គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤–៩៧ ៖ « សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន »


« ថ្ងៃ​ទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧ ៖ ‹ សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤–៩៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ អាល រ៉ោនស៍

ថ្ងៃ​ទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤–៩៧

« សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន »

តើ​អ្នក​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​បាន​យ៉ាង​ល្អ​បំផុត ដើម្បី​ឲ្យ​មានបំណង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៤–៩៧ ដោយ​របៀប​ណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤–៩៧ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ញឹកញាប់ ។ ឬ​ពួកគេ​អាច​ចែកចាយ​សារលិខិត​ផ្សេងទៀត ដែល​បាន​បំផុស​គំនិត​ពួកគេ កាល​ពួកគេ​បាន​អាន​កណ្ឌ​ទាំងនេះ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:៨; ៩៧:១០–១៧

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះ​ប្រទាន​ពរ​ដល់​រាស្ដ្រ​របស់​ទ្រង់ ។

  • តើ​អ្នក​អាច​ប្រើ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥ និង ៩៧ ដើម្បី​បំផុស​គំនិត​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យកាន់តែ​ឧស្សាហ៍​ស្វែងរក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​​​ដោយ​របៀប​ណា ? របៀប​មួយ​គឺ ការដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅ​ចំ​កណ្ដាល​ក្ដារខៀន ហើយ​សួរ​សិស្ស​ក្នុង​ថ្នាក់​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ហេតុអ្វី​ព្រះអម្ចាស់​ណែនាំ​ពួកបរិសុទ្ធ​របស់​ទ្រង់​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ ។ សិស្ស​ក្នុង​ថ្នាក់​អាច​រកមើល​ចម្លើយ​ពីរ​បី​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨; ៩៧:១០–១៧ ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន​ជុំវិញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ( ពួកគេ​អាច​រកឃើញ​ចម្លើយ​បន្ថែម​ទៀត​នៅក្នុង « Why Latter-day Saints Build Temples » [ នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ] ) ។ តើ​គោលបំណង​ទាំងនេះ​ត្រូវ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើឲ្យ​ព្រះវិហារ​បរិសុទ្ធ​ជា​ផ្នែក​មួយ​ដ៏​កាន់តែ​សំខាន់​ក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ?

  • សាសនាចក្រ​ផ្តល់​នូវ​ធនធាន​ជាច្រើន​ដែល​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ធនធាន​ទាំងនេះ​ខ្លះ​ដើម្បី​ពង្រីក​ការពិភាក្សា​ក្នុង​ថ្នាក់​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥ និង ៩៧ ហើយ​បំផុស​គំនិត​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ឧស្សាហ៍​ឡើង ។ ឧទាហរណ៍ ពីមុន​បង្រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ពិនិត្យ​មើល​ធនធាន​នានា​នៅ​លើ​គេហទំព័រ temples.ChurchofJesusChrist.orgTemples of The Church of Jesus Christ of Latter-day Saints ( លេខ​ចេញ​ផ្សាយ​ពិសេស​របស់ EnsignLiahona ខែ តុលា ឆ្នាំ ២០១០ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងនេះ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន ដែល​គាំទ្រ​ដល់​ការបង្រៀន​នៅក្នុង កណ្ឌ​ទី ៩៥ និង ៩៧ ។

    ប្រសិនបើ​អ្នក​បង្រៀន​យុវវ័យ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន « Making the Temple a Part of Your Life » ( នៅក្នុង Temples of The Church of Jesus Christ of Latter-day Saints ទំព័រ ៧៧–៧៨ ) ហើយ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ ។

    វីដេអូ « Two Apostles Lead a Virtual Tour of the Rome Italy Temple » និង « Temples » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​អស់​អ្នក​ដែល​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​បាន ។

    អ្នក​ក៏​អាច​ច្រៀង​ទំនុក​តម្កើង​មួយ​រួមគ្នា​អំពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​បទ​នេះ​បង្រៀន ( សូមមើល​លិបិក្រម​ប្រធានបទ​នៅក្នុង​សៀវភៅ​ទំនុក​តម្កើង ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨–៩

យើង​អាច​ត្រូវបាន​ទទួល​យក​ដោយ​ព្រះអម្ចាស់ ។

  • តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨ អំពី​អត្ថន័យ​នៃ​ការត្រូវ​បាន​ទទួល​យក​ដោយ​ព្រះអម្ចាស់ ? តើ​ការណ៍​នោះ​ខុសគ្នា​ពី​របៀប​ដែល​យើង​ស្វែងរក​ការទទួល​យក​ពី​ពិភពលោក​នេះ​នា​ពេលខ្លះ​យ៉ាង​ដូចម្ដេច ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បាន​សន្យា​នៅក្នុង ខទី ៩ ដល់​អស់​អ្នក​ដែល​ត្រូវបាន​ព្រះអម្ចាស់​ទទួក​យក ? សិស្ស​ក្នុង​ថ្នាក់​ក៏​អាច​រំឭក​សារលិខិត​របស់​អែលឌើរ អ៊ីរិច ដបុលយូ កូពីសឆ្កេរ « ការទទួល​យក​ដោយ​ព្រះអម្ចាស់ » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០៤–១០៦ ) ហើយ​ចែកចាយ​របៀប​ដែល​វា​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ខគម្ពីរ​ទាំងនេះ​ផងដែរ ។ សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធានបន្ថែម​ទាំងឡាយ » រួមមាន​នូវ​ការអញ្ជើញ​របស់​អែលឌើរ កូពីសឆ្កេរ ឲ្យ​ស្វែងរក​ការទទួលយក​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៨–២៨

ស៊ីយ៉ូន​គឺជា « អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ » ។

  • ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​ស៊ីយ៉ូន អ្នក​អាច​សរសេរ​នៅលើ​ក្ដារខៀន​ថា តើ​ស៊ីយ៉ូន​គឺជា​អ្វី ? ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ចម្លើយ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៩ និង ២១ ( សូមមើល​ផងដែរ ម៉ូសេ ៧:១៨; Gospel Topics « Zion » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​ក្លាយជា​អ្នក « ដែល​មាន​ចិត្ត​បរិសុទ្ធ » ។ តើ​យើង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​កសាង​ស៊ីយ៉ូន​នៅក្នុង​ជីវិត​របស់​យើង ? ក្នុង​វួដ ឬ​សាខា​របស់​យើង ? ក្នុង​សហគមន៍​របស់​យើង ?

    ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

    ការកសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បាន​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​កាន់តែ​មាន « ចិត្ត​បរិសុទ្ធ » ។

  • ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ស៊ីយ៉ូន ក្រោយពី​ការត្រាស់​បង្គាប់​ដំបូង​ឲ្យ​ពួកបរិសុទ្ធ​កសាង​ព្រះវិហារ​បរិសុទ្ធ « សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន » ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១២, ១៨–២៨ ) ។ ហេតុអ្វី​បានជា​ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​ការកសាង​ស៊ីយ៉ូន ? តើ​ការសន្យា​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ទាក់ទង​នឹង​ស៊ីយ៉ូន​នៅ​ក្នុង ខទី ១៨–២៨ ត្រូវបាន​បំពេញ​នៅ​ក្នុង​ជំនាន់​របស់​យើង​តាម​របៀប​ណា ?

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ការទទួល​យក​ដោយ​ព្រះអម្ចាស់ ។

ដោយ​សំដៅ​ទៅលើ « គន្លង​សាមញ្ញ » ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨ នោះ​អែលឌើរ អ៊ីរិច ដបុលយូ កូពីសឆ្កេរ បាន​បង្រៀន ៖

« ការរក និង​ការទទួល​បាន​ការទទួល​យក​ពី​ព្រះអម្ចាស់​នឹង​នាំ​ទៅ​រក​ចំណេះដឹង​ថា យើង​ត្រូវ​បាន​ជ្រើស ហើយ​បាន​ពរជ័យ​មកពី​ទ្រង់ ។ យើង​នឹង​ទទួល​បាន​ទំនុកចិត្ត​ដ៏​កើន​ឡើង​ថា ទ្រង់​នឹង​ដឹកនាំ​យើង ហើយ​ណែនាំ​យើង​សម្រាប់​សេចក្ដី​ល្អ ។ សេចក្ដី​មេត្តា​ដ៏​ទន់ភ្លន់​របស់​ទ្រង់​នឹង​កាន់តែ​ច្បាស់​ឡើង​នៅក្នុង​ដួងចិត្ត ជីវិត និង​ក្រុមគ្រួសារ​របស់​យើង ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ដោយ​អស់​ពី​ចិត្តរបស់​ខ្ញុំ​ឲ្យ​រក​ការទទួល​យក​នៃ​ព្រះអម្ចាស់ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា ។ កាល​យើង​ធ្វើតាម​គន្លង​សាមញ្ញ ដែល​ព្រះអម្ចាស់​បាន​ដាក់​ចេញ​មក​នេះ នោះ​យើង​នឹង​យល់​ដឹង​ថា យើង​ត្រូវបាន​ទទួល​យក​ដោយ​ទ្រង់ មិន​ថា​យើង​មាន​តួនាទី ឋានៈ ឬ​កម្រិត​ផ្លូវកាយ​យ៉ាង​ណា​នោះ​ទេ » ( « ការទទួល​យក​ដោយ​ព្រះអម្ចាស់ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ស្គាល់​សិស្ស​របស់​អ្នក ។ សិស្ស​ម្នាក់ៗ​ដែល​អ្នក​បង្រៀន​មាន​បទពិសោធន៍ ទស្សនវិស័យ និង​ទេពកោសល្យ​ពិសេសខុសៗ​គ្នា ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​ដែល​ការរួម​ចំណែក​របស់​សិស្ស​ម្នាក់ៗ​អាច​ជា​ពរជ័យ​ដល់​ថ្នាក់​ទាំងមូល​បាន ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។