ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៨–២៤ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ ›


« ថ្ងៃ​ទី ១៨–២៤ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ ) ។

« ថ្ងៃ​ទី ១៨–២៤ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

អ័ប្រាហាំកំពុង​អធិស្ឋាន​នៅ​ក្រៅ​ត្រសាល​របស់​គាត់

អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេ ដោយ ហ្គាន រ៉មនី ខ្ល័រសុន

ថ្ងៃ​ទី ១៨–២៤ ខែ វិច្ឆិកា

យ៉ាកុប

« ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »

ពី​មុន​អាន​គម្រោង​មេរៀន​នេះ សូម​អាន​សំបុត្រ​របស់​យ៉ាកុប ហើយ​ផ្ដោ​ត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។ តើ​អ្នក​រកឃើញ​គោលការណ៍​អ្វីខ្លះ​ដែល​នឹង​ផ្ដល់​ពរជ័យ ហើយ​ស្អាង​ដល់​សិស្ស​របស់​អ្នក ? សូម​យោង​មក​គម្រោង​មេរៀន​នេះ​ដើម្បី​ទទួល​បាន​គំនិត​សម្រាប់​ការ​បង្រៀន​បន្ថែម​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ខគម្ពីរ​មក​ពី​យ៉ាកុប ដែល​វា​បំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើ​ជា​អ្នក « ​ប្រព្រឹត្ត​តាម​ព្រះបន្ទូល » ( យ៉ាកុប ១:២២ ) ។ ប្រសិន​បើ​វា​ពុំ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក​ទេ ពួកគេ​ក៏​អាច​ចែកចាយ​អំពី​កិច្ចការ​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា ពួកគេ​ត្រូវ​ធ្វើ ទាំង​ផ្ទាល់​ខ្លួន ឬ​ជា​ក្រុម​គ្រួសារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ាកុប ១:៥–៦

នៅ​ពេល​យើង​ទូល​សូម​ព្រះ​ដោយ​សេចក្ដី​ជំនឿ ព្រះប្រទាន​ដោយ​សន្ធា​ឥត​បន្ទោស​ផង ។

  • គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ក្នុង យ៉ាកុប ១:៥–៦ បាន​ដឹកនាំ​យ៉ូសែប ស្ម៊ីធ​ទៅ​រក​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក ហើយ​វា​អាច​ផ្ដល់​ពរជ័យ​ដល់​យើង​ម្នាក់ៗ​ដូចគ្នា​ដែរ ។ ប្រហែល​ជា​អ្នក​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ នៅ​លើ​ក្ដារ​ខៀន ហើយ​សូម​ឲ្យ​សិស្ស​ពិចារណា​វា​ដោយ​ស្ងៀម​ស្ងាត់ ៖ តើ យ៉ាកុប ១:៥–៦ មាន​ឥទ្ធិពល​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ? តើ​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​ជាមួយ​នឹង​ខគម្ពីរ​ទាំងនេះ​បាន​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការ​ស្វែង​រក​ប្រាជ្ញា​ចំពោះ​សំណួរ​របស់​អ្នក​ផ្ទាល់ ? ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៧ ) ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​អ្នក​ថា « ទីបន្ទាល់​របស់​យ៉ាកុប [ គឺជា ] ការ​ពិត » ?យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៦ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​ដែល​ពួកគេ​មាន​ បន្ទាប់​ពី​ពិចារណា​សំណួរ​ទាំងនេះ ។

  • ប្រហែល​ជា​សិស្ស​អាច​រៀបរាប់​អំពី យ៉ាកុប ១:៥–៦ ជា​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។ តើ​ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​យល់​ខគម្ពីរ​ទាំង​នេះ​កាន់​តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ថា ព្រះ​បាន​សន្យា​ប្រទាន​ដោយ​សទ្ធា​ឥត​បន្ទោស​ផង​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ នៅ​ពេល​ពួកគេ​មក​រក​ទ្រង់​នៅ​ក្នុង​ការ​អធិស្ឋាន សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន​ដែល​បាន​សន្យា​នៅ​ក្នុង យ៉ាកុប ១:៥–៦ ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ នៅ​ពេល​ពួកគេ​ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​បញ្ជាក់​សំណួរ​របស់​ពួកគេ​ផ្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ?

យ៉ាកុប ១:២–៤, ៥:៧–១១

ការ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ នៅ​ទីបំផុត​វា​ដឹកនាំ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ។

  • ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ការ​បង្រៀន​របស់​យ៉ាកុប​ស្ដីពី​ការ​អត់ធ្មត់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅ​ពេល​ពួកគេ​ត្រូវមាន​ការ​អត់ធ្មត់ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​បទពិសោធន៍​នោះ ។ បន្ទាប់​មក ពួកគេ​អាច​ស្រាវជ្រាវ យ៉ាកុប ១:២–៤, ៥:៧–១១ រក​គោលការណ៍​ដែល​ពួកគេ​អាច​អនុវត្ត​ទៅ​នឹង​បទពិសោធន៍​របស់​ពួកគេ ។.  ហេតុអ្វី​ភាពអត់ធ្មត់​គឺជា​រឿង​ចាំបាច់ នៅ​ពេល​យើង​ខិតខំ​ឆ្ពោះ​ទៅរក​ភាព​ល្អ​ឥតខ្ចោះ ? តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ភាព​អត់ធ្មត់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ?

យ៉ាកុប ១:៣–៨, ២១–២៥, ២:១៤–២៦

« សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់ហើយ » ។

  • វិធី​មួយ​ដើម្បី​ពិភាក្សា​នូវ​ការ​បង្រៀន​របស់​យ៉ាកុប​អំពី​សេចក្ដីជំនឿ និង​ការ​អនុវត្ត​គឺ​បំបែក​សិស្ស​ជា​ពីរ​ក្រុម—ក្រុម​មួយ​រុក​រក​ហេតុផល​ដែល​សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត ហើយ​ក្រុម​មួយ​ទៀត​រុក​រក​ហេតុផល​ដែល​ការ​ប្រព្រឹត្ត​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន ពួកគេ​អាច​អាន ម៉ាថាយ ៧:២១–២៣, យ៉ាកុប ១:៦–៨, ២១–២៥, ២:១៤–២៦ និង យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១៩ ។ បន្ទាប់មក ក្រុម​នីមួយៗ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ហើយ​ពិភាក្សា​អំពី​ហេតុផល​ដែល​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​គឺជា​រឿង​ចាំបាច់ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​កាន់​តែ​ស៊ីជម្រៅ​អំពី​ឃ្លា​ដែល​គួរតែ​ចងចាំ​ថា « សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ( យ៉ាកុប ២:២៦ ) អ្នក​អាច​សរសេរ​ប្រយោគ​ដូច​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖  សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​តាម​គឺ​ប្រៀប​បាន ដែល​គ្មាន  ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​វិធី​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​មួយ​ដើម្បី​បំពេញ​ប្រយោគ​នេះ ហើយ​ចូរ​ឲ្យ​ពួកគេ​សរសេរ​គំនិត​របស់​ពួកគេ​នៅ​លើ​ក្ដារ​ខៀន ។ ពួកគេ​ក៏​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ធ្វើ​សកម្មភាព​នេះ​ផងដែរ​ ដោយការ​ធ្វើ​ការ​ជា​គូ ឬ​ជា​ក្រុមតូចៗ ។ ដំណើរ​រឿង​ដែល​បាន​ប្រាប់​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​ការ​យល់ដឹង​របស់​ពួកគេ​អំពី​គោលការណ៍​នេះ ។ តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ត​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

យ៉ាកុប ២:១–៩

ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​គួរ​ស្រឡាញ់​មនុស្ស​គ្រប់​រូប ទោះ​ជា​ស្ថានភាព​របស់​ពួកគេ​យ៉ាង​ណា​ក្ដី ។

  • ដើម្បី​ជួយ​បំផុស​គំនិត​សិស្ស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ដល់​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ ឬ​រូបរាង​ខាង​ក្រៅ​របស់​ពួកគេ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ប្ដូរ​វេន​គ្នា​អាន​ខគម្ពីរ​នៅ​ក្នុង យ៉ាកុប ១:៩–១១, ២:១–១០, ៥:១–៦ ។ សូម​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ការ « រើស​មុខ​គេ » មានន័យ​ដូចម្ដេច ? ( យ៉ាកុប ២:៩ ) ។ ហេតុអ្វី​ពេល​ខ្លះ​យើង​ប្រព្រឹត្ត​ចំពោះ​ម​នុស្ស​ដែល​មាន​ប្រាក់ មាន​កេរ្ដិ៍​ឈ្មោះ ឬ​អំណាច ខុស​ពី​អ្នក​ដែល​គ្មាន​អ្វី​ទាំងអស់ ? តើ​យើង​អាច​ចៀស​វាង​ការ​ប្រព្រឹត្តិ​ចំពោះ​មនុស្ស​ផ្សេងៗគ្នា​ខុស​គ្នា​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​របស់​ពួកគេ​តាម​របៀប​ណា ? តើ​ពួក​អ្នក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ដ៏​ស្មោះត្រង់គឺជា​អ្នក​មាន​ជាង​គេ​បំផុត​តាម​របៀប​ណា ? ( សូមមើល យ៉ាកុប ២:៥ ) ។

យ៉ាកុប ៣

ពាក្យ​សម្ដី​ដែល​យើង​ប្រើ​មាន​អនុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ឈឺចាប់ ឬ​មាន​ពរ ។

  • រូបភាព​ដ៏​មាន​អនុភាព​ដែល​យ៉ាកុប​បាន​ប្រើ​អាច​ផ្ដល់​ជា​ការ​រំឭក និង​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​ប្រយោជន៍​ដើម្បី​ប្រើ​ប្រាស់​ពាក្យ​សម្ដី—ទាំង​ការ​និយាយ និងការ​សរសេរ—ដើម្បី​លើក​ស្ទួយ​មនុស្ស​ដទៃ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗ​ក្នុង យ៉ាកុប ៣ រក​រូបភាព​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ភាសា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បញ្ឈឺ ឬ​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ សិស្ស​មួយ​ចំនួន​អាច​រីករាយ​នឹង​ការ​គូរ​រូបភាព​ទាំង​នេះ ។ តើ​រូបភាព​ទាំងនេះ​ឆ្លុះបញ្ចាំង​សេចក្ដីណែនាំ​របស់​យ៉ាកុប​នៅ​ក្នុង​ជំពូក​នេះ​តាម​របៀប​ណា ? ឧទាហរណ៍ តើ​ពាក្យ​សម្ដី​របស់​យើង​ប្រៀប​បាន​នឹង​ភ្លើង​តាម​របៀប​ណា ? តើ​រូបភាព​អ្វីខ្លះ​ដែល​សិស្ស​អាច​គិត​ឃើញ​ ដើម្បី​បង្ហាញ​អំពី​អនុភាព​វិជ្ជមាន​ដែល​ពាក្យ​សម្ដី​អាច​មាន ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ពាក្យ​ទូន្មាន​របស់​យ៉ាកុប ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្សឲ្យ​អាន ពេត្រុសទី១ និង ទី ២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ការ​បង្រៀន​ខាង​គោលលទ្ធិ​នៅ​ក្នុង​សំបុត្រ​ទាំងនេះ​ដែល​មាន​ការ​យល់ដឹង​ប្រសើរ​ជាង ដោយសារ​តែ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ ។ តើ​ការ​បង្រៀន​ទាំងនេះ​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​តាម​របៀប​ណា ?

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យ៉ាកុប

សេចក្ដីជំនឿ និង សកម្មភាព ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​បង្រៀន​ថា

« មាន​រឿង​ព្រេង​បុរាណ​មួយ​របស់​ពួក​សាសន៍​យូដា ដែល​និយាយ​ពី​អ្នក​ផលិត​សាប៊ូ​ម្នាក់​ដែល​ពុំ​ជឿ​លើ​ព្រះ​ឡើយ ។ ថ្ងៃ​មួយ​ពេល​គាត់​កំពុង​ដើរ​ជាមួយ​គ្រូ​អាចារ្យ​ម្នាក់ គាត់​បាន​និយាយ​ថា ‹ មាន​រឿង​មួយ​ដែល​ខ្ញុំ​មិនយល់​សោះ ។ យើង​មាន​សាសនា​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​លោក​គ្រូ​មើល​ចុះ គ្រប់​ទីកន្លែង​សុទ្ធ​តែ​មាន​អំពើ​អាក្រក់ អំពោះ​ពុក​រលួយ ពុំ​ទៀង​ត្រង់ អយុត្តិធម៌ ភាព​ឈឺ​ចាប់ ភាព​ស្រែកឃ្លាន និង អំពើ​ហិង្សា ។ វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សាសនា​ពុំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ល្អ​ប្រសើរ​ទាល់តែ​សោះ ។ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក​គ្រូ​ថា តើ​សាសនា​ល្អ​ត្រង់​ណា​ទៅ ? ›

« គ្រូ​អាចារ្យ​នោះ​ពុំ​បាន​ឆ្លើយ​តប​នឹង​សំណួរ​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​បន្ត​ដើរ​ជាមួយ​អ្នក​ផលិត​សាប៊ូ​នោះ ។ នៅ​ទីបំផុត​ពួកគេ​បាន​ដើរ​ទៅ​ដល់​សួន​កុមារ​មួយ​កន្លែង ដែល​មាន​ក្មេងៗ​ប្រឡាក់​សុទ្ធ​តែ​ភក់ កាល​ពួកគេ​កំពុង​លេង​នៅ​ទី​នោះ ។

« គ្រូអាចារ្យ​បាន​និយាយ​ថា ‹ មាន​រឿង​មួយ​ដែល​ខ្ញុំ​មិនយល់​សោះ › ។ ‹ ចូរ​ក្រឡេក​មើល​ក្មេងៗ​ទាំងនោះ ។ យើង​មាន​សាប៊ូ​ប្រើ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្មេងៗ​ទាំង​នោះ​នៅ​តែ​កខ្វក់ ។ តើ​សាប៊ូ​មាន​ប្រយោជន៍​ត្រង់​ណា​ទៅ ? ›

« អ្នក​ផលិត​សាប៊ូ​បាន​តប​វិញ​ថា ‹ លោក​គ្រូ ប៉ុន្តែ​វា​មិន​យុត្តិធម៌​ទេ ដែល​យើង​បន្ទោស​សាប៊ូ​ដោយសារ​តែ​ក្មេងៗ​ទាំង​នេះ​កខ្វក់​នោះ ។ គេ​ត្រូវ​ប្រើ​សាប៊ូ​នោះ​ជា​មុន​សិន ទើប​គេ​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា › ។

« គ្រូ​អាចារ្យ​ញញឹម ហើយ​និយាយ​ថា ‹ ប្រាកដ​ណាស់ › ( « The Just Shall Live by Faith » EnsignLiahona ខែ មេសា ឆ្នាំ​២០១៧ ទំព័រ ៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បរិយាកាស​មួយ​ប្រកប​ដោយ​ការ​គោរព ។ « សូម​ជួយ​សិស្ស​ក្នុងថ្នាក់​របស់អ្នក​យល់​ថា កត្តា​នីមួយៗ​ជះឥទ្ធិពល​លើ​ព្រះវិញ្ញាណ​នៅក្នុង​ថ្នាក់រៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួយ​អ្នក​បង្កើត​នូវ​បរិយាកាស​បើក​ទូលាយ មានសេច​ក្ដី​ស្រឡាញ់ និង​មាន​ការគោរព ដើម្បី​គ្រប់គ្នា​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ក្នុងការ​ចែកចាយ​បទ​ពិសោធន៍ សំណួរ និង​ទីបន្ទាល់​របស់​ពួក​គេ​ » ( ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ១៥ ) ។