« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
លំនាំសម្រាប់ការបង្រៀន
គម្រោងមេរៀននីមួយៗនៅក្នុងធនធាននេះធ្វើតាមលំនាំមួយ ដែលអញ្ជើញឲ្យមានការចែកចាយ និងការបង្រៀនពីគោលលទ្ធិ ។
អញ្ជើញឲ្យចែកចាយ
ជាផ្នែកមួយនៃគ្រប់ម៉ោងរៀនទាំងអស់ សូមអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយគំនិត និងបទពិសោធន៍ដែលពួកគេបានមានកាលពីសប្ដាហ៍មុន កាលពួកគេបានសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ ហើយបានអនុវត្តអ្វីដែលពួកគេបានរៀន ។ សូមជួយសិស្សឲ្យមើលឃើញថា ការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេនៅក្រៅថ្នាក់រៀនគឺមានសារៈសំខាន់ ។ ការប្រែចិត្តជឿរបស់ពួកគេម្នាក់ៗនឹងពុំកើតមានឡើងតែតាមរយៈការរៀនសូត្រនៅថ្ងៃអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតឡើងតាមរយៈបទពិសោធន៍ប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ នៅពេលសិស្សស្ដាប់ឮបទពិសោធន៍ និងទីបន្ទាល់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពីគ្នាទៅវិញទៅមក នោះពួកគេនឹងចង់ស្វែងរកបទពិសោធន៍ស្រដៀងគ្នានេះពីខ្លួនពួកគេផ្ទាល់ ។
ពុំមែនមនុស្សគ្រប់គ្នានឹងអានគ្រប់ជំពូកនៅមេរៀននីមួយៗនោះទេ ហើយសូម្បីតែមនុស្សមួយចំនួនដែលបានអានក្ដី ក៏ប្រហែលជាពុំមានអារម្មណ៍កក់ក្តៅនឹងចែកចាយឡើយ ។ សូមប្រាកដថា សិស្សទាំងអស់មានអារម្មណ៍ថាពួកគេគឺជាចំណែកមួយដ៏មានតម្លៃនៅក្នុងថ្នាក់ មិនថាពួកគេមានអ្វីមួយដើម្បីចែកចាយដែរឬអត់នោះទេ ។
បង្រៀនគោលលទ្ធិ
អ្នក និងសិស្សរបស់អ្នកគួរផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់—ជាសេចក្ដីពិតដ៏នៅអស់កល្បនៃដំណឹងល្អ—ដែលមាននៅក្នុងវគ្គបទគម្ពីរដែលបានចាត់ឲ្យ ។ នៅពេលអ្នកពិភាក្សាគោលលទ្ធិចេញមកពីបទគម្ពីរ តើខគម្ពីរ ពាក្យដកស្រង់ បទពិសោធន៍ សំណួរ និងធនធានបន្ថែមណាខ្លះដែលអ្នកគប្បីចែកចាយ ? តើអ្នកនឹងប្រើធនធានទាំងនេះដើម្បីជួយសិស្សឲ្យរកឃើញ ហើយយល់អំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អតាមរបៀបណា ? តើអ្នកអាចជួយពួកគេឲ្យស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?