គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១–១២៣ ៖ « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? »


« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១–១២៣ ៖ ‹ ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? ›ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១–១២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

គុក​លិបើធី

គុក​លិបើធីនៅ​រដូវ​ផ្ការីក ដោយ អាល រ៉ោនស៍

ថ្ងៃទី ១៨–២៤ ខែ តុលា

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣

« ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? »

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​រៀបចំ​ខ្លួន​បង្រៀន គឺ​ការអាន​ព្រះគម្ពីរ គិត​អំពី​មនុស្ស​ដែល​អ្នក​បង្រៀន និង​ធ្វើតាម​ព្រះវិញ្ញាណ ។ សកម្មភាព​ទាំងឡាយ​នៅក្នុង​គម្រោង​មេរៀន​នេះ​អាច​ជា​ការគម្រប់បន្ថែម​ទៅលើ​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ជ្រើសរើស​សារលិខិត​មួយ​ចេញ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១–១២៣ ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​នរណាម្នាក់​ដែល​កំពុង​រងទុក្ខ ។ សូម​ឲ្យ​ពួកគេ​ពន្យល់អំ​ពី​ជម្រើស​របស់​ពួកគេ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–៣៣១២២

ប្រសិនបើ​យើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​យើង​ដោយ​ហ្មត់ចត់ នោះ​ព្រះ​នឹង​លើក​តម្កើង​នៅ​ស្ថាន​ខ្ពស់ ។

  • អ្នក​អាច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ដែល​មាន​អារម្មណ៍​ស្រដៀង​នឹង​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្ហាញ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–៦ ដោយសារ​ពួកគេ​មាន​ការសាកល្បង​ដ៏​ពិបាក ឲ្យ​អាន​ខគម្ពីរ​នេះ ។ ក្រោយពី​អាន​ខគម្ពីរ​ទាំងនេះ​រួមគ្នា​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សម្គាល់​រក និង​ចែកចាយ​សារលិខិត​នៅក្នុង ខទី ៧–៣៣ ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម និង​ការលួងលោម​ដល់​ពួកគេ​អំឡុង​ពេល​ពួកគេ​មាន​ឧបសគ្គ ។ តើ « ស៊ូទ្រាំ … ដោយ​ហ្មត់ចត់ » មាន​ន័យ​ដូចម្ដេច ? ( ខទី ៨ ) ។ តើ​ព្រះអង្គ​សង្រ្គោះ​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ដោយ​ហ្មត់ចត់​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ជួយ​គ្នាទៅ​វិញ​ទៅមក​ឲ្យ​ស៊ូទ្រាំ​ដោយ​ហ្មត់ចត់​យ៉ាង​ដូចម្តេច ?

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ការសាកល្បង​អាច « ផ្ដល់​ការពិសោធន៍​ដល់ [ យើង ] » ហើយ « នឹង​ទៅ​ជា​ការ​ល្អ​ដល់ [ យើង ] ទៅ​វិញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៧ ) អ្នក​អាច​ចែក​ក្រដាស​មួយ​សន្លឹក​ឲ្យ​ពួកគេ ហើយ​សូម​ឲ្យ​ពួកគេ​កត់ត្រា​ទុក​ការសាកល្បង​មួយ ដែល​ពួកគេ​បាន​ដក​ពិសោធន៍ ។ នៅ​លើ​ក្រដាស​ម្ខាង​ទៀត សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​ពាក្យ « ការពិសោធន៍ » និង « ការល្អ » ។ នៅពេល​អ្នក​ពិភាក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២ រួមគ្នា សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​គំនិត​ណាមួយ ដែល​ពួកគេ​មាន​អំពី « ទស្សនៈ​ផ្សេងទៀត » នៃ​ការសាកល្បង​របស់​ពួកគេ ៖ « ការពិសោធន៍ » ឬ « ការល្អ » ដែល​ពួកគេ​បាន​ទទួល ។ សិស្ស​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ល្អ​ក្នុង​ការចែកចាយ​ពី​របៀប ដែល​ការសាកល្បង​របស់​ពួកគេ​បាន​កើត​ឡើង​សម្រាប់​ការល្អ​របស់​ពួកគេ ។ ឬ ពួកគេ​អាច​អាន​បទពិសោធន៍​របស់​អែលឌើរ កូអ៊ីឈី អ័រយ៉ាហ្គី នៅក្នុង « កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២៦–១២៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤–៤៦

យើង​ត្រូវតែ​សុចរិត​ដើម្បី​មាន « អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ » ។

  • វា​អាច​គួរឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ប្រៀបធៀប​ពី​របៀប​ដែល « អំណាច ឬ ឥទ្ធិពល » មាន​នៅក្នុង​ពិភពលោក​នេះ ជាមួយ​នឹង​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ថា អំណាច ឬ​ឥទ្ធិពល​គួរតែ​មាន ( សូមមើល កណ្ឌ​ទី ១២១ ) ។ ដើម្បី​ជួយ​ក្នុង​ការពិភាក្សា​នេះ អ្នក​អាច​គូរ​តារាង​ដែល​មាន​ជួរ​ឈរ​ពីរ​នៅលើ​ក្ដារខៀន ដោយ​ដាក់​ឈ្មោះ​ថា អំណាច​ខាង​លោកិយ និង អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។ សិស្ស​ក្នុង​ថ្នាក់​អាច​បំពេញ​ក្នុង​តារាង​ដោយ​ពាក្យ និង​ឃ្លា​ចេញពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៤–៤៦ ។ តើ​ខគម្ពីរ​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ទៅ​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​ក្រុមគ្រួសារ​របស់​យើង ដូចជា​ការងារ​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី ឬ​ក្នុង​ស្ថានភាព​ផ្សេងទៀត ជា​ទី​ដែល​យើង​សង្ឃឹម​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

  • របៀប​មួយ​ដើម្បី​ពិភាក្សា​ពី​ការប្រឹក្សា និង​ពរជ័យ​ដ៏​អស្ចារ្យ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤៥–៤៦ គឺ​ត្រូវ​បែងចែក​សិស្ស​ទៅជា​ក្រុមៗ ហើយ​សូម​ឲ្យ​ក្រុម​នីមួយៗ​សិក្សា និង​ពិភាក្សា​ឃ្លា​មួយ​មកពី​ខគម្ពីរ​ទាំងនេះ ដូចជា « សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់​ឈរ​ឡើយ » ឬ « ដូចជា​ទឹកសន្សើម​ចុះ​ពីលើ​មេឃ » ។ ពួកគេ​អាច​រកមើល​និយមន័យ​ពាក្យ​ទាំងឡាយ អាន​បទគម្ពីរ​ដែល​ទាក់ទង​នៅក្នុង​លេខ​យោង និង​ពិភាក្សា​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ​ដល់​ពួកគេ ។ ក្រុម​ខ្លះ​អាច​ចង់​គូរ​រូបភាព​ដើម្បី​បង្ហាញ​ឃ្លា​របស់​ពួកគេ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៨–៩

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ចុះ​ទាប​ជាង​ការណ៍​ទាំងអស់ ហើយ​ពង្រឹង​យើង​ក្នុង​ការសាកល្បង​របស់​យើង ។

  • ការយល់ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ « បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង [ អស់ ] ទៅ​ទៀត » អាច​ផ្ដល់​ទំនុកចិត្ត​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ងាក​ទៅរក​ទ្រង់ ។ បទគម្ពីរ​បន្ថែម​ទៀត​ទាំងនេះ​អាច​ជួយ​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ​បាន ៖ អេសាយ ៥៣:៣–៤; ហេព្រើរ ២:១៧–១៨; នីហ្វៃ​ទី​១ ១១:១៦–៣៣; អាលម៉ា ៧:១១–១៣ ។ សិស្ស​ក្នុង​ថ្នាក់​អាច​អាន​ខគម្ពីរ​ទាំងនេះ​អម​ជាមួយ​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៨ ហើយ​រកមើល​អ្វីមួយ​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ពួកគេ​ក្នុង​ការសាកល្បង​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​រកឃើញ​ការបំផុស​គំនិត​នៅក្នុង​ទំនុក​តម្កើង​អំពី​ព្រះអង្គ​សង្គ្រោះ​ផងដែរ ដូចជា​បទ « ខ្ញុំ​រក​ក្ដីសុខ​ឯណា ? »( ទំនុក​តម្កើង ល.រ ៣៤ ) ។

  • សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ផ្ដល់​ការយល់ដឹង​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចុះ​ទាប​ជាង​ការណ៍​ទាំងអស់ ។ អ្នក​អាច​គិត​អំពី​របៀប​មួយ ដែល​អ្នក​អាច​បង្ហាញ​ពី​របៀប​ដែល​ការ « ចុះទាប » ជាង​របស់​ធ្ងន់មួយ​ធ្វើ​ឲ្យ​យើង « អាច​ឈរ​លើក [ វា ] បាន​យ៉ាង​ល្អ​ឥតខ្ចោះ » ។ តើ​ការដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចុះ​ទាប​ជាង​ការណ៍​ទាំងអស់ បាន​ជួយ​យើង​ក្នុង​ការសាកល្បង​របស់​យើង​ដោយ​របៀប​ណា ?

    ព្រះយេស៊ូវ​នៅលើ​ដី​ក្នុង​សួនច្បារ​គេតសេម៉ានី

    ព្រះយេស៊ូវ​ជ្រាប​ពី​ការរងទុក្ខ​របស់​យើង ។ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ដោយ​វលធើរ រេន ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ព្រះគ្រីស្ត​បាន​យាង​ចុះ​មក​ក្រោម​អ្វីៗ​ទាំងអស់ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « មាន​មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះ​រាប់លាន​នាក់ ដែល​អធិស្ឋាន​ដល់​ព្រះ​ដើម្បី​លើក​ពួកគេ​ចេញពី​សេចក្តី​ទុក្ខ​វេទនា​របស់​ពួកគេ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បានបើក​សម្ដែង​ថា ទ្រង់ ‹ បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ › ( គ.&ស. ៨៨:៦ ) ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា ‹ ការយាង ‹ ចុះ​ក្រោម​គ្រប់​ទាំងអស់ » នោះ​គឺ​ទ្រង់​ត្រាស់ដឹង​យ៉ាង​ជាក់ច្បាស់ និង​ដោយ​ផ្ទាល់​អង្គ​ទ្រង់​ពី​ការរងទុក្ខ​ពេញ​សព្វ​បែប​យ៉ាង​របស់​មនុស្ស​លោក › [ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ២៣ ] ។ យើង​អាច​ថែមទាំង​និយាយ​បាន​ថា ការបាន​យាង​ចុះ​ទាប​ជាង​ការណ៍​ទាំងអស់ នោះ​ទ្រង់​អាច​ឈរ​លើក​យើង​ឡើង​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​ប្រទាន​កម្លាំង​ដល់​យើង ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ​ការរងទុក្ខ​របស់​យើង » ( « ត្រូវបាន​ចម្រើន​កម្លាំង​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៤ )។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​ហៅ​របស់​អ្នក​ត្រូវ​បាន​បំផុស​គំនិត ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ អ្នក​ត្រូវ​បាន​ហៅ​ដោយ​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ជោគជ័យ ដើម្បី​អ្នក​អាច​រស់នៅ​ដោយ​ស័ក្ដិសម​នឹង​ជំនួយ​របស់​ទ្រង់ ដើម្បី​ទ្រង់​នឹង​ប្រទាន​ដល់​អ្នក​នូវ​វិវរណៈ​ដែល​អ្នក​ត្រូវការ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ  ) ។