« ធនធានបន្ថែមទាំងឡាយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )
« ធនធានបន្ថែមទាំងឡាយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ធនធានបន្ថែមទាំងឡាយ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
អ្នកអាចជ្រើសយកសកម្មភាពណាមួយនៅក្នុងធនធាននេះសម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់អ្នក ។ ប្រសិនបើសិស្សធ្លាប់ប្រើសកម្មភាពទាំងនេះនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេរួចហើយ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយនូវបទពិសោធន៍ និងគំនិតរបស់ពួកគេ ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិតាមរបៀបមួយដែលមិនអាចបំភ្លេចបាន។ បន្ថែមទៅលើកំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ អ្នកអាចរកឃើញបទចម្រៀងនៃទំនុកតម្កើង និងចម្រៀងរបស់កុមារជាច្រើននៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី Sacred Music និង Gospel Media ។
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានផ្ដល់ផ្ទៃរឿងជាប្រវត្តិសាស្ត្រ និងការអត្ថាធិប្បាយខាងគោលលទ្ធិសម្រាប់គោលការណ៍ទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរ ។ វាក៏អាចបំផុសជាគំនិតសម្រាប់ការបង្រៀនដល់ថ្នាក់សាលាថ្ងៃអាទិត្យផងដែរ ។
ទស្សនាវដ្តីសាសនាចក្រ
ទស្សនាវដ្ដី New Era Ensign និង លីអាហូណា មាននូវអត្ថបទ និងលក្ខណៈពិសេសផ្សេងទៀតដែលអាចបន្ថែមបង្គ្រប់ដល់គោលការណ៍ ដែលអ្នកកំពុងបង្រៀនមកពីគម្ពីរ គោលលទ្ធិ និង សេចក្តីសញ្ញា ។
ប្រធានបទដំណឹងល្អ
នៅលើ Gospel Topics ( គេហទំព័រ topics.ChurchofJesusChrist.org ) អ្នកអាចស្វែងរកព័ត៌មានមូលដ្ឋានអំពីប្រធានបទដំណឹងល្អជាចើនប្រភេទ ជាមួយនឹងតំណនានាទៅកាន់ធនធានដែលមានអត្ថប្រយោជន៍ដូចជា សារលិខិតសន្និសីទទូទៅ អត្ថបទ បទគម្ពីរ និងវីដេអូនានាដែលទាក់ទងគ្នា ។ អ្នកក៏អាចស្វែងរកឃើញអត្ថបទស្ដីពីប្រធានបទដំណឹងល្អផងដែរ ដែលផ្ដល់ជាចម្លើយដ៏ជ្រាលជ្រៅចំពោះសំណួរដំណឹងល្អទាំងឡាយ ។
ប្រកាសដំណឹងល្អរបស់យើង
មគ្គុទ្ទេសក៍សម្រាប់អ្នកផ្សព្វផ្សាយសាសនានេះផ្ដល់ជាទិដ្ឋភាពទូទៅមួយនៃគោលការណ៍មូលដ្ឋានអំពីដំណឹងល្អ ។
ដើម្បីកម្លាំងនៃយុវជន
ធនធាននេះផ្ដល់នូវចំណុចសំខាន់ៗអំពីបទដ្ឋានរបស់សាសនាចក្រដែលអាចជួយដល់យុវវ័យ និងមនុស្សដទៃឲ្យក្លាយទៅជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាមើលវាឲ្យបានជាញឹកញាប់ ជាពិសេសប្រសិនបើអ្នកកំពុងបង្រៀនយុវវ័យ ។
វីដេអូ និងសិល្បៈ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយសិស្សដែលអ្នកបង្រៀនឲ្យមើលឃើញគោលលទ្ធិ និងដំណើររឿងដែលទាក់ទងទៅនឹងបទគម្ពីរ ។ សូមចូលទៅ Gospel Media library តាមគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងរកកម្រងធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ ។ ធនធានទាំងនេះក៏មាននៅលើកម្មវិធី Gospel Media ផងដែរ ហើយរូបភាពជាច្រើនក៏មាននៅក្នុងសៀវភៅរូបភាពដំណឹងល្អផងដែរ ។
Revelations in Context ( វិវរណៈតាមបរិបទ )
Revelations in Context: The Stories behind the Sections of the Doctrine and Covenants ( វិវរណៈតាមបរិបទ ៖ ដំណើររឿងពីក្រោយកណ្ឌគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ) គឺជាកម្រងសំណេរមួយអំពីប្រវត្តិសាស្ដ្រទាក់ទងទៅនឹងវិវរណៈដែលរួមមាននៅក្នុងគម្ពីរ គោលលទ្ធិ និង សេចក្តីសញ្ញា ។ បរិបទដែលបានផ្ដល់មកនៅក្នុងធនធាននេះ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីអត្ថនន័យនៃបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងគម្ពីរ គោលលទ្ធិ និង សេចក្តីសញ្ញា ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយពីដើម ។
ពួកបរិសុទ្ធ
ពួកបរិសុទ្ធ គឺជាការតំណាលរឿងប្រវត្តិសាស្ដ្រសាសនាចក្រច្រើនវ៉ុល ។ វ៉ុលទី ១ បទដ្ឋាននៃសេចក្ដីពិត និងវ៉ុលទី ២ គ្មានដៃមិនបរិសុទ្ធ គ្របដណ្តប់ពេលវេលាដូចគ្នានៃប្រវត្តិសាសនាចក្រដូចជាគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាដែរ ។ ប្រវត្តិសាស្ដ្រទាំងនេះអាចផ្ដល់ការយល់ដឹងដល់អ្នកនៅក្នុងបរិបទជុំវិញវិវរណៈ ដែលអ្នកនឹងសិក្សានៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
ប្រធានបទប្រវត្តិសាសនាចក្រ
អត្ថបទជាច្រើនអំពីប្រជាជន វត្ថុបុរាណ ភូមិសាស្ដ្រ និងព្រឹត្តិការណ៍ក្នុងប្រវត្តិសាសនាចក្រអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org/study/history/topics ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ធនធាននេះអាចជួយអ្នកឲ្យរៀនសូត្រ ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។