ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១០-១៦ ខែ មិថុនា ។ ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨ ៖ ‹ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ›


« ថ្ងៃទី ១០-១៦ ខែ មិថុនា ។ ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨ ៖‹ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ › » « ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃទី ១០-១៦ ខែ មិថុនា ។ ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

អាហារ​ចុងក្រោយ

ហើយ​វា​គឺ​ជា​ពេលយប់ ដោយ បេនយ៉ាមីន ម៉ាក់ភើរសិន

ថ្ងៃទី ១០-១៦​ខែ មិថុនា

ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨

« កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ »

សូម​អាន ម៉ាថាយ ២៦, ម៉ាថាយ ១៤, លូកា ២២ និង យ៉ូហាន ១៨ ហើយ​ពិចារណា​គំនិត និង​អារម្មណ៍​ដែល​កើត​មាន​ក្នុង​គំនិត​របស់​អ្នក ។ តើ​សារលិខិត​អ្វីខ្លះ​ដែល​សិស្ស​របស់​អ្នក​ចាំបាច់​ត្រូវ​រៀន​សូត្រ ?

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​សប្ដាហ៍​នេះ ដែល​វា​បាន​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​អត្ថន័យ​បន្ថែម​ទៀត​នៅ​ក្នុង​ពិធី​សាក្រាម៉ង់ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ ហើយ​តើ​វា​បាន​ជះឥទ្ធិពល​អ្វីខ្លះ​ដល់​បទពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​ការ​ទទួល​សាក្រាម៉ង់ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន គោលលទ្ធិ

ម៉ាថាយ ២៦:២៦–២៩, លូកា ២២:១៩–២០

ពិធីសាក្រាម៉ង់​គឺជា​ឱកាស​មួយ​ដើម្បី​ចង​ចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។

  • ហេតុអ្វី​បានជា​ព្រះអង្គ​សង្គ្រោះ​បាន​តាំង​ពិធី​សាក្រាម៉ង់​ឡើង ? ហេតុអ្វី​យើង​ទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍ ? តើ​ចម្លើយ​អ្វីខ្លះ​ដែល​សិស្ស​អាច​រក​ឃើញ​នៅ​ក្នុង ម៉ាថាយ ២៦:២៦–២៩, លូកា ២២:៧–២០, គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩ និង ពិតចំពោះ​សេចក្ដី​ជំនឿ ១៤៧–៤៩ ? ឧទាហរណ៍ ពិត​ចំពោះ​សេចក្ដីជំនឿ បង្រៀន​ថា ពិធីសាក្រាម៉ង់​រំឭក​អំពី​ពលិកម្ម​របស់​ព្រះគ្រីស្ទ​ដែល​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ អ្នក​ក៏​គួរ​អាន​ការ​អធិស្ឋាន​សាក្រាម៉ង់​ជាមួយ​នឹង​សិស្ស​ផង​ដែរ ហើយ​សូម​ឲ្យ​សិស្ស​រក​សេចក្ដី​សញ្ញា​ដែល​ពួកគេ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ពិធី​បរិសុទ្ធ​នេះ ។ តើ​យើង​អាច​ជួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​តាំង​ចិត្ត​ទាំងនេះ​តាម​របៀប​ណា ? តើ​ការ​ចូល​រួម​របស់​យើង​នៅ​ក្នុង​ពិធី​សាក្រាម៉ង់​ជិះឥទ្ធិពល​បែប​ណា​ខ្លះ​ដល់​ការ​ជ្រើស​រើស​ដែល​យើង​ធ្វើ​ពេញក្នុង​សប្ដាហ៍​នោះ ?

    យុវនារី​កំពុង​ទទួល​ទាន​សាក្រាម៉ង់

    ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​រំឭកចាំ​សេចក្ដីសញ្ញា​របស់​យើង ។

  • សិស្ស​ទំនង​ជា​ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​ការ​ស្ដាប់​នូវ​គំនិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ចងចាំ​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពិធី​សាក្រាម៉ង់ និង​ពេញ​មួយ​សប្ដាហ៍​នោះ ( សូម​មើល គ. និង ស. ៦:៣៦–៣៧ ) ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ជួយ​ពួកគេ និង​ក្រុម​គ្រួសារ​ពួកគេ​ឲ្យ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ តើ​ខគម្ពីរ​អ្វីខ្លះ​ដែល​ដក​ស្រង់​មក​ពី​ការ​អាន​សម្រាប់​សប្ដាហ៍​នេះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​គារវភាព​កាន់​តែ​ខ្លាំង​ចំពោះ​ពិធិសាក្រាម៉ង់ ? សម្រាប់​គំនិត​ផ្សេង​ទៀត​អំពី​របៀប​ចងចាំ​ព្រះអង្គ សង្គ្រោះ សូម​មើល ហ្គើរីត ដបុលយូ ហ្គង « Always Remember Him » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៨–១១ ។

  • ការ​ពិភាក្សា​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​រុក​រក​និមិត្តរូប​នៃ​ពិធី​សាក្រាម៉ង់​ជាមួយ​នឹង​សិស្ស ។ តើ​និមិត្ត​រូប​ទាំង​នេះ​ជួយ​យើង​ឲ្យ​ផ្ដោត​ចិត្តលើ​ព្រះអង្គ សង្គ្រោះ​នៅ​អំឡុង​ពិធី​បរិសុទ្ធ​នេះ​តាម​របៀប​ណា ? តើ​និមិត្ត​សញ្ញា​ទាំង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់ ?

  • នៅ​ចុង​បញ្ចប់​នេះ​ការ​ពិភាក្សា​របស់​អ្នក​អំពី​ពិធី​សាក្រាម៉ង់ អ្នក​អាច​ទុក​ពេល​ឲ្យ​សិស្ស​មួយ​ភ្លែត ដើម្បី​ពិចារណា ហើយ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពិធី​សាក្រាម៉ង់​នៅ​សប្ដាហ៍​ក្រោយ ។ ដើម្បី​បន្ថែម​នូវ​ស្មារតី​នៃ​បទពិសោធន៍​នេះ សូម​ពិចារណា​លេង​បទ​ទំនុក​តម្កើង​សាក្រាម៉ង់​មួយ កាល​សិស្ស​កំពុង​ពិចារណា ។

ម៉ាថាយ ២៦:៣៦-៤៦

យើង​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះគ្រីស្ទ នៅ​ពេល​យើង​ជ្រើស​រើស​ចុះ​ចូល​ឆន្ទៈ​របស់​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ។

  • គំរូ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការ​ចុះចូល​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​អាច​ជួយ​សិស្ស នៅ​ពេល​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដូច​គ្នា​នេះ ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ចុះ​ចូល​ទៅ​នឹង​អ្វី​មួយ​ដែល​ពួកគេ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។ តើ​អ្វី​ទៅ​ដែល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ធ្វើ​កិច្ចការ​ទាំង​នោះ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាថាយ ២៦:៣៦–៤២ ហើយ​ពិចារណា​អំពី​ហេតុផល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្រម​ចុះ​ចូល​ព្រះឆន្ទៈ​របស់​ទ្រង់​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់ ។ តើ​ការ​ចុះ​ចូល​ឆន្ទៈ​របស់​យើង​ធ្វើ​តាម​ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង​តាម​របៀប​ណា ?

  • ដើម្បី​រុក​រក​គោលការណ៍​អំពី​ការ​ចុះ​ចូល​តាម​ព្រះ អ្នក​អាច​សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន ម៉ូសាយ ៣:១៩ ហើយ​ពាក់​កណ្ដាល​ទៀត​អាន នីហ្វៃទី ៣ ៩:២០ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​ការ​ចុះចូល​ធ្វើ​តាម​ព្រះ ? តើ​យើង​ចុះ​ចូល​តាម​របៀប​ណា ? សិស្ស​អាច​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ចុះ​ចូល​ឆន្ទៈ​របស់​ពួកគេ​ធ្វើ​តាម​ព្រះ​នៅ​សប្ដាហ៍​ក្រោយ ។ សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ នែល អេ ម៉ាក់ស្វែល នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​របស់​អ្នក​ផង​ដែរ ។

ម៉ាថាយ ២៦:២០-២២, ៣១-៣៥

យើង​ត្រូវ​តែ​ពិនិត្យ​មើល​ជីវិត​របស់​យើង​ផ្ទាល់​ដើម្បី​កំណត់​អំពី​របៀប​ដែល​បន្ទូល​របស់​ព្រះអម្ចាស់​អនុវត្ត​ចំពោះ​យើង ។

  • យើង​ស្ដាប់​ឮ​មេរៀន​ដំណឹង​ល្អ ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​ពេល​ខ្លះ វា​គឺជា​ការ​ល្បួង​ឲ្យ​គិត​ថា​មេរៀន​ទាំង​នេះ ភាគច្រើន​អនុវត្ត​ចំពោះ​មនុស្ស​ផ្សេង​ទៀត ។ ការ​ពិភាក្សា​មួយ​អំពី ម៉ាថាយ ២៦ អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​និន្នាការ​នេះ ។ ការ​ចាប់ផ្ដើម​ការ​សន្ទនា​នេះ អ្នក​អាច​បំបែក​សិស្ស​ជា​គូ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​នីមួយៗ​អាន ម៉ាថាយ ២៦:២០–២២ កាល​ម្នាក់​ទៀត​អាន ខ​ទី ៣១–៣៥ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រៀបធៀប​នូវ​ចម្លើយ​របស់​ពួក​សិស្ស​នៅ​ក្នុង​ដំណើរ​រឿង​ទាំង​ពីរ​នេះ ។ តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​ចេញ​ពី​របៀប​ដែល​ពួក​សិស្ស​បាន​អនុវត្ត​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្លួន​ពួកគេ ? ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល​សេចក្ដី​យោង​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ចំពោះ ម៉ាថាយ ២៦:២១–២២ នៅ​ក្នុង​សារ​លិខិត​របស់​លោក « Lord, Is It I? »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦-៥៩ ) ។

ម៉ាថាយ ២៦:៣៦-៤៦

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយ​ធួន​ដ៏​និរន្តរ​មួយ​សម្រាប់​យើង ។

  • សូម​ពិចាណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់​ដឹង​ដែល​ពួកគេ​បាន​រក​ឃើញ​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន ឬ​ការ​សិក្សា​ជា​គ្រួសារ​របស់​ពួកគេ ។

  • ម៉ាថាយ ២៦ ពិពណ៌នា​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី តើ​សិស្ស​របស់​អ្នក​យល់​អំពី​សារៈសំខាន់​របស់​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬ​ទេ ? ដើម្បី​ជួយ​ពួកគេ ប្រហែល​ជា​អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​សំណួរ​ដូច​ជា តើ​មាន​អ្វី​បានកើត​ឡើង​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ? និង ហេតុអ្វី​វា​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ? សិស្ស​អាច​ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង ឬ​ជា​ក្រុម​តូចៗ​នៅ​ក្នុង ម៉ាថាយ ២៦:៣៦–៤៦, អាលម៉ា ៧:១១–១៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ។ ពួកគេ​ក៏​អាច​រក​ឃើញ​ចម្លើយ​ផង​ដែរ​នៅ​ក្នុង​សារលិខិត​របស់​អែលឌើរ ស៊ី ស្កត ហ្គ្រូ « The Miracle of the Atonement »EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១០៨–១០ ) ។

  • នៅ​ក្នុង​ព្រះគម្ពីរ​មរមន យ៉ាកុប ហៅ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​« ដង្វាយ​ធួន​ដ៏​និរន្តរ » ( នីហ្វៃទី ២ ៩:៧ ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អត្ថន័យ​នេះ អ្នក​អាច​ចែកចាយ​ការ​បង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​សូម​ឲ្យ​សិស្ស​សរសេរ​នូវ​របៀបនានា ដែល​ឥទ្ធិពល​នៃ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ចាត់​ទុក​ថា​មាន​ភាព​និរន្តរ ។ ពួកគេ​ក៏​អាច​អាន​បទគម្ពីរ​ដូច​តទៅ​នេះ​ផង​ដែរ ហើយ​ដាក់​បន្ថែម​ទៅ​ក្នុង​បញ្ជី​របស់​ពួកគេ ៖ ហេព្រើរ ១០:១០, អាលម៉ា ៣៤:១០–១៤, គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២៤ និង ម៉ូសេ ១:៣៣ ។ តើ​យើង​អាច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​តាម​របៀប​ណា ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​បន្ត​អាន អ្នក​អាច​សួរ​ពួកគេ ប្រសិន​បើ​ពួកគេ​ដឹង​អំពី​វត្ថុ​ប្រាំពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល កាល​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ដោយ​ការ​អាន ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣ និង យ៉ូហាន ១៩ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨

វីដេអូ​ព្រះគម្ពីរ​ប៊ីប (LDS.org) ។

« “The Last Supper », « The Savior Suffers in Gethsemane »

ការ​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះវរបិតា ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « នៅ​ពេល​អ្នក​ចុះ​ចូល​ឆន្ទៈ​របស់​អ្នក​ធ្វើ​តាម​ព្រះ នោះ​អ្នក​នឹង​ថ្វាយដល់​ទ្រង់​នូវ​រឿង តែ​មួយ​គត់ ដែល​អ្នកពិត​ជា អាច ថ្វាយ​ទៅ​ទ្រង់បាន នោះ​ទើប​ពិត​ជា​អ្វី​ដែល​អ្នក​ថ្វាយ​ទ្រង់ ។ សូម​កុំ​រង់​ចាំ​យូរ​ពេក ដើម្បី​ស្វែង​រក​ទីអាសនា ឬ ដើម្បី​ចាប់ផ្ដើម​ដាក់​អំណោយ​នៃ​ឆន្ទៈ​របស់​អ្នក​នៅ​លើ​នោះ ! » ( « Remember How Merciful the Lord Hath Been » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤៦ ) ។

ដង្វាយធួន​ដ៏​និរន្តរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« ដង្វាយធួន​របស់ [ ព្រះយេស៊ូវគ្រីស្ទ ] គឺ​និរន្តរ—គ្មាន​ទីបញ្ចប់ ។ វា​ក៏ជា​និរន្ដរ​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​មានទំហំនិរន្ដរ​ក្នុង​ពេលវេលា ដោយ​ការបញ្ចប់​គំរូ​ដើម​ពីមុន​នៃ​យញ្ញបូជា​សត្វ ។ វា​មានទំហំ​អនន្ដ —វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​ច្រើន​មហិមា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​អនន្ដ​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ទ្រង់​បានបង្កើតផង​ដែរ ។ វា​មាន​ចំនួន​អនន្ដ​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់​ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត ។

« ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរមួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត​ពី​ម្ដាយ​ជា​សាច់​ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ខាង​វិញ្ញាណមួយអង្គ ។ ដោយសារ​តែ​អំណាច​មរតក​របស់​បង​ច្បង​តែ​មួយ​គត់​នោះ ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ​មួយ » ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ) ។

ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​បង្រៀន​ថា « ព្រះយេស៊ូវ​ពុំ​គ្រាន់​តែ​បាន​យាង​មក​ដើម្បី​ជា​អំណោយ​ជា​សាកល​មួយ​នោះ​ឡើយ ប៉ុន្តែ​ទ្រង់​ក៏​បាន​យាង​មក​ជា​ការធ្វើ​ពលិកម្ម​ដោយ​ផ្ទាល់​ផង​ដែរ ។… សម្រាប់​យើង​ម្នាក់ៗ ទ្រង់​បាន​សុគត​នៅ​កាលវ៉ារី ហើយ​ព្រះលោហិត​របស់​ទ្រង់​នឹង​សង្គ្រោះ​យើង​ដោយ​មាន​លក្ខខណ្ឌ ។ ពុំ​មែន​ជា​ប្រជាជាតិ សហគមន៍ ឬ​ក្រុម​នានា​ឡើយ ប៉ុន្តែ​ជា​បុគ្គល​ម្នាក់ៗ » ( « A Marvelous Growth » Juvenile Instructor ខែ ធ្នូ ឆ្នាំ ១៩២៩ ទំព័រ ៦៩៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

មើល​តាមរយៈ​ព្រះនេត្រ​របស់ព្រះ ។ សូម​ខិតខំ​សម្លឹងមើល​ទៅ​សិស្ស​របស់​អ្នក​ដូច​ជា​ព្រះ​ទត​មើល​ពួកគេ ហើយ​ព្រះវិញ្ញាណនឹង​បង្ហាញ​អ្នក​នូវ​តម្លៃ និង​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។ នៅ​ពេល​អ្នក​ធ្វើដូច្នេះ អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ជួយ​ពួកគេ ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។