គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ៖ « សេចក្ដី​សន្យា … នឹង​បាន​សម្រេច​ហើយ »


« ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ៖ ‹ សេចក្ដី​សន្យា … នឹង​បាន​សម្រេច​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥

« សេចក្ដី​សន្យា …​នឹង​បាន​សម្រេច​ហើយ »

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ សូម​គិត​ថា​តើ​ខគម្ពីរ ពាក្យ​ដក​ស្រង់​អ្វីខ្លះ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ បទពិសោធន៍ សំណួរ និង​ធនធាន​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បង្រៀន​គោលលទ្ធិ ។ នៅ​ពេល​អ្នក​បង្រៀន សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​ត្រា​ការ​បំផុស​គំនិត​ដែល​ពួក​គេ​បាន​ទទួល ហើយ​ធ្វើ​ផែនការ​មួយ​ដើម្បី​អនុវត្ត​វា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​អាច​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ពី​លេខ​ខគម្ពីរ​មួយ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥ ដែល​បាន​បំផុស​គំនិត​ពួក​គេ ។ បន្ទាប់​មក អ្នក​អាច​ប្រមូល​ក្រដាស​ទាំង​នោះ សូម​ជ្រើស​យក​ក្រដាស​មួយ​ចំនួន ហើយ​អញ្ជើញ​សិស្ស​ដែល​សរសេរ​ក្រដាស​នោះ​ឲ្យ​អាន​ខគម្ពីរ​របស់​ពួក​គេ​ទៅ​កាន់​សិស្ស​ដទៃ​ទៀត ហើយ​ចែក​ចាយ​ហេតុ​ផល​ដែល​ពួក​គេ​ជ្រើស​រើស​ខគម្ពីរ​ទាំង​នោះ ។ សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចែក​ចាយ​ការ​យល់​ដឹង​របស់​ពួក​គេ​ផង​ដែរ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​គាំ​ទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។

  • តើ​សិស្ស​ម្នាក់​អាច​ពិពណ៌នា​បាន​ទេ ថា​តើ​អ្នក​គាំ​ទ្រ​ម្នាក់​ធ្វើ​អ្វី​ខ្លះ ? វា​អាច​មាន​ប្រយោជន៍​ដើម្បី​មើល​ពី​និយមន័យ​នៃ អ្នក​គាំ​ទ្រ នៅ​ក្នុង​វចនានុក្រម ។ ដោយ​មាន​ការ​យល់​ដឹង​នេះ សិស្ស​អាច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣-៥ ជា​គូ ។ ពួក​គេ​អាច​ចែក​ចាយ​ជាមួយ​គ្នា​នូវ​ពាក្យ ឬ​ឃ្លា​ណា​មួយ​មក​ពី​ខគម្ពីរ​ទាំង​នេះ ដែល​ជួយ​ពួក​គេ​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​នាម​ជា​អង្គ​គាំ​ទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។ ( សូម​មើល​ផង​ដែរ នីហ្វៃទី ២ ២:៨–៩, ម៉ូសាយ ១៥:៧–៩, មរ៉ូណៃ ៧:២៧–២៨, គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៥, ៦២:១ ) ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែក​ចាយ​អារម្មណ៍​របស់​ពួក​គេ​អំពី​ព្រះអង្គ​សង្គ្រោះ​ជា​អង្គ​គាំទ្រ​របស់​ពួក​គេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១១-៧៥

យើង​ពុំ​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​យាង​មក​ជា​លើក​ទីពីរ​ឡើយ ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ទាំង​ការ​ព្រមាន និង​ការ​សន្យា​ដ៏​សង្ឃឹម​នៅ​ក្នុង កណ្ឌ ៤៥​តាម​របៀប​ណា ? ឧទាហរណ៍ អ្នក​អាច​សរ​សេរ​នៅ​លើ​ក្ដារ​ខៀន​ដោយ​ដាក់​ចំណង​ជើង​ថា ការ​ព្យាករ និង ពរជ័យ​ដែល​បាន​សន្យា ហើយ​សិស្ស​អាច​សរ​សេរ​នៅ​ក្រោម​ចំណង​ជើង​នោះ​នូវ​ការ​បង្រៀន​ដែល​ពួក​គេ​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១១-៧៥ ។ ហេតុ​អ្វី​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ដឹង​ពី​រឿង​ទាំង​នេះ​ជា​មុន ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​ស្គាល់​ពរ​ជ័យ​របស់​យើង ?

  • ប្រហែល​ជា​សិស្ស​អាច​ចែក​ចាយ​ពាក្យ​ទូន្មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​មាន​ភាព​សុទិដ្ឋនិយម និង​ពេញ​ដោយ​សេចក្ដី​សង្ឃឹម ពេល​យើង​ជួប​នឹងគ្រា​លំបាក​ដែល​បាន​ប្រាប់​ទុក​ជា​មុន​សម្រាប់​ជំនាន់​របស់យើង​( ដូចជា រឿង​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១១-៧៥ ) ។ ដើម្បី​ជួយ​សិស្ស់​សម្លឹង​ទៅ​រក​ការ​យាង​មក​ជា​លើក​ទីពីរ​ដោយ​សេចក្តី​ជំនឿ​ជាង​សេចក្តី​ភ័យ​ខ្លាច​នោះ អ្នក​អាច​បង្ហាញ​វីដេអូ « Men’s Hearts Shall Fail Them » (ChurchofJesusChrist.org) ។ តើ​តាម​របៀប​អ្វី​ខ្លះ​ដែល មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត នៅ​ក្នុង​ជំនាន់​របស់​យើង ? ( សូម​មើល ខ ២៦) ។ តើ​ដំបូន្មាន​អ្វី​ខ្លះ​ដែល​ប្រធាន ណិលសុន បាន​ផ្តល់​ឲ្យ​ក្នុង​វីដែអូ​នេះ ដែល​អាច​ជួយ​យើង​ឲ្យ​ប្រឈម​នឹង​ស្ថានភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​ដោយ​សេចក្ដី​សុខ​សាន្ត ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣១-៣២

« ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ » ហើយ​សូម​កុំ​រើ​ឡើយ ។

  • សិស្ស​ប្រហែល​ជា​យល់​ព្រម​ដើម្បី​ចែក​ចាយ​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​កំពុង​ខិត​ខំ​« ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ » ដូច​ដែល​ព្រះអម្ចាស់​បាន​ប្រឹក្សា​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៣១-៣២ ។ តើ​យើង​អាច​បង្កើត​ទី​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀប​ណា ? សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង​« ធន​ធាន​បន្ថែម​ទាំង​ឡាយ » និង​វីដេអូ « Stand Ye in Holy Places—Bloom Where You’re Planted​(ChurchofJesusChrist.org) អាច​បន្ថែម​ការ​យល់​ដឹង​ចំពោះ​ការ​ពិភាក្សា​នេះ ។

    ស្ត្រី​ព្រហ្មចារីយ​ដប់​នាក់

    រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ដោយ ដាន ប៊ឺរ

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

« ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។ »

ស៊ិស្ទើរ អាន អិម ឌិប អតីត​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​យុវនារី​ទូ​ទៅ បាន​បង្រៀន​ថា សេចក្ដី​ណែនាំ​ដើម្បី​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ហើយ​សូម​កុំ​រើ​ឡើយ « ពន្យល់​យើង​ពី​របៀប​ដែល​យើង​អាច​ទទួល​ការ​ការ​ពារ កម្លាំង និង​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​គ្រា​លំបាក » ។ បន្ទាប់​ពី​កត់​សម្គាល់​ថា ទី​បរិសុទ្ធ​ទាំង​នេះ​អាច​រួម​មាន ព្រះវិហារ​បរិសុទ្ធ សាលា​ប្រជុំ និង​គេហដ្ឋាន​របស់​យើង នោះ​គាត់​បាន​ថ្លែង​ថា « យើង​ម្នាក់ៗ​អាច​រកឃើញ​ទី​បរិសុទ្ធ​ជា​ច្រើន​ទៀត » ។ នាង​បន្ដ​ថា ៖

« ដំបូង​ឡើយ ​យើង​អាច​ចាត់​ថា​ពាក្យទី​កន្លែងជា​ទីតាំង​មួយ ឬ​តំបន់​មួយ ។ ប៉ុន្តែ ទី​កន្លែង​ មួយ​អាច​ជា ‹ លក្ខខណ្ឌ ជំហរ ឬ​ស្ថានភាព​នៃ​ចិត្ត ›​[ វចនានុក្រម Merriam-Webster.com ពាក្យ « place » merriam-webster.com ] ។ មាន​ន័យ​ថា ទី​បរិសុទ្ធ​ក៏​អាច​រួម​បញ្ចូល​នូវ​គ្រា​មួយ—ជា​គ្រា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទី​បន្ទាល់​ប្រាប់​យើង គ្រា​ដែល​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវ​របិតា​សួគ៌ ឬ​គ្រា​ដែល​យើង​ទទួល​ចម្លើយ​មួយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង ។ លើស​ពី​នេះ​ទៀត ខ្ញុំ​ជឿ​ថា នៅ​គ្រប់​ពេល​ដែល​អ្នក​មាន​សេចក្ដី​ក្លា​ហាន​ដើម្បី ឈរ​ការ​ពារ​រឿង​ត្រឹម​ត្រូវ ជា​ពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​គ្មាន​នរណា​ម្នាក់​យល់​ព្រម​ដើម្បី​ធ្វើ​វា នោះ​អ្នក​កំពុង​បង្កើត​ទី​បរិសុទ្ធ​មួយ​ហើយ » ( « Your Holy Places » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ ១១៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ធ្វើ​ជា​ទី​បន្ទាល់​មួយ​ដ៏​រស់​រវើក ។ នៅ​ពេល​អ្នក​រស់​នៅ​តាម​គោលលទ្ធិ​ដែល​អ្នក​បង្រៀន អ្នក​នឹង​អាច​ថ្លែង​ជា​សាក្សី​ដ៏​ពោរ​ពេញ​ដោយ​អនុភាព​ផ្ទាល់​ខ្លួន​ថា វា​គឺជា​ការ​ពិត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ទី​បន្ទាល់​របស់​អ្នក​ទៅ​កាន់​ដួង​ចិត្ត​នៃ​សិស្ស​របស់​អ្នក ។ សូម​ពិចារណា​ពី​គោលការណ៍​ដែល​អ្នក​នឹង​បង្រៀន​នៅ​សប្ដាហ៍​នេះ និង​នៅ​សប្ដាហ៍​ក្រោយ ។ តើ​អ្នក​អាច​រស់​នៅ​កាន់​តែ​ពេញ​លេញ​តាម​គោលការណ៍​ទាំង​នោះ​តាម​របៀប​ណា ? ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះទំព័រ ១៣–១៤ ) ។