« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥–១២០ ៖ ‹ ការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការដំឡើងរបស់គាត់ទៅទៀត › ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥–១២០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១១–១៧ ខែ តុលា
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥–១២០
« ការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការដំឡើងរបស់គាត់ទៅទៀត »
ពេលអ្នករៀបចំបង្រៀន សូមចាំថា គោលដៅចម្បងរបស់អ្នកគឺ ដើម្បីជួយមនុស្សដទៃឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពីមុនអ្នកជជែកអំពីគោលការណ៍នានាមកពី កណ្ឌទី ១១៥–១២០ ដែលមានន័យដល់អ្នក សូមឲ្យសិស្សចែកចាយអ្វីដែលមានអត្ថន័យដល់ពួកគេសិន ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យបំពេញប្រយោគនេះ ៖ « ខ្ញុំមានអំណរគុណ ពេលខ្ញុំអាន កណ្ឌទី ១១៥–១២០ ពីព្រោះ … » ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤–៦
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាកន្លែងការពារ និងជាទីជ្រកកោន ។
-
សិស្សក្នុងថ្នាក់អាចស្រាវជ្រាវសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០ ) រកមើលការយល់ដឹង ដែលជួយពួកគេឲ្យយល់ពី ខទី ៤–៦ ។ ហេតុអ្វីវាសំខាន់ដែលត្រូវប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ ?
-
បន្ទាប់ពីអានជាមួយគ្នាក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤–៦ សិស្សអាចពិភាក្សាគ្នាអំពីរបៀបដែលសាសនាចក្រ និងសមាជិកទាំងឡាយគឺដូចជាពន្លឺ ឬបទដ្ឋានមួយ ។ អ្នកអាចបង្ហាញរូបសើនបញ្ចាំងភ្លើងនៅមាត់សមុទ្រក្នុងពេលមានព្យុះ ហើយសូមសួរសិស្សពីរបៀបដែលវាទាក់ទងទៅនឹងសារលិខិតនៅក្នុង ខទី ៥–៦ ។ តើការប្រមូលផ្ដុំទៅកាន់ « ដែនដីស៊ីយ៉ូន និង … ស្តេកទាំងឡាយរបស់នាង » បានផ្ដល់ដល់អ្នកនូវ « ទីជ្រកកោនពីព្យុះសង្ឃរា » ? ( ខទី ៦ ) ។
ការបូជារបស់យើងគឺពិសិដ្ឋចំពោះព្រះអម្ចាស់ ។
-
សូមឲ្យសិស្សក្នុងថ្នាក់ស្រមៃថា ពួកគេគឺជា នូវល ខេ វិតនី ឬភរិយារបស់លោក អេលីហ្សាប៊ែត ដែលជាម្ចាស់ហាងដ៏ជោគជ័យម្នាក់នៅទីក្រុងខឺតឡង់ ប៉ុន្ដែត្រូវបានសុំដោយព្រះអម្ចាស់ឲ្យចាកចេញពីទ្រព្យសម្បត្តិរបស់ពួកគេ ហើយប្ដូទៅនៅរដ្ឋមិសសួរី ។ រួចហើយពួកគេអាចអាន ខទី ១–១១ ហើយចែកចាយអ្វីមួយដែលព្រះអម្ចាស់បានមានបន្ទូលថា នឹងជួយពួកគេឲ្យធ្វើការបូជានេះ ។
-
រូបភាពផ្សេងៗអាចជួយសិស្សឲ្យពិចារណាពីពាក្យ « តំណក់ » ដែលពេលខ្លះយើងចង់បានជាង « សេចក្ដីដែលមានទម្ងន់ជាង » ( ខទី ៨ ) ។ សូមពិចារណាបង្ហាញវត្ថុដូចជា ទឹកមួយតំណក់ និងដបទឹកមួយដប ឬសូកូឡាមួយដុំតូច និងនំសូកូឡាមួយបន្ទះ ។ ប្រហែលសិស្សអាចគិតដល់ឧទាហរណ៍ផ្សេងទៀត ។ អ្នកក៏អាចសរសេរពាក្យ តំណក់ និង សេចក្ដីដែលមានទម្ងន់ជាង ដាក់លើក្ដារខៀន ហើយសូមឲ្យសិស្សរាយបញ្ជីនូវឧទាហរណ៍អ្វីៗដែលយើងអាចត្រូវ « ឲ្យ » ( ខទី ៥ ) ដើម្បីទទួលបាន « ផលជាបរិបូរ » របស់ព្រះ ( ខទី ៧ ) ។
-
ប្រសិនបើសិស្សក្នុងថ្នាក់មានចំណាប់អារម្មណ៍ណាមួយ ខណៈអានបន្ទូលរបស់ព្រះអម្ចាស់អំពី អូលីវើរ គ្រែនជើរ នៅក្នុង ខទី ១២–១៥ សូមអញ្ជើញឲ្យពួកគេចែកចាយ ។ ហេតុអ្វីការបូជារបស់យើងអាចពិសិដ្ឋចំពោះព្រះអម្ចាស់ ជាងការតម្កើងឡើងរបស់យើងទៅទៀត ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩–១២០
តាមរយៈការបង់ដង្វាយមួយភាគក្នុងដប់ យើងជួយកសាង និង « ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធ » ។
-
សូមស្រមៃពីកម្លាំងខាងវិញ្ញាណ ដែលអាចកើតចេញពីសិស្សក្នុងថ្នាក់ ពេលចែកចាយដល់គ្នានូវពរជ័យដែលពួកគេបានទទួលមកពីការគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ ពួកគេក៏អាចអានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៦ ហើយពិភាក្សាពីរបៀបដែលក្រឹត្យវិន័យនេះអាច « ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធ » ហើយធ្វើឲ្យវួដ ឬសាខារបស់យើងជា « ដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធដល់យើង » ។ ពួកគេក៏អាចអាន ម៉ាឡាគី ៣:៨–១២ ដើម្បីរកមើលពរជ័យមកពីការបង់ដង្វាយមួយភាគក្នុងដប់ ដែលព្រះអម្ចាស់សន្យា ។
-
ប្រសិនបើសិស្សក្នុងថ្នាក់មានសំណួរអំពីរបៀបដែលដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ អ្នកអាចអញ្ជើញពួកគេឲ្យអាន កណ្ឌទី ១២០ និងការពន្យល់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ( អែលឌើរ ដាវីឌ អេ បែដណា ក៏បានផ្ដល់ការពិពណ៌នាដ៏មានប្រយោជន៍មួយនៅក្នុង « បង្អួចនៃស្ថានសួគ៌ » ផងដែរ [ Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៩–២០ ] ) ។ តើយើងអាចជួយមនុស្សដទៃឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេលើក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់បានយ៉ាងដូចម្ដេច ?
ធនធានបន្ថែមទាំងឡាយ
ក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ ។
អែលឌើរ រ៉ូបឺត ឌី ហែល បានមានប្រសាសន៍ ៖
« ដូចដែលបានបើកសម្តែងដោយព្រះអម្ចាស់ នោះ ការប្រើប្រាស់ដង្វាយមួយភាគក្នុងដប់ត្រូវបានសម្រេចដោយក្រុមប្រឹក្សាមួយដែលរួមមានគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង គណៈប៊ីស្សពជាអធិបតី ។ ជាពិសេសព្រះអម្ចាស់បានថ្លែងថា កិច្ចការក្រុមប្រឹក្សាត្រូវបានដឹកនាំ ‹ ដោយសំឡេងយើងផ្ទាល់ដល់ពួកគេ › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០:១ ] ។ ក្រុមប្រឹក្សានេះត្រូវបានហៅថាក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ ។
« វាជាការណ៍មួយអស្ចារ្យដើម្បីឃើញថាក្រុមប្រឹក្សានេះស្តាប់តាមសំឡេងរបស់ព្រះអម្ចាស់ ។ សមាជិកម្នាក់ៗដឹង និង ចូលរួមនៅក្នុងគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សា ។ គ្មានការសម្រេចណាមួយត្រូវបានធ្វើឡើងឡើយ រហូតទាល់តែមានការមូលមតិជាក្រុមប្រឹក្សា ។ គ្រប់មូលនិធិដង្វាយមួយភាគក្នុងដប់ត្រូវបានចំណាយសម្រាប់គោលបំណងរបស់សាសនាចក្រ រួមមានសុខុមាលភាព—ការថែទាំដល់អ្នកទ័លក្រ និង ជនទុរគត—ព្រះវិហារបរិសុទ្ធ ការសាងសង់ និងការថែទាំសាលាប្រជុំ ការអប់រំ កម្មវិធីសិក្សា—និយាយឲ្យខ្លីគឺកិច្ចការរបស់ព្រះអម្ចាស់ ។…
« … ខ្ញុំថ្លែងទីបន្ទាល់របស់ខ្ញុំអំពីក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ ។ ខ្ញុំបានអង្គុយនៅក្នុងក្រុមប្រឹក្សានោះអស់រយៈពេល ១៧ ឆ្នាំ ក្នុងនាមជាប៊ីស្សពជាអធិបតីនៃសាសនាចក្រ ហើយឥឡូវជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ គ្មានករណីលើកលែងឡើយ មូលនិធិដង្វាយមួយភាគក្នុងដប់នៃសាសនាចក្រត្រូវបានប្រើប្រាស់សម្រាប់គោលបំណងរបស់ទ្រង់ » ( « Tithing: A Test of Faith with Eternal Blessings » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ២៨ ) ។