ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៨ ខែ តុលា–ថ្ងៃទី៣ ខែ វិច្ឆិកា ។ ធីម៉ូថេទី១ និង២, ទីតុស, ភីលេម៉ូន ៖ ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ›


« ថ្ងៃ​ទី ២៨ ខែ តុលា–ថ្ងៃទី៣ ខែ វិច្ឆិកា ។ ធីម៉ូថេទី១ និង២, ទីតុស, ភីលេម៉ូន ៖ ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ២៨ ខែ តុលា –ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ។ ធីម៉ូថេទី១ និង ២, ទីតុស, ភីលេម៉ូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ស្ត្រី​បីនាក់​កំពុង​ឈរ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃ​ទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា

ធីម៉ូថេទី ១ និង ទី២ , ទីតុស, ភីលេម៉ូន

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ »

សូម​អាន ធីម៉ូថេទី ១ និង ទី ២, ទីតុស និង ភីលេម៉ូន ដោយ​គិត​អំពី​សិស្ស​របស់​អ្នក ។ គំនិត និង​ចំណាប់​អារម្មណ៍​ដែល​កើត​ឡើង​នឹង​ជួយ​អ្នក​ដឹកនាំ​សិស្ស​ទៅ​រក​សារ​បទគម្ពីរ​ដែល​ទាក់​ទង ហើយ​ដឹកនាំ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ថ្នាក់​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​អាច​មាន​ប្រយោជន៍​ចំពោះ​សិស្ស​ដើម្បី​ស្ដាប់​ឮ​សិស្ស​ផ្សេង​ទៀត​និយាយ​អំពី​ភាព​ជោគជ័យ​ និង​ការ​ប្រឈម​របស់​ពួកគេ​ជាមួយ​នឹង​ការ​សិក្សា​ព្រះ​គម្ពីរ ទាំង​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ ។ សូម​ពិចារណា​ចាប់​ផ្ដើម​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​និយាយ​អំពី​អ្វី​ដែល​នឹង​ដំណើរ​ការ​ល្អ​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ធីម៉ូថេទី ១ និង ទី ២, ទីតុស

ការ​យល់​ដឹង​គោលលទ្ធិ​ពិត​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការត្រូវ​គេ​បោក​បញ្ឆោត​បាន ។

  • សិស្ស​របស់​អ្នក​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​គោលលទ្ធិ​ខុស​ឆ្គង​ជាច្រើន​កំពុង​ត្រូវ​បាន​បង្រៀន ។ ធីម៉ូថេ និង​ទីតុស​ក៏​បាន​រស់​នៅ​ក្នុង​គ្រា​មួយ​បែប​នោះ​ដែរ ដូច្នេះ​ប្រហែល​ជា​ការ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួកគាត់​អាច​មាន​ប្រយោជន៍​ដល់​សិស្ស​របស់​អ្នក ។ វគ្គ​បទគម្ពីរ​មួយ​ចំនួនដែល​មាន​នូវ​ការ​ទូន្មាន​របស់​ប៉ុល​មាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ អ្នក​អាច​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​អាន​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំង​នេះ ហើយ​ចែកចាយ​អ្វី​ដែល​គាត់​រៀន​អំពី​សារៈសំខាន់​នៃ​គោលលទ្ធិ​ពិត​( សូម​មើល​ផង​ដែរ អាលម៉ា ៣១:៥ ) ។

ធីម៉ូថេ​ទី ១ ៤:១០–១៦

ប្រសិន​បើ​យើង​គឺជា « គំរូ​ដល់​ពួក​អ្នក​ជឿ » យើង​អាច​ដឹកនាំ​មនុស្ស​ដទៃ​ទៀត​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​បាន ។

  • វា​អាច​កើត​ឡើង​បាន​ដែល​សិស្ស​របស់​អ្នក​ពុំ​បាន​ដឹង​អំពី​អនុភាព​នៃ​គំរូ​ល្អ​ដែល​ពួកគេ​កំពុង​ធ្វើ ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​របៀប​ដែល​មនុស្ស​ដែល​ពួកគេ​ស្គាល់ រួមបញ្ចូល​ទាំង​សិស្ស​រួម​ថ្នាក់ បាន​បង្ហាញ​នូវ​គំរូ​នៃ​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ ។ វា​អាច​ជួយ​ដល់​ការ​ពិភាក្សា​នោះ ប្រសិន​បើ​អ្នក​សរសេរ​នៅលើ​ក្ដារ​ខៀន​នូវ​ពាក្យ​ក្នុង ខទី ១២ ដែល​ពិពណ៌នា​អំពី​រ​បៀប​ដែល​យើង​គួរ​ធ្វើ​ជា​គំរូ—ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត ( វា​ក៏​អាច​មាន​ន័យ​ថា ជា​ការ​ប្រព្រឹត្ត ឬ​អាកប្បកិរិយា​ផង​ដែរ ) សេចក្ដី​សប្បុរស ព្រះវិញ្ញាណ សេចក្ដី​ជំនឿ និង សេចក្ដី​បរិសុទ្ធ ។ សិស្ស​អាច​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​តាម​របៀប​ទាំង​នេះ ។

ធីម៉ូថេ​ទី ២ ១

« ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច​សេចក្តី​ស្រឡាញ់ និង ប្រាជ្ញា​នឹង​ធឹង​វិញ » ។

  • នៅ​ក្នុង​គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ​នៅ​ក្នុង​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សិស្ស​របស់​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រក​មើល​នៅ ក្នុង​ធីម៉ូថេ​ទី ២​ នូវ​ការ​ទូន្មាន​របស់​ប៉ុល​ផ្ដល់​ឲ្យ​ទៅ​ធីម៉ូថេ ដើម្បី​លើក​ទឹក​ចិត្ត​គាត់​នៅ​ក្នុង​ការ​ងារ​បម្រើ​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ការ​យល់ដឹង​នានា​ដែល​ពួកគេ​រក​ឃើញ ឬ​ប្រហែល​ជា​អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​ពីរ​បី​នាទី​ដើម្បី​ស្វែង​រក ហើយ​ចែកចាយ​ការ​ទូន្មាន​មួយ​ចំនួន​របស់​ប៉ុល ( ជំពូក ១ មាន​គំរូ​ល្អៗ​មួយ​ចំនួន ) ។ ពួកគេ​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ព្រះ​បាន​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​ពួកគេ ហើយ​ប្រទាន​ដល់​ពួកគេ​នូវ « ​វិញ្ញាណ …​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង » ( ធីម៉ូថេទី ២ ១:៧ ) ។

ធីម៉ូថេទី ២ ៣

ការ​សិក្សា​ព្រះគម្ពីរ​អាច​ជួយ​យើង​យក​ឈ្នះ​លើ​គ្រោះ​ថ្នាក់​នៃ​ថ្ងៃ​ចុង​ក្រោយ ។

  • បន្ទាប់​ពី​ព្រមាន​ធីម៉ូថេ​អំពី « គ្រា​លំបាក » នឹង​កើត​មាន ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​អនុភាព និង​សារៈសំខាន់​នៃ​បទគម្ពីរ ( សូម​មើល ធីម៉ូថេទី ២ ៣:១, ១៤–១៧ ) ។ ដើម្បី​ចាប់​ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​សារៈសំខាន់​នៃ​បទគម្ពីរ​នៅ​ក្នុង​គ្រា​លំបាក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​នូវ​ការ​ពិពណ៌នា​របស់​ប៉ុល​អំពី​គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ​ដែល​មាន​នៅ​ក្នុង ធីម៉ូថេទី ២ ៣:១–៧ ។ បន្ទាប់​មក​ពួកគេ​អាច​ស្វែង​រក ហើយ​ចែកចាយ​បទគម្ពីរ​ដែល​ធ្លាប់​ជួយ​ការពារ​ពួកគេ​តតាំង​នឹង​គ្រា​លំបាក​ដូចជា​គ្រា​ទាំង​នេះ ( គំរូ​មួយ​ចំនួន​មាន​សរសេរ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង​បាន​ការ​ពារ​យើង​ពី​ឧបសគ្គ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ?

  • ការ​សិក្សា​ការ​ទូន្មាន​របស់​ប៉ុល​អំពី​អនុភាព​នៃ​បទគម្ពីរ​អាច​ជា​ឱកាស​មួយ​សម្រាប់​សិស្ស​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​នៅ​ក្នុង​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​សិក្សា​បន្ទូល​របស់​ព្រះ ។ ប្រហែល​ជា​សិស្ស​អាច​អាន ធីម៉ូថេទី ២ ៣:១៤–១៧ និង​ស្គាល់​ពរជ័យ និង​ការ​ការពារ​ដែល​កើត​ចេញ​ពី​ការ​សិក្សា​ព្រះគម្ពីរ ។ បន្ទាប់​មក​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា​ដែល​ពរជ័យ​ទាំង​នេះ​ត្រូ​វ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដោយសារ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នក​ក៏​អាច​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​មាន​បទពិសោធន៍​កាន់​តែ​មាន​ន័យ​ជាមួយ​នឹង​បទគម្ពីរ​ទាំង​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។

ភីលេម៉ូន

ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​អភ័យ​ទោស​ដល់​គ្នា​ទៅវិញ​ទៅ​មក ។

  • ពី​មុន​អ្នក​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី សំបុត្រ​ទៅ​កាន់​ភីលេម៉ូន អ្នក​អាច​សុំ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​ព័ត៌មាន​មួយ​ចំនួន​អំពី​ភីលេម៉ូន និង​អ្នក​បម្រើ​របស់​គាត់​ឈ្មោះ អូនេស៊ីម ( មាន​ការ​ពិពណ៌នា​ខ្លី​មួយ​នៅ​ក្នុង​គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ បន្ទាប់​មក​អ្នក​អាច​បំបែក​សិស្ស​ជា​ពីរ​ក្រុម ហើយ​ផ្ដល់​សំណួរ​ដូច​ត​ទៅ​នេះ​ដល់​ក្រុម​នីមួយៗ ៖ តើ​អ្នក​មើល​ឃើញ​មានភាព​ស្រដៀងគ្នា​អ្វីខ្លះ​រវាង​អ្វី​ដែល​ប៉ុល​យល់​ព្រម​ធ្វើ​សម្រាប់​អូនេស៊ីម និង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​យល់​ព្រម​ធ្វើ​សម្រាប់​យើង ? កាល​វា​ទំនង​ជា​មាន​ការ​លំបាក​សម្រាប់​ភីលេម៉ូន​ដើម្បី​អភ័យទោស​ដល់​ទាសករ​របស់​គាត់​ដែល​បាន​រត់​ចេញ​ តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ឲ្យ​ការ​អភ័យទោស​មាន​ភាព​ងាយ​ស្រួល​តាម​របៀប​ណា ? បន្ទាប់​ពី​ក្រុម​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ ឬ​បទពិសោធន៍​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់ដឹង​អំពី​ការ​អភ័យទោស​កាន់​តែ​ប្រសើរ ។ សារ​លិខិត​របស់​អែលឌើរ ខេវិន អ័រ ដាន់ខិន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​ជាមួយ​នឹង​ការ​ពិភាក្សា​នេះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន​សំបុត្រ​ទៅ​ដល់​ហេព្រើរ សូម​សួរ​ថាតើ​ពួកគេ​ស្គាល់​មនុស្ស​ម្នាក់​ដែល​ទទួល​អារម្មណ៍​ថា ព្រះ​នៅ​ឆ្ងាយ មិន​ជិតស្និទ្ធ ឬ​មិន​អាច​ទាក់​ទង​បាន​ដែរ​ឬទេ ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​រក​ឃើញ​ខគម្ពីរ​នៅ​ក្នុង ហេព្រើរ ១–៦ ដែល​ពួកគេ​អាច​ចែកចាយ​នឹង​មនុស្ស​ម្នាក់​ដើម្បី​បង្ហាញ​ថា ព្រះ​ជាព្រះវរបិតា​ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដែល​ចង់​ជួយ​យើង​នៅ​ពេល​យើង​រង​ទុក្ខ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ធីម៉ូថេទី ១ និង ទី២ , ទីតុស, ភីលេម៉ូន

ការ​ទូន្មាន​របស់​ប៉ុល​អំពី​គោលលទ្ធិ​ពិត ។

បទគម្ពីរ​ដែល​ការ​ពារ​យើង​តតាំង​នឹង​គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ​បាន​ពិពណ៌នា​នៅ​ក្នុង ធីម៉ូថេទី ២ ៣:២ ។

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

បទគម្ពីរ​ដែល​ការពារ​យើង​

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

ស្រឡាញ់​តែ​ខ្លួន​ឯង

បទគម្ពីរ​ដែល​ការពារ​យើង​

យ៉ូហាន ១៥:១២–១៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

​ស្រឡាញ់​ប្រាក់

បទគម្ពីរ​ដែល​ការពារ​យើង​

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១២៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

អួតអាង​

បទគម្ពីរ​ដែល​ការពារ​យើង​

ម៉ូសាយ ២:២៤–២៥

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

មាន​ឫក​ខ្ពស់

បទគម្ពីរ​ដែល​ការពារ​យើង​

អាលម៉ា ៥:២៧–២៨

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

ម្រមាថ​មើល​ងាយ

បទគម្ពីរ​ដែល​ការពារ​យើង​

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៦៤

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

បទគម្ពីរ​ដែល​ការពារ​យើង​

អេភេសូរ ៦:១–៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

រមិល​គុណ

បទគម្ពីរ​ដែល​ការពារ​យើង​

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩

គ្រា​លំបាក​នៃ​ថ្ងៃ​ចុង​ក្រោយ

មាន​ចិត្ត​មិន​បរិសុទ្ធ

បទគម្ពីរ​ដែល​ការពារ​យើង​

ចោទិយកថា ៧:៦

ថ្នាំ​លាប​ព្យាបាល​របួស​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​អភ័យទោស​ដល់​មនុស្ស​ដទៃ​ទៀត ។

អែលឌើរ ខេវិន អ័រ ដាន់ខិន បាន​បង្រៀន​ថា

« មិនមែន​មាន​តែ​ព្រលឹង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​នៅ​ពេល​ណា​មួយ​នោះ​ក្លាយ​ជា​ជន​រងគ្រោះ​តែ​ម្នាក់​ឯង ដោយសារ​តែ​ទង្វើ​ធ្វេស​ប្រហែស អំពើ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ឬ អាកប្បកិរិយា​ព្រៃផ្សៃ​ពី​សំណាក់​មនុស្ស​ដទៃ​នោះ​ឡើយ ។ នេះ​គឺជា​អ្វី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​មាន​ជា​រួម ។

« យើង​មាន​អំណរ​គុណ​ដែល​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ចំពោះ​បុត្រាបុត្រី​ទ្រង់ ដោយ​បាន​រៀប​ចំ​ផ្លូវ​ដើម្បី​ជួយ​តម្រែ​តម្រង់​យើង​នៅ​ក្នុង​បទពិសោធន៍​ជីវិត​ដ៏​លំបាក​ទាំងនេះ ។ ទ្រង់​បាន​ប្រទាន​របៀប​គេច​ខ្លួន​មួយ សម្រាប់​ជន​រង​គ្រោះ​មក​ពី​អំពើ​អាក្រក់​របស់​មនុស្សដទៃ ។ ទ្រង់​បាន​បង្រៀន​យើង​ថា យើង​អាច​អភ័យទោស​បាន ! …

« ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​កំពុង​ជួស​ជុល​របង​ផ្ទះ មាន​កំទេច​ឈើ​មួយ​បាន​មុត​ចូល​ម្រាម​ដៃ​ខ្ញុំ ។ ខ្ញុំ​បាន​ព្យាយាម​ឆ្កឹះកំទេច​ឈើ​នោះ​ចេញ ហើយ​គិត​ថា​វា​បាន​ចេញ​ហើយ ប៉ុន្តែ​វា​មិន​បាន​ចេញ​នោះ​ទេ ។ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ស្បែក​បាន​ដុះ​គ្រប​លើ​កំទេច​ឈើ​នោះ វា​បង្កើត​ជា​ដុំ​ពក​មួយ ។ ដុំ​ពក​នោះ​រំខាន​ណាស់ ហើយ​ជួន​កាល​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​ទៀត​ផង ។

« ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​អ្វី​មួយ ។ ខ្ញុំ​បាន​យក​ថ្នាំ​មក​លាប​នៅ​លើ​ដុំ​ពក​នោះ ហើយ​បិទ​បង់​រុំ​ដំបៅ​ពី​លើ​វា ។ ខ្ញុំ​បាន​ធ្វើ​ដូចនេះ​ជា​ញឹកញាប់ ។ បងប្អូនមិន​អាច​នឹក​ស្មាន​ពី​ការ​ភ្ញាក់​ផ្អើល​របស់​ខ្ញុំ​បាន​ទេ កាល​ខ្ញុំ​បក​បង់​រុំ​ដំបៅ​ចេញ កំទេច​ឈើ​បាន​ផុស​ចេញ​ពី​ម្រាម​ដៃ​ខ្ញុំ ។

« ថ្នាំ​លាប​នោះ​បាន​បន្ទន់​ស្បែក ហើយ​ធ្វើ​ឲ្យ​មាន​កន្លែង​ដក​ចេញ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​អស់​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ។ កាល​កំទេច​ឈើ​បាន​ដក​ចេញ ម្រាម​ដៃ​ខ្ញុំ​បាន​ជា​សះ​ស្បើយ​យ៉ាង​រហ័ស រហូត​មក​ដល់​ថ្ងៃនេះ ពុំ​មាន​ស្លាក​ស្នាម​របួស​អ្វី​ឡើយ ។

« ស្រដៀង​គ្នា​នេះ​ដែរ ដួង​ចិត្ត​ដែល​គ្មាន​ការ​អត់​ទោស ផ្ទុក​នូវ​ការ​ឈឺ​ចាប់​យ៉ាង​សន្ធឹក ។ ពេល​យើង​ប្រើ​ថ្នាំ​លាប​ព្យាបាល​របួស​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​នឹង​បន្ទន់​ចិត្ត​យើង ហើយ​ជួយ​យើង​កែ​ប្រែ ។ ទ្រង់​អាច ព្យាបាល ព្រលឹង​ដែល​មាន​របួស ( សូម​មើល យ៉ាកុប ២:៨ ) » ( « The Healing Ointment of Forgiveness » EnsignLiahona ខែ ឧសភា​ ឆ្នាំ​២០១៦ ទំព័រ ៣៣ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​រីកចម្រើន​ខាង​វិញ្ញាណ​កើត​ឡើង​នៅ​គេហដ្ឋាន ។ អ្នក​នៅ​ជាមួយ​នឹង​សិស្ស​របស់​អ្នក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ អំឡុង​ថ្ងៃ​ធម្មតា ពួក​គេ​ភាគច្រើន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​ន័យ ។ សូម​សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្រៅ​ថ្នាក់​រៀន ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៨ ) ។