ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧-១៣​ខែ មករា ម៉ាថាយ ១ លូកា ១ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ ›


« ថ្ងៃទី ៧-១៣​ខែ មករា ។ ម៉ាថាយ ១, លូកា ១ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ៧-១៣ ខែ មករា ម៉ាថាយ ១, លូកា ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ម៉ារា និង​អេលីសាបិត

ថ្ងៃទី ៧-១៣​ខែ មករា

ម៉ាថាយ ១; លូកា ១

« សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »

ពី​មុន​អ្នក​អាន​សម្ភារ​សិក្សា​បន្ថែម​ទៀត​ណា​មួយ សូម​អាន ហើយ​ពិចារណា ម៉ាថាយ ១ និង លូកា ១ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការ​រៀបចំ​ខ្លួន​របស់​អ្នក ។ បន្ទាប់​មក​សូម​រុក​រក​គំនិត​នៅ​ក្នុង​គម្រោង​មេរៀន​នេះ និង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​មើល​ឡើង​វិញ​នូវ ម៉ាថាយ ១លូកា ១ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​ដែល​ពួកគេ​ចូល​ចិត្ត ហើយ​ពន្យល់​ថាតើ​សេចក្ដី​ពិត​ខាង​គោលលទ្ធិ​អ្វីខ្លះ​ដែល​ពួកគេ​បាន​រៀន ។ អ្នក​អាច​នឹង​ឃើញ​ថា​មាន​ប្រយោជន៍​ដើម្បី​រំឭក​ដោយ​សង្ខេប​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ជា​មុន​សិន ដើម្បី​ផ្ដល់​ជា​បរិបទ​មួយ​ចំនួន​ដល់​ខគម្ពីរ​ដែល​បាន​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

ម៉ាថាយ ១:១៨-២៥, លូកា ១:៥-៨០

ព្រះវរបិតា​សួគ៌​ធ្វើ​ការ​តាមរយៈ​កូនចៅ​ស្មោះ​ត្រង់​របស់​ទ្រង់​ដើម្បី​សម្រេច​បាន​ព្រះរាជ​បំណង​របស់​ទ្រង់ ។

  • សិស្ស​ទំនង​ជា​មាន​បទពិសោធន៍​កាន់​តែ​មាន​ន័យ កាល​កំពុង​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ ប្រសិន​បើ​ពួកគេ​រៀន​មេរៀន​ចេញ​ពី​បទពិសោធន៍​របស់​មនុស្ស​ដែល​ពួកគេ​បាន​អាន ។ ដើម្បី​ជួយ​ពួកគេ​ធ្វើ​កិច្ចការ​នេះ​បាន អ្នក​អាច​សរសេរ​ឈ្មោះ​មនុស្ស​នៅ​ក្នុង ម៉ាថាយ ១ និង លូកា ១ នៅ​លើ​ក្ដារ​ខៀន ជាមួយ​នឹង​សេចក្ដី​យោង​បទគម្ពីរ​អំពី​បុគ្គល​ទាំងនេះ ដូច​តទៅ ៖

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​មនុស្ស​ម្នាក់​ដែល​ពួកគេ​ចង់​រៀន​បន្ថែម​ទៀត សូម​អាន​ខគម្ពីរ​ដែល​បាន​សរសេរ ហើយ​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ម្នាក់​នៅ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​រៀន​ចេញ​ពី​បទពិសោធន៍​របស់​បុគ្គល​នោះ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​តាម​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​បុគ្គល​រូប​នោះ ?

    កាព្រីយ៉ែល​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា

    ការ​ប្រាប់ ដោយ​ចន ស្កត

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​កាន់​តែ​ស៊ី​ជម្រៅ​អំពី​បុគ្គលិក​លក្ខណៈ និង​តួនាទី​របស់​ម៉ារា​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា អ្នក​អាច​បង្ហាញ​វីដេអូ « An Angel Foretells Christ’s Birth to Mary » និង « Mary and Elisabeth Rejoice Together » (LDS.org) ឬ អាន​រួម​គ្នា​ក្នុង លូកា ១:២៦–៣៨, ៤៦–៥៦ ដោយ​រក​មើល​រឿង​ដែល​ម៉ារា​បាន​និយាយ​ដែល​បើក​សម្ដែង​អ្វី​មួយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​នាង ។ តើ​យើង​រៀន​អ្វី​ផ្សេង​ទៀត​អំពី​ម៉ារា ? តើ​នាង​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​ទទួល​យក​ព្រះឆន្ទៈ​របស់​ព្រះ​សម្រាប់​យើង ?

លូកា ១:៥-២៥

ពរជ័យ​របស់​ព្រះ​កើត​មាន​តាម​ពេល​វេលា​របស់​ទ្រង់​ផ្ទាល់ ។

  • ប្រហែល​ជា​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ដែល​កំពុង​រស់​នៅ​យ៉ាង​សុចរិត ប៉ុន្តែ​ពុំ​បាន​ទទួល​ពរជ័យ​ដែល​សង្ឃឹម​ចង់​បាន ដូចជា អេលីសាបិត និង សាការី​ដែរ ។ តើ​អ្នក​ជួយ​ពួកគេ​រៀន​ពី​គំរូ​របស់​អេលីសាបិត និង​សាការី​យ៉ាង​ដូច​ម្ដេច ? អ្នក​អាច​ចាប់ផ្ដើម​ដោយ​សូម​ឲ្យ​សិស្ស​សរសេរ​អំពី​ពរជ័យ​ដែល​ពួកគេ​សង្ឃឹម​ចង់​បាន ។ បន្ទាប់​មក ពួកគេ​អាច​មើល លូកា ១:៥–២៥ ដោយ​ស្វែង​រក​មេរៀន​ដែល​ពួកគេ​អាច​រៀន​ពី​អេលីសាបិត និង​សាការី​អំពី​ការ​រង់​ចាំ​ព្រះអម្ចាស់ ។ ពួកគេ​ក៏​អាច​អាន ហើយ​ពិចារណា​នូវ​ពាក្យ​ដក​ស្រង់​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​នៅ​ក្បែរ​នឹង​ពរជ័យ​ដែលសង្ឃឹម​ចង់​បាន ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ ប្រសិន​បើ​សមរម្យ ។

  • តើ​គំរូ​ផ្សេង​ទៀត​អ្វីខ្លះ​នៃ​ការ​រង់​ចាំ​តាម​កាល​វេលា​របស់​ព្រះអម្ចាស់​ដែល​សិស្ស​អាច​ចែកចាយ​ចេញ​ពី​ជីវិត​របស់​ពួក​គេ​ផ្ទាល់ ឬ​ចេញ​ពី​ដំណើរ​រឿង​នៅ​ក្នុង​បទគម្ពីរ ? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​គំរូ​ទាំងនេះ ?

លូកា ១:២៦-៣៨

« ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ។

  • នៅ​ពេល​ខ្លះ សិស្ស​អាច​មាន​ការ​ងឿង​ឆ្ងល់—ដូចជា​ម៉ារា​ដែរ—ថា​តើ​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ ឬ​ការ​សន្យា​ចំពោះ​ពួកគេ​អាច​ត្រូវបាន​បំពេញ​តាម​របៀបណា ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ គ្រប់​ការណ៍​ទាំង​អស់​កើត​ឡើង​បាន អ្នក​អាច​បង្ហាញ​រូបភាព ការប្រកាស ៖ ទេវតា​កាព្រីយ៉ែល​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា (សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ២៨ ) ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន លូកា ១:២៦–៣៨​រួម​គ្នា ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការ​យក​ឈ្នះ​លើ​អ្វី​ដែល​ទំនង​ពុំ​អាច​ទៅ​រួច​ដោយ​ការ​សិក្សា​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ម៉ារា ? សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ដែល​ព្រះ​បាន​ជួយ​ពួកគេ​សម្រេច​បាន​នូវ​រឿង​មួយ​ដែល​ពួកគេ​បាន​គិត​ថា​វា​ពុំ​អាច​ទៅ​រួច​នោះ ។ សម្រាប់​គំរូ​សម័យ​ទំនើប​អំពី​ពួកបរិសុទ្ធ​ដែល​មាន​ជំនួយ​ពី​ព្រះ​បាន​សម្រេច​នូវ​កិច្ចការ​ដែល​ទំនង​ជា​ពុំ​អាច​ធ្វើ​បាន សូមមើល​វីដេអូ « Sealed Together: The Manaus Temple Caravan » (LDS.org) ។

  • ជីវប្រវត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​អំពី​សេចក្ដី​ពិត​ដែល​កាព្រីយ៉ែល​បាន​ប្រកាស​ថា « ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។ ដើម្បី​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​នេះ អ្នក​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​គិត​អំពី​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សម្រេច​រឿង​ដែល​ទំនង​ជា​ពុំ​អាច​ទៅ​រួច ពេល​កំពុង​ធ្វើ​នូវ​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់ ( ឧទាហរណ៍ សូម​មើល យ៉ូហាន ៩:១–៧ ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញរបៀប​ដែល​គោលការណ៍​នេះ​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​វា​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ដឹង​ថា ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ ? តើ​វា​ផ្លាស់ប្ដូរ​វិធី​ដែល​អ្នក​បម្រើ​នៅ​ក្នុង​សាសនាចក្រ​តាម​របៀបណា ? វិធី​ដែល​អ្នក​ប្រាស្រ័យ​ទាក់​ទង​នឹង​គ្រួសារ​របស់​អ្នក​តាម​របៀបណា ? វា​ក៏​អាច​ជួយ​ផង​ដែរ ដោយ​ប្រៀប​ធៀប លូកា ១:៣៧ ជាមួយ​នឹង​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាកុស ១៤:៣៦ ។

ម៉ាថាយ ១:១៨-២៥, លូកា ១:២៦-៥៥

ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ។

  • គោលបំណង​ចម្បង​មួយ​របស់​ម៉ាថាយ លូកា និង​អ្នក​និពន្ធ​ផ្សេង​ទៀត​អំពី​ដំណឹងល្អ​គឺ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ តើ​អ្នក​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលបំណង​នេះ​នៅ​ក្នុង​ជំពូក​ដំបូង​បង្អស់​ដែល​ពួកគេ​នឹង​រៀន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​តាម​របៀប​ណា ? នេះ​គឺជា​គំនិត​មួយ ៖ សូម​បែង​ចែក​សិស្ស​ជា​ក្រុម​តូចៗ ឬ​ជា​គូ ហើយ​ឲ្យ​ក្រុម​នីមួយៗ​នូវ​ខគម្ពីរ​មក​ពី ម៉ាថាយ ១លូកា ១ ។ សូម​ឲ្យ​ពួកគេ​រក​មើល​ព្រឹត្តិការណ៍ ឬ​ពាក្យ​សម្ដី​ដែល​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅ​ក្នុង​បេសកកម្ម​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ ហើយ​ចែកចាយ​នឹងសិស្ស​ផ្សេង​ទៀតនូវ​អ្វីដែល​ពួកគេ​រក​ឃើញ ។ វគ្គ​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​ផ្ដល់​ជា​យោបល់​រួម​មាន ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៨, ៣៩–៤៥, ៤៦–៥៥ ។ សូម​ផ្ដល់​ជា​យោបល់​ដល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ ពួកគេ​អាច​រក្សា​ជា​បញ្ជី​នៃ​វគ្គ​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ អ្នក​ក៏​អាច​រក្សា​បញ្ជី​នេះ​ជាមួយ​គ្នា​ផង​ដែរ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន ម៉ាថាយ ២ និង លូកា ២ សម្រាប់​មេរៀន​នៅ​សប្ដាហ៍​ក្រោយ អ្នក​អាច​ផ្ដល់​យោបល់​ថា ប្រសិន​បើ​ពួកគេ​អាន​ដំណើរ​រឿង​អំពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ប្រកប​ដោយ​ការ​អធិស្ឋាន ពួកគេ​នឹង​ទទួល​បាន​គំនិត​ថ្មី ទោះ​ជា​ពួកគេ​អាន​វា​ច្រើន​ដង​ពីមុន​ហើយ​ក្ដី ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ១, លូកា ១

ការ​រង់​ចាំ​ព្រះអម្ចាស់ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « សេចក្ដី​ជំនឿ … រួមបញ្ចូល​ទាំង​ការ​ទុក​ចិត្ត​លើ​កាល​វេលា​របស់​ព្រះ​ផង​ដែរ ដោយ​សារ​ទ្រង់​បាន​មាន​បន្ទូល​ថា ‹ គ្រប់​ទាំង​អស់​ត្រូវ​តែ​កើត​ឡើង តាម​ពេល​របស់​វា › ។ ( គ. និង ស. ៦៤:៣២ ) » ។ ( « Lest Ye Be Wearied and Faint in Your Minds » Ensign ខែ​ឧសភា ឆ្នាំ​១៩៩១ ទំព័រ ៩០ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វបានបង្រៀនថា

« យើង​ម្នាក់ៗ​ត្រូវបាន​ហៅ​ឲ្យ​រង់​ចាំ​តាម​របៀប​របស់​យើង​ផ្ទាល់ ។ យើង​រង់ចាំ​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ។ យើង​រង់ចាំ​ចំពោះ​រឿង​ដែល​ពេលខ្លះ​វា​ទំនង​ជា​ត្រឹមត្រូវ ហើយ​ល្អ​ខ្លាំង​ណាស់​ចំពោះ​យើង​រហូត​យើង​ពុំ​អាច​ស្រមៃ​ឃើញ​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌​បាន​ពន្យារ​នូវ​ការ​ឆ្លើយ​តប​នឹង​ចម្លើយ​នោះ ។

« ខ្ញុំ​ចងចាំ​ពី​ពេល​ខ្ញុំ​កំពុង​រៀប​ចំ​ទទួល​ការ​បំពាក់​បំប៉ន​ជាអ្នក បើកយន្តហោះ​ចម្បាំង​ម្នាក់ ។ យើង​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ក្នុង​ការបំពាក់បំប៉ន​ផ្នែក​យោធា ដំបូង​ក្នុង​ការហ្វឹកហាត់​សម​ខាង​កាយ​សម្បទា ។ … យើង​បាន​រត់​ហើយ​រត់​ទៀត ។

« ខណៈ​ខ្ញុំ​កំពុង​រត់ ខ្ញុំ​បាន​ចាប់​ផ្តើម​សង្កេត​ឃើញ​អ្វី​មួយ ដែល រំខាន​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ ។ ជាញឹកញាប់​បុរស​ទាំងឡាយ​បាន​រត់​ហួស​ខ្ញុំ​ជា​បុរស ដែល​ជក់​បារី ផឹកស្រា និង​ប្រព្រឹត្ត​គ្រប់​រឿង​ទាំងឡាយ ដែល​ផ្ទុយ​ពី​ដំណឹងល្អ និង ជា​ពិសេសេ​ផ្ទុយ​ពី​ច្បាប់​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។

« ខ្ញុំ​ចងចាំ​ពី​ការគិត​ថា ‹ គិត​មួយ​ភ្លែត​សិន ! តើ​មិនមែន​ខ្ញុំ​ត្រូវ​រត់​ទៅ​ដោយ​ឥត​នឿយ​ហត់​ទេ​ឬ​អី ? › ប៉ុន្តែ​ខ្ញុំ មាន ការ​នឿយ​ហត់ ហើយ​ខ្ញុំ​រត់​យឺត​ជាង​មនុស្ស ដែល មិន​ធ្វើ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ទៅ​វិញ ។ ខ្ញុំ​សារភាព​ថា វា​រំខាន​ដល់​ចិត្ត​ខ្ញុំ​មែន​នៅ​ពេល​នោះ ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​សេចក្តីសន្យា​នោះ​គឺ​ជា​ការពិត​ឬ​អត់ ?

« ចម្លើយ​មិន​បាន​មក​ភ្លាម​នោះ​ទេ ។ ប៉ុន្តែ​នៅ​ទីបំផុត​ខ្ញុំ​បាន​ដឹង​ថា ជានិច្ចកាល សេចក្តីសន្យា​នៃ​ព្រះ​មិន​ត្រូវ បាន​បំពេញ​ឆាប់​រហ័ស​ដូច ឬ តាម​របៀប​ដែល​យើង​រំពឹង​ទុក​នោះ​ទេ សេចក្តី​សន្យា​ទាំង​នោះ មក​ស្រប​ទៅ តាម​ពេលវេលា​របស់​ទ្រង់ និង មធ្យោបាយ​របស់​ទ្រង់ ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​អាច​ឃើញ​ភស្តុតាង​ដ៏​ច្បាស់លាស់​នៃ​ពរជ័យ ខាង​សាច់​ឈាម​ដែល​កើត​មាន​ដល់​អ្នក​ទាំងឡាយ​ណា ដែល​គោរព ច្បាប់​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ—ដែល​បន្ថែម​លើ​ពរជ័យ​ខាង​វិញ្ញាណ ដែល​មក ភ្លាមៗ​មក​ពី​ការគោរព​ប្រតិបត្តិ​ដល់​ក្រឹត្យវិន័យ​ណា​មួយ​នៃ​ព្រះ »( « Continue in Patience » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ ៥៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន ។ វិធី​មួយ​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន​គឺ​ដើម្បី​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ចែកចាយ​ការ​រកឃើញ និង​គំនិត​នានា​មក​ពី​ការ​សិក្សា​របស់​ពួកគេ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។