គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ៖ « ក្រឹត្យ​វិន័យ​របស់​យើងដើម្បីត្រួតត្រា​សាសនាចក្រ​របស់​យើង »


« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ៖ ‹ ក្រឹត្យ​វិន័យ​របស់​យើងដើម្បីត្រួតត្រា​សាសនាចក្រ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ២០២០ )

« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ 

ព្រះយេស៊ូវគ្រីស្ទ

ថ្ងៃទី ១៩–២៥ ខែ មេសា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤

« ក្រឹត្យ​វិន័យ​របស់​យើងដើម្បីត្រួតត្រា​សាសនាចក្រ​របស់​យើង »

អ្នកនឹង​ពុំ​អាច​ធ្វើ​ការ​ពិភាក្សាទំាងអស់គ្រប់​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ឡើយ ។ សូម​ស្វែង​រក​ការ​បំផុស​គំនិត​ដើម្បី​ជួយ​អ្នក​ជ្រើស​យក​គោលការណ៍​ដែល​នឹង​សំខាន់​បំផុត​ចំពោះ​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅពេល​វិវរណៈ​នៅ​ក្នុង កណ្ឌ​ទី ៤២ ត្រូវ​បាន​បោះពុម្ព យ៉ូសែប ស៊្មីធ បាន​សរសេរ​ថា ពួកបរិសុទ្ធ « បាន​ទទួល​យ៉ាង​ត្រេកអរ » ( « Letter to Martin Harris » ថ្ងៃ​ទី ២២ ខែ​កុម្ពៈ ឆ្នាំ​១៨៣១, josephsmithpapers.org ) ។ សូម​លើក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វីៗ​មក​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ជាមួយ​គ្រួសារ​នៅ​សប្ដាហ៍​នេះ ដែល​ពួកគេ​បាន​ទទួល​ដោយ​ត្រេកអរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤២

ក្រឹត្យវិន័យ​របស់​ព្រះ​ត្រួត​ត្រា​សាសនាចក្រ​របស់​ទ្រង់ ហើយ​អាច​ត្រួត​ត្រា​ជីវិត​របស់​យើង ។

  • នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤១ ព្រះអម្ចាស់​បាន​ជួយ​ពួកបរិសុទ្ធ​រៀបចំ​ខ្លួន​ទទួល​ក្រឹត្យវិន័យ​របស់​ទ្រង់ ដែល​ទ្រង់​នឹង​បើក​សម្ដែង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ( សូមមើល កណ្ឌ​ទី ៤២ ) ។ តើ​វិវរណៈ​នៅ​ក្នុង កណ្ឌ​ទី ៤១ អាច​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ទទួល​យក​ក្រឹត្យវិន័យ​របស់​ព្រះ​តាម​របៀបណា ? ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​ចំពោះ​សំណួរ​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១-៦ ហើយ​ស្វែង​រក​គោលការណ៍​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​យក​ក្រឹត្យ​វិន័យ​របស់​ព្រះ ។ តើ​យើង​អាច​អនុវត្ត​គោលការណ៍​ទាំង​នេះ​តាម​របៀបណា នៅពេល​យើង​មាន​ឱកាស​ទទួល​យក​សេចក្ដី​ណែនាំ​មក​ពី​ព្រះអម្ចាស់ ?

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​បែង​ចែក កណ្ឌទី ៤២ ទៅ​ជា​ខគម្ពីរ​ប្រាំ​ក្រុម ដែល​ក្រុម​នីមួយៗបង្ហាញ​នូវ​គោលការណ៍​ដ៏​សំខាន់​មួយ​នៃ​ដំណឹងល្អ ។ ការ​បែង​ចែក​ជា​ក្រុម​នេះ​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ដើម្បី​ពិភាក្សា​ពី​កណ្ឌ​នេះ​ជាមួយ​នឹង​សិស្ស ។ ឧទាហរណ៍ អ្នក​អាច​​សរសេរសេចក្ដី​យោង​ទាំងឡាយ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើស​យក​ក្រុម​មួយ ។ សុំ​ឲ្យ​សិស្ស​អានខគម្ពីរ​របស់​ពួកគេ ហើយ​ស្វែង​រក​អ្វី​មួយ​ដែល​ពួកគេ​គិត​ថាសំខាន់​ចំពោះ​យើង​នៅ​ជំនាន់​របស់​យើង ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​ឧទាហរណ៍​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ដែល​វា​ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​យើង​ទទួល​បាន​ពរជ័យ នៅពេល​យើង​គ្រប់​គ្រង​ជីវិត​របស់​យើង​ស្រប​តាម​ក្រឹត្យវិន័យ​ទាំង​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:៩–១១

ព្រះអម្ចាស់​សុំ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​លះបង់ ។

  • អែតវឹត ប៉ាទ្រិច ជា​ប៊ីស្សព​ដំបូង​គេ​ក្នុង​សាសនាចក្រ​ដែល​ស្ដារ​ឡើង​វិញ​នេះ ត្រូវ​បានបង្គាប់​ឲ្យបោះបង់​អាជីព​របស់​លោក ហើយ « ចំណាយ​ពេល​ទាំងអស់​របស់​លោក » បម្រើ​នៅ​ក្នុង​ការ​ហៅ​របស់​លោក ។ ទោះ​ជា​យើង​​ពុំ​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​ក្ដី តើ​យើង​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​អាច​អនុវត្តដល់​ការ​បម្រើ​របស់យើង​ចំពោះ​ព្រះ ? ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី អែតវឹត ប៉ាទ្រិច សូមមើល « A Bishop unto the Church » Revelations in Context ទំព័រ ៧៧-៨៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៦១, ៦៥-៦៨, ៤៣:១-៧

វិវរណៈ​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត អំណរ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • ដូចជា​ថ្នាក់ដឹកនាំ​ពី​ដើម​ក្នុង​សាសនាចក្រ​ដែរ សិស្ស​របស់​អ្នក​អាច​នឹង​មាន​សំណួរ​ដែល​មាន​លក្ខណៈ​ជា « អាថ៌កំបាំង » ដោយសារ​វា​តម្រូវ​ឲ្យ​មាន​ការ​ណែនាំ​មក​ពី​ព្រះអម្ចាស់ ។ អ្នក​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​សំណួរ​មួយ​ដែល​ពួកគេ​ឆ្ងល់ ឬ​បញ្ហា​មួយ​ដែល​ពួកគេ​ត្រូវការ​វិវរណៈ​ផ្ទាល់​ខ្លួន ។ តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៦១, ៦៥-៦៨ ដែល​អាច​ជួយ​យើង​បាន នៅពេល​ស្វែង​រក​វិវរណៈ ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​ប្រទាន​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១-៧ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨-១០

យើង​ជួប​ជុំ​គ្នា​ដើម្បី « ​ណែនាំ និង​ស្អាង​គ្នាទៅវិញ​ទៅមក » ។

  • តើ​យើង​អាច​ប្រើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨-១០ ដើម្បី​បង្រៀន​មនុស្ស​ម្នាក់​ដែល​គិត​ថា វា​ពុំ​មែន​ជា​ការ​ចាំបាច់​ដើម្បី​មក​កាន់​ការ​ប្រជុំ​របស់​សាសនាចក្រ ? បញ្ជី​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ​អាច​ជួយ​ការ​ពិភាក្សា​នេះ​ឲ្យ​ផ្ដោត​ទៅ​លើ​គោលបំណង​ដ៏​ទេវភាព​នៃ​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ ( បញ្ជី​នោះ​ក៏​អនុវត្ត​ចំពោះ​ថ្នាក់​យុវនារី​ផង​ដែរ ) ។ សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ការ​ចូល​រួម​នៅ​ក្នុង​កូរ៉ុម សមាគម​សង្គ្រោះ និង​ថ្នាក់​នានា​ក្នុង​សាសនាចក្រ​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។ តើ ​ខ ៨-១០ បាន​បញ្ជាក់អ្វីខ្លះ​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន ហើយ​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ?

    ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ

    ការ​ប្រជុំ​នៅ​ព្រះវិហារ​គឺជា​វិធី​មួយ​ដែល​យើង « ណែនាំ និង​ស្អាង​គ្នាទៅវិញ​ទៅមក » ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ហេតុផល​ដែល​យើង​ត្រូវ​បាន​រៀបចំ​ជា​កូរ៉ុម និង​សមាគម​សង្គ្រោះ ។

ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ពន្យល់​ពី​ហេតុផល​ដែល​ព្រះ​បាន​រៀបចំ​យើង​ជា​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ ៖

  1. « ដើម្បី​រៀបចំ​យើង​ឲ្យ​នៅ​ក្រោម​បព្វជិតភាព និង​តាម​គន្លង​នៃ​បព្វជិតភាព » ។

  2. « ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​ផ្ដោត​ទៅ​លើ​កិច្ចការ​នៃសេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួកគេ​ចូល​ប្រឡូក​នៅ​ក្នុង​កិច្ចការ​នោះ ។ កូរ៉ុម និង​សមាគមសង្គ្រោះ​គឺជា​ភាព​ជា​អ្នកដឹកនាំ​មួយ​ដែល​បាន​រៀបចំឡើង​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការជួយ​នៅ​ក្នុង​កិច្ចការ​របស់​ព្រះវរបិតា​របស់​យើង​ ដើម្បី​នាំ​​យក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចដល់​បុត្រា​បុត្រី​របស់​ទ្រង់ » ។

  3. « ដើម្បី​ជួយ​ប៊ីស្សព​ឲ្យ​គ្រប់​គ្រង​ឃ្លាំង​របស់​ព្រះអម្ចាស់​ដោយ​ឈ្លាស​វៃ ។ ឃ្លាំង​របស់ព្រះ​អម្ចាស់ រួមមាន ‹ ពេលវេលា ទេពកោសល្យ សេចក្តី​មេត្តា​ករុណា សម្ភារ និង ចំណូល​ហិរញ្ញវត្ថុ​ › នៃ​សមាជិក​សាសនាចក្រ [ ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ, ៦.១.៣, ChurchofJesusChrist.org ] ។ ទេពកោសល្យ​របស់​ពួក​បរិសុទ្ធ​គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​មើល​ថែ​ដល់​ជន​ក្រីក្រ ហើយ​ខ្វះខាត និង​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់ » ។

  4. « ដើម្បី​ផ្ដល់​ជា​ការការពារ និង​ទីជម្រក​មួយ​សម្រាប់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ថ្ងៃ​ចុង​ក្រោយ » ។

  5. « ដើម្បី​ពង្រឹង ហើយ​គាំទ្រ​យើង​នៅ​ក្នុង​តួនាទី និងការ​ទទួល​ខុសត្រូវ​របស់​យើង​ក្នុង​គ្រួសារ ក្នុងនាម​ជា​បុត្រា​បុត្រី​របស់​ព្រះ » ។( « Why We Are Organized into Quorums and Relief Societies » [ ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០១២ ] speeches.byu.edu ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញ ។ « ជាជាង​ការ​អញ្ជើញ​ឲ្យ​ធ្វើ​អ្វីមួយ​ជាក់លាក់​ជានិច្ច​នោះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​វិធី​របស់​ពួកគេ​ផ្ទាល់​ដើម្បីអនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ៣៥ ) ។