« ថ្ងៃទី ១៧-២៣ ខែ មិថុនា ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩ ៖ ‹ វាបានបញ្ចប់ហើយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៧-២៣ ខែ មិថុនា ម៉ាថាយ ២៧,ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៧-២៣ ខែ មិថុនា
ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩
« វាបានបញ្ចប់ហើយ »
សូមចាប់ផ្ដើមការរៀបចំដើម្បីបង្រៀនដោយការអាន ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣ និង យ៉ូហាន ១៩ ប្រកបដោយការអធិស្ឋាន ។ សូមចងចាំថា អ្នកនឹងអាចថ្លែងជាសាក្សីប្រកបដោយអានុភាពអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ នៅពេលអ្នករស់នៅដោយសក្ដិសមនឹងព្រះវិញ្ញាណ ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
វាអាចនឹងជាជំនួយដើម្បីសរសេរនៅលើក្ដារខៀននូវពាក្យ ឬឃ្លាមួយចំនួនដើម្បីរំឭកសិស្សអំពីព្រឹត្តការណ៍ទាំងឡាយដែលបានពិពណ៌នានៅក្នុងជំពូកនានាក្នុងសប្ដាហ៍នេះ ។ ចូរសុំឲ្យសិស្សសរសេរនៅលើក្ដារខៀននូវពាក្យមួយចំនួនដែលពិពណ៌នាថាតើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេអានអំពីព្រឹត្តការណ៍ទាំងនេះ ។ ហេតុអ្វីក៏ពួកគេមានអារម្មណ៍បែបនោះ ?
បង្រៀនគោលលទ្ធិ
ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩
ព្រះឆន្ទៈរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីរងទុក្ខ គឺបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះបិតា និងយើងទាំងអស់គ្នា ។
-
ដើម្បីជួយសិស្សអ្នកឲ្យយល់អំពីដំណើររឿងនៃការសុគតរបស់ព្រះអង្គសង្គ្រោះ បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ សូមសាកល្បងធ្វើសកម្មភាពដូចនេះ ៖ ចូរកាត់ក្រដាសរាងបេះដូងមួយឲ្យដល់សិស្សម្នាក់ៗ ហើយអញ្ជើញពួកគេឲ្យសរសេរនៅលើក្រដាសបេះដូងរបស់ពួកគេនូវឃ្លាមួយចេញមកពី កូរិនថូសទី ១ ១៣:៤-៧ ដែលពិពណ៌នាអំពីសប្បុរសធម៌ ។ បន្ទាប់មកសុំឲ្យពួកគេស្រាវជ្រាវនៅក្នុង ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣ ឬ យ៉ូហាន ១៩ ហើយសរសេរនៅម្ខាងទៀតនូវខគម្ពីរមួយចំនួនដែលបង្ហាញអំពីរបៀបដែលព្រះអង្គសង្គ្រោះ បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលបានពិពណ៌នានៅក្នុងឃ្លាដែលពួកគេបានជ្រើសរើស ។ សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេរកឃើញ ។ តើមានបទពិសោធន៍អ្វីខ្លះដែលបានជួយដល់សិស្សឲ្យយល់ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តដល់សិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីអ្វីដែលពួកគេបានរៀននៅសប្ដាហ៍នេះ ? សូមពិចារណាធ្វើការអញ្ជើញសិស្សឲ្យស្វែងរកទំនុកតម្កើងដែលពិពណ៌នាអំពីព្រឹត្តការណ៍នានាដែលពួកគេអាន ឬអារម្មណ៍របស់ពួកគេអំពីការរងទុក្ខ និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាធ្វើការច្រៀងចម្រៀងមួយ ឬពីរបទអំពីរឿងនេះជារួមគ្នា ។ តើការសិក្សាអំពីម៉ោងចុងក្រោយរបស់ព្រះអង្គសង្គ្រោះអាចបំផុសគំនិតយើងអំពីសេចក្ដីពិត ហើយធ្វើតាមទ្រង់យ៉ាងដូចម្ដេច ?
-
គំនូរអាចជួយសិស្សឲ្យមើលឃើញនូវព្រឹត្តការណ៍មួយចំនួនដែលពួកគេអានសប្ដាហ៍នេះ ( សូមមើល « ធនធានបន្ថែមទាំងឡាយ » រករូបភាពដែលផ្ដល់ឲ្យ ) ។ អ្នកគួរតែបំបែកសិស្សជាក្រុមៗ ហើយឲ្យរូបភាពមួយដល់ក្រុមនីមួយៗ ។ ក្រុមទាំងឡាយអាចអានជាមួយគ្នានូវខគម្ពីរដែលពិពណ៌នាអំពីអ្វីដែលបានបង្ហាញនៅក្នុងរូបភាពរបស់ពួកគេ ។ ពួកគេអាចពិពណ៌នាអំពីអត្ថន័យនៃខគម្ពីរទាំងនោះ ហើយចែកចាយថា តើរូបភាពបានជួយពួកគេឲ្យយល់ខគម្ពីរទាំងនោះបានកាន់តែល្អប្រសើរយ៉ាងដូចម្ដេចខ្លះ ។ ក្រុមនីមួយៗអាចចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ អ្នកក៏អាចពិចារណាធ្វើការបង្ហាញវីដេអូ « Jesus Is Condemned before Pilate » និង « Jesus Is Scourged and Crucified » ផងដែរ ( LDS.org ) ។
-
អ្នកនឹងពុំអាចពិភាក្សានូវរឿងលម្អិតទាំងអស់អំពីម៉ោងចុងក្រោយរបស់ព្រះអង្គសង្គ្រោះក្នុងថ្នាក់បានទេ ប៉ុន្តែនេះជាសកម្មភាពមួយដែលអាចជួយអ្នកពិភាក្សាលម្អិតនូវអ្វីដែលមានអត្ថន័យបំផុតចំពោះមនុស្សដែលអ្នកបង្រៀន ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសជំពូកមួយមកពីការអានសប្ដាហ៍នេះ ហើយចំណាយពេលពីរបីនាទីមើលវាត្រួសៗ ស្វែងរកពាក្យ ឃ្លា ឬព័ត៌មានលម្អិតមួយ ដែលបង្រៀនពួកគេអ្វីមួយដែលប្រកបដោយអត្ថន័យអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ សូមផ្ដល់ឱកាសដល់ពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេរកឃើញ ហើយពន្យល់ថាហេតុអ្វីក៏វាមានអត្ថន័យចំពោះពួកគេ ។
ពួកព្យាការីពីបុរាណបានមើលឃើញជាមុនអំពីការរងទុក្ខ និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ។
-
វាអាចនឹងជួយពង្រឹងដល់ជំនឿនៃអស់អ្នកទាំងឡាយដែលអ្នកបង្រៀនដឹងថា ពួកព្យាការីពីបុរាណបានព្យាករទាយទុកជាមុននូវព្រឹត្តការណ៍ជាច្រើននៅក្នុងម៉ោងចុងក្រោយរបស់ព្រះអង្គសង្គ្រោះ ។ វិធីមួយដើម្បី ជួយសិស្សឲ្យមើលឡើងវិញពីការព្យាករទាំងនេះ ហើយមើលឃើញពីរបៀបដែលការព្យាករទាំងនេះត្រូវបានបំពេញ គឺត្រូវឲ្យបទគម្ពីរមួយ ឬច្រើននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដល់ពួកគេម្នាក់ៗ ហើយសុំពួកគេឲ្យស្វែងរកខគម្ពីរនៅក្នុង ម៉ាថាយ ២៧ ដែលបង្ហាញពីរបៀបដែលបទគម្ពីរទាំងឡាយត្រូវបានបំពេញ ។ អ្នកអាចធ្វើជាតារាងមួយ ដែលផ្គូផ្គងការព្យាករទៅនឹងការបំពេញការព្យាករ ។ អ្នក អាចផ្ដល់យោបល់ដល់សិស្សឲ្យសរសេរខគម្ពីរដែលមាននូវការព្យាករណ៍នៅរឹមព្រះគម្ពីររបស់ពួកគេនៅក្នុង ម៉ាថាយ ២៧ ។ តើយើងរៀនអ្វីខ្លះមកពីការព្យាករទាំងនេះ ? តើការព្យាករទាំងនេះជួយពង្រឹងសេចក្តីជំនឿរបស់យើងទៅលើ ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ម៉ាថាយ ២៧:២៧–៤៩, ម៉ាកុស ១៥:១៦–៣២, លូកា ២៣:១១, ៣៥–៣៩, យ៉ូហាន ១៩:១–៥
ការប្រឆាំងជំទាស់ពុំអាចបញ្ឈប់កិច្ចការរបស់ព្រះបានទេ ។
-
សិស្សមួយចំនួនរបស់អ្នកអាចនឹងប្រឈមមុខនឹងការប្រឆាំងជំទាស់—ដូចជា ការវិនិច្ឆ័យ ឬការចំអក—នៅពេលពួកគេបានបង្ហាញពីជំនឿរបស់ពួកគេ ឬព្យាយាមរស់នៅតាមសេចក្ដីជំនឿរបស់ពួកគេ ។ សូមពិចារណាធ្វើការចាប់ផ្ដើមការពិភាក្សារបស់អ្នកដោយសុំឲ្យសិស្សមួយចំនួនចែកចាយពីបទពិសោធន៍ទាំងឡាយនៅពេលរឿងនេះកើតឡើង ។ តើពេត្រុសបានឆ្លើយយ៉ាងណា ? សូមអញ្ជើញសិស្សឲ្យអានខគម្ពីរមួយចំនួនទាំងនេះ ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣ និង យ៉ូហាន ១៩ ដែលពិពណ៌នាអំពីការបៀតបៀនដែលព្រះអង្គសង្គ្រោះបានជួប ។ តើកិច្ចការរបស់ព្រះជួបនឹងការប្រឆាំងជំទាស់ប្រភេទណាខ្លះនៅសព្វថ្ងៃនេះ ? តើយើងអាចរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះដែលអាចជួយយើងប្រឈមមុខនឹងការផ្ទុយនៅក្នុងជំនាន់របស់យើង ? បទគម្ពីរផ្សេងទៀត ដែលអាចជួយយើងនៅពេលយើងប្រឈមមុខនឹងការផ្ទុយរួមមាន ម៉ាថាយ ៥:១០, រ៉ូម ១២:១៤, ធីម៉ូថេទី ២ ៣ :១០-១២, អាលម៉ា ១:១៩-២៨ និង នីហ្វៃទី ៣ ១២:១០-១២ ។ តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ ?
ព្រះអង្គសង្គ្រោះប្រទានសេចក្តីសង្ឃឹម និងការអភ័យទោសដល់យើង ។
-
តើការអានដំណើររឿងរបស់ព្រះអង្គសង្គ្រោះទូលសូមដល់ព្រះបិតាឲ្យអភ័យទោសដល់ពួកទាហាន ហើយប្រទានសេចក្តីសង្ឃឹមដល់ចោរនៅលើឈើឆ្កាង នឹងជួយដល់សិស្សរបស់អ្នកឬទេ ? សូមពិចារណាធ្វើការបំបែកថ្នាក់ជាពីរក្រុមហើយចាត់ក្រុមមួយឲ្យអាន លូកា ២៣:៣៤-៣៨ ( រួមមានខ ៣៤ លេខយោង គ ដែលផ្ដល់ជាគំនិតយោបល់មកពីការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ) ហើយក្រុមមួយទៀតឲ្យអាន លូកា ២៣:៣៩-៤៣ ។ សមាជិកនៃក្រុមនីមួយៗអាចពិភាក្សាអំពីអ្វី ដែលពួកគេរៀនអំពីព្រះអង្គសង្គ្រោះមកពី ខគម្ពីរទាំងនេះ បន្ទាប់មកចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូល ។ តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
ដើម្បីជួយសិស្សណាម្នាក់ក្នុងថ្នាក់អ្នកដែលអាចនឹងមានបញ្ហាក្នុងការអភ័យទោសដល់អ្នកដទៃ ដូចជាព្រះយេស៊ូវបានធ្វើ សូមពិចារណាធ្វើការចែកចាយសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តដល់សិស្សឲ្យអាន ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; និង យ៉ូហាន ២០–២១ អំឡុងសប្ដាហ៍ក្រោយ ហើយសុំឲ្យពួកគេគិតអំពីអ្វីដែលពួកគេនឹងនិយាយទៅនរណាម្នាក់ដែលបាននិយាយថា « ខ្ញុំត្រូវតែមើលឃើញនឹងភ្នែកទើបជឿ » ។ សូមប្រាប់ពួកគេថា ការអាននៅសប្ដាហ៍ក្រោយនឹងជួយពួកគេឲ្យលើកមកពិគ្រោះអំពីកង្វល់នេះ ។
ធនធានបន្ថែមទាំងឡាយ
រូបភាពនៃការបៀតបៀន ការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវ ។
-
ពីឡាត់លាងដៃរបស់លោក (LDS.org, ម៉ាថាយ ២៧:១១-២៥)
-
ព្រះគ្រីស្ទគ្រងមកុដបន្លា (LDS.org, ម៉ាថាយ ២៧:២៦–៣១)
-
ព្រះយេស៊ូវលីឈើឆ្កាងរបស់ទ្រង់ (LDS.org, យ៉ូហាន ១៩:១៣–១៨)
-
ការឆ្កាង (LDS.org និង សៀវភៅរូបភាពដំណឹងល្អ, លេខ. ៥៧, លូកា ២៣:៣៣–៤៦, យ៉ូហាន ១៩:២៣–៣៧)
-
ការបញ្ចុះសពព្រះយេស៊ូវ (LDS.org និង សៀវភៅរូបភាពដំណឹងល្អ លេខ. ៥៨ យ៉ូហាន ១៩:៣៨–៤២)
ការព្យាករពីបុរាណអំពីការសាកល្បង និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។
គំរូរបស់ព្រះអង្គសង្គ្រោះអំពីការអភ័យទោស ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« អ្វីដែលទាក់ទងយ៉ាងស្និទ្ធស្នាលទៅនឹងកាតព្វកិច្ចរបស់យើងដើម្បីប្រែចិត្ត គឺមានសេចក្ដីសប្បុរសក្នុងការឲ្យអ្នកដទៃធ្វើដូចគ្នា—យើងត្រូវអភ័យទោសឲ្យដូចជាយើងត្រូវបានអភ័យទោស ។ នៅក្នុងរឿងនេះ យើងចូលរួមនៅក្នុងធាតុសំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រាកដណាស់ គ្រាដ៏អស្ចារ្យបំផុតនៅថ្ងៃសុក្រ ជាពេលដែលធម្មជាតិញាប់ញ័រ ហើយវាំងនននៃព្រះវិហារត្រូវរហែកដាច់ នោះគឺជាគ្រាប្រកបដោយក្ដីមេត្តាករុណាដែលពុំអាចថ្លែងបាន ជាគ្រាដែលព្រះគ្រីស្ទមានបន្ទូលថា ‹ ព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ ›ក្នុងនាម ជាអង្គគាំទ្ររបស់យើងជាមួយព្រះបិតា នោះទ្រង់គឺនៅតែធ្វើការទូលអង្វរដូចគ្នានៅសព្វថ្ងៃនេះ—ជំនួសអ្នក ហើយនឹងខ្ញុំ ។
« ដូចនៅក្នុងរឿងគ្រប់យ៉ាងដែរ នៅត្រង់នេះ ព្រះយេស៊ូវបានដាក់បទដ្ឋានឲ្យយើងធ្វើតាម ។ ជីវិតយើងខ្លីណាស់ដើម្បីចំណាយពេលទៅលើការបីបាច់គំនុំគំគួនទាំងឡាយនោះ ។… យើងពុំចង់ឲ្យព្រះចងចាំអំពើបាបរបស់យើង តែបើយើងព្យាយាមចងចាំមិនចេះឈប់ឈរអំពីអំពើបាបរបស់អ្នកដទៃ នោះយើងច្បាស់ជាខុសឆ្គងហើយ » (« The Peaceable Things of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦, ទំព័រ ៨៣ ) ។