គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា ។ បុណ្យអ៊ីស្ទើរ ៖ « យើង​ជា​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់នៅ យើង​ជា​អង្គ​ដែល​ត្រូវ​បាន​ស្លាប់ »


« ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា ។ បុណ្យអ៊ីស្ទើរ ៖ ‹ យើង​ជា​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់នៅ យើង​ជា​អង្គ​ដែល​ត្រូវ​បាន​ស្លាប់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូប​សំណាក​ព្រះគ្រីស្ទ

ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« យើង​ជា​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់នៅ យើង​ជា​អង្គ​ដែល​ត្រូវ​បាន​ស្លាប់ »

គ្មានអ្វី​មួយ​ដែល​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ជាងដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ សូម​គិត​ពី​សិស្ស​របស់​អ្នក តើ​អ្វីទៅ​នឹង​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ខ្លាំង​ឡើង ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅពេល​សិស្ស​របស់​អ្នក​បានសិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា​នៅ​ឆ្នាំ​នេះ ពួកគេ​អាច​នឹង​រក​ឃើញ​បទគម្ពីរ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ។ សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ទុក​ពេល​ឲ្យ​ពួកគេ​ចែកចាយ​បទគម្ពីរ​ទាំង​នេះ ។ តើ​ការ​សិក្សា​របស់​យើង​អំពី​គោលលទ្ធិ និង សេចក្តីសញ្ញា​កន្លង​មក​បាន​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់​តែ​ខ្លាំង​តាម​របៀបណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ព្រះ​យេស៊ូវ គ្រីស្ទ​បាន​សម្រេច​នូវ « ដង្វាយធួន​ដ៏​ល្អ​ឥត​ខ្ចោះ » ។

  • ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គោលលទ្ធិ​ដ៏​សំខាន់​មួយ សូម​ពិចារណា​ចំណាយ​ពេល​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​យល់​ពី​គោលលទ្ធិ​នេះ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ អ្នក​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះនៅ​លើ​ក្ដារ​ខៀន ៖ តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្វី ? តើ​វា​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​វា​ជះឥទ្ធិពល​ដល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​ទទួល​បាន​ព្រះចេស្ដា​ដ៏​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​តាម​របៀប​ណា ? សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ពិចារណា​ពី​សំណួរទាំង​នេះ ហើយ​រក​មើល​បទគម្ពីរ​ដែល​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ទាំង​នេះ ។ សិស្ស​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ហើយ​អ្នក​អាច​ពិភាក្សា​សេចក្ដី​យោង​មួយ​ចំនួន​ជាមួយ​នឹង​សិស្ស ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖ លូកា ២២:៣៩–៤៤, យ៉ូហានទី ១ ១:៧, នីហ្វៃទី ២ ២:៦–៩, ម៉ូសាយ ៣:៥–១៣, ១៧–១៨, អាលម៉ា ៧:១១–១៤, មរ៉ូណៃ ១០:៣២–៣៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦–១៩, ៤៥:៣–៥ ។

  • អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​អាន​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះអំពី​ការ​រងទុក្ខ​របស់​ទ្រង់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦-១៩ ។ តើ​ខគម្ពីរ​ទាំង​នេះធ្វើ​ឲ្យ​យើង​មាន​ការ​ដឹង​គុណ​កាន់​តែ​ខ្លាំង​ចំពោះ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    ព្រះយេស៊ូវ​កំពុង​អធិស្ឋាន

    ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់ដោយ យ៉ុងស៊ុន គីម

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:១១-១៤, ២០-២៤, ១១០:១-១០

ព្យាការី យ៉ូសែប ស៊្មីធ​បាន​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។

  • យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់ ហើយ​បាន​ថ្លែង​ជា​សាក្សី​ដ៏​មាន​អនុភាព​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​សិក្សា​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ អ្នក​អាច​បំបែក​សិស្ស​ជា​ពីរ​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:១១-១៤, ២០-២៤១១០:១-១០ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​រក​យ៉ាង​ហោច​ណាស់​ពាក្យ​មួយ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ពិពណ៌នា​ពី​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​អាច​ប្ដូរ​វេន​គ្នា​សរសេរ​ពាក្យ​ដែល​ពួកគេ​បាន​រក​ឃើញ​នៅលើ​ក្ដារខៀន ហើយ​អ្នក​អាច​ប្រើ​ពាក្យ​ទាំង​នេះ​ដើម្បី​ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​ឥវិយាបថ​ និង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ភាព​ជា​ព្រះ និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀបណា ?

  • សិស្ស​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ភ្ជាប់​ការ​បង្រៀន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា​ទៅ​នឹង​ពាក្យ ហើយ​និង​គោលការណ៍​នៅ​ក្នុង​ទំនុក​តម្កើង « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៧៦ សូមមើល​ផង​ដែរ គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះនៅ​ក្នុងចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ ប្រហែល​ជា​ពួកគេ​នឹង​ព្រម​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ អ្នក​ក៏​អាច​អាន ឬ​ច្រៀង​ទំនុក​តម្កើង​នេះ​រួម​គ្នា ហើយ​រក​មើល​ការ​ជាប់​ទាក់ទង​ទៅ​នឹង​បទគម្ពីរ​ដូច​តទៅ​នេះ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៤, ៤៥:៣–៥, ៨៤:៧៧, ៩៨:១៨, ១៣៨:២៣ ។ តើ​យើង​បាន​ដឹង​ថា ព្រះដ៏​ប្រោសលោះ​របស់​យើង​មាន​ព្រះជន្ម​រស់​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៦–២៧, ៤២:៤៥–៤៦, ៦៣:៤៩, ៨៨:១៤–១៧, ២៧–៣១, ៩៣:៣៣–៣៤

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រស់​ឡើង​វិញ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​គោលលទ្ធិ និង សេចក្តី​សញ្ញា​បង្រៀន​អំពី​ការ​រស់​ឡើង​វិញ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់ ឬ​សមាជិក​គ្រួសារ​ម្នាក់​សួរ​ពួកគេ​ពី​អត្ថន័យ​នៃ​ការ​រស់​ឡើង​វិញ ។ តើ​យើង​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ​រស់​ឡើង​វិញ​តាម​របៀបណា ? សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ គោលលទ្ធិ ​និង សេចក្តីសញ្ញា ៨៨:១៤-១៧, ២៧-៣១ រក​មើល​អ្វី​មួយ​ដែល​អាច​ជួយ ។ សេចក្ដី​យោង​បទគម្ពីរ​ជា​ជំនួយ​ផ្សេង​ទៀត​ រួម​មាន អាលម៉ា ១១:៤០-៤៥ និងអាលម៉ា ៤០:២១-២៣ ។ តើ​យើង​នឹង​ចែកចាយ​អ្វីខ្លះ​ដើម្បី​ជួយ​មិត្ត​ ឬ​សមាជិក​គ្រួសារ​របស់​យើង​ឲ្យ​មាន​អំណរ និង​សេចក្ដី​សង្ឃឹម​ដែល​កើត​ចេញ​ពី​គោលលទ្ធិ​នៃ​ការ​រស់​ឡើង​វិញ ?

  • តើ​អ្នក​អាចជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អំណោយទាន​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? ប្រហែល​ជា​អ្នកអាច​សរសេរ​នៅលើ​ក្ដារ​ខៀន​នូវ​ឃ្លា​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ… ហើយ​អញ្ជើញ​សិស្ស​ឲ្យ​មើល​នៅ​ក្នុង​បទគម្ពីរ​ដូច​តទៅ​នេះ ហើយ​រក​ពាក្យ​ដែល​អាច​បំពេញ​ឃ្លា​នេះ បាន ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:២៦–២៧, ៤២:៤៥–៤៦, ៦៣:៤៩, ៩៣:៣៣–៣៤ ។ តើ​សេចក្ដីពិត​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​មើល​ទៅ​សេចក្ដី​ស្លាប់​យ៉ាង​ដូចម្ដេច ? តើ​វា​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​តាម​របៀបណា ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​សិស្ស​ស្រាវ​ជ្រាវ​នៅ​ក្នុង​បទគម្ពីរ ។ « ចូរសួរ​សំណួរ​ដែល​តម្រូវ​ឲ្យ​អ្នករៀន​ស្វែងរក​ចម្លើយ​នៅក្នុង​បទគម្ពីរ ។… សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ទោះ​ជា​បទគម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​ក្ដី ក៏​វា​មាន​នូវ​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះសំណួរ និង​បញ្ហា​ដែល​គ្រប់​គ្នា​ជួប​ប្រទះ​ដែរ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ៣០ ) ។