គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ៖ « គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត »


« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ៖ ‹ គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ក្រុម​គ្រួសារ

ថ្ងៃ​ទី ១៣–១៩ ខែ ធ្នូ

ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក

« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត »

នៅពេល​អ្នក​សិក្សា « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅ​សប្ដាហ៍​នេះ សូម​ពិចារណា​ពី​សេចក្ដីពិត​នានា ដែល​នឹង​គាំទ្រ​ដល់​ការខិតខំ​ប្រឹង​របស់​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​ពង្រឹង​ដល់​គេហដ្ឋាន និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ​នៅ​សប្ដាហ៍​នេះ​មកពី​ការសិក្សា​របស់​ពួកគេ​អំពី ការប្រកាស​អំពី​ក្រុមគ្រួសារ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ជ្រើសរើស​កថាខណ្ឌ​ណាមួយ ហើយ​សង្ខេប​ជា​ប្រយោគ​មួយ អំពី​អ្វី​ដែល​កថាខណ្ឌ​នោះ​បង្រៀន ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត » ។

  • សាសនាចក្រ​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ការគូស​បញ្ជាក់​របស់​ខ្លួន​ទៅលើ​ក្រុម​គ្រួសារ ហើយ​ការប្រកាស​អំពី​ក្រុមគ្រួសារ បង្ហាញ​ពី​មូលហេតុ​ខាង​គោលលទ្ធិ​នានា​សម្រាប់​ការគូស​បញ្ជាក់​នោះ ។ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​ការណ៍​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា នរណាម្នាក់​បាន​សួរ​ពួកគេ​ថា ហេតុអ្វី​សាសនាចក្រ​សង្កត់​ធ្ងន់​លើ​ក្រុមគ្រួសារ​ខ្លាំង​ម្ល៉េះ ។ តើ​សេចក្ដីពិត​អ្វីខ្លះ​មកពី​ការប្រកាស ដែល​យើង​អាច​ចែកចាយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​បុគ្គល​នេះ ?

  • មូលហេតុ​មួយ​ដែល​ការប្រកាស​អំពី​ក្រុមគ្រួសារ​មាន​សារសំខាន់​ខ្លាំង​នោះ​គឺ​ថា វា​បញ្ជាក់​សារជា​ថ្មី​ពី​សេចក្ដីពិត​ដែល​ត្រូវគេ​វាយ​លុក​នៅ​ជំនាន់​របស់​យើង ។ តើ​សេចក្ដីពិត​អ្វីខ្លះ​មកពី​ការប្រកាស ដែល​ជួយ​យើង​មិន​ឲ្យ​ត្រូវ​គេ​បោក​បញ្ឆោត ដោយ​គំនិត​ខុសឆ្គង​អំពី​ក្រុម​គ្រួសារ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ? តើ​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពលទៅ​លើ​ជម្រើស​ដែល​យើង​រើស​យ៉ាង​ដូចម្ដេច ? សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ដាលិ្លន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​នេះ​បាន ។

    គ្រួសារ​ធ្វើ​ម្ហូប

    ឪពុក​ម្តាយ​គួរតែ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សុចរិតភាព ។

« សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​ភាគច្រើន​អាច​កើត​មានឡើង​បាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

  • ការពិភាក្សា​ពី​គោលការណ៍​នៅក្នុង​កថាខណ្ឌ​ទី​ប្រាំមួយ និង​ទី​ប្រាំពីរ​នៃ​ការប្រកាស​អំពី​ក្រុម​គ្រួសារ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​រកឃើញ​សុភមង្គល​ដ៏​ធំ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​ទាំងឡាយ​ដាក់​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​គោលការណ៍​មួយ​មក​ពិភាក្សា​ជា​ដៃគូ ។ ពួកគេ​អាច​ប្រើ​សំណួរ​ដូច​សំណួរ​ទាំងនេះ ដើម្បី​ដឹកនាំ​ការពិភាក្សា​របស់​ពួកគេ ៖ តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​ស្ដីពី​គោលការណ៍​នេះ​ដែល​យើង​បាន​ឃើញ​នៅក្នុង​ជីវិត​គ្រួសារ ? តើ​ការរស់នៅ​តាម​គោលការណ៍​នេះ​ដឹកនាំ​ទៅរក​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​យើង​ដោយ​របៀប​ណា ? តើ​ការរស់នៅ​តាម​គោលការណ៍​នេះ​ជួយ​ធ្វើឲ្យ​ព្រះអង្គ​សង្គ្រោះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​គ្រួសារ​របស់​យើងបាន​យ៉ាង​ដូចម្ដេច ? តើ​បទគម្ពីរ​អ្វីខ្លះ​ដែល​អាច​ជួយ​ក្រុមគ្រួសារ​របស់​យើង​ឲ្យ​យល់​អំពី​គោលការណ៍​នេះ​កាន់តែ​ច្បាស់ ? ( សិស្ស​ក្នុង​ថ្នាក់​អាច​រកឃើញ​បទគម្ពីរ​ដោយ​ប្រើ Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ [ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។ រួចហើយ​ដៃគូ​នីមួយៗ​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

    សូម​គូស​បញ្ជាក់​ថា មិន​ថា​ស្ថានភាព​គ្រួសារ​របស់​យើង​បច្ចុប្បន្ន​យ៉ាង​ណានោះ​ទេ យើង​អាច​នៅតែ​ខិតខំ​កសាង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ​នៅលើ​មូលដ្ឋាន​គ្រឹះ​របស់​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​បាន​ដែរ ។

« យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ … ដែល​ទទួល​ខុសត្រូវ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឲ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ ដែល​បាន​រៀបរាប់​ឡើង ដើម្បី​ទ្រទ្រង់ និង​ធ្វើឲ្យ​ក្រុមគ្រួសារ​មាំំមួន » ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​យល់​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​សេចក្ដីពិត​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ​នេះ​តាម​របៀប​ណា ? ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា អ្នក​អាច​ពិភាក្សា​ពី​អ្វី​ដែល​សិស្ស​ក្នុង​ថ្នាក់​បាន​រៀន​មកពី​ចំណងជើង​នៃ​ការប្រកាស​នេះ ។ តើ​ការប្រកាស​គឺជា​អ្វី ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ គិត​ថា​គ្រប់គ្រាន់​ដើម្បី​ចេញផ្សាយ​ការប្រកាស​មួយ​ដល់​ពិភពលោក​ទាក់ទិន​ទៅនឹង​ក្រុមគ្រួសារ​នេះ ? សិស្ស​ក្នុង​ថ្នាក់​អាច​សរសេរ​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​សារលិខិត​ដ៏​ចម្បង​នៃ​ការប្រកាស​នេះ ( សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដកស្រង់​វគ្គ​ជាក់លាក់​នានា ) ។ រួច​ហើយ​ពួកគេ​អាច​ពិភាក្សាអំ​ពី​របៀប​ដើម្បី​ផ្សព្វផ្សាយ​ពី​សារលិខិត​ទាំងនេះ​នៅក្នុង​សហគមន៍ ឬ​ប្រទេសជាតិ​របស់​ពួកគេ ។ សារលិខិត​របស់​ស៊ិស្ទើរ បូន្នី អិល អូស្ការសុន « អ្នកការពារ​សេចក្ដី​ប្រកាស​អំពី​ក្រុមគ្រួសារ » រួមមាន​នូវ​ឧទាហរណ៍​ដែល​អ្នក​អាច​ពិនិត្យមើល​រួមគ្នា​ទាំងអស់​គ្នា ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៧ ) ។ អ្នក​ក៏អាច​មើល​វីដេអូ « Defenders of the Faith » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ដែរ ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ក្រុមគ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះ ។

ប្រធាន ដាល្លិន​អេក អូក បាន​បង្រៀន ៖

« ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​យល់ពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​មាន​ទស្សនៈ​ជីវិត​មួយ​ដាច់​ដោយ​ឡែក ដែល​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​ហេតុផល​សម្រាប់​បទបញ្ញត្តិ​ព្រះ ជា​ការមិន​ផ្លាស់​ប្ដូរ​នៃ​ពិធី​បរិសុទ្ធ​របស់​ទ្រង់​ដែល​តម្រូវ​ឲ្យ​មាន និង​តួនាទី​ដ៏​សំខាន់​នៃ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើងជួយ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​តម្រូវ​ឲ្យ​យើង​ប្រែ​ចិត្ត ដើម្បី​​អាច​សង្គ្រោះ​យើង​ពី​អំពើ​បាប​បាន ។ ដោយ​មាន​ទស្សនៈ​ជីវិត​នោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​អាទិភាព និង​ការ​អនុវត្ត​ច្បាស់​លាស់ ហើយ​មាន​ពរ​ដោយ​មាន​កម្លាំង​ស៊ូទ្រាំ​នឹង​ការ​រសាយ​ចិត្ត និង​ការ​ឈឺចាប់​នៃ​ជីវិត​រមែង​ស្លាប់ ។ …

ផែនការ​ដំណឹងល្អ​ដែល​គ្រួសារ​នីមួយៗ​គួរ​ធ្វើ​តាម​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​អស់​កល្ប និង​ភាព​តម្កើង​ឡើង​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ការ​ប្រកាស​របស់​សាសនាចក្រ​នៅ​ឆ្នាំ​១៩៩៥ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។ ពិតណាស់ ការ​ប្រកាស​របស់វា​មាន​ភាព​ខុស​គ្នា​ពី​ច្បាប់ ការ​អនុវត្ត និង​ការនិយាយ​គាំទ្រ​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​យើង​រស់​នៅ​នា​ពេលបច្ចុប្បន្ន ។ នៅ​សម័យ​យើង ភាព​ខុស​គ្នាដែល​ឃើញ​យ៉ាង​ច្បាស់​មាន ការ​រួម​រស់​នឹង​គ្នា​ដោយ​គ្មាន​ការ​រៀបការ អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា និង​ការ​ចិញ្ចឹម​បីបាច់​កូនចៅ​ក្នុង​ទំនាក់​ទំនង​បែប​នេះ ។ ជន​ដែល​មិន​ជឿ ឬ​មិន​ចង់​បាន​ភាព​តម្កើង​ឡើង ហើយ​ដែល​ត្រូវ​បាន​អូស​ទាញ​យ៉ាង​ខ្លាំង​ដោយ​របៀប​នៃ​លោកិយ ចាត់​ទុក​ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​នេះ​គ្រាន់​តែ​ជា​សេចក្ដី​ថ្លែងការណ៍​មួយ​នៃ​គោលនយោបាយ​ដែល​គួរ​ផ្លាស់​ប្ដូរ ។ ផ្ទុយ​ទៅ​វិញ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បញ្ជាក់​ថា ការប្រកាស​អំពី​ក្រុម​គ្រួសារ​ផ្ដល់​និយមន័យ​ដល់​ប្រភេទ​នៃ​ទំនាក់ទំនង​គ្រួសារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​នៃ​ការអភិវឌ្ឍ​ដ៏​អស់កល្ប​របស់​យើង​ដែល​អាច​កើតឡើង​បាន » ( « ផែនការ និង សេចក្ដី​ប្រកាស » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៩ )។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រស់នៅ​តាម​ដំណឹងល្អ​ឲ្យ​អស់​ពី​ដួងចិត្ត​របស់​អ្នក ។ « អំណាច​កើតមាន នៅ​ពេល​គ្រូបង្រៀន​ម្នាក់​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​អាច​រៀបចំ មិន​មែន​ត្រឹម​តែ​មេរៀន​នីមួយៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រក្សា​ជីវិត​របស់​គាត់​ឲ្យ​ស្របតាម​ព្រះវិញ្ញាណ » ( ប៊យដ៍ ឃេ ផាកកឺ Teach Ye Diligently [ឆ្នាំ ១៩៧៥ ] ទំព័រ ៣០៦ ) ។