ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៤-២០ ខែ មករា លូកា ២; ម៉ាថាយ ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់


« ថ្ងៃទី ១៤-២០​ខែ មករា ។ លូកា ២, ម៉ាថាយ ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៤-២០​ខែ មករា ។ ម៉ាថាយ ២, លូកា ២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ពួក​ហោរា​ធ្វើ​ដំណើរ​ដោយ​ជិះ​សត្វ​អូដ្ឋ

ចូរ​យើង​សរសើរ​ថ្វាយ​ទ្រង់, ដោយ ដាណា ម៉ារីអូ វូឌ

ថ្ងៃទី ១៤-២០ ខែ មករា

លូកា ២; ម៉ាថាយ ២

ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់

ពី​មុន​អ្នក​អាន​គំនិត​នានា​នៅ​ក្នុង​គម្រោង​មេរៀន​នេះ សូម​សិក្សា លូកា ២ និង ម៉ាថាយ ២ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​វិវរណៈ​អំពី​របៀប​បំពេញ​សេចក្ដី​ត្រូវការ​នៃ​សិស្ស​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​គំនិត និង​បទពិសោធន៍​នានា​ដែល​ពួកគេ​មាន នៅ​ពេល​ពួកគេ​បាន​សិក្សា​បទគម្ពីរ​ទាំង​នេះ​ដោយ​ខ្លួន​ឯង និង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​តាម​របៀបណា ? ទោះ​បី​ជា​ពួកគេ​ទំនង​ជា​ស្គាល់​អំពី​ដំណើរ​រឿង​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ សង្គ្រោះ​ក្ដី ក៏​ពួកគេ​អាច​ទទួល​គំនិត​ថ្មី​ខាង​វិញ្ញាណ​ជានិច្ច​ផងដែរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី នាក់​ឲ្យ​ចែកចាយ​សារលិខិត​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង លូកា ២ម៉ាថាយ ២ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​តាម​របៀប​ថ្មី​មួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

លូកា ២:១–៣៨, ម៉ាថាយ ២:១–១២

មាន​សាក្សី​ជាច្រើន​ឃើញ​ការ​ប្រសូត្រ​របស់​ព្រះគ្រីស្ទ

  • ដំណើ​រឿង​ដំបូង​គេ​អំពី​ពួក​អ្នក​មក​ថ្វាយ​បង្គំ​នៅ​ក្នុង លូកា ២ និង ម៉ាថាយ ២ អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ ។ សូម​មើល​តារាង​នៅ​ក្នុង គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឡើង​វិញ ។ សិស្ស​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​រៀន​របស់​អ្នក​អាច​នឹង​មាន​គំនិត​ចង់​ចែកចាយ​ចេញ​ពី​សកម្មភាព​នេះ ឬ​អ្នក​អាច​ធ្វើ​សកម្មភាព​នេះ​រួម​គ្នា ។ ហេតុអ្វី​វា​ជា​រឿង​ដ៏​សំខាន់​ដែល​ពួកសាក្សី​ទាំង​នេះ​ដែល​បាន​ឃើញ​ព្រះគ្រីស្ទ​មាន​ស្ថានភាព​នៃ​ជីវិត​ផ្សេងៗ​គ្នា ? តើ​យើងអាច​ធ្វើតាម​គំរូ​របស់​ពួកគេ​ដោយ​របៀប​ណា?

  • ពីមុន​ពួក​សាក្សី​ទាំង​នេះ​បាន​មក​ថ្វាយ​បង្គំ​ព្រះឱរស​ដែល​ជា​ព្រះគ្រីស្ទ ពួកគេ​បាន​តាម​ស្វែង​រក​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ចេញ ពី​គំរូ​របស់​ពួកគេ អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​ចំណង​ជើង​ដូច​តទៅ​នេះ ៖ ពួក​គង្វាល អាណ ស៊ីម៉ូន និង ពួក​ហោរា ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក លូកា ២ និង ម៉ាថាយ ២ ហើយ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​អ្វី​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដើម្បី​ស្វែង​រក​ព្រះអង្គ​សង្គ្រោះ ។ តើ​ដំណើរ​រឿង​ទាំង​នេះ​ផ្ដល់​ជា​យោបល់​អ្វីខ្លះ​អំពី​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ស្វែង​រក​ព្រះគ្រីស្ទ ?

    គង្វាល​ជាមួយ​នឹង សត្វចៀម

    ពួក​គង្វាលបាន​ក្លាយ​ជា​សាក្សី​ដំបូង​គេ​អំពី​ការ​ប្រសូត​របស់​ព្រះអង្គ សង្គ្រោះ ។

  • តើ​មេរៀន​អនុវត្ត​មួយ​នឹង​បំផុស​គំនិត​ដល់​សិស្ស​របស់​អ្នក​ឲ្យ​ទុក​ពេល​វេលា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ថ្វាយ​ព្រះអង្គ សង្គ្រោះ​ដែរ​ឬ​ទេ ? សូម​ពិចារណា​គំនិត​ដូច​តទៅ​នេះ ៖ សូម​យក​ក្រឡ​កែវ​មួយ​មក​ថ្នាក់​រៀន ហើយ​បន្ទាប់ពី​មើល លូកា ២:៧ ឡើង​វិញ​ជាមួយ​គ្នា សូម​ឲ្យ​សិស្ស​បំពេញ​ក្រឡ​កែវ​នោះ​ជាមួយ​នឹង​វត្ថុ​ផ្សេងៗ​ដែល​តំណាង​ឲ្យ​វិធី​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ។ នៅ​ពេល​ក្រឡ​កែវ​នោះ​ពេញ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ព្យាយាម​ដាក់​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​ទៅ​ក្នុង​នោះ ។ តើ​រឿង​ប្រៀបធៀប​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​ការ​ទុក​ពេល​វេលា​ថ្វាយ​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​យើង ? តើ​យើង​អាច​ធ្វើ​រឿង​ខុស​ប្លែក​អ្វីខ្លះ​ដើម្បី​ទុក​ពេល​វេលា​ថ្វាយ​ទ្រង់ ? សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​ឆ្លើយ​សំណួរ​នេះ​បាន ។

ម៉ាថាយ ២:១៣-២៣ ។

ឪពុក​ម្ដាយ​អាច​ទទួល​បាន​វិវរណៈ​ដើម្បី​ការពារ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • មាន​មេរៀន​មួយ​មក​ពី​ការ​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​របស់​យ៉ូសែប និង​ម៉ារា​គឺ​ថា ព្រះអម្ចាស់​អាច​ប្រទាន​វិវរណៈ​ដើម្បី​ជួយ​ឪពុក​ម្ដាយ​ការពារ​ក្រុម​គ្រួសារ​របស់​ពួកគេ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​បាន ។ ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​នៅ​ត្រង់​ចំណុច​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ក្រុម​គ្រួសារ​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​ពី ម៉ាថាយ ២:១៣–២៣ អំពី​របៀប​ការពារ​ក្រុម​គ្រួសារ​របស់​យើង និង​ខ្លួន​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​នានា ? តើ​វិវរណៈ​ផ្ទាល់​ខ្លួន​ធ្លាប់​ជួយ​យើង​ការពារ​ក្រុម​គ្រួសារ​របស់​យើង និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​តាម​របៀប​ណា ? តើ​ពួក​ព្យាការី និង​ពួក​សាវក​បាន​ផ្ដល់​ពាក្យ​ទូន្មាន​អ្វីខ្លះ​ដើម្បី​ជួយ​យើង​ការពារ​ក្រុម​គ្រួសារ​របស់​យើង ?

  • ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង​រួម​គ្នា​នូវ​បទ « ផ្ទះ​ជា​ស្ថាន​សួគ៌​លើ​ផែនដី » ទំនុក​តម្កើង ល.រ. ១៨៥ ឬ​ចម្រៀង​មួយ​ផ្សេង​ទៀត​អំពី​ក្រុម​គ្រួសារ ។ តើ​ចម្រៀង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​អ្វី​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ​ដើម្បី​រស់​នៅ​ដោយ​សក្ដិសម​នឹង​វិវរណៈ​ដើម្បី​ដឹកនាំ​ក្រុម​គ្រួសារ​របស់​ពួកគេ ?

លូកា ២:៤០-៥២

ទោះ​ជា​នៅ​ក្នុង​យុវវ័យ ព្រះយេស៊ូវ​បាន​ផ្ដោត​ទៅលើ​ការ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

  • ដំណើរ​រឿង​របស់​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាល​ទ្រង់​មាន​ព្រះជន្ម ១២ ព្រះវស្សា​អាច​មាន​អនុភាព​ជា​ពិសេស​ចំពោះ​យុវវ័យ​ដែល​ងឿង​ឆ្ងល់​អំពី​ការ​ចូល​រួម​ចំណែក​ដែល​ពួកគេ​អាច​ធ្វើ​ដល់​កិច្ចការ​របស់​ព្រះ ។ អ្នក​អាច​បំបែក​សិស្ស​ជា​គូ​ដើម្បី​អាន លូកា ២:៤០–៥២ រួម​គ្នា ( សូម​មើល​គំនិត​ចេញ​ពី​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ដែល​មាន​នៅ​ក្នុង លូកា ២:៤៦, លេខ​យោង  ) ។ ដៃ​គូ​នីមួយៗ​អាច​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ចែកចាយ​នឹង​គ្នា​នូវ​អ្វី​ដែល​បំផុស​គំនិត​ពួកគេ​អំពី​ដំណើរ​រឿង​នេះ ។ តើ​យើង​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​ចែកចាយ​អ្វី​ដែល​យើង​ដឹង​អំពី​ដំណឹងល្អ ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ?

  • ប្រសិន​បើ​អ្នក​កំពុង​បង្រៀន​ពួក​មជ្ឈិម​វ័យ ដំណើរ​រឿង​នេះ​អាច​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​អំពី​របៀប​ជួយ​យុវវ័យ​ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពល​របស់​ពួកគេ ។ សិស្ស​ម្នាក់​អាច​សង្ខេប​ដំណើរ​រឿង​នៅ​ក្នុង លូកា ២:៤០–៥២ ហើយ​សិស្ស​ផ្សេង​ទៀត​អាច​ពិភាក្សា​ថា​តើ​ព្រឹត្តិការណ៍​ទាំង​នេះ​ជះឥទ្ធិពល​ដល់​វិធី​ដែល​ពួកគេ​មើល​ឃើញ​យុវវ័យ​ក្នុង​សាសនាចក្រ​តាម​របៀបណា ។ តើ​យើង​អាច​ផ្ដល់​ឱកាស​អ្វី​ខ្លះ​ដល់​យុវវ័យ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ « កិច្ចការ​របស់​ព្រះវរបិតា » ដូច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ? ( លូកា ២:៤៩ ) ។ តើ​យើង​ធ្លាប់​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​គំនិត​ខាង​វិញ្ញាណ​ដែល​យុវវ័យ ឬ​កុមារ​បាន​ចែកចាយ​នៅ​ពេល​ណា ? ពាក្យ​ពេចន៍​ទាំង​នេះ​ដក​ស្រង់​មក​ពី​ប្រធាន ហិនរី ប៊ី អាវរិង អាច​ដាក់​បន្ថែម​ទៅ​នឹង​ការ​ពិភាក្សា​នេះ ៖ « កាល​អ្នក​កាន់​បព្វជិតភាព​ម្នាក់​និយាយ … ខ្ញុំ​តែង​រំពឹង​ទុក​ថា ខ្ញុំ​នឹង​ស្ដាប់​ឮ​បន្ទូល​របស់​ព្រះ ។ ខ្ញុំ​កម្រ​មាន​ការ​ខក​ចិត្ត​ណាស់ ហើយ​ជា​រឿយៗ​បាន​ភ្ញាក់​ផ្អើល » ( « That He May Become Strong Also » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៧៧ ) ។

  • តើ លូកា ២:៤០–៥២ បង្រៀន​យើង​អ្វីខ្លះ​អំពី​ចរិតលក្ខណៈ​របស់ព្រះយេស៊ូវ​កាល​នៅ​ជា​យុវវ័យ ? គន្លង​សម្រាប់​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន​ដែល​បាន​ផ្ដល់​យោបល់​នៅ​ក្នុង លូកា ២:៥២ អាច​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ អ្នក​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​សមាជិក​ថ្នាក់​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​កំពុង​តែ​រីកចម្រើន​នៅ​ក្នុង​ប្រាជ្ញា ( ខាង​បញ្ញា ) រូបរាង ( ខាង​សាច់​ឈាម) គាប់ព្រះទ័យ​ព្រះ ( ខាង​វិញ្ញាណ ) និង​គាប់ចិត្ត​មនុស្ស​ដទៃ ( ខាង​សង្គម ) ។ ពួកគេ​ថែមទាំង​អាច​ដាក់​គោលដៅ​នៅ​ក្នុង​ចំណុច​ទាំង​នេះ​មួយ ឬ​ច្រើន ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​ពិភាក្សា យ៉ូហាន ១ នៅ​សប្ដាហ៍​ក្រោយ សូម​ឲ្យ​ពួកគេ​ធ្វើ​ការ​កត់​ចំណាំ​នៅ​គ្រប់​កន្លែង​ក្នុង​ជំពូក​នោះ កាល​មាន​មនុស្ស​ម្នាក់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

លូកា ២, ម៉ាថាយ ២

រូបមន្ត​សម្រាប់​ការ​ស្វែង​រក​ព្រះគ្រីស្ទ ។

ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

« រូបមន្ត​សម្រាប់​ការ​ស្វែង​រក​ព្រះយេស៊ូវ​គឺ​គ្មាន​ការ​ប្រែ​ប្រួល​ឡើយ​តាំងពីដើមនិងជារៀងរហូតតទៅ—វា​គឺជា​ការ​អធិស្ឋាន​ដ៏​ស្មោះ​ចេញ​ពី​ដួង​ចិត្ត​មួយ​ដ៏​រាបសា ហើយ​បរិសុទ្ធ ។ …

« ពីមុន​យើង​អាច​ផ្ដើម​ធ្វើ​ការ​ស្វែង​រក​ព្រះយេស៊ូវ​ប្រកប​ដោយ​ភាព​ជោគជ័យ​ដោយ​ខ្លួន​ឯង យើង​ត្រូវ​តែ​រៀបចំ​ពេលវេលា​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​ទុក​ពេល​វេលា​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ថ្វាយ​ទ្រង់​ជា​មុន​សិន ។ នៅ​ក្នុង​គ្រា​ដ៏​មមាញឹក​ទាំង​នេះ មាន​មនុស្ស​ជាច្រើន​ដែល​មាន​ពេល​លេង​វាយ​កូន​ហ្គោល មាន​ពេល​ដើរ​ផ្សារ មាន​ពេល​ធ្វើ​ការ មាន​ពេល​លេង​សប្បាយ—ប៉ុន្តែ​គ្មាន​ពេល​ថ្វាយ​ព្រះគ្រីស្ទ​ឡើយ ។

« គេហដ្ឋាន​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មាន​នៅ​គ្រប់​ទិសទី ហើយ​មាន​បន្ទប់​បរិភោគ​អាហារ បន្ទប់​ដេក បន្ទប់​លេង បន្ទប់​ដេរ បន្ទប់​ទូរទស្សន៍ ប៉ុន្តែ​គ្មាន​បន្ទប់​ថ្វាយ​ព្រះគ្រីស្ទ​ឡើយ ។

« តើ​យើង​មាន​អារម្មណ៍​ខ្មាស​អៀន​ដែរ​ទេ ពេល​យើង​រំឭក​អំពី​ព្រះបន្ទូល​របស់​ទ្រង់​ផ្ទាល់​ថា ‹ កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ › ។ ( ម៉ាថាយ ៨:២០ ) ។ ឬ​តើ​យើង​មាន​ភាព​អាម៉ាស់​ដែរ​ទេ ពេល​យើង​ចងចាំ​ថា ‹ ហើយនាង ប្រសូតបានបុត្រាជាចំបងមករួចរុំនឹងសំពត់ ផ្តេកក្នុងស្នូកពីព្រោះ ក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ › ។ ( លូកា ២:៧  ) ។ គ្មាន​បន្ទប់ ។ គ្មាន​បន្ទប់ ។ គ្មាន​បន្ទប់ ។ ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

« នៅ​ពេល​យើង​ផ្ដើម​ធ្វើ​ការ​ស្វែង​រក​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ ដោយ​មាន​ជំនួយ និង​បាន​ដឹកនាំ​ដោយ​គោលការណ៍​នៃ​ការ​អធិស្ឋាន វា​គឺ​ជា​រឿង​ដ៏​សំខាន់​ថា យើង​មាន​គោលគំនិត​ច្បាស់​លាស់​មួយ​អំពី​ទ្រង់​ដែល​យើង​ស្វែង​រក ។ ពួក​គង្វាល​កាល​ពី​បុរាណ​បាន​ស្វែង​រក​ព្រះឱរសយេស៊ូវ ។ ប៉ុន្តែ​យើង​ត្រូវ​ស្វែង​រក​ព្រះយេស៊ូវ​ដែល​ជា​ព្រះគ្រីស្ទ ជា​បងប្រុស​បង្អស់​របស់​យើង ជា​អង្គ​បង្រួបបង្រួម​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ជា​ព្រះដ៏​ប្រោស​លោះ​របស់​យើង ជា​អង្គ​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​យើង ទ្រង់​បាន​នៅ​ជាមួយ​នឹង​ព្រះវរបិតា​តាំង​ពី​ដំបូង ទ្រង់​ដែល​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប​នៃ​ពិភពលោក ហើយ​បាន​សុគត​ដោយ​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​យើង​អាច​រស់​ជា​រៀង​រហូត ។ នេះ​គឺជា​ព្រះយេស៊ូវ​ដែល​យើង​ស្វែង​រក » ( « The Search for Jesus » Ensign ខែ​ធ្នូ ឆ្នាំ​១៩៩០ ទំព័រ ៤–៥ ) ។

រូប​គំនូរ​អំពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។

សូម​ពិចារណា​អំពី​របៀប​ដែល​រូបគំនូរ​អាច​នឹង​ពង្រីក​ការ​ពិភាក្សា​របស់​អ្នក​អំពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អhistory.lds.org/exhibit/birth-of-christ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រូម​បញ្ចូល​ទាំង​ពួក​អ្នក​រៀន​ដែល​ពុំ​បាន​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន​ផង​ដែរ ។ ទោះ​ជា​សិស្ស​មួយ​ចំនួន​ប្រហែល​ជា​ពុំ​អាច​អាន លូកា ២ និង ម៉ាថាយ ២ ពី​មុន​ថ្នាក់​ចាប់ផ្ដើមក្ដី ក៏​ពួកគេ​នៅ​តែ​អាច​ចែកចាយ​គំនិត​ដ៏​មាន​អត្ថន័យ​បាន​ដែរ នៅ​ពេល​អ្នក​សិក្សា​រួម​គ្នា​នៅ​ក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា សិស្ស​ទាំង​អស់​មាន​ឱកាស​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ពិភាក្សា ។