គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ ៖ « យើងខ្ញុំ​ជឿ »


« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ ៖ ‹ យើងខ្ញុំ​ជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០២១ ( ឆ្នាំ​២០២០ )

« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ផ្ទាំង​ក្រណាត់​ដែល​មាន​ដៃ​ស្បែក​ពណ៌​ជាច្រើន

ចំពោះ​សមាជិក​បុរស​ដែល​ស័ក្ដិសម​ទាំងអស់ ដោយ អិមម៉ា អាល់ឡេបេ

ថ្ងៃ​ទី ៦–១២ ខែ ធ្នូ

មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២

« យើងខ្ញុំ​ជឿ »

សូម​អាន មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​អ្នក​គ្រោង​ធ្វើ​បទពិសោធន៍​រៀនសូត្រ​ដ៏​មាន​អត្ថន័យ​មួយ​សម្រាប់​សិស្ស​ក្នុង​ថ្នាក់​នៅ​ថ្ងៃ​អាទិត្យ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ ៖ « ខ្ញុំ​រីករាយ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​នៅ​សប្ដាហ៍​នេះ ពីព្រោះ … » ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

មាត្រា​នៃ​សេចក្ដី​ជំនឿ

មាត្រា​នៃ​សេចក្ដី​ជំនឿ​រួមមាន​នូវ​សេចក្ដីពិត​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

  • នេះ​ជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ថា​មាន​អត្ថន័យ​ជា​ពិសេស​ពី​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ ៖ អ្នក​អាច​សរសេរ​លេខ ១ ដល់​លេខ ១៣ នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​សរសេរ​នៅ​ក្បែរ​លេខ​នោះ​នូវ​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​មកពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​ដែល​ត្រូវគ្នា​នោះ ។ តើ​សេចក្ដីពិត​ទាំងនេះ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា​មាតា​សួគ៌​របស់​យើង និង ព្រះយេស៊ូវគ្រីស្ទ ? ប្រហែលជា​សិស្ស​អាច​ចែកចាយ​របៀប​ដែល​មាត្រា​នៃ​សេចក្ដី​ជំនឿ​បាន​ពន្លឿន​ការសិក្សា​ដំណឹងល្អ​របស់​ពួកគេ ឬ​បាន​ជួយ​ពួកគេ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។

មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩; សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ ។

  • ហេតុអ្វី​ការបន្ដ​មាន​វិវរណៈ​គឺជា​ការសំខាន់​ចំពោះ​យើង ? សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​សំណួរ​នេះ ។ សិស្ស​ក្នុង​ថ្នាក់​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​គោលការណ៍​នៃ​ការបន្ដ​មាន​វិវរណៈ​តាម​លំដាប់​លំដោយ​នេះ​ទាក់ទង​ទៅនឹង សេចក្ដី​ប្រកាស​ជា​ផ្លូវ​ទី ១ និង ទី ២គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​ណែនាំ​ពី​ធនធាន​ដ៏​មាន​ប្រយោជន៍​នានា ដែល​ទាក់ទង​ទៅនឹង​វិវរណៈ​ទាំងនេះ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ អំពី​តួនាទី​នៃ​វិវរណៈ​ក្នុង​ការដឹកនាំ​សាសនាចក្រ ? ( សូមមើល​ផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ និង​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ) ។ តើ​មាន​ឧទាហរណ៍​ផ្សេងទៀត​ណាខ្លះ​អំពី​ការបន្ដ​មាន​វិវរណៈ ដែល​អាច​ឲ្យ​សិស្ស​គិត​ដល់ ? តើ​វិវរណៈ​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង និង​ជួយ​យើង​ឲ្យ​កសាង​នគរ​របស់​ព្រះវរបិតាសួគ៌​បាន​ដោយ​របៀប​ណា ?

  • សូម​ពិចារណា​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រំឭក​អំពី​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ទី ២ ហើយ​ចែកចាយ​អ្វីមួយ​មកពី​វិវរណៈ​ទាំងនេះ ដែល​អាច​ជួយ​នរណាម្នាក់​ដែល​កំពុង​ពិបាក​នឹង​ទទួល​យក​ការផ្លាស់ប្ដូរ​គោលនយោបាយ​នា​ពេល​ថ្មីៗ​នេះ វិវរណៈ ឬ​គោលលទ្ធិ​នៃ​សាសនាចក្រ ។ តើ​សិស្ស​ក្នុង​ថ្នាក់​បាន​រៀន​ដើម្បី​ទុកចិត្តទៅ​លើ​ព្រះ នៅពេល​ពួកគេ​ពិបាក​នឹង​រឿង​អ្វីមួយ​ក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ? តើ​ការសិក្សា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ​ថា ព្រះអម្ចាស់​កំពុង​តែ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​ដូចម្តេច ? ការយល់ដឹង​មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ជួយ​បាន​ដែរ ។

    រូប​គំនូរ​នៃ វិលហ្វូឌ វូឌដ្រុព្វ

    វិលហ្វូឌ វូឌដ្រុព្វ ដោយ អេច អ៊ី ភីតធើរសិន

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

« ព្រះវិញ្ញាណ​នៃ​ព្រះបាន​នៅ​ទីនោះ » ។

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​បម្រើ​ជា​សមាជិក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅពេល​ទទួល​បាន​វិវរណៈ​ដែល​បាន​ពិពណ៌នា​នៅក្នុង សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ទី ២ ។ ជាច្រើន​ឆ្នាំ​ក្រោយមក លោក​បាន​ពិពណ៌នា​បទពិសោធន៍​របស់​លោក​ថា

« វា​គឺជា​បរិយាកាស​ដ៏​សក្ដ័សិទ្ធិ និង​បរិសុទ្ធ​មួយ​នៅក្នុង​បន្ទប់​នោះ ។ សម្រាប់​ខ្ញុំ វា​មាន​អារម្មណ៍​ដូចជា​ទ្វារ​មួយ​បាន​បើក​ចំហរ​រវាង​បល្ល័ង្ក​ស្ថានសួគ៌ និង​ព្យាការី​ព្រម​ទាំង​បងប្អូន​ប្រុស​របស់​លោក​ដែល​បាន​លុតជង្គង់​ចុះ​អង្វរ​សុំ ។ ព្រះវិញ្ញាណ​នៃ​ព្រះបាន​នៅ​ទីនោះ ។ ហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​បាន​កើតឡើង​ដល់​ព្យាការី​ថា មាន​ការអះអាង​មួយ​អំពី​រឿង​ដែល​លោក​បាន​អធិស្ឋាន​សុំ​នោះ​ថា​ជា​ការណ៍​ត្រឹមត្រូវ ថា​ពេលវេលា​បាន​មកដល់​ហើយ ហើយ​ថា​ឥឡូវ​នេះ ពរជ័យ​ដ៏​មហិមា​នៃ​បព្វជិតភាព​គួរ​ត្រូវ​ពង្រីក​ដល់​បុរស​ដ៏​សក្ដិសម​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​គិត​ពី​ពូជ​អំបូរ​ឡើយ ។

« បុរស​គ្រប់រូប​ដែល​នៅក្នុង​រង្វង់នោះ ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បានដឹង​រឿង​នោះ​ដូចគ្នា ។

« វា​គឺជា​ឱកាស​ដ៏​ស្ងប់ស្ងាត់ និង​អស្ចារ្យ​បំផុត ។ … គ្មាន​សំឡេង​ណា​ឮ​ដល់​ត្រចៀក​នៃ​រាងកាយ​របស់​យើង​ឡើយ ។ ប៉ុន្ដែ​សំឡេង​នៃ​ព្រះវិញ្ញាណ​បាន​ខ្សឹប​ដោយ​ភាពប្រាកដ​ប្រជា​ដល់​គំនិត​របស់​យើង និង​ព្រលឹង​របស់​យើងផ្ទាល់ » ( « Priesthood Restoration » Ensign ខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៧០ ) ។

« វាជា​ការធម្មតា​ដែល​មាន​សំណួរ » ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ដូច​តទៅ​នេះ ទៅកាន់​អស់​អ្នក​ដែល​មាន​មន្ទិល​សង្ស័យ​អំពី​ប្រវត្តិ​សាសនាចក្រ ឬ​គោលលទ្ធិ ៖

« ធម្មតា​ទេ​ដែល​មាន​សំណួរ​នោះ — គ្រាប់​ពូជ​នៃ​សំណួរ​ស្មោះត្រង់​តែង​លេច​ពន្លក​ឡើង និង​លូតលាស់​ជា​ដើម​ឈើ​យល់ដឹង​មួយ​ដ៏​ធំ ។ មាន​សមាជិក​សាសនាចក្រ​ខ្លះ​ពុំ​ស្វិតស្វាញ​នឹង​សំណួរ​ប្រាកដ​ប្រជា ឬ​ធ្វើ​ឲ្យ​អន់​ចិត្ត​ឡើយ​នៅ​ពេល​មួយ ឬ​ផ្សេង​ទៀត ។ គោល​បំណង​ចម្បង​នៃ​សាសនាចក្រ​គឺ​បីបាច់ និង​បណ្ដុះ​គ្រាប់​ពូជ​នៃ​ក្ដី​ជំនឿ​—​សូម្បី​ពេល​ខ្លះ​ជា​ដី​ខ្សាច់​នៃ​មន្ទិល​សង្ស័យ និង​ភាព​មិន​ប្រាកដ​ក្ដី ។ សេចក្ដី​ជំនឿ​គឺត្រូវ​សង្ឃឹម​លើ​ការណ៍​ដែល​មើល​ពុំ​ឃើញ តែ​ពិត ។

« ដូច្នេះ បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ​—​ជា​មិត្ត​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ​—​សូម​សង្ស័យ​មន្ទិល​របស់អ្នក​ពីមុន​សង្ស័យ​សេចក្ដី​ជំនឿរបស់​អ្នក ។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ទិល​សង្ស័យ​ដាក់​យើង​ជា​អ្នកទោស ហើយ​រារាំង​យើង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ សេចក្ដី​សុខសាន្ដ និង​អំណោយទាន​នានា​ដែល​កើត​មាន​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ឡើយ » ( « មក​ចូលរួម​ជាមួយ​យើង » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣; សូមមើល​ផងដែរ Lawrence E. Corbridge « Stand Forever » [ Brigham Young University devotional ថ្ងៃទី ២២ ខែ មករា ឆ្នា ២០១៩ ] នៅលើ​គេហទំព័រ speeches.byu.edu ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​និយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ ខណៈដែល​អ្នក​គួរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឆ្លើយ​សំណួរ​ទាំងឡាយ​របស់​ពួកគេ​អំពី​ដំណឹងល្អ នោះ​ព្រះអម្ចាស់​ពុំ​រំពឹង​ទុក​ឲ្យ​អ្នក​ចេះ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ។ នៅពេល​អ្នក​មិន​ដឹង​ពី​របៀប​ឆ្លើយ​នឹង​អ្វីមួយ សូម​សារភាពថា​អ្នក​មិន​ដឹង ។ រួច​ហើយ សូម​ណែនាំ​អ្នករៀន​របស់​អ្នក​ទៅ​មើល​គោលលទ្ធិ​ដែល​បាន​បើក​បង្ហាញ​មក ហើយ​ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះត្រង់​អំពី​អ្វី​ដែល​អ្នក​ពិត​ជា​ដឹង ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៤ ) ។