងវិញរួមគ្នាពីអត្ថន័យនៃពាក្យអ្នកកាន់កាប់ត្រួតត្រា, ការកាន់កាប់ត្រួតត្រា »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ( scriptures.ChurchofJesusChrist.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០, ៥៣:៣, ៥៥:១–៣
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានទទួលដោយការដាក់ដៃលើ ។
-
ខគម្ពីរជាច្រើននៅក្នុងវិវរណៈទាំងនេះលើកឡើងពីការទទួលព្រះវិញ្ញាណបរិសុទ្ធដោយការដាក់ដៃលើ ។ ប្រសិនបើ ការពិភាក្សាអំពីប្រធានបទនេះនឹងមានប្រយោជន៍សម្រាប់សិស្សរបស់អ្នក អ្នកអាចសួរសិស្សពីអ្វីដែលពួកគេរៀននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០, , ៥៣:៣, ៥៥:១–៣អំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សម្រាប់គំនិតបន្ថែមទៀតអំពីប្រធានបទនេះ សូមមើលកិច្ចការ ៨:១៤-១៧, ១៩:១-៦ ។ ប្រហែលជាសិស្សអាចនិយាយអំពីបទពិសោធន៍របស់ពួកគេនៃការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ឬអ្វីដែលពួកគេអាចធ្វើដើម្បីបន្តទទួលព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៩-១១, ២២-២៧
យើងអាចចែកចាយដំណឹងល្អ មិនថាយើងនៅទីណានោះទេ ។
-
នៅពេលព្រះអម្ចាស់បានចាត់ថ្នាក់ដឹកនាំមួយចំនួនក្នុងសាសនាចក្រទៅកាន់រដ្ឋមិសសួរី ទ្រង់បានមានបន្ទូលប្រាប់ពួកលោកឲ្យប្រើពេលវេលាធ្វើដំណើរ ហើយ « ផ្សាយនៅតាមផ្លូវ »( ខទី ២៥-២៧ ) ។ ការអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៩–១១, ២២–២៧ អាចដឹកនាំទៅរកការសន្ទនាមួយអំពីរបៀបដែលយើងអាចចែកចាយដំណឹងល្អ« នៅតាមផ្លូវ » ឬនៅក្នុងជីវិតរបស់យើង ។ សិស្សអាចនិយាយអំពីរបៀបដែលពួកគេធ្វើឲ្យការចែកចាយដំណឹងល្អក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេដោយឯកឯង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-១៩
ព្រះបានប្រទានគន្លងមួយសម្រាប់ចៀសវាងពីការបោកបញ្ឆោត ។
-
ដើម្បីណែនាំឲ្យពួកគេស្គាល់ពីគន្លងដែលព្រះអម្ចាស់បានបើកសម្ដែងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-១៩ អ្នកអាចចែកចាយគំរូអំពីគន្លងផ្សេងទៀតដែលមានភាពស្រដៀងគ្នាដល់សិស្ស ដូចជាគន្លងសម្រាប់ការសាងសង់វត្ថុនានា ឬគន្លងនៃអាកប្បកិរិយា ។ សិស្សអាចមានគំរូរបស់ពួកគេផ្ទាល់ដើម្បីចែកចាយ ។ ហេតុអ្វីគន្លងនានាមានតម្លៃ ? តើយើងអាចអនុវត្តគន្លងនៅក្នុងខទី ១៤-១៩ដើម្បីចៀសវាងការបោកបញ្ឆោតដែលយើងរកឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះដោយរបៀបណា ?
ខ្ញុំអាចងាករកព្រះអម្ចាស់ពេលខ្ញុំឈឺចាប់ដោយសារការជ្រើសរើសរបស់មនុស្សដទៃ ។
-
ភាគច្រើន យើងបានរងទុក្ខនឹងការខកបំណង ពេលមនុស្សម្នាក់ដែលយើងទុកចិត្តពុំបានរក្សាការសន្យារបស់ខ្លួន ។ ការណ៍បានកើតឡើងចំពោះពួកបរិសុទ្ធមកពីខូលស្វិល រដ្ឋ នូវ យ៉ោក ដែលបានរំពឹងទុកដើម្បីស្នាក់នៅលើដីរបស់ លីម៉ាន ខូព្លី នៅរដ្ឋអូហៃអូ ។ ដើម្បីរៀនសូត្រមកពីបទពិសោធន៍នេះ សិស្សអាចមើលឡើងវិញពីក្បាលកណ្ឌទី ៥៤ ( សូមមើលផងដែរ Saints, ១:១២៥–២៨, « A Bishop unto the Church » Revelations in Context, ទំព័រ ៧៨–៧៩ ) ។ ពួកគេអាចនឹកស្រមៃថា ពួកគេមានមិត្តម្នាក់នៅក្នុងចំណោមពួកបរិសុទ្ធនៅខូលស្វិល រួចហើយរកឃើញការប្រឹក្សានៅក្នុងកណ្ឌទី ៥៤ដែលពួកគេអាចចែកចាយនឹងមិត្តរបស់ពួកគេ ។ ឬពួកគេអាចស្រាវជ្រាវរកវិវរណៈសម្រាប់អ្វីមួយដែលអាចជួយមនុស្សម្នាក់ដែលកំពុងរងទុក្ខ ដោយសារតែការជ្រើសរើសរបស់មនុស្សម្នាក់ទៀត ។ ( អ្នកអាចចង្អុលបង្ហាញពីការសន្យានៅក្នុងខទី ៦ចំពោះអ្នកដែលរក្សាសេចក្ដីសញ្ញារបស់ពួកគេ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:១០មានឃ្លាមួយចំនួនដែលសិស្សរបស់អ្នកអាចគិតថាមានន័យ ដូចជា « មានចិត្តអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក », « ស្វែងរកយើងពីមុនៗ » និង « សេចក្ដីសម្រាកដល់ព្រលឹងរបស់ពួកគេ » ។ សិស្សអាចជ្រើសយកឃ្លាមួយដើម្បីពិចារណា ហើយសិក្សា ដោយប្រើលេខយោង ឬធនធានផ្សេងទៀតដើម្បីរុករកបទគម្ពីរដែលទាក់ទង ។ រួចពួកគេអាចចែកចាយគំនិតរបស់ពួកគេ ។
ធនធានបន្ថែមទាំងឡាយ
ការកាន់កាប់ត្រួតត្រារបស់យើង ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ថា « នៅក្នុងសាសនាចក្រ ការកាន់កាប់ត្រួតត្រាមួយគឺជាការទុកចិត្តខាងវិញ្ញាណ ឬខាងសាច់ឈាមដ៏ពិសិដ្ឋមួយដែលវារួមមាននូវការទទួលខុសត្រូវ ។ ដោយសារអ្វីៗជារបស់ផងព្រះអម្ចាស់ យើងកាន់កាប់ត្រួតត្រាលើរូបកាយ គំនិត ក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់យើង ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១-១៥ ) ។ អ្នកកាន់កាប់ត្រួតត្រាដ៏ស្មោះត្រង់ម្នាក់គឺជា បុគ្គលម្នាក់ដែលអនុវត្តអំណាចគ្រប់គ្រងសុចរិត មើលថែគ្រួសារខ្លួនផ្ទាល់ ហើយរកមើលអ្នកក្រីក្រ និងទុរគត៌ »( « Welfare Services: The Gospel in Action » Ensign ខែវិច្ឆិកា ឆ្នាំ១៩៧៧ ទំព័រ ៧៨ )