« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ (ឆ្នាំ ២០១៩ )
« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១២–១៨ ខែ សីហា
រ៉ូម ៧–១៦
« ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ »
សូមអាន រ៉ូម ៧–១៦ ហើយកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួលបានអំពីរបៀបជួយសិស្សរបស់អ្នករៀនសូត្រមកពីបទគម្ពីរ ។ ដំបូង ចំណាប់អារម្មណ៍របស់អ្នកអាចទំនងជាគំនិតសាមញ្ញ ប៉ុន្តែនៅពេលអ្នកពិចារណាពីវា វាអាចក្លាយជាសកម្មភាពរៀនសូត្រដ៏មានន័យមួយ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សិស្សគួរមានអារម្មណ៍ចែកចាយដោយសេរីនូវអ្វីក៏ដោយដែលបានបំផុសគំនិតពួកគេនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬ ជាគ្រួសារ ប៉ុន្តែពេលខ្លះវាជួយផងដែរ ដោយសួររកគំនិតជាក់លាក់អំពីអ្វីមួយជាក់លាក់ ។ ឧទាហរណ៍ អ្នកអាចអាន រ៉ូម ១០:១៧ និង ១៥:៤ ហើយសុំឲ្យពួកគេចែកចាយបទគម្ពីរដែលស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ឬ ផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ ។
បង្រៀនគោលលទ្ធិ
តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចគ្រងអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។
-
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងជឿថា ឃ្លាដូចជា « អ្នកគ្រងមរតកនៃព្រះ » និង « អ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ » មានន័យថា ជាមួយនឹងជំនួយរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយទទួលអ្វីៗទាំងអស់ដែលទ្រង់មាន ( រ៉ូម ៨:១៧ សូមមើលផងដែរ គ. និង ស. ១៣២:១៩–២០ ) ។ ដើម្បីជួយសិស្សឲ្យមើលឃើញរបៀបដែលគោលលទ្ធិនេះត្រូវបានបង្រៀននៅក្នុងបទគម្ពីរ អ្នកអាចអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ឲ្យសិក្សាខគម្ពីរមួយចំនួនក្នុងព្រះគម្ពីរប៊ីបដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយពាក់កណ្ដាលទៀតសិក្សាខគម្ពីរមកពីបទគម្ពីរនៅថ្ងៃចុងក្រោយ សូមមើលផងដែរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ បន្ទាប់មក សិស្សអាចបង្រៀនគ្នានូវអ្វីដែល ពួកគេបានរៀន ។ សូមទុកពេលឲ្យពួកគេពិភាក្សាគ្នាអំពីហេតុផលដែលគោលលទ្ធិនេះមានសារៈសំខាន់យ៉ាងខ្លាំង ។ ឧទាហរណ៍ តើវាធ្វើឲ្យមានភាពខុសប្លែកគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់យើង ដើម្បីដឹងថា យើងអាចក្លាយជា « អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ » ? ( រ៉ូម ៨:១៧ ) ។
-
ការចងចាំថា ពរជ័យដ៏នៅអស់កល្បជានិច្ចកំពុងរង់ចាំពួកស្មោះត្រង់អាចជួយយើង នៅពេលយើងជួបនឹងការល្បួង ឬ ការសាកល្បង ( សូមមើល រ៉ូម ៨:១៨ ) ។ វិធីសាមញ្ញមួយដើម្បីឆ្លុះបញ្ចាំងពីគោលការណ៍នេះអាចជាការគូររូបជញ្ជីងមួយនៅលើក្ដារខៀន សុំឲ្យសិស្សសរសេរលើជញ្ជីងម្ខាងនូវការសាកល្បងមួយចំនួនដែលមនុស្សជួបប្រទះ ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវបទគម្ពីរមួយចំនួននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយសរសេរនៅលើជញ្ជីងម្ខាងទៀតអំពីការអត្ថាធិប្បាយនៃពរជ័យដ៏នៅអស់កល្បជានិច្ចដែលកើតមានដល់ជនដែលប្រឈមមុខនឹងការសាកល្បងដោយស្មោះត្រង់ ។ តើការសាកល្បងទាំងឡាយប្រៀបបាននឹងពរជ័យដែលបានសន្យាយ៉ាងណាដែរ ? តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលបានសួរយើង ថាតើវាមានតម្លៃដែរឬទេក្នុងការមានចិត្តស្មោះត្រង់ចំពោះបទបញ្ញត្តិទាំងឡាយរបស់ព្រះ ?
-
រឿងប្រៀបធៀបដែលអែលឌើរ ដាល្លិន អេក អូក បានលើកឡើងនៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយសិស្សឲ្យពិភាក្សាអំពីរបៀបដែលយើងអាចត្រៀមខ្លួនក្លាយជា « អ្នកគ្រងមរតកនៃព្រះ » ( រ៉ូម ៨:១៧ ) ។ តើអ្វីទៅគឺជា « ក្រឹត្យវិន័យ និងគោលការណ៍ » មួយចំនួនដែលអែលឌើរអូកលើកឡើង ?
« តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន ? »
-
ការពិភាក្សា រ៉ូម ៨ រួមគ្នាអាចផ្ដល់ឱកាសមួយដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាដាក់បង្ហាញរូបភាពមួយទំព័រពេញនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឬរូបភាពមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ កាលអ្នកអាន រ៉ូម ៨:១៨, ២៨, ៣១–៣៩ រួមគ្នា ។ តើសិស្សមានគំនិត និងអារម្មណ៍អ្វីខ្លះ បន្ទាប់ពីអានខគម្ពីរទាំងនេះ ? អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលពួកគេទទួលបានទីបន្ទាល់អំពីសេចក្ដីពិតដែលពួកគេរកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ អ្នកក៏អាចច្រៀងទំនុកតម្កើងមួយរួមគ្នា ( ឬសុំឲ្យសិស្សម្នាក់ច្រៀងចម្រៀងពិសេស ) អំពីសេចក្ដីស្រឡាញ់របស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ដូចជា « ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់ » ឬ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១១, ១១៥ ) ។ តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងចម្រៀងទាំងនេះដែលជួយសិស្សឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
រាល់បទបញ្ញត្តិរបស់ព្រះត្រូវបានបំពេញនៅក្នុងបទបញ្ញត្តិឲ្យមានសេចក្ដីស្រឡាញ់ ។
-
ដើម្បីជួយសិស្សឲ្យមើលឃើញអំពីរបៀបដែលរាល់បទបញ្ញត្តិគឺត្រូវបាន « រួមគ្នាមកក្នុង » បទបញ្ញត្តិឲ្យមានសេចក្ដីស្រឡាញ់ដល់អ្នកជិតខាងរបស់អ្នក ( រ៉ូម ១៣:៩ ) សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀននៅរាល់បទបញ្ញត្តិដែលពួកគេអាចគិតឃើញ ។ សូមអាន រ៉ូម ១៣:៨–១០ និង ម៉ាថាយ ២២:៣៦–៤០ រួមគ្នា ហើយពិភាក្សាជាមួយសិស្សអំពីទំនាក់ទំនងរវាងព្រះជាទីស្រឡាញ់ និងអ្នកជិតខាងរបស់យើង ព្រមទាំងការគោរពប្រតិបត្តិតាមបទបញ្ញត្តិនីមួយៗដែលមាននៅលើក្ដារខៀន ។ តើសេចក្ដីពិតនេះផ្លាស់ប្ដូរវិធីដែលយើងគិតអំពីបទបញ្ញត្តិ និងការគោរពប្រតិបត្តិតាមរបៀបណា ?
យើងគួរទប់ស្កាត់វិនិច្ឆ័យលើការជ្រើសរើសរបស់មនុស្សដទៃ ហើយធ្វើជាថ្មជំពប់ខាងវិញ្ញាណ ។
-
ដើម្បីផ្ដល់បរិបទមួយចំនួនដល់ រ៉ូម ១៤ អ្នកអាចចង្អុលបង្ហាញថា ពួកបរិសុទ្ធរ៉ូមមួយចំនួនបានដោះស្រាយជាមួយគ្នាអំពីទម្លាប់បរិភោគខុសគ្នានៃ ការបរិភោគអាហារ ការរក្សាថ្ងៃបុណ្យ និងការអនុវត្តវប្បធម៌ផ្សេងទៀត ។ តើស្ថានភាពស្រដៀងគ្នាអ្វីខ្លះដែលយើងជួបប្រទះនៅសព្វថ្ងៃនេះ ? ប្រហែលជាសិស្សអាចមើល រ៉ូម ១៤ ហើយផ្ដល់ប្រយោគមួយសង្ខេបអំពីការប្រឹក្សារបស់ប៉ុល ។ តើយើងអាចចែកចាយការណែនាំអ្វីខ្លះជាមួយនឹងគ្នាអំពីរបៀបចៀសវាងការវិនិច្ឆ័យ ? សេចក្ដីថ្លែងការណ៍មកពីប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន កូរិនថូសទី ១ ១–៧ អ្នកអាចប្រាប់ពួកគេថា វាមាននូវការប្រឹក្សារបស់ប៉ុលទៅកាន់សមាជិកដែលរស់នៅក្នុងទីក្រុងមួយដែលស្គាល់ថាជាទីក្រុងអសីលធម៌ ហើយខ្ជិលច្រអូសបំផុតកាលពីបុរាណ ។
ធនធានបន្ថែមទាំងឡាយ
ការទទួល « អ្វីៗដែលព្រះបិតាមាន » ( គ. និង ស. ៨៤:៣៨ ) ។
ចេញពីព្រះគម្ពីរប៊ីប
ចេញពីបទគម្ពីរនៅថ្ងៃចុងក្រោយ
អែលឌើរ ដាល្លិន អេក អូក លើកឡើងអំពីរឿងប្រៀបធៀបដូចតទៅនេះ ៖
« មានឪពុកស្ដុកស្ដមម្នាក់បានដឹងថា បើគាត់នឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ឲ្យកូនម្នាក់ ដែលពុំទាន់បានអភិវឌ្ឍដើម្បីមានប្រាជ្ញា និងភាពខ្ពង់ខ្ពស់នៅឡើយ នោះកេរមរតកនោះនឹងប្រហែលជាត្រូវបំផ្លាញអស់ហើយ ។ ដូច្នេះឪពុកបាននិយាយទៅកូនគាត់ថា
« ‹ អ្វីៗទាំងអស់ដែលឪពុកមាន ឪពុកមានបំណងប្រគល់ដល់កូន–– ប៉ុន្តែពុំគ្រាន់តែទ្រព្យសម្បត្តិរបស់ឪពុកប៉ុណ្ណោះទេ ប៉ុន្តែទាំងតំណែង និងគោលជំហរបស់ឪពុកនៅក្នុងចំណោមមនុស្សទំាងអស់ផងដែរ ។ អ្វីដែលឪពុក មាន ឪពុកអាចប្រគល់ដល់កូនបានដោយងាយ ប៉ុន្តែដើម្បីប្រែក្លាយ ដូចជាឪពុក នោះកូនត្រូវតែពឹងលើសមត្ថភាពរបស់កូនផ្ទាល់ ។ កូននឹងស័ក្ដិសមទទួលកេរមរតករបស់កូន ដោយការរៀននូវអ្វីដែលឪពុកបានរៀន ហើយដោយការរស់នៅដូចជាឪពុកបានរស់នៅ ។ ឪពុកនឹងប្រគល់ដល់កូននូវច្បាប់ និងគោលការណ៍ទាំងឡាយ ដែលឪពុកបានទទួលនូវប្រាជ្ញា និងភាពខ្ពង់ខ្ពស់របស់ឪពុក ។ សូមធ្វើតាមគំរូរបស់ឪពុក រៀនដូចដែលឪពុកបានរៀន ហើយកូននឹងក្លាយដូចជាឪពុក ហើយអ្វីគ្រប់យ៉ាងដែលឪពុកមាននឹងជារបស់កូន › » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៣២ ) ។
អ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ។
« ពួកបរិសុទ្ធថ្ងៃចុងក្រោយមើលឃើញមនុស្សទូទៅថាជាបុត្រាបុត្រីរបស់ព្រះ ពួកគេចាត់ទុកមនុស្សគ្រប់គ្នាថា មានដើមកំណើត និស្ស័យ និងសក្ដានុពលជាព្រះ ។ … ដូចជាកុមារម្នាក់អាចអភិវឌ្ឍឥរិយាបថនៃឪពុកម្ដាយរបស់ខ្លួនពីមួយគ្រាទៅមួយគ្រាដែរ និស្ស័យនៃព្រះដែលមនុស្សមានអាចត្រូវបានអភិវឌ្ឍដើម្បីប្រែក្លាយដូចជានិស្ស័យនៃព្រះរបស់ព្រះវរបិតាសួគ៌ពួកគេដែរ ។ … បុរស និងស្ត្រីមានសក្ដានុពលដើម្បីតម្កើងឡើងទៅកាន់ស្ថានភាពនៃភាពជាព្រះ » ( « Becoming Like God » Gospel Topics topics.lds.org ) ។
ការវិនិច្ឆ័យមនុស្សដទៃ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា ៖
« ប្រធានបទនៃការថ្កោលទោសអ្នកដទៃ នេះពិតជាអាច បង្រៀននៅក្នុងការបង្រៀន ពីរពាក្យ ។ នៅពេលដែលវាក្លាយជាការស្អប់ការនិយាយដើមគេ ការព្រងើយកន្ដើយការសើចចំអកការគុំគួន ឬ ការចង់បង្ក រឿងសូមធ្វើតាមការណែនាំដូចខាងក្រោមនេះ ៖
« បញ្ឈប់ វា !
វាសាមញ្ញបែបនោះ ។ យើងគ្រាន់តែបញ្ឈប់ការថ្កោលទោសគេហើយជំនួស គំនិត និង អារម្មណ៍ថ្កោលទោសទាំងនោះដោយ សេចក្ដីស្រឡាញ់ពេញបេះដូងចំពោះព្រះ និង កូនចៅ របស់ទ្រង់ ។ ព្រះជាព្រះវរបិតារបស់យើង ។ យើងគឺជាកូនចៅទ្រង់ ។ យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ។… ថ្មីៗនេះខ្ញុំបានឃើញស្លាកមួយ … ដែលបិទនៅខាងក្រោយឡានដែលអ្នកបើកបរហាក់ដូចជាគំរោះគំរើយបន្ដិចប៉ុន្ដែពាក្យដែលនៅលើ ស្លាកនោះបានបង្រៀនមេរៀនដ៏ច្បាស់មួយ ។ វាសរសេរថា ‹ កុំវិនិច្ឆ័យខ្ញុំ ដោយសារតែខ្ញុំធ្វើអំពើបាបខុសពីអ្នក › » ( « The Merciful Obtain Mercy » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៥ ) ។