ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២១–២៧ ខែ តុលា ។ ថែស្សាឡូនីចទី១ និង២ ៖ ‹ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី ›


« ថ្ងៃ​ទី ២១–២៧ ខែ តុលា ។ ថែស្សាឡូនីចទី១ និង២ ៖ ‹ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ២១–២៧ ខែ តុលា ។ ថែស្សាឡូនីចទី១ និង២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​និយាយ​នឹង​យុវជន

ថ្ងៃ​ទី ២១–២៧ ខែ តុលា ។

ថែស្សាឡូនីចទី១ និង ទី ២

« កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី »

អាលម៉ា​បាន​បង្រៀន​ថា « កុំ​ទុក​ចិត្ត​លើ​នរណា​ម្នាក់ ឲ្យ​ធ្វើ​ជា​គ្រូ​អ្នក ឬ​ជា​សង្ឃ​ប្រដៅ​អ្នក​ដែរ លើក​លែងតែ​អ្នក​នោះ​ជា​អ្នក​សំណប់​នៃ​ព្រះ ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ប៉ុណ្ណោះ » ( ម៉ូសាយ ២៣:១៤ ) ។ តើ​បទគម្ពីរ​នេះ​ណែនាំ​អ្វីខ្លះ​អំពី​របៀប​ដែល​អ្នក​គួរ​រៀបចំ​ខ្លួន​បង្រៀន ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​មើល​មួយ​ភ្លែត​នូវ​ថែស្សាឡូនីចទី១ និង ទី ២ ហើយ​ស្វែង​រក​ខគម្ពីរ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ចំណាប់​អារម្មណ៍ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​របស់​ពួកគេ​ជាមួយ​សិស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ថ្នាក់​រៀន រួចហើយ​សូម​ឲ្យ​ដៃ​គូ​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពីគ្នា​ទៅ​វិញ​ទៅ​មក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ថែស្សាឡូនីចទី ១ ១:៥–៨, ២:១–១៣

ពួក​អ្នក​បង្រៀន​ដំណឹងល្អ​ប្រកាស​ដោយ​ភាព​ស្មោះត្រង់ និង​សេចក្ដី​ស្រឡាញ់ ។

  • ប៉ុល​បាន​ចាប់​ផ្ដើម​សំបុត្រ​របស់​លោក​ដល់​សាសន៍​ថែស្សាឡូនីច​ដោយ​រំឭក​ពួក​បរិសុទ្ធ​អំពី​របៀប​ដែល​លោក និង​មនុស្ស​ដទៃ​ទៀត​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ។ នេះ​ប្រហែល​ជា​ឱកាស​ល្អ មួយ​សម្រាប់​សិស្ស​អ្នក​ដើម្បី​វាយតម្លៃ​អំពី​របៀប​ដែល​ពួកគេ​កំពុង​បង្រៀន និង​កំពុង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន ថែស្សាឡូនីចទី ១ ១:៥–៨, ២:១–១៣ ហើយ​ស្គាល់​គោលការណ៍​ដែល​ទាក់​ទង​នឹង​ការ​ចែកចាយ​ដំណឹងល្អ​ឲ្យ​មាន​ប្រសិទ្ធភាព ។ បន្ទាប់​មក​ពួកគេ​អាច​សរសេរ​សំណួរ​ដោយ​ផ្អែក​លើ​ខគម្ពីរ​ទាំង​នេះ​ដែល​នឹង​ជួយ​ពួកគេ​វាយ​តម្លៃ​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។ ឧទាហរណ៍ សំណួរ​មួយ​អាច​ជា « តើ​ខ្ញុំ​គឺជា​គំរូ​អំពី​រឿង​ដែល​ខ្ញុំ​ដឹង​ដែរ​ឬ​ទេ ? » ( សូម​មើល ថែស្សាឡូនីចទី ១ ១:៧ ) ។ តើ​ការ​ធ្វើ​តាម​គោលការណ៍​នៅ​ក្នុង​វគ្គ​នេះ​អាច​ជួយ​យើង​ឲ្យ​បម្រើ​ដល់​មនុស្ស​ដែល​យើង​បង្រៀន​កាន់​តែ​ប្រសើរ​តាម​របៀប​ណា ?

  • ការ​អាន ថែស្សាឡូនីចទី ១ ១:៥–៨, ២:១–១៣ អាច​រំឭក​សិស្ស​អំពី​ពួក​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ​ដែល​បាន​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ពួកគេ « ដូច​ជា​ឪពុក​នឹង​កូន » ( ថែស្សាឡូនីចទី ១ ២:១១ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​វគ្គ​ទាំង​នេះ​ដើម្បី​ស្វែង​រក​បុគ្គលិក​លក្ខណៈ​មួយ​នៃ​អ្នក​បម្រើ​ស្មោះត្រង់​ម្នាក់ ហើយ​គិត​អំពី​គ្រូបង្រៀន​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ធ្វើ​ជា​គំរូ​ចំពោះ​បុគ្គលិក​លក្ខណៈ​នោះ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​សំបុត្រ​មួយ ឬ​បង្កើត​វិញ្ញាបនបត្រ​សរសើរ​មួយ​សម្រាប់​គ្រូបង្រៀន​ដែល​ពួកគេ​គិត​ដល់ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​សំបុត្រ ឬ​វិញ្ញាបនបត្រ​នោះ​នូវ​ខគម្ពីរ​មួយ​មក​ពី​ថែស្សាឡូនីចទី ១ និង​ការ​ពន្យល់​មួយ​អំពី​របៀប​ដែល​គ្រូបង្រៀន​រូប​នោះ​បង្ហាញ​គំរូ​អំពី​ខគម្ពីរ​នោះ ។ ពួកគេ​អាច​នឹង​ទទួល​អារម្មណ៍​បំផុស​គំនិត​ដើម្បី​ឲ្យ​សំបុត្រ ឬ​វិញ្ញាបនបត្រ​នោះ​ដល់​បុគ្គល​ដែល​ពួកគេ​សរសេរ​ឲ្យ ។

ថែស្សាឡូនីចទី ១ ៣:៩–១៣, ៤:១–១២

នៅ​ពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​មាន​ភាព​បរិសុទ្ធ ។

  • ប៉ុល​បាន​បង្រៀន ពួកបរិសុទ្ធ​ថែស្សាឡូនីច​ថា « ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្តី​ស្មោកគ្រោក​ទេ គឺ​មក​ក្នុង​សេចក្តី​បរិសុទ្ធ​វិញ » ( ថែស្សាឡូនីចទី ១ ៤:៧ ) ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ភាព​បរិសុទ្ធ សិស្ស​របស់​អ្នក ឬ​បុគ្គល​ម្នាក់​អាច​ច្រៀង​បទ « ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ »ទំនុកតម្កើង ល.រ. ៧១ ) ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​អំពី​បុគ្គលិក​លក្ខណៈ​នៃ​ភាព​បរិសុទ្ធ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ទំនុក​តម្កើង​នេះ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ សូម​សរសេរ​នៅ​លើ​ក្ដារខៀន​ថា ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ ឲ្យ …  ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ពាក្យ ឬ​ឃ្លា​នៅ​ក្នុង ថែស្សាឡូនីចទី ១ ៣:៩–១៣, ៤:១–១២ ដើម្បី​បំពេញ​ប្រយោគ​នេះ ។ តើ​យើង​អាច​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ទាំង​នេះ​តាម​របៀប​ណា ?

  • សម្រាប់​មនុស្ស​ខ្លះ ការ​អញ្ជើញ​ឲ្យ​បរិសុទ្ធ​អាច​ទំនង​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់ ។ វា​អាច​មាន​ប្រយោជន៍ ប្រសិន​បើ​សិស្ស​យល់​ថា ការ​អភិវឌ្ឍ​ភាព បរិសុទ្ធ​គឺជា​ការ​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​មួយ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ « កាន់​តែ​ខ្លាំង​ឡើង » ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ( ថែស្សាឡូនីចទី ១ ៤:១០ ) ។ ដើម្បី​ឆ្លុះបញ្ចាំង​អំពីដំណើរ​ការ​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​និយាយ​អំពី​ទេពកោសល្យ ឬ​ជោគ​ជ័យ​មួយ​ដែល​តម្រូវ​ឲ្យ​ការ​ខិតខំ​ជា​បន្ត​បន្ទាប់​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ដូចជា​ការ​ធ្វើ​ភួយ​សំឡី ឬ​ការ​លេង​ឧបករណ៍​តន្ត្រី​មួយ ។ តើ​ការណ៍​នេះ​ស្រដៀង​គ្នា​នឹង​ដំណើរ​ការ​នៃ​ការ​មាន​ភាព​បរិសុទ្ធ​តាម​របៀប​ណា ? សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ថែស្សាឡូនីចទី ១ ៣:៩–១៣, ៤:១–១២ ឡើង​វិញ ហើយ​ចែក​ចាយ​ការ​យល់ដឹង​អំពី​ការ​ខិតខំ​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​មាន​ភាព​បរិសុទ្ធ​តាម​របៀប​ដែល​ប៉ុល​រៀបរាប់ ។ តើ​អ្វី​ខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​បរិសុទ្ធ ?

ថែស្សាឡូនីចទី ១ ៤:១១–១២, ថែស្សាឡូនីចទី ២ ៣:៧–១៣

យើង​គួរ​តែ​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ខ្លួន​ឯង និង​មនុស្ស​ដែល​ខ្វះខាត ។

  • សំណួរ​ដូច​តទៅ​នេះ​អាច​បំផុស​គំនិត​នូវ​ការ​ពិភាក្សា​មួយ​អំពី​ការ​ប្រឹក្សា​របស់​ប៉ុល​ស្ដីពី​ការងារ ៖ តើ​ផលវិបាក​នៃ​ភាព​ខ្ជិល​ច្រអូស​មាន​អ្វីខ្លះ ? តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​ចំពោះ​ពាក្យ « ស្រគត់​ស្រគំ » និង « ការ​ស្រគត់​ស្រគំ » ? ( ថែស្សាឡូនីចទី ១ ៤:១១, ថែស្សាឡូនីចទី ២ ៣:១២ ) ។ អ្នក​គួរ​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារ​ខៀន​ដើម្បី​ឲ្យ​សិស្ស​ពិចារណា នៅ​ពេល​ពួកគេ​អាន ថែស្សាឡូនីចទី ១ ៤:១១–១២ និង ថែស្សាឡូនីចទី ២ ៣:៧–១៣ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​សំណួរ​ទាំង​នេះ​ជា​គូ ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់​ទាំង​មូល ។ តើ​បទគម្ពីរ​ផ្សេង​ទៀត​អ្វីទៅ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការងារ និង​គ្រោះថ្នាក់​នៃ​ការ​ខ្ជិល​ច្រអូស ? ( សូម​មើល​យោបល់​នានា​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

ថែស្សាឡូនីចទី ២ ២

ការ​ក្បត់​សាសនា​មួយ​គឺ​កើត​ពី​មុន​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ការ​យល់ដឹង​អំពី​ការ​ក្បត់​សាសនា​ដ៏​ធំ​អាច​ពង្រឹង​ទីបន្ទាល់​សិស្ស​របស់​អ្នក​អំពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ មាន​ដាក់​បញ្ចូល​នូវ​ធនធាន​មួយ​ចំនួន​អំពី​ការ​ក្បត់​សាសនា ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មក​ថ្នាក់​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ការ​យល់ដឹង​មក​ពី​ការ​សិក្សា​ធនធាន​ទាំង​នេះ ឬ​អ្នក​អាច​សិក្សា ហើយ​ពិភាក្សា​វា​រួម​គ្នា​ជាមួយ​នឹង​សិស្ស ។ ក៏​មាន​វីដេអូ​មួយ​ចំនួន​អំពី​ការ​ក្បត់​សាសនា​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ដែល​វា​អាច​បន្ថែម​ដល់​ការ​ពិភាក្សា​របស់​អ្នក ។

  • វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ពិភាក្សា​អំពី​ពាក្យ​ប្រៀបធៀប​មួយ​ចំនួន​ដែល​ពួក​ព្យាការី​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការ​ក្បត់​សាសនា ដូចជា​សេចក្ដី​ក្បត់​សាសនា​មួយ ( សូមមើល ថែស្សាឡូនីចទី ២ ២:៣ ), អំណត់​មួយ ( សូមមើល អេម៉ុស ៨:១១–១២ ), ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ចូល​មក​ក្នុង​ហ្វូង ( សូម​មើល កិច្ចការ ២០:២៨–៣០ ) និង​ត្រចៀក​រមាស់ ( សូ​មមើល ថែស្សាឡូនីចទី ២ ៤:៣–៤ ) ។ សូម​ពិចារណា​បំបែក​សិស្ស​ជា​គូ ហើយ​សុំ​ឲ្យ​ពួកគេ​អាន​បទគម្ពីរ​ទាំង​នេះ​មួយ ឬ​ច្រើន​( ឬ​បទគម្ពីរ​ផ្សេង​ទៀត​ដែល​អ្នក​ជ្រើស​រើស ) ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំង​នោះ​បង្រៀន​អំពី​ការ​ក្បត់​សាសនា​ដ៏​ធំ ។ តើ​ពួក​ព្យាការី​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​ក្បត់​សាសនា និង​ឥទ្ធិពល​ដែល​វា​នឹង​មាន ?

  • ដើម្បី​ជួយ​សិស្ស​រៀន​បន្ថែម​ទៀត​អំពី​ការ​ក្បត់​សាសនា​ដ៏​ធំ សូម​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​មិន​យល់​អំពី​សេចក្ដី​ត្រូវការ​សម្រាប់​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ ។ សូម​បង្កើត​តារាង​មួយ​ដែល​មាន​ជួរ​ឈរ​ពីរ​នៅ​លើ​ក្ដារ​ខៀន ហើយ​សរសេរ​ចំណង​ជើង​ក្នុង​ជួរ​ឈរ​នីមួយៗ​ថា បុព្វហេតុ​នៃ​ការ​ក្បត់​សាសនា និង ឥទ្ធិពល​នៃ​ការ​ក្បត់​សាសនា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​ក្នុង​វគ្គ​ដែល​មាន​ចំណង​ជើង​ថា « ការ​ក្បត​សាសនា​ដ៏​ធំ » នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ( ទំព័រ ៣៥–៣៦ ) ជា​គូ ឬ​ជា​ក្រុម​តូចៗ ដោយ​រក​មើល​បុព្វហេតុ និង​ឥទ្ធិពល​នៃ​ការ​ក្បត់​សាសនា​ដើម្បី​សរសេរ​នៅ​លើ​ក្ដារ​ខៀន ។ តើ​ការ​យល់ដឹង​អ្វី​ខ្លះ​មក​ពី​តារាង​នេះ​ដែល​ពួកគេ​អាច​បម្រើ​ដើម្បី​ជួយ​មិត្ត​របស់​ពួកគេ​ឲ្យ​យល់​អំពី​សេចក្ដី​ត្រូវការ​នៃ​ការ​ស្ដារ​ឡើង​វិញ ?

  • តើ​សិស្ស​របស់​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​អំពី​របៀប​រក្សា​ខ្លួន​ពួកគេ​ឲ្យ​ឆ្ងាយ​ពី « សេចក្ដី​ក្បត់​សាសនា » ដែរ​ឬ​ទេ ? អ្នក​អាច​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ថែស្សាឡូនីចទី ២ ២ ហើយ​រក​មើល​ការ​ណែនាំ​ដែល​ពួកគេ​អាច​ផ្ដល់​ដល់​មិត្ត​ម្នាក់​ដែល​នឹង​ជួយ​គាត់​ឲ្យ​ជៀស​វាង​ពី​ការ​ក្បត់​សាសនា​ផ្ទាល់​ខ្លួន ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន ធីម៉ូថេ១ និង ទី ២, ទីតុសនិង ភីលេម៉ូន នៅ​សប្ដាហ៍​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​ទទួល​បាន​សំបុត្រ​មួយ​មក​ពី​សាវក​មួយ​រូប​ទាក់​ទង​នឹង​ការ​ណែនាំ​អំពី​របៀប​បំពេញ​ការ​ហៅ​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ ។ សូម​ណែនាំ​ឲ្យ​ពួកគេ​គិត​អំពី​ការ​ហៅ​របស់​ពួកគេ នៅ​ពេល​ពួកគេ​អាន​សំបុត្រ​ផ្ទាល់ខ្លួនទាំង​នេះ​មក​ពី​ប៉ុល​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កាល​ពី​បុរាណ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ថែស្សាឡូនីចទី១ និង ទី ២

បទគម្ពីរ​អំពី​ការងារ និង​ភាព​ខ្ជិល​ច្រអូស

វីដេអូ​អំពី​ការ​ក្បត់​សាសនា​នៅ​លើ​LDS.org ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា ។ វា​ងាយ​នឹង​មាន​ភាព​ស្រណុក​ចិត្ត​ជាមួយ​នឹង​របៀប​បង្រៀន​ជាក់​លាក់​មួយ ប៉ុន្តែ​វិធី​សាស្ត្រ​បង្រៀន​ខុស​គ្នា​ជួយ​ដល់​សិស្ស​ផ្សេងៗ​គ្នា ។ សូម​រក​មើល​វិធី​សម្រាប់​ការ​បង្រៀន​ផ្សេងៗ​គ្នា ដូចជា​ការប្រើ​វីដេអូ រូបភាព ឬ​តន្ត្រី ឬ​ការ​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​បង្រៀន​( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ ទំព័រ ២២ ) ។